អង្ករ​សែនក្រអូប​កម្ពុជាស្តង់ដារប្រកបដោយនិរន្តភាព(SRP) Archives - Kampuchea Thmey Daily

កម្ពុជាអនុម័តស្តងដារជាតិចំនួន២១បន្ថែមទៀត ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក
ក្រុមប្រឹក្សាស្តង់ដារជាតិអនុម័តស្ដង់ដារចំនួន២១បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវរបស់អាស៊ានដែលកំពុងជំរុញការអនុវត្តស្តង់ដារសុខដុមនីយកម្មតំបន់សំដៅលើកកម្ពស់ ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម លើកកម្ពស់ភាពអនុលោមតាមបទប្បញ្ញត្តិអន្តរជាតិ ដោយពង្រឹងសមាហរណកម្មកម្ពុជា ទៅក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក។

កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ក្រុមប្រឹក្សាស្តង់ដារជាតិ បានបើកកិច្ចប្រជុំលើកទី៣០ ដើម្បីពិនិត្យ និង​អនុម័តស្តង់ដារសម្រាប់វិស័យផ្សេងៗ ខណៈដែលអាស៊ានកំពុងជំរុញការអនុវត្តស្តង់ដារសុខដុមនីយកម្មតំបន់ និងស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីក្លាយជាសមាជិកពេញសិទ្ធនៃអង្គការ​ស្តង់ដារ​អន្តរជាតិ (ISO) ។

សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាស្តង់ដារជាតិលើកទី៣០ បានអនុម័តស្តង់ដារអន្តរជាតិចំនួន ២១ ជាស្តង់ដារជាតិ (CS)។ ស្តង់ដារទាំងនោះរួមមាន​ស្តង់ដារ ISO ចំនួនបី សម្រាប់ប្រព័ន្ធបំពង់ទុយយោប្លាស្ទិករងសម្ពាធ សម្រាប់បំពង់ចែកចាយទឹកស្អាត បំពង់បង្ហូរទឹក លូទឹកកខ្វក់;ស្តង់ដារសម្រាប់ទឹកត្រី ទឹកស៊ីអ៊ីវ និងស្រាអង្ករ;ស្តង់ដារ ISO ចំនួនប្រាំពីរ សម្រាប់ការគ្រប់គ្រងគុណភាព និងការបំពេញចិត្តអតិថិជន;ស្ដង់ដារ UNECE ចំនួនប្រាំ សម្រាប់ឧបករណ៍ចំណាំងផ្លាត ឧបករណ៍បំភ្លឺ និងផ្តល់សញ្ញាយានយន្ត និងរ៉ឺម៉កសណ្តោង និងគន្លឹះទ្វារយានយន្ត;ស្តង់ដារ ISO ចំនួនបី សម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រតិបត្តិការឌីជីថល ដើម្បីធានាសុវត្ថិភាពនៃការធ្វើអាជីវកម្មពីធុរកិច្ចទៅអ្នកប្រើប្រាស់។

កិច្ចប្រជុំបានពិភាក្សា និងស្នើឱ្យមានការសិក្សាអំពីលទ្ធភាពនៃការបង្កើតគណៈកម្មាធិការបច្ចេកទេសបន្ថែម​ផ្នែកគ្រឿងអលង្ការ។ ក្រុមប្រឹក្សាស្តង់ដារជាតិក៏បានលើកឡើងពីភាពចាំបាច់​ក្នុងការពង្រឹង​សមត្ថ​ភាព​សេវាមន្ទីរពិសោធន៍នានានៅក្នុងប្រទេស ដែលមានសារៈសំខាន់សម្រាប់​ការអភិវឌ្ឍ​ស្តង់ដារ តាមរយៈ​ការ​បង្កើន​ប្រសិទ្ធ​ភាពប្រើប្រាស់ធនធានរបស់មន្ទីរពិសោធន៍ទូទាំងប្រទេស ព្រមទាំងការបង្កើត​យន្ត​ការសម្របសម្រួល និងដោះស្រាយបញ្ហាក្នុងចំណោមមន្ទីរពិសោធន៍នានា។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន ក្រុមប្រឹក្សាស្តង់ដារជាតិ បានលើកឡើងពីសារៈសំខាន់នៃការវាយតម្លៃទទួលស្គាល់សម្រាប់មន្ទីរពិសោធន៍ទាំងអស់ និងកិច្ចសហការ រួមទាំងភាពជាដៃគូជាមួយមន្ទីរពិសោធន៍ឯកជន ដើម្បីបង្កើនសមត្ថភាពមន្ទីរពិសោធន៍របស់កម្ពុជា។

លោកបានលើកឡើងថា៖«​ក្រុមប្រឹក្សាស្តង់ដារជាតិបានបន្តអនុម័តស្តង់ដារថ្មីៗជាបន្តបន្ទាប់ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យនានារបស់សេដ្ឋកិច្ចជាតិ ទាក់ទាញការវិនិយោគ គាំទ្រការនាំចេញ និង​ធានា​សុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់»។

លោកបានបន្ថែមថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងស្នើឱ្យកម្ពុជាចូលជាសមាជិកពេញសិទ្ធិរបស់អង្គការ ISO ក្នុងឆ្នាំ ២០២៥ នេះ ដើម្បីពង្រឹងតួនាទី និងសិទ្ធិរបស់កម្ពុជា រួមទាំង​សិទ្ធិ​បោះឆ្នោត និងការតវ៉ាផ្សេងៗ ចំពោះស្តង់ដារ និងបទប្បញ្ញត្តិដែលអាចប៉ះពាល់ដល់ផល​ប្រយោជន៍​កម្ពុជា។

បន្ថែមពីលើស្តង់ដារទាំង ២១ ដែលត្រូវបានអនុម័ត​នេះ ក្រុមប្រឹក្សាស្តង់ដារជាតិបានអនុម័ត​ស្តង់​ដារ​​ចំនួន ៣៦ ក្នុងកិច្ចប្រជុំលើកទី២៩ កាលពីខែធ្នូ ឆ្នាំ២០២៤។ បញ្ជីស្តង់ដារដែលបានអនុម័តទាំងអស់​ត្រូវ​បានដាក់ផ្សាយនៅលើគេហទំព័ររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង វិទ្យាស្ថានស្តង់ដារកម្ពុជា ដើម្បីបង្កើនភាពងាយស្រួលក្នុងការស្វែងរក និងលើកកម្ពស់ការយល់ដឹងអំពី​ស្តង់ដារទាំងនេះ៕

The post កម្ពុជាអនុម័តស្តងដារជាតិចំនួន២១បន្ថែមទៀត ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក appeared first on Kampuchea Thmey Daily.

កម្ពុជាបានអនុម័តស្តង់ដារចំនួន៣៦ដើម្បីលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក និងជំរុញការនាំចេញ
ក្រុមប្រឹក្សាស្តង់ដារជាតិ បានអនុម័តស្តង់ដារកម្ពុជា (CS) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានធ្វើការអនុម័តនូវង់ដារជាតិចំនួន៣៦  ដើម្បីលើកកម្ពស់សមត្ថភាពឧស្សាហកម្មក្នុងស្រុក ជំរុញពាណិជ្ជកម្មទ្វេភាគី និងពហុភាគី ព្រមទាំងជួយធានាគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។

ការអនុម័តនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរបស់លើកទី២៩ ដែលធ្វើឡើងនៅទីស្តីការ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ។ ក្រុមប្រឹក្សាបានពិនិត្យស្តង់ដារចំនួន ៤១ និងអនុម័តស្តង់ដារជាតិចំនួន ៣៦។ សំណើអនុម័តស្តង់ដារចំនួន ៣ ដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) និងសំណើកែសម្រួលស្តង់ដារចំនួន ២ អំពីទឹកត្រី និងទឹកស៊ីអ៊ីវ ត្រូវបានលើកទៅពិភ្សាសម្រាប់ការអនុម័តនៅក្នុងកិច្ចប្រជុំបន្ទាប់របស់ក្រុមប្រឹក្សា។

បើយោងតាម CS ស្ដង់ដារដែលទើបត្រូវបានអនុម័តទាំងនេះគ្របដណ្តប់លើវិស័យជាច្រើន រួមមានស្តង់ដារសំណង់ និងសម្ភារៈសំណង់, សារធាតុគីមី, ធញ្ញជាតិ បន្លែ និងផ្លែឈើ, ប្រព័ន្ធគ្រប់គ្រង, ផលិតផលអគ្គិសនី និងអេឡិចត្រូនិច, ផលិតផលកៅស៊ូ, យានយន្ត, គ្រឿងសំអាង, ផលិតផលឈើ, និងវាយនភណ្ឌ។

លោក ហែម វណ្ណឌី  បានស្នើឱ្យគណៈកម្មការបច្ចេកទេសរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តស្តង់ដារកម្ពុជាដែលបានអនុម័តហើយ ដូចជាការពង្រឹងសេវាមន្ទីរពិសោធន៍តាមវិស័យនីមួយៗ ដើម្បីគាំទ្រភាពអនុលោមតាមស្តង់ដារទាំងនេះ។ ឯកឧត្តមក៏បានណែនាំឱ្យលេខាធិការដ្ឋាននៃក្រុមប្រឹក្សាស្តង់ដារជាតិ សិក្សាលទ្ធភាពក្នុងការអភិវឌ្ឍស្តង់ដារសម្រាប់ផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃ។

លោក ហែម វណ្ណឌី បានលើកឡើងថា៖« ការទទួលយកស្តង់ដារអន្តរជាតិមកធ្វើជាស្តង់ដារជាតិ ជួយយើងក្នុងការទាក់ទាញការវិនិយោគ លើកកម្ពស់សមត្ថភាពឧស្សាហកម្មក្នុងស្រុក ជំរុញពាណិជ្ជកម្មទ្វេភាគី និងពហុភាគី ព្រមទាំងជួយធានាគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់»។

​បើយោងតាម CS ក្រោយបានអនុម័តដោយក្រុមប្រឹក្សាស្តង់ដារជាតិ ជំហានបន្ទាប់ដើម្បីអនុវត្តស្តង់ដារទាំងនេះ រួមមានការជូនដំណឹងដល់អង្គការអន្តរជាតិ ដូចជា ISO និង IEC, ការបោះពុម្ពផ្សាយស្តង់ដារនៅក្នុងបញ្ជីស្តង់ដារជាតិ និងការចាប់ផ្តើមអនុវត្តស្តង់ដារដោយវិស័យឯកជន និងស្ថាប័ននានា៕

The post កម្ពុជាបានអនុម័តស្តង់ដារចំនួន៣៦ដើម្បីលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក និងជំរុញការនាំចេញ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន Amru Rice ជោគជ័យក្នុងការនាំចេញអង្ករប្រភេទថ្មី ២៥០ តោន ទៅអាល្លឺម៉ង់
ក្រុមហ៊ុននាំចេញអង្ករ អេ​ម​រុ រ៉ា​យ (Amru Rice) ទទួលបានជោគជ័យក្នុងការនាំចេញអង្ករ​សែនក្រអូប​កម្ពុជាស្តង់ដារប្រកបដោយនិរន្តភាព(SRP) ជើងដំបូងទៅកាន់ប្រទេសអាល្លឺម៉ង់ចំនួន ១០ កុងទីនន័រ ដែលមានទម្ងន់ប្រមាណ ២៥០ តោន។

លោក កាន់ គន្ធី អគ្គនាយករងក្រុមហ៊ុន អេមរុរ៉ាយស៍ ថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៤ នេះថា អង្ករ​សែនក្រអូប​កម្ពុជាស្តង់ដារប្រកបដោយនិរន្តភាព មានតម្លៃខ្ពស់​ជាងអង្ករធម្មតា​ ដែលដាំដុះកាត់បន្ថយ​ការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស។

លោកបញ្ជាក់ថា នៅឆ្នាំនេះ ក្រុមហ៊ុន Amru Rice មានផែនការនាំចេញប្រមាណ ២ ពាន់ ទៅ ៣ ពាន់តោន និង​គ្រោងបង្កើនការនាំចេញនៅឆ្នាំខាងមុខ។

កម្ពុជាទទួលបានចំណូលប្រមាណ ២៨៧ លានដុល្លារ ពីការនាំចេញអង្ករនៅឆមាសទី០១ ឆ្នាំ ២០២៤ កើនឡើង ២,៧៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់​អគ្គនា​យកដ្ឋាន​​កសិកម្ម។

សម្រាប់ការនាំចេញអង្ករគឺទៅកាន់ប្រទេស និងតំបន់ចំនួន ៦០ ​ក្នុងនោះប្រទេសចិននៅ​តែជាអ្នក​ទិញដ៏សំខាន់ជាង​គេ ​បន្ទាប់មកគឺនាំ​ទីផ្សារអឺរ៉ុប​​ និង​ទីផ្សារ៧ក្នុងតំបន់អាស៊ាន​៕

អត្ថបទ៖ ឡេង ដេត

The post ក្រុមហ៊ុន Amru Rice ជោគជ័យក្នុងការនាំចេញអង្ករប្រភេទថ្មី ២៥០ តោន ទៅអាល្លឺម៉ង់ appeared first on Kampuchea Thmey Daily.