ព័ត៌មានជាតិ
កម្ពុជាបានអនុម័តស្តង់ដារចំនួន៣៦ដើម្បីលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក និងជំរុញការនាំចេញ
ក្រុមប្រឹក្សាស្តង់ដារជាតិ បានអនុម័តស្តង់ដារកម្ពុជា (CS) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានធ្វើការអនុម័តនូវង់ដារជាតិចំនួន៣៦ ដើម្បីលើកកម្ពស់សមត្ថភាពឧស្សាហកម្មក្នុងស្រុក ជំរុញពាណិជ្ជកម្មទ្វេភាគី និងពហុភាគី ព្រមទាំងជួយធានាគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។

ការអនុម័តនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរបស់លើកទី២៩ ដែលធ្វើឡើងនៅទីស្តីការ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ។ ក្រុមប្រឹក្សាបានពិនិត្យស្តង់ដារចំនួន ៤១ និងអនុម័តស្តង់ដារជាតិចំនួន ៣៦។ សំណើអនុម័តស្តង់ដារចំនួន ៣ ដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) និងសំណើកែសម្រួលស្តង់ដារចំនួន ២ អំពីទឹកត្រី និងទឹកស៊ីអ៊ីវ ត្រូវបានលើកទៅពិភ្សាសម្រាប់ការអនុម័តនៅក្នុងកិច្ចប្រជុំបន្ទាប់របស់ក្រុមប្រឹក្សា។
បើយោងតាម CS ស្ដង់ដារដែលទើបត្រូវបានអនុម័តទាំងនេះគ្របដណ្តប់លើវិស័យជាច្រើន រួមមានស្តង់ដារសំណង់ និងសម្ភារៈសំណង់, សារធាតុគីមី, ធញ្ញជាតិ បន្លែ និងផ្លែឈើ, ប្រព័ន្ធគ្រប់គ្រង, ផលិតផលអគ្គិសនី និងអេឡិចត្រូនិច, ផលិតផលកៅស៊ូ, យានយន្ត, គ្រឿងសំអាង, ផលិតផលឈើ, និងវាយនភណ្ឌ។

លោក ហែម វណ្ណឌី បានស្នើឱ្យគណៈកម្មការបច្ចេកទេសរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តស្តង់ដារកម្ពុជាដែលបានអនុម័តហើយ ដូចជាការពង្រឹងសេវាមន្ទីរពិសោធន៍តាមវិស័យនីមួយៗ ដើម្បីគាំទ្រភាពអនុលោមតាមស្តង់ដារទាំងនេះ។ ឯកឧត្តមក៏បានណែនាំឱ្យលេខាធិការដ្ឋាននៃក្រុមប្រឹក្សាស្តង់ដារជាតិ សិក្សាលទ្ធភាពក្នុងការអភិវឌ្ឍស្តង់ដារសម្រាប់ផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃ។
លោក ហែម វណ្ណឌី បានលើកឡើងថា៖« ការទទួលយកស្តង់ដារអន្តរជាតិមកធ្វើជាស្តង់ដារជាតិ ជួយយើងក្នុងការទាក់ទាញការវិនិយោគ លើកកម្ពស់សមត្ថភាពឧស្សាហកម្មក្នុងស្រុក ជំរុញពាណិជ្ជកម្មទ្វេភាគី និងពហុភាគី ព្រមទាំងជួយធានាគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់»។

បើយោងតាម CS ក្រោយបានអនុម័តដោយក្រុមប្រឹក្សាស្តង់ដារជាតិ ជំហានបន្ទាប់ដើម្បីអនុវត្តស្តង់ដារទាំងនេះ រួមមានការជូនដំណឹងដល់អង្គការអន្តរជាតិ ដូចជា ISO និង IEC, ការបោះពុម្ពផ្សាយស្តង់ដារនៅក្នុងបញ្ជីស្តង់ដារជាតិ និងការចាប់ផ្តើមអនុវត្តស្តង់ដារដោយវិស័យឯកជន និងស្ថាប័ននានា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


