អង្គការតម្លាភាព Archives - Kampuchea Thmey Daily

អង្គការតម្លាភាព គ្រោងរៀបចំការបោះជំរំយុវជន «ការកំណត់អនាគតលទ្ធិប្រជាធិបតេយ្យ» នៅមណ្ឌលគិរី
អង្គការតម្លាភាពកម្ពុជា នឹងរៀបចំកម្មវិធីបោះជំរំយុវជនលើកទី១៤ ក្រោមមូលបទ «ការកំណត់អនាគត លទ្ធិប្រជាធិបតេយ្យ» ចាប់ពីថ្ងៃទី១៤-១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តមណ្ឌលគិរី ក្នុងបំណងបំផុសយុវជនឱ្យចូលរួមយ៉ាងសកម្ម និងស្វែងយល់ពីតួនាទីរបស់យុវជន ក្នុងការពង្រឹងសុចរិតភាពនយោបាយ។

កម្មវិធីបោះជំរំយុវជននេះ ធ្វើឡើងដើម្បីផ្តល់វេទិកា ប្រកបដោយបរិយាបន្នមួយ ដើម្បីឱ្យយុវជនរៀន និងពិភាក្សាអំពីសុចរិតភាពនយោបាយ អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ តម្លាភាព សុចរិតភាព និងគណនេយ្យភាព។

ទន្ទឹមនេះ ក៏ជាការលើកទឹកចិត្ត និងបំផុសយុវជនឱ្យចូលរួមយ៉ាងសកម្ម ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ សម្រាប់ការលើកកម្ពស់សុចរិតភាពនយោបាយនៅក្នុងប្រទេស និងចូលរួមជាមួយយុវជន ក្នុងការអនុវត្តគម្រោងផ្តួចផ្តើមដោយយុវជន ក៏ដូចជាការដោះស្រាយបញ្ហានៅក្នុងសហគមន៍របស់ខ្លួនផងដែរ។

សម្រាប់អ្នកយុវជនដែលមានបំណងចូលរួម គឺតម្រូវឱ្យមានអាយុចាប់ពី ១៥ឆ្នាំ ដល់ ៣០ឆ្នាំ (រស់នៅក្នុងប្រទេសកម្ពុជា)
មានឆន្ទៈខ្ពស់ក្នុងការលើកកម្ពស់ការចូលរួមរបស់យុវជន និងប្រជាពលរដ្ឋក្នុងភាពជាអ្នកដឹកនាំ តម្លាភាព អភិបាលកិច្ចប្រជាធិបតេយ្យ មានការទទួលខុសត្រូវខ្ពស់ ចេះចែករំលែក និងការចេះស្វែងយល់ពីអ្នកដទៃ។

គួរជម្រាបថា កម្មវិធីបោះជំរំរយៈពេល ៥ថ្ងៃនេះ រៀបចំឡើងដោយអង្គការតម្លាភាពកម្ពុជា ក្រោមការគាំទ្រមូលនិធិ ពីទីភ្នាក់ងារសហរដ្ឋអាមេរិក USAID Cambodia សហភាពអឺរ៉ុប European Union in Cambodia និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត “Embassy of Sweden Section Office in Phnom Penh” ៕

The post អង្គការតម្លាភាព គ្រោងរៀបចំការបោះជំរំយុវជន «ការកំណត់អនាគតលទ្ធិប្រជាធិបតេយ្យ» នៅមណ្ឌលគិរី appeared first on Kampuchea Thmey Daily.