ព័ត៌មានជាតិ
អង្គការតម្លាភាព គ្រោងរៀបចំការបោះជំរំយុវជន «ការកំណត់អនាគតលទ្ធិប្រជាធិបតេយ្យ» នៅមណ្ឌលគិរី
អង្គការតម្លាភាពកម្ពុជា នឹងរៀបចំកម្មវិធីបោះជំរំយុវជនលើកទី១៤ ក្រោមមូលបទ «ការកំណត់អនាគត លទ្ធិប្រជាធិបតេយ្យ» ចាប់ពីថ្ងៃទី១៤-១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តមណ្ឌលគិរី ក្នុងបំណងបំផុសយុវជនឱ្យចូលរួមយ៉ាងសកម្ម និងស្វែងយល់ពីតួនាទីរបស់យុវជន ក្នុងការពង្រឹងសុចរិតភាពនយោបាយ។

កម្មវិធីបោះជំរំយុវជននេះ ធ្វើឡើងដើម្បីផ្តល់វេទិកា ប្រកបដោយបរិយាបន្នមួយ ដើម្បីឱ្យយុវជនរៀន និងពិភាក្សាអំពីសុចរិតភាពនយោបាយ អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ តម្លាភាព សុចរិតភាព និងគណនេយ្យភាព។
ទន្ទឹមនេះ ក៏ជាការលើកទឹកចិត្ត និងបំផុសយុវជនឱ្យចូលរួមយ៉ាងសកម្ម ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ សម្រាប់ការលើកកម្ពស់សុចរិតភាពនយោបាយនៅក្នុងប្រទេស និងចូលរួមជាមួយយុវជន ក្នុងការអនុវត្តគម្រោងផ្តួចផ្តើមដោយយុវជន ក៏ដូចជាការដោះស្រាយបញ្ហានៅក្នុងសហគមន៍របស់ខ្លួនផងដែរ។
សម្រាប់អ្នកយុវជនដែលមានបំណងចូលរួម គឺតម្រូវឱ្យមានអាយុចាប់ពី ១៥ឆ្នាំ ដល់ ៣០ឆ្នាំ (រស់នៅក្នុងប្រទេសកម្ពុជា)
មានឆន្ទៈខ្ពស់ក្នុងការលើកកម្ពស់ការចូលរួមរបស់យុវជន និងប្រជាពលរដ្ឋក្នុងភាពជាអ្នកដឹកនាំ តម្លាភាព អភិបាលកិច្ចប្រជាធិបតេយ្យ មានការទទួលខុសត្រូវខ្ពស់ ចេះចែករំលែក និងការចេះស្វែងយល់ពីអ្នកដទៃ។
គួរជម្រាបថា កម្មវិធីបោះជំរំរយៈពេល ៥ថ្ងៃនេះ រៀបចំឡើងដោយអង្គការតម្លាភាពកម្ពុជា ក្រោមការគាំទ្រមូលនិធិ ពីទីភ្នាក់ងារសហរដ្ឋអាមេរិក USAID Cambodia សហភាពអឺរ៉ុប European Union in Cambodia និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត “Embassy of Sweden Section Office in Phnom Penh” ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់