អចលនទ្រព្យវៀតណាម Archives - Kampuchea Thmey Daily

សមាគមអចលនទ្រព្យវៀតណាម ព្រមាន​ពី​ការហក់ឡើងខ្លាំងនៃ​តម្លៃផ្ទះ
សមាគម​ភ្នាក់ងារ​អចលនទ្រព្យ​វៀតណាម (VARS) បាន​ព្រមាន​ថា ទីផ្សារ​លំនៅឋាន​របស់​ប្រទេស​វៀតណាម​​កំពុង​ហក់ឡើង​ដល់​កម្រិត​គួរ​ឱ្យ​ព្រួយបារម្ភ ​​ហួស​ពី​​លទ្ធភាព​ទិញរបស់ប្រជាជនភាគច្រើន​ ​ដោយជំរុញឱ្យរដ្ឋាភិបាល​ចេញវិធានការទប់ស្កាត់តម្លៃ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន VARS បាននិយាយថា ទីផ្សារលំនៅឋានកំពុងបង្ហាញសញ្ញានៃអស្ថិរភាព ជាមួយនឹង «កំណើនមិនស្ថិតស្ថេរ និងឡើងតម្លៃខ្លាំងពេក» ដែលភាគច្រើនជំរុញដោយការសាងសង់អចលនទ្រព្យ​ប្រណីតៗ និងការវិនិយោគដើម្បីរងចាំមើលឱកាសលក់ចេញ (Speculation) ខណៈ ផ្ទះមានតម្លៃសមរម្យ  ដែលមានតម្រូវការច្រើនបំផុត ស្ទើរតែបាត់អស់ទៅហើយ។

សមាគម​ដដែល​​បាន​និយាយ​ថា «រដ្ឋាភិបាល​ត្រូវ​ទប់ស្កាត់​​កំណើន​យ៉ាងខ្លាំងក្លា​​នៃ​តម្លៃ​លំនៅឋាន ដើម្បី​កាត់បន្ថយ​ហានិភ័យ​សម្រាប់​សេដ្ឋកិច្ច»។

យោងតាមទិន្នន័យ VARS លំនៅឋានជាង ១០០ ០០០ ​យូនីត​ខ្នង ​ត្រូវបាន​ដាក់ឱ្យដំណើរការ​ទូទាំងប្រទេស​ក្នុងរយៈពេល ៩ ខែ ដើម​ឆ្នាំនេះ ដែលកើនឡើង ២២% ធៀបនឹង​ចំនួននៃឆ្នាំ ២០២៤ ទាំងមូល។

​នៅទីក្រុងហាណូយ អាផាតមិនដែលមានតម្លៃចន្លោះពី ៨០-២០០ លានដុង (៣​ ២០០-៨​ ០០០ ដុល្លារអាមេរិក) /ម៉ែត្រការ៉េ មានចំនួន ៤២% នៃការផ្គត់ផ្គង់សរុប ខណៈ​អាផាតមិនដែលមានតម្លៃចន្លោះពី ៥០-៨០ លានដុង ​រួមចំណែក​ ២១%។

ផ្ទុយទៅវិញ អាផាតមិនដែលមានតម្លៃសមរម្យ ​ក្រោម ២៥ លានដុង/ម៉ែត្រការ៉េ រួមចំណែកការផ្គត់ផ្គង់ថ្មីៗត្រឹមតែ ៣% ​ប៉ុណ្ណោះ ហើយទាំងអស់នេះទៀតសោត បានមកពីគម្រោងលំនៅឋាន​សង្គម។

VARS បានកត់សម្គាល់ថា ​កំណើនតម្លៃផ្ទះថ្មីៗនេះ បានផ្តល់អត្ថប្រយោជន៍ជាចម្បងដល់ក្រុមមនុស្ស​មួយក្រុមតូច ដែលមានអចលនទ្រព្យច្រើនរួចហើយ និងមាន​ហិរញ្ញវត្ថុរឹងមាំ ដែលអនុញ្ញាតឱ្យពួកគេ​ទិញ​អចលនទ្រព្យបន្ថែមទៀតជាទ្រព្យសកម្មវិនិយោគ។

ផ្ទុយទៅវិញ សមាគម​បាន​និយាយថា៖ «​ប្រជាជនសាមញ្ញកំពុងមានអារម្មណ៍កាន់តែក្រីក្រទៅៗ ទោះបីជាសេដ្ឋកិច្ចរីកចម្រើនក៏ដោយ ដោយសារតែថ្លៃ​លំនៅឋាន​កំពុងកើនឡើងលឿនជាងប្រាក់ចំណូល​»៕

The post សមាគមអចលនទ្រព្យវៀតណាម ព្រមាន​ពី​ការហក់ឡើងខ្លាំងនៃ​តម្លៃផ្ទះ appeared first on Kampuchea Thmey Daily.

អ្នក​ជំនាញ៖ វៀតណាមត្រូវ​ធ្វើ​កំណែ​ទម្រង់ពន្ធ​ ដើម្បី​ទប់​​​ការ​ដំឡើង​ថ្លៃ​អចលនទ្រព្យ លើស​កំណើន​ចំណូល​ប្រជាជន​
​អ្នក​ជំនាញ​ក្នុង​ស្រុក​វៀតណាម​បាន​ព្រមាន​ថា​ ប្រទេសវៀតណាមត្រូវការធ្វើ​កំណែទម្រង់ពន្ធ ដើម្បី​ទប់​ទល់​នឹង​ការដំឡើងតម្លៃ និងអតុល្យភាពជាច្រើន​ក្នុងវិស័យអចលនទ្រព្យដែលបន្តការផ្គត់​ផ្អង់​ផ្តាច់មុខ ​និងធ្វើឱ្យតម្លៃ​ផ្ទះ​​ខ្ពស់​ហួស​ពី​លទ្ធភាព​របស់​ប្រជាជន​ភាគ​ច្រើន​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​កាល​ពី​ថ្ងៃ​អង្គារ​។

​សមាគមអ្នកអចលនទ្រព្យវៀតណាម (VARS) បាន​និយាយ​ថា​ តម្លៃផ្ទះកំពុងបន្តឡើងដល់កម្រិតខ្ពស់ថ្មី ដែលលើសពីកំណើនប្រាក់ចំណូលរបស់ប្រជាជនភាគច្រើនរបស់ប្រទេស។ សន្ទស្សន៍តម្លៃសម្រាប់អាផាតមិននៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ បានកើនឡើង ៥៨ ភាគរយ​ និង​​ ២៧ ភាគរយ​ ជា​បន្ត​បន្ទាប់​គ្នា​ ក្នុង​ត្រីមាស​ទី២​ឆ្នាំ​នេះ​ ធៀប​នឹង​ត្រីមាស​ដូច​គ្នា​កាល​ពី​ឆ្នាំ​ ២០១៩​។ ​

តាម​សេចក្ដី​រាយការណ៍​ គម្រោងអាផាតមិន​ដែលទើបនឹងចេញថ្មីៗជាច្រើន មានតម្លៃរាប់ម៉ឺនដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃ​ខ្ពស់នៃអាផាតមិនថ្មី កំពុងជំរុញឱ្យតម្លៃអាផាតមិនចាស់ៗកើនឡើង ដោយខ្លះដែលប្រើអស់ជាច្រើនទសវត្សរ៍មកហើយនោះ​ ត្រូវបាន​ដាក់​លក់​ក្នុង​តម្លៃខ្ពស់ជាងតម្លៃដើម រហូត​ដល់​ ២ ទៅ ៣ ដង។​

VARS បាន​កត់​សម្គាល់​ថា​ ​ការកើនឡើងនៃតម្លៃ​អាផាតមិន​ បាននាំឱ្យមានការកើនឡើងនៃតម្លៃ «ផ្ទះ​ជាប់ដី» រួមទាំងវីឡា និងផ្ទះល្វែង។ និន្នាការ​នេះ​ បាន​រីក​រាល​ដាល​ដល់​គម្រោង​នៅ​តាម​ស្រុក និង​ជាយ​ក្រុង​​ឆ្ងាយ​ពី​កណ្តាល​ក្រុង។ ជាមួយ​គ្នា​នោះ​ តម្លៃដីឡូតិ៍ក៏កំពុងឡើងថ្លៃផងដែរ  រួម​ទាំង​នៅ​តាម​ខេត្ត និងក្រុងមួយចំនួន ដោយសារ​តែ​សកម្មភាពវិនិយោគឡើងវិញ ឬ​យុទ្ធសាស្រ្ត​បំភ្លើស​​​ការ​​ផ្គត់ផ្គង់-តម្រូវការ។

បើ​តាម​​ VARS ​ក្របខ័ណ្ឌច្បាប់ថ្មីលុបបំបាត់​​អ្នក​អភិវឌ្ឍន៍ដែលខ្សោយផ្នែកហិរញ្ញវត្ថុ ដោយបង្ខំ​អ្នក​​អភិវឌ្ឍន៍ដែលនៅសេសសល់ឱ្យសាងសង់តំបន់ទីក្រុងខ្នាតធំ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារដ៏ទូលំទូលាយ។ នេះ​នឹង​ជំរុញ​ឱ្យ​មាន​ការ​ចំណាយ​កើនឡើង ដែលពិបាក​​ធ្វើ​ឱ្យ​តម្លៃ​ផ្ទះធ្លាក់​ចុះ​។ ​​​លើសពីនេះ ទីផ្សារអចលនទ្រព្យ​ដែលគ្របដណ្តប់ដោយ​ក្រុអភិវឌ្ឍន៍ផ្នែកហិរញ្ញវត្ថុរឹងមាំ និងមានសមត្ថភាព ​នឹងបន្តផ្តាច់មុខលើ​ការផ្គត់ផ្គង់។ អ្នកអភិវឌ្ឍន៍ធំៗ នឹងបន្តកំណត់តម្លៃទីផ្សារខ្ពស់ជាងមុន ដើម្បីបង្កើនប្រាក់ចំណេញ។

យោងតាម ​​VARS ​ការទិញអចលនទ្រព្យសម្រាប់ប្រើប្រាស់ ជួល ឬផ្ទេរគឺស្របច្បាប់ និងស្របតាមច្បាប់ទីផ្សារ។ ទោះជាយ៉ាងណាក៏ដោយ ការជួញដូរដោយគ្មានការត្រួតពិនិត្យ គឺជាមូលហេតុចម្បងនៃ​ទិញ​អចលនទ្រព្យទុក​លក់​នៅទូទាំងតំបន់ជាច្រើនទូទាំងប្រទេស ដែលបង្កហានិភ័យដល់ទីផ្សារអចលនទ្រព្យ និងសេដ្ឋកិច្ចទាំងមូល។

VARS ស្នើ​ថា​ អត្រាពន្ធ​គួរ​តែ​កើនឡើងជាលំដាប់ដោយផ្អែកលើរយៈពេលនៃការកាន់កាប់អចលនទ្រព្យ ព្រោះ​គោលនយោបាយពន្ធបែបនេះនឹងកាត់បន្ថយ ឬលុបបំបាត់ការលើកទឹកចិត្តសម្រាប់​អ្នក​ទិញ​អចលទ្រព្យ​ដើម្បី​ទុក​ជួញដូរ​ ទប់ស្កាត់ការឡើងថ្លៃផ្ទះ។ ការទិញ និងលក់អចលនទ្រព្យដើម្បីរកប្រាក់ចំណេញ ឬបង្កើតតម្រូវការ-ផ្គត់ផ្គង់ក្លែងក្លាយ​ នឹងកាន់តែ​មិន​អាច​ទៅរួច​៕

The post អ្នក​ជំនាញ៖ វៀតណាមត្រូវ​ធ្វើ​កំណែ​ទម្រង់ពន្ធ​ ដើម្បី​ទប់​​​ការ​ដំឡើង​ថ្លៃ​អចលនទ្រព្យ លើស​កំណើន​ចំណូល​ប្រជាជន​ appeared first on Kampuchea Thmey Daily.