ព័ត៌មានអន្ដរជាតិ
សមាគមអចលនទ្រព្យវៀតណាម ព្រមានពីការហក់ឡើងខ្លាំងនៃតម្លៃផ្ទះ
សមាគមភ្នាក់ងារអចលនទ្រព្យវៀតណាម (VARS) បានព្រមានថា ទីផ្សារលំនៅឋានរបស់ប្រទេសវៀតណាមកំពុងហក់ឡើងដល់កម្រិតគួរឱ្យព្រួយបារម្ភ ហួសពីលទ្ធភាពទិញរបស់ប្រជាជនភាគច្រើន ដោយជំរុញឱ្យរដ្ឋាភិបាលចេញវិធានការទប់ស្កាត់តម្លៃ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន VARS បាននិយាយថា ទីផ្សារលំនៅឋានកំពុងបង្ហាញសញ្ញានៃអស្ថិរភាព ជាមួយនឹង «កំណើនមិនស្ថិតស្ថេរ និងឡើងតម្លៃខ្លាំងពេក» ដែលភាគច្រើនជំរុញដោយការសាងសង់អចលនទ្រព្យប្រណីតៗ និងការវិនិយោគដើម្បីរងចាំមើលឱកាសលក់ចេញ (Speculation) ខណៈ ផ្ទះមានតម្លៃសមរម្យ ដែលមានតម្រូវការច្រើនបំផុត ស្ទើរតែបាត់អស់ទៅហើយ។
សមាគមដដែលបាននិយាយថា «រដ្ឋាភិបាលត្រូវទប់ស្កាត់កំណើនយ៉ាងខ្លាំងក្លានៃតម្លៃលំនៅឋាន ដើម្បីកាត់បន្ថយហានិភ័យសម្រាប់សេដ្ឋកិច្ច»។
យោងតាមទិន្នន័យ VARS លំនៅឋានជាង ១០០ ០០០ យូនីតខ្នង ត្រូវបានដាក់ឱ្យដំណើរការទូទាំងប្រទេសក្នុងរយៈពេល ៩ ខែ ដើមឆ្នាំនេះ ដែលកើនឡើង ២២% ធៀបនឹងចំនួននៃឆ្នាំ ២០២៤ ទាំងមូល។
នៅទីក្រុងហាណូយ អាផាតមិនដែលមានតម្លៃចន្លោះពី ៨០-២០០ លានដុង (៣ ២០០-៨ ០០០ ដុល្លារអាមេរិក) /ម៉ែត្រការ៉េ មានចំនួន ៤២% នៃការផ្គត់ផ្គង់សរុប ខណៈអាផាតមិនដែលមានតម្លៃចន្លោះពី ៥០-៨០ លានដុង រួមចំណែក ២១%។

ផ្ទុយទៅវិញ អាផាតមិនដែលមានតម្លៃសមរម្យ ក្រោម ២៥ លានដុង/ម៉ែត្រការ៉េ រួមចំណែកការផ្គត់ផ្គង់ថ្មីៗត្រឹមតែ ៣% ប៉ុណ្ណោះ ហើយទាំងអស់នេះទៀតសោត បានមកពីគម្រោងលំនៅឋានសង្គម។
VARS បានកត់សម្គាល់ថា កំណើនតម្លៃផ្ទះថ្មីៗនេះ បានផ្តល់អត្ថប្រយោជន៍ជាចម្បងដល់ក្រុមមនុស្សមួយក្រុមតូច ដែលមានអចលនទ្រព្យច្រើនរួចហើយ និងមានហិរញ្ញវត្ថុរឹងមាំ ដែលអនុញ្ញាតឱ្យពួកគេទិញអចលនទ្រព្យបន្ថែមទៀតជាទ្រព្យសកម្មវិនិយោគ។
ផ្ទុយទៅវិញ សមាគមបាននិយាយថា៖ «ប្រជាជនសាមញ្ញកំពុងមានអារម្មណ៍កាន់តែក្រីក្រទៅៗ ទោះបីជាសេដ្ឋកិច្ចរីកចម្រើនក៏ដោយ ដោយសារតែថ្លៃលំនៅឋានកំពុងកើនឡើងលឿនជាងប្រាក់ចំណូល»៕
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


