អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Archives - Kampuchea Thmey Daily

លោក ​មហាធៀរ​៖ ចិននឹងវ៉ាដាច់អាមេរិក ក្លាយជាមហាអំណាចកំពូលពិភព​លោក
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក​ មហាធៀរ មហាម៉ាត់ បាន​ថ្លែងកាលពីថ្ងៃសុក្រថា ​ចិនកំណត់ថានឹងវ៉ាដាច់សហរដ្ឋអាមេរិក​ក្លាយជា​មហាអំណាចកំពូលរបស់ពិភពលោកនាពេលអនាគត ហើយ​មិនអាចបញ្ឈប់ចិន​បាន​ទេ ដោយសារតែអាមេរិកផ្ដោតលើបញ្ហា​ក្នុងស្រុកខ្លួនឯងខ្លាំងពេក។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia។

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក​ មហាធៀរ មហាម៉ាត់ ក្នុង​វេទិកា Nikkei ស្តីពី «អនាគតរបស់អាស៊ី លើកទី៣០» ដែលរៀបចំឡើងនៅថ្ងៃសុក្រ ទី ៣០ ឧសភា នៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន។

លោកថ្លែងបែបនេះ នៅក្នុង​វេទិកា Nikkei ស្តីពី «អនាគតរបស់អាស៊ី លើកទី៣០» ដែលកំពុងរៀបចំឡើងនៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន។ លោកបន្តថា ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ ហាក់ដូចជារងការគំរាមកំហែងដោយ​ការរីកចម្រើនឡើងរបស់ចិន ប៉ុន្តែ​អរិយធម៌ និង​ភាព​ធន់ដ៏យូរអង្វែង​របស់​ចិន​​ នឹង​ធ្វើឱ្យប្រទេសនេះទទួលបានជោគជ័យ។

កាសែត Nikkei Asia បាន​ស្រង់សម្ដីលោក មហាធៀរ ដែលនិយាយយ៉ាងដូច្នេះថា៖ ​«ប្រទេសចិនបាន​បានឈរជើងយូរជាងសហរដ្ឋអាមេរិក​។ ខ្ញុំមិនគិតថាប្រទេសចិននឹងចាញ់​ងាយៗដោយសារសហរដ្ឋ​អាមេរិក​នោះទេ»។

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដដែលបន្តថា៖ «ខ្ញុំមិនគិតថា សហរដ្ឋអាមេរិកនឹងងើបឡើងវិញ ​ហើយ​ក្លាយជាប្រទេសលេខ ១ ម្តងទៀតនោះទេ។ ​ចិនមើលទៅ ដូច​​នឹងក្លាយជាប្រទេសលេខ ១ នៅលើពិភពលោក»។

ទន្ទឹមនឹង​នេះ លោក មហាធៀរ ក៏បាន​​រិះគន់ការប្រើប្រាស់ពន្ធគយរបស់លោក ត្រាំ ផងដែរ ដោយនិយាយថា គោលនយោបាយពន្ធធ្វើឱ្យសហរដ្ឋអាមេរិកដាច់ឆ្ងាយពីសកលលោក ហើយទីបំផុត នឹងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់អាមេរិក ដោយសារតែ​អាមេរិកជាប្រទេសពឹងផ្អែក​លើការនាំចូល រួមទាំងសមាសធាតុបច្ចេកវិទ្យា​ទំនើប​ ដូចជាមីក្រូឈីបជាដើម។

លោក​បាន​បន្តយ៉ាងដូច្នេះថា៖ «លោក ត្រាំ បានធ្វើឱ្យពិភពលោកទាំងមូលក្លាយជាសត្រូវ​។ ខ្ញុំថាទៅ ៣ ខែ ​លោក ត្រាំ ​នឹង​លុបចោលពន្ធខ្លួនឯងហើយ​»។

ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី TIME កាលពីដើមខែនេះ ​លោក មហាធៀរ បាន​ហៅសហរដ្ឋអាមេរិក​ថាជាប្រទេសលាក់ពុត ​ហើយ​គោលនយោបាយការបរទេសក្រោមការដឹកនាំរបស់ ត្រាំ ​ពោរពេញដោយ​មហន្តរាយ។

​ជាមួយ​គ្នានោះ លោក មហាធៀរ បាន​គូសបញ្ជាក់ការយល់ឃើញរបស់លោកផងដែរថា ឥណ្ឌា​មិន​អាច​ប្រកួតប្រជែងជាមួយ​នឹង​ឥទ្ធិពល​ចិន​នោះទេ ដោយសារតែ​រចនាសម្ព័ន្ធសង្គមដ៏ស្មុគស្មាញ​ និងអភិបាលកិច្ចវិមជ្ឈការរបស់ឥណ្ឌា ដែល​ធ្វើឱ្យប្រទេសនេះ​មានការលំបាកក្នុងការប្រកាន់យកជំហរសកលរួមមួយ។

គួរគូសបញ្ជាក់ថា ការលើកឡើងរបស់លោក មហាធៀរ ជុំវិញ​លទ្ធភាពដែលចិន​ក្លាយមហាអំណាចកំពូលពិភព​លោក​ ធ្វើឡើងចំពេល​ដែលទំនាក់ទំនងសហរដ្ឋអាមេរិក និងចិន​ ធ្លាក់ចុះជាគំហុកនៅឆ្នាំនេះ ​ជាពិសេសជុំវិញសង្រ្គាមពាណិជ្ជកម្មពាក់ព័ន្ធនឹងការដំឡើងពន្ធគយ។

មែនទែនទៅ​ ពន្ធគយរបស់លោក ត្រាំ គឺជាប្រធានបទដ៏ធំ ដែលអ្នកជំនាញចាត់ទុកថាជា ឧបករណ៍គំរាមកំហែងដល់កំណើនសេដ្ឋកិច្ចសកល ដែលបង្កការផ្លាស់ប្ដូរខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មពិភព​លោក​។ គេមើលឃើញថា ទោះបីជា​ចិនពឹងផ្អែកខ្លាំងលើការនាំចេញទៅសហរដ្ឋអាមេរិក ចិន​នៅតែប្ដេជ្ញាសងសឹកលើការដំឡើងពន្ធបកទៅកាន់សហរដ្ឋអាមេរិក មុនភាគីទាំង ២ បន្ធូរដៃដាក់គ្នាទៅវិញ​ទៅមក នៅពាក់កណ្ដាលខែឧសភានេះ។

​គួររំឭកផងដែរថា វេទិកា Nikkei ​ចាប់ផ្ដើមឡើងនៅថ្ងៃសុក្រ ទី ៣០ ឧសភា នេះ​ក្រោមប្រធានបទ​ ​«បញ្ហាប្រឈមរបស់អាស៊ីនៅក្នុងពិភពលោកដ៏ច្របូកច្របល់» ចំពេលដែលប្រទេសនៅអាស៊ីជាច្រើន ជាពិសេសអាស៊ីអាគ្នេយ៍ រងការគំរាមកំហែងពន្ធគយបដិការខ្ពស់របស់សហរដ្ឋអាមេរិក​។

ក្នុងនោះ គឺឃើញមាន​ការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់ជាច្រើន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឧបនាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Chi Dung រួមជាមួយ​គណៈប្រតិភូនៃប្រទេសនៅអាស៊ីអាគ្នេយ៍ផ្សេងទៀត។

ថ្លែងក្នុងវេទិកាដដែល នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​លួ​ន ស៊ី​សូលី​ត បានថ្លែងថា ភាពខ្លាំងរបស់អាស៊ីស្ថិតនៅលើសមត្ថភាពរបស់ខ្លួនក្នុងការរួបរួមគ្នាក្នុងគ្រាលំបាក ដោយសារតែភាពមិនច្បាស់លាស់ជុំវិញពន្ធគយរបស់សហរដ្ឋអាមេរិក​មិនមានសញ្ញាថានឹងចប់នោះទេ។ ក្រោមការអំពាវនាឱ្យរួបរួមគ្នាបែបនេះ លោកថា ប្រព័ន្ធពាណិជ្ជកម្មសកលកាន់តែមានទំនោរលើការការពារនិយម ដែលនឹងរំខានដល់ភាពស្មើគ្នានៃសកល ហើយបង្កើនភាពតានតឹង៕

The post លោក ​មហាធៀរ​៖ ចិននឹងវ៉ាដាច់អាមេរិក ក្លាយជាមហាអំណាចកំពូលពិភព​លោក appeared first on Kampuchea Thmey Daily.