អាណាព្យាបាល Archives - Kampuchea Thmey Daily

អាណាព្យាបាលសិស្សគាំទ្រចំណាត់ការក្រសួងមិនឱ្យលក់ភេសជ្ជៈប៉ូវកម្លាំងនៅបរិវេណសាលា និងសំណូមពរឱ្យមានវិធានការតឹងរុឹង
អាណាព្យាបាលសិស្សានុសិស្ស ៤រូប ដែលមានកូនៗរៀននៅកម្រិតបឋមសិក្សា បានគាំទ្រដូចគ្នាចំពោះចំណាត់ការរបស់ក្រសួងអប់រំ ដែលហាមមិនឱ្យមានការចែកចាយ លក់ និងផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទជុំវិញបរិវេណសាលារៀនទាំងរដ្ឋ និងឯកជន ព្រមទាំងសំណូមពរឱ្យភាគីពាក់ព័ន្ធមានការអនុវត្តតឹងរ៉ឹងជុំវិញករណីនេះ។

លោក សេង ចាន់ថន បានឱ្យ កម្ពុជាថ្មី​ ដឹងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នេះថា លោកគាំទ្រចំពោះចំណាត់ការរបស់ក្រសួង ដែលហាមមិនឱ្យលក់ភេសជ្ជៈប៉ូវកម្លាំងនៅបរិវេណសាលារៀន ព្រោះអាចផ្តល់ផលប៉ះពាល់សុខភាពខ្លាំងដល់កុមារ ដូចជាខូចក្រលាន ទឹកនោមផ្អែម បញ្ហាតម្រងនោម និងជំងឺផ្សេងៗទៀត។ លោកបាននិយាយថា៖ “ក្រសួងបានតែហាមឃាត់ ប៉ុន្តែសាលានៅតែមានគោលការណ៍នៅលក់ចឹង គឺប៉ះពាល់ខ្លាំងដល់ក្មេងៗ។ ឥឡូវនេះ យើងគិតថា មើលតាមមន្ទីរពេទ្យគឺមានក្មេងៗកើតទឹកនោមផ្អែមច្រើន ប៉ះពាល់ ការលាងឈាមក៏ច្រើន”។ លោក ចាន់ថន បានសំណូមពរដល់ក្រសួងឱ្យរឹតបន្តឹងចំពោះសាលារៀនមួយចំនួន ដែលមិនទាន់អនុវត្ត និងគោរពតាមគោលការណ៍របស់ក្រសួង ដែលហាមមិនឱ្យមានលក់ភេសជ្ជៈប៉ូវកម្លាំងនេះ។

ជាមួយគ្នានេះ អ្នកស្រី លន ស្រីល័ក្ខ ដែលមានកូនរៀននៅបឋមសិក្សា ក៏បានឱ្យ កម្ពុជាថ្មី ដឹងដូចគ្នាថា អ្នកស្រីគាំទ្រចំណាត់ការក្រសួងអប់រំ និងព្រួយបារម្ភខ្លាំងចំពោះបញ្ហាទឹកនោមផ្អែមដែលកើតលើកុមារព្រោះតែទទួលទានភេសជ្ជៈប៉ូវកម្លាំងច្រើន។ ចំពោះកូនអ្នកស្រីផ្ទាល់ គឺអ្នកស្រីមិនអនុញ្ញាតឱ្យកូនៗទទួលទានភេសជ្ជៈផ្អែមឡើយ ដោយជំនួសឱ្យការរៀបចំអាហារ និងទឹកដោះគោជំនួយឆ្អឹងឱ្យកូនទៅសាលាវិញ។ អ្នកស្រី សង្ឃឹមថា នៅតាមសាលាទាំងអស់ប្រសិនជាអាចលុបបំបាត់ការលក់ភេសជ្ជៈផ្អែមបាននោះកាន់តែប្រសើរ ដោយជំនួសមកវិញនូវការលក់អាហារណាដែលជំនួយដល់ការលូតលាស់កុមារ ទើបជាការល្អ។ អ្នកស្រី ជំរុញឱ្យក្រសួងឧស្សាហ៍ចុះត្រួតពិនិត្យករណីនេះឱ្យបានច្រើន និងហ្មត់ចត់ ហើយអាណាព្យាបាលគ្រប់រូប ក៏ត្រូវចូលរួមជួយជំរុញ ហាមឃាត់ និងណែនាំកូនៗកុំឱ្យបរិភោគភេសជ្ជៈទាំងអស់នេះ ឬអាចផ្តាំផ្ញើតាមរយៈលោកគ្រូ អ្នកគ្រូ បានថែមទៀតផង។

ចំណែក លោក  ណន សុវណ្ណរ័ត្ន ជាអ្នករត់តុកៗ កំពុងអង្គុយចាំកូនចេញពីសាលារៀន ក៏យល់ឃើញមិនខុសពីអាណាព្យាបាលខាងលើដែរ។ លោក តែងទូន្មានកូនកុំឱ្យទទួលទានភេសជ្ជៈប៉ូវកម្លាំងទាំងអស់នេះ ព្រោះធ្វើឱ្យប៉ះពាល់ដល់សុខភាពកូនរបស់លោក។ លោក សុវណ្ណរ័ត្ន តែងឱ្យកូនហូបបាយជំនួសឱ្យការទិញនំចំណីផ្តេសផ្តាស់នៅសាលារៀន។ លោកក៏បានផ្តាំដល់អាណាព្យាបាលគ្រប់រូប គួរមានកិច្ចសហការជាមួយអ្នកគ្រូ លោកគ្រូ ឱ្យបានច្រើនដើម្បីកុំឱ្យមានការកើនឡើងនៃការបរិភោគគ្រឿងកំប៉ុងទាំងអស់នោះ។

រីឯ លោក ក្រូច ឃាន់ ជាអាណាព្យាបាលមួយរូបដែរ ប្រាប់ថា លោកព្រួយបារម្ភច្រើនពីបញ្ហានេះ តែងណែនាំកូនៗរបស់លោកកុំឱ្យទទួលទានគ្រឿងផ្អែមច្រើនពេក ព្រោះប៉ះពាល់ដល់សុខភាព។ លោកក៏បារម្ភដូចគ្នា នៅពេលចេញពីផ្ទះបាត់ កូនៗអាចលួចទិញបរិភោគតាមក្រោយទៀត ហើយខ្លាចថានឹងមានជំងឺទឹកនោមផ្អែម ឬខ្សោយក្រលានជាដើម ព្រោះឃើញផ្ទាល់ភ្នែកច្រើនណាស់នៅតាមមន្ទីរពេទ្យនីមួយៗ។

សូមជម្រាបថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា ចំណេះទូទៅសាធារណៈ និងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេស។ លើសពីនេះ ក្រសួង ក៏បានឱ្យអនុវត្តឱ្យបានម៉ឺងមាត់នូវបទប្បញ្ញត្តិនានា ដែលពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាពចំណី អាហារ និងអាហារប្រកបដោយសុខភាពនៅតាមគ្រឹះស្ថានសិក្សា ដែលក្រសួងបានណែនាំកន្លងមកផងដែរ៕

ដោយ៖ អុន ស្រីមាន

The post អាណាព្យាបាលសិស្សគាំទ្រចំណាត់ការក្រសួងមិនឱ្យលក់ភេសជ្ជៈប៉ូវកម្លាំងនៅបរិវេណសាលា និងសំណូមពរឱ្យមានវិធានការតឹងរុឹង appeared first on Kampuchea Thmey Daily.

លោក ពេជ សោភ័ន៖ គ្រូបង្រៀន និងអាណាព្យាបាល ត្រូវរួមគ្នាផលិតមូលធនមនុស្សប្រកបដោយចំណេះដឹង
លោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន (គ.វ.អ) បានលើកឡើងថា គ្រូបង្រៀន គណៈគ្រប់គ្រងសាលា និងអាណាព្យាបាល ត្រូវរួមគ្នាផលិតមូលធនមនុស្ស ប្រកបដោយចំណេះដឹង។ លោកបានលើកឡើងបែបនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមដល់គ្រូបង្គោល នៃលេខាធិការដ្ឋាន(គ.វ.អ ) នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

លោក ពេជ សោភ័ន ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានបង្កើត គណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) ហើយគណៈកម្មាធិការជាតិនេះ មានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន។ លោកបានឱ្យដឹងថា គណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹង គុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា ដើម្បីផលិតមូលធនមនុស្ស ប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាព បំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គមសេដ្ឋកិច្ច និងទីផ្សារការងារ។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នេះជាវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមដល់គ្រូបង្គោល នៃលេខាធិការដ្ឋាន គ.វ.អ (លើកទី៣) បញ្ជ្រាបការយល់ដឹងអំពីសកម្មភាពនៃការអនុវត្ត និងផ្សព្វផ្សាយវិធានការគន្លឹះ(គ.វ.អ) និង សកម្មភាពគាំទ្រសាលារៀនគោលដៅទាំង៤២ ក្នុងខេត្តទាំង៩  ក្នុងនោះខេត្តសៀមរាប ក៏មាន ៥សាលារៀន គោលដៅបានកំពុងអនុវត្ត។ លោកបន្តពីគោលបំណងជួយគាំទ្រដល់ការលើកកម្ពស់ការអប់រំតាមរយៈការពង្រឹងអភិបាលកិច្ចសាលារៀន លើការពិនិត្យកែលម្អកម្មវិធីសិក្សា ការរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របតាមតម្រូវការ ក្នុងការពង្រឹងគុណភាពចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថសិស្ស ការយកចិត្តទុកដាក់លើសុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជំរុញ លើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ។

ក្នុងនោះ លោកក៏បានធ្វើការក្រើនរំលឹក ដល់លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា ក៏ដូចជា មាតាបិតា អាណាព្យាបាលសិស្ស ត្រូវធ្វើការកែនូវទន្លាប់អវិជ្ជមានដែលមានកន្លងមក ដើមី្បរួមគ្នាផលិតមូលធនមនុស្ស ប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាព បំពេញការងារខ្ពស់ ឱ្យស្របទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នេះ។

ចំណែក លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា រដ្ឋបាលខេត្ត នឹងត្រូវពង្រឹង ពង្រីកបន្ថែមជាបន្តបន្ទាប់ ចំពោះវិស័យអប់រំនាពេលខាងមុខ ដើម្បីឆ្លើយតបទៅនឹងសេចក្តីតម្រូវការជាអាទិភាពក្នុងការជំរុញ និងចូលរួមលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹង គុណភាពតាមសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា ដើម្បីផលិតមូលធនមនុស្សប្រកបដោយ ចំណេះដឹង ជំនាញ សីលធម៌ ឥរិយាបទល្អ និងសមត្ថភាពបំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ច និងទីផ្សារការងារនាពេលបច្ចុប្បន្ន ទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

លោកក៏បានដាក់នូវវិធានការ ដល់គ្រប់គ្រឹះស្ថានសិក្សាទាំងរដ្ឋ និង ឯកជន ក៏ដូចមាតាបិតា អាណាព្យាបាលសិស្ស ត្រូវចូលរួមក្នុងការលុបបំបាត់ក្រុមក្មេងទំនើង សិស្សគេចពីសាលា និង បោះបង់ចោលការសិក្សាជាដើម ដែលធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិទៅពេលអនាគត៕

ដោយ៖ គឿន វេត

The post លោក ពេជ សោភ័ន៖ គ្រូបង្រៀន និងអាណាព្យាបាល ត្រូវរួមគ្នាផលិតមូលធនមនុស្សប្រកបដោយចំណេះដឹង appeared first on Kampuchea Thmey Daily.