អ្នកតវ៉ា Archives - Kampuchea Thmey Daily

សមត្ថកិច្ច ស្នើឲ្យសិក្សាស្រាវជ្រាវឲ្យច្បាស់ មុនរិះគន់លើការចាប់ខ្លួន ក្រុមអ្នកញុះញង់នៅមុខណាហ្គា
សមត្ថកិច្ចរាជធានីភ្នំពេញ បានស្នើទៅដល់ក្រុមអង្គការ និងសហជីពអន្តរជាតិចំនួន ៨ ដែលបានចេញសេចក្ដីថ្លែងការណ៍ កាលពីពេលថ្មីៗនេះ សូមសិក្សាស្រាវជ្រាវ ឲ្យបានច្បាស់លាស់ជាមុនសិន អំពីមូលហេតុ ដែលឈានទៅដល់ការចាប់ខ្លួន ក្រុមអ្នកញុះញង់ឲ្យមានការប្រមូលផ្តុំតវ៉ាខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍។ រីឯមន្ត្រីសិទ្ធិមនុស្សកម្ពុជា ក៏បានឆ្លើយតបទៅកាន់ក្រុមអង្គការ និងសហជីពទាំងនោះដែរថា នៅក្នុងប្រទេសកម្ពុជា​ ពុំមានការរំលោភសិទ្ធិមនុស្ស ដូចការលើកឡើងរបស់ពួកគេឡើយ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសា​សន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២០ ខែមករានេះថា ក្រុមអង្គការ និងសហជីពអន្តរជាតិមួយចំនួន មុនពេលចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស ឬរិះគន់ចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ច គួរតែសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ អំពីមូលហេតុដែលឈានទៅដល់ការចាប់ខ្លួន ក្រុមចលនាញុះ​ញង់ឲ្យមានការប្រមូលផ្តុំតវ៉ាខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍។​

លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងថា សមត្ថកិច្ច មានឯកសារភស្ដុតាងច្បាស់លាស់ មុនពេលឈានទៅដល់ការចាប់ខ្លួនជនទាំងនោះ ហើយការអនុវត្តទាំងអស់របស់សមត្ថកិច្ច គឺស្របទៅតាមច្បាប់ មិនមានអ្វីផ្ទុយពីច្បាប់ឡើយ។ លោកបានបញ្ជាក់បន្តថា ការអនុវត្តរបស់សមត្ថកិច្ច គឺបន្ទាប់ពីមានដីកាបង្គាប់ឲ្យចាប់ខ្លួន របស់តុលាការ ក្រោយពីជនទាំងនោះ មានការជាប់ពាក់ព័ន្ធនឹងការញុះ​ញង់ បង្កឲ្យមានភាពវឹកវរក្នុងសង្គម ហើយសមត្ថកិច្ចក៏រកឃើញនូវឯកសារភស្ដុតាង ជាក់ស្ដែងជាច្រើននៅ​ក្នុងកុំព្យូទ័រ ទូរស័ព្ទ និងតាមឆាតរបស់ពួកគេផងដែរ។

លើសពីនេះទៀតអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ក្រុមជនដែលត្រូវចាប់ខ្លួនទាំងនោះ ក៏បាន​ញុះញង់ឲ្យមានការបិទផ្លូវសាធារណៈ បិទផ្លូវចូលក្រុមហ៊ុនឯកជន និងញុះញង់ឲ្យមានការបង្កចលាចលផ្សេងៗ នៅក្នុងថ្ងៃឆ្លងឆ្នាំសកលថែមទៀត។ លោកថា អាជ្ញាធររាជធានីភ្នំពេញ ធ្លាប់បានចេញសេចក្ដីណែនាំជាច្រើនលើកច្រើនសារ ហាមមិនឲ្យមានការញុះញង់ បង្កចលាចលក្នុងសង្គម ដូច្នេះឡើយ។

ចំណែកលោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មីដែរថា ពុំមានករណីរំលោភសិទ្ធិមនុស្សនៅកម្ពុជានោះទេ ហើយការចាប់ខ្លួនក្រុមជនទាំងនោះ គឺជាការចាប់ខ្លួនជនបង្កបញ្ហាអសន្តិសុខ អសណ្ដាប់ធ្នាប់នៅសង្គមជាតិ តែប៉ុណ្ណោះ។ ដូច្នេះប្រតិកម្មដែលលើក​ឡើងអំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ដោយក្រុមអង្គការ​ និងសហជីពអន្តរជាតិទាំង ៧នោះ គឺមិនមាននោះទេ។

លោក កត្តា អ៊ន បានបញ្ជាក់ថា «ឥឡូវយើងមើល ទិដ្ឋភាពជាក់ស្ដែង យើងឃើញថា បាតុកម្ម កូដកម្មទាំងអស់នេះ វាក្លាយទៅជាអសណ្ដាប់ធ្នាប់ វាក្លាយទៅជាអំពើមួយ ដែលមិនត្រឹមត្រូវតាមច្បាប់ ដូច្នេះហើយការអនុវត្តច្បាប់ គឺជារឿងត្រឹមត្រូវនៅក្នុងក្របខណ្ឌ នៃការគ្រប់គ្រងរដ្ឋ»។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា នៅពេលមានការលូកដៃពីភាគីផ្សេងៗ នៅក្នុងកូដកម្មរបស់ក្រុមអ្នកតវ៉ាទាំងនោះ នឹងធ្វើឲ្យកូដកម្មនោះ ក្លាយទៅជាអំពើខុសច្បាប់។ ដូច្នេះ​នៅពេលមានអំពើខុសច្បាប់ គឺរាជរដ្ឋាភិបាលមានកាតព្វកិច្ច នៅក្នុងការធានាសន្តិសុខសណ្ដាប់​ធ្នាប់សាធារណៈ។

លោកថា «ដូច្នេះផលប្រយោជន៍ បុគ្គលិកកម្មករនឹងពុំមានទេ ប្រសិនបើការតវ៉ារបស់ខ្លួនខុសច្បាប់ ហើយវាអាចមានហេតុការណ៍អ្វីផ្សេងទៀត នោះអ្នកដែលខាតបង់ប្រយោជន៍គឺកម្មករ ដូច្នេះហើយ មានតែការយើងត្រូវគោរពគោលការណ៍ ច្បាប់ការងារ ហើយយើងរកដំណោះស្រាយ នៅក្នុងការសម្របសម្រួលពីក្រសួងការងារ ឬក៏អាជ្ញាកណ្ដាល ទើបជាវិធីដោះស្រាយបញ្ចប់បញ្ហា ចៀសវាងឲ្យភាគីផ្សេងៗ លូកចូលទៅក្នុងក្រុមអ្នកតវ៉ាទាំងនោះ ឥឡូវយើងឃើញថា មានភាគីទី ៣ខ្លះ លូកបណ្ដើរៗ ហើយ ដូច្នេះសម្រាប់ខ្ញុំ មានការព្រួយបារម្ភណាស់ ខ្លាចតែមានបញ្ហាខុសច្បាប់ធ្ងន់ធ្ងរ»។

សូមជម្រាបថា កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២កន្លងទៅនេះ ក្រុមសហជីព និង​សកម្មជន​ចំនួន​ ៨នាក់ ត្រូវបានតុលាការសម្រេច​​ឃុំខ្លួនបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា​​​ ៤៩៤ និង ​៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ពួកគេទាំងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួនបានជាបន្តបន្ទាប់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី ៤ ខែមករាកន្លងទៅនេះ លោកឧត្ដមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជ​ធានីភ្នំពេញ ទទួលផែនសន្តិសុខ បានឲ្យដឹងដែរថា ចំពោះការធ្វើសកម្មភាពតវ៉ា នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) នេះ គឺកម្លាំងសមត្ថកិច្ច បានប្រមូលនូវព័ត៌​មានជាច្រើន តាមរយៈវីដេអូ សំឡេងបែកធ្លាយ ​ចេញពីកិច្ចប្រជុំរបស់មេដឹកនាំសកម្មភាព តវ៉ាដោយខុសច្បាប់ ឈ្មោះ ឈឹម ស៊ីថរ។

តាមរយៈសំឡេង ដែលបែកធ្លាយនេះ ឈ្មោះ ឈឹម ស៊ីថរ និងបក្ខពួក បានញុះញ៉ង់ឲ្យអតីតបុគ្គលិក នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ធ្វើការខឹងសម្បារ និងឲ្យមានការប៉ះទង្គិចជា​មួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឲ្យកើតមានព្រឹត្តិការណ៍កើតឡើង។ ចំណែកឯលោក សេង ហៀង តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ក៏បានឲ្យដឹងថា ចំណាត់ការស៊ើបអង្កេត របស់កម្លាំងនគរ​បាលរាជធានីភ្នំពេញ ទៅលើក្រុមមេដឹកនាំសកម្មភាពតវ៉ា ដោយ​ខុសច្បាប់ទាំងនោះ គឺធ្វើឡើងស្ថិតនៅក្នុងក្របខណ្ឌ នៃការស៊ើបអង្កេតជាក់ស្ដែង៕

អត្ថបទ៖ ឃួន សុភ័ក្រ

The post សមត្ថកិច្ច ស្នើឲ្យសិក្សាស្រាវជ្រាវឲ្យច្បាស់ មុនរិះគន់លើការចាប់ខ្លួន ក្រុមអ្នកញុះញង់នៅមុខណាហ្គា appeared first on Kampuchea Thmey Daily.

លោក​ ជិន ម៉ាលីន ៖ ការចាប់ខ្លួនអ្នកពាក់ព័ន្ធ នឹងសកម្មភាពតវ៉ានៅមុខណាហ្គា គឺដោយសារមានបទល្មើសកើតឡើង
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានអះអាងថា ការចាប់ខ្លួនក្រុមអ្នកញុះញង់ ឲ្យមានការប្រមូលផ្ដុំតវ៉ាដោ​យខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) គឺដោយសារតែមានបទល្មើសកើតឡើង ហើយសមត្ថកិច្ចមានភស្ដុតាងរឹងមាំ ដើម្បីអនុវត្តនីតិវិធី។

ការអះអាងនេះ បន្ទាប់ពីស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅរសៀលថ្ងៃនេះថា ពួកគេកំពុងធ្វើការតាមដាន យ៉ាងយកចិត្តទុកដាក់ នូវការចាប់ខ្លួនសមាជិកសហជីព​ នៃបុគ្គលិក កម្មករ នៃកាស៊ីណូណាហ្គាវើលដ៍ ដោយសារតែការបញ្ចេញមតិ ​ដោយសន្តិវិធីរបស់ពួកគេ និងស្នើឲ្យអាជ្ញាធរស្តាប់ពីពលរដ្ឋ មិនមែនបំបិទសម្លេងរបស់គេទេ។ ស្ថានទូតអាមេរិក បានលើកឡើងថា «សេរីភាព​ក្នុងការបញ្ចេញមតិ ក្នុងការប្រមូលផ្តុំគ្នា និងក្នុងការចងក្រងគ្នាជាក្រុម សមា​គម​ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ​នៃប្រទេសកម្ពុជា»។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅ​ល្ងាចថ្ងៃទី ៤ ខែមករានេះថា ការតាមដាន ឬការឃ្លាំមើល ទៅលើករណីខាងលើនេះ គឺជាសិទ្ធិសេរីភាព របស់បុគ្គលគ្រប់រូប​ រួមទាំងស្ថានទូតអាមេរិក ផងដែរ។ ប៉ុន្តែការចាប់ខ្លួន បុគ្គលពាក់ព័ន្ធនឹងករណីញុះញង់ ឲ្យមានការប្រមូលផ្ដុំតវ៉ាដោយខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) គឺដោយសារតែមានបទល្មើសកើតឡើង។

លោក ជិន ម៉ាលីន មានប្រសាសន៍ថា «ការតាមដាន ការឃ្លាំមើលអីហ្នឹង វាជាសិទ្ធិរបស់គាត់ទេ ជនគ្រប់រូបមានសិទ្ធិតាមដានឃ្លាំមើល ក៏ប៉ុន្តែគ្រាន់តែថា វិធានការច្បាប់តាមរយៈនីតិវិធី របស់តុលាការនេះ គឺដោយសារមានបទល្មើសកើតឡើង សមត្ថកិច្ចមានភស្ដុតាងមូលដ្ឋាន ផ្លូវច្បាប់រឹងមាំច្បាស់​លាស់ បញ្ជាក់ថា មានអំពើញុះញង់ ក្នុងចេតនាបង្កឲ្យមានភាពចលាចល ប៉ះពាល់ដល់សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ ជាដើម»។

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ បានបញ្ជាក់បន្ថែមថា ការចាប់ខ្លួនពួកគេទាំងនោះ មិនមែនជាការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ ឬក៏ដោយសារតែការធ្វើបាតុកម្ម ជួបជុំតវ៉ាដោយសន្តិវិធីតាមផ្លូវច្បាប់នោះទេ។ ប៉ុន្តែការចាប់ខ្លួននេះ ដោយសារតែពួកគេប្រព្រឹត្តបទល្មើស ដែលបំពានទៅនឹងច្បាប់ ហើយសមត្ថកិច្ច មានភស្ដុតាងមូលដ្ឋានច្បាស់លាស់ ក្នុងការដំណើរការនីតិវិធីតាមផ្លូវតុលាការ។

លោក ជិន ម៉ាលីន ក៏បានឲ្យដឹងដែរថា កម្លាំងសមត្ថកិច្ច បានធ្វើសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី ៤ ខែមករា ដោយបានបញ្ជាក់អំពីភស្ដុតាងមូលដ្ឋានរឹងមាំ ច្បាស់លាស់ក្នុងការអនុវត្តច្បាប់ និងដំណើរការនីតិវិធីតាមផ្លូវតុលាការ ដែលពាក់ព័ន្ធនឹងការញុះញង់ ក្នុងចេតនាបង្កឲ្យចលាចល នៅក្នុងសង្គម។

អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរូបនេះ បានបញ្ជាក់បន្ថែមទៀតថា «បើយើងមើលទៅតាមការបង្ហាញរបស់សមត្ថកិច្ច ពាក់ព័ន្ធភស្ដុតាងផែនការរៀបចំហ្នឹង មិនមែនជារឿងការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ ឬក៏ជួបជុំតវ៉ាដោយសន្តិវិធី វាទៅជាការរៀបចំផែនការក្នុងចេតនាមួយ បង្កភាពចលាចលដល់សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ ហើយហាក់ដូចជាមានការៀបចំ អង្គការចាត់តាំងពីក្រៅប្រទេសអីមកទៀត តាមរយៈការឧបត្ថម្ភថវិកា រៀបចំផែនការ រៀបចំយុទ្ធសាស្រ្ដអីឲ្យទៀត វាមិនមែនជារឿងការជួបជុំតវ៉ា ដោយសន្តិវិធី ពាក់ព័ន្ធលក្ខខណ្ឌការងារអីទេ ហើយក៏មិនមែនជាការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ»។

សូមជម្រាបថា គិតមកដល់ពេលនេះ គឺកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនអ្នកពាក់ព័ន្ធ ដែល​ញុះ​ញង់ឲ្យមានការប្រមូលផ្ដុំតវ៉ា ដោយខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ចំនួន ៩នាក់មកហើយ។ ពួកគេទាំងនោះ សុទ្ធសឹង​តែមានដីកាបង្គាប់ឲ្យចាប់ខ្លួន ពីស្ថាប័នតុលាការ ហើយចំណោមពួកគេ ៦នាក់ ត្រូវបានតុលាការសម្រេចឲ្យឃុំខ្លួនហើយ។

នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី ៤ ខែមករានេះ លោកឧត្ដមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជ​ធានីភ្នំពេញ ទទួលផែនសន្តិសុខ បានឲ្យដឹងដែរថា ចំពោះការធ្វើសកម្មភាពតវ៉ា នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) រយៈពេល ១៣ថ្ងៃកន្លងមកនេះ គឺកម្លាំងសមត្ថកិច្ច បានប្រមូលនូវព័ត៌​មានជាច្រើន តាមរយៈវីដេអូ សំឡេងបែកធ្លាយ ​ចេញពីកិច្ចប្រជុំរបស់មេដឹកនាំសកម្មភាព តវ៉ាដោយខុសច្បាប់ ឈ្មោះ ឈឹម ស៊ីថរ។ តាមរយៈសំឡេង ដែលបែកធ្លាយនេះ ឈ្មោះ ឈឹម ស៊ីថរ និងបក្ខពួក បានញុះញ៉ង់ឲ្យអតីតបុគ្គលិក នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ធ្វើការខឹងសម្បារ និងឲ្យមានការប៉ះទង្គិចជា​មួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឲ្យកើតមានព្រឹត្តិការណ៍កើតឡើង។

លោកឧត្ដមសេនីយ៍ទោ ប៊ុន សុសិក្ខា បានឲ្យដឹងបន្ថែមថា បន្ទាប់ពីកម្លាំងសមត្ថកិច្ច បានប្រមូលនូវព័ត៌មានគ្រប់ជ្រុយជ្រោយរួចមក គឺបានស្នើសុំគោលការណ៍ពីអគ្គស្នងការនគរបាល និងស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃសាលាដំបូងរាជធានីភ្នំពេញ ទើបឈានដល់ការឃាត់ខ្លួន ក្រុមមេដឹកនាំសកម្មភាពតវ៉ាចំនួន ៩នាក់ នៅទីស្នាក់ការសហជីពរបស់ពួកគេ។

នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ច បានរកឃើញវត្ថុតាងមួយចំនួន ដូចជា៖ កុំព្យូទ័រ, ទូរស័ព្ទដៃ, និងសម្ភារៈមួយចំនួនទៀត ដែលមប្រើឲ្យសកម្មភាពតវ៉ាដោយខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World)។ បន្ទាប់មកសមត្ថកិច្ចជំនាញ បានធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវលើវត្ថុតាងទាំងនោះ រហូតរកឃើញថា សកម្មភាពរបស់ពួកគេ មានការឧបត្ថម្ភថវិកាពីក្រៅប្រទេស និងមានអង្គការចំនួន៣ គាំទ្រ ដែល ២អង្គការនៅក្នុងប្រទេស និង ១អង្គការទៀតនៅក្រៅប្រទេស។ នៅក្នុងនោះដែរ សមត្ថកិច្ច ក៏បានរកឃើញឯកសារ ដែលជាផែនការរបស់ក្រុមអង្គការទាំងនោះ ដាក់ទៅឲ្យមេដឹកនាំចលនាខុសច្បាប់ ធ្វើជាដំណាក់កាលៗ និងទម្លាក់ថវិកាជាដំណាក់កាលៗ ផងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

The post លោក​ ជិន ម៉ាលីន ៖ ការចាប់ខ្លួនអ្នកពាក់ព័ន្ធ នឹងសកម្មភាពតវ៉ានៅមុខណាហ្គា គឺដោយសារមានបទល្មើសកើតឡើង appeared first on Kampuchea Thmey Daily.