AI ចិន Archives - Kampuchea Thmey Daily

DeepSeek ចំណាយជិត ៣ សែនដុល្លារ ដើម្បីបង្វឹកម៉ូដែល AI របស់ខ្លួន​
ក្រុមហ៊ុនបង្កើតបញ្ញាសិប្បនិម្មិត(AI)ចិន ​DeepSeek បាននិយាយថា ខ្លួនបានចំណាយប្រាក់ត្រឹមតែ ២៩៤ ០០០ ដុល្លារ ប៉ុណ្ណោះ ដើម្បីបណ្ដុះបណ្ដាលម៉ូឌែល AI R1 របស់ខ្លួន ដែលតួលេខនេះទាបជាងឆ្ងាយខ្លាំង ធៀបនឹង​ការចំណាយរបស់បណ្ដា​ក្រុមហ៊ុនជាគូប្រជែងនៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។   ​

តួលេខចំណាយរបស់ក្រុមហ៊ុន AI ដែលមាន​មូលដ្ឋាននៅទីក្រុង Hangzhou នេះ ត្រូវបាន​បើកបង្ហាញ​ក្នុងអត្ថបទមួយ ដែលចុះផ្សាយនៅលើ​ទិនានុប្បវត្តិ​ Nature ​​កាលពីថ្ងៃពុធ។

គួររំឭកថា កាលពីខែមករា ​DeepSeek ​បាន​ដាក់ចេញនូវប្រព័ន្ធ AI ថ្មី ដោយ​អះអាងថា ចំណាយលុយអភិវឌ្ឍន៍តិច ប៉ុន្តែមានប្រសិទ្ធភាព​មិនចាញ់គូប្រជែង។ កាលនោះ វិនិយោគិនបាន​នាំគ្នាលក់ភាគហ៊ុននៅតាមបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យារបស់លោកខាងលិច ​​ដោយ​បង្កជាការធ្លាក់ចុះផ្សារភាគហ៊ុនទ្រង់ទ្រាយធំ ដោយ​ពួកគេព្រួយបារម្ភថា ម៉ូដែល AI ចិនថ្មី អាចគំរាមកំហែងដល់ភាពលេចធ្លោនៃ​ក្រុមហ៊ុនកំពូលៗខាង AI ដូចជា Nvidia ជាដើម។

បើតាមអត្ថបទចុះផ្សាយលើ Nature ម៉ូឌែល R1 ​​ដែល​ចំណាយប្រាក់ត្រឹមជិត ៣០០ ០០០ ដុល្លារនោះ ត្រូវបាន​ដាក់ដំណើការដោយ​ប្រើប្រាស់បន្ទះឈីប 512 Nvidia H800 ផលិតដោយ​ក្រុមហ៊ុន Nvidia។

គេមើលឃើញថា តម្លៃដែល DeepSeek ចំណាយខុសគ្នាឆ្ងាយធៀប​នឹង​ការចំណាយរបស់ក្រុមហ៊ុន AI លោកខាងលិច។

កាលពីឆ្នាំ ២០២៣ លោក Sam Altman ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន AI ​យក្ស OpenAI បាននិយាយ​ថា ក្រុមហ៊ុនបាន​ចំណាយប្រាក់ប្រមាណ «ច្រើនជាង ១០០ លាន​ដុល្លារ» ដើម្បី​បណ្តុះបណ្តាលម៉ូដែល AI គោលរបស់ក្រុមហ៊ុន​។ យ៉ាងណាមិញ លោកមិនបាន​បង្ហាញព័ត៌មាន​លម្អិតណាមួយនោះទេ។

ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា ការអះអាងរបស់ក្រុមហ៊ុន DeepSeek អំពីការចំណាយលើការអភិវឌ្ឍ​ AI ​និងបច្ចេកវិទ្យាដែលខ្លួន​បាន​ប្រើប្រាស់ បាន​រងការចោទសួរយ៉ាងច្រើន​ពីបណ្ដា​ក្រុមហ៊ុន និងមន្ត្រី​អាមេរិក​។

មែនទែនទៅ បន្ទះឈីប H800 ដែល​ DeepSeek បានលើកឡើង ត្រូវបានរចនាឡើងដោយ Nvidia សម្រាប់ទីផ្សារចិន  ក្រោយ​សហរដ្ឋអាមេរិកបាន​បិទការ​នាំចេញបន្ទះឈីបសម្រាប់ AI រួមមាន​ H100 និង A100 AI ​ទៅចិនក្នុងខែតុលា ឆ្នាំ ២០២២៕

The post DeepSeek ចំណាយជិត ៣ សែនដុល្លារ ដើម្បីបង្វឹកម៉ូដែល AI របស់ខ្លួន​ appeared first on Kampuchea Thmey Daily.