ព័ត៌មានអន្ដរជាតិ
DeepSeek ចំណាយជិត ៣ សែនដុល្លារ ដើម្បីបង្វឹកម៉ូដែល AI របស់ខ្លួន
ក្រុមហ៊ុនបង្កើតបញ្ញាសិប្បនិម្មិត(AI)ចិន DeepSeek បាននិយាយថា ខ្លួនបានចំណាយប្រាក់ត្រឹមតែ ២៩៤ ០០០ ដុល្លារ ប៉ុណ្ណោះ ដើម្បីបណ្ដុះបណ្ដាលម៉ូឌែល AI R1 របស់ខ្លួន ដែលតួលេខនេះទាបជាងឆ្ងាយខ្លាំង ធៀបនឹងការចំណាយរបស់បណ្ដាក្រុមហ៊ុនជាគូប្រជែងនៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តួលេខចំណាយរបស់ក្រុមហ៊ុន AI ដែលមានមូលដ្ឋាននៅទីក្រុង Hangzhou នេះ ត្រូវបានបើកបង្ហាញក្នុងអត្ថបទមួយ ដែលចុះផ្សាយនៅលើទិនានុប្បវត្តិ Nature កាលពីថ្ងៃពុធ។
គួររំឭកថា កាលពីខែមករា DeepSeek បានដាក់ចេញនូវប្រព័ន្ធ AI ថ្មី ដោយអះអាងថា ចំណាយលុយអភិវឌ្ឍន៍តិច ប៉ុន្តែមានប្រសិទ្ធភាពមិនចាញ់គូប្រជែង។ កាលនោះ វិនិយោគិនបាននាំគ្នាលក់ភាគហ៊ុននៅតាមបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យារបស់លោកខាងលិច ដោយបង្កជាការធ្លាក់ចុះផ្សារភាគហ៊ុនទ្រង់ទ្រាយធំ ដោយពួកគេព្រួយបារម្ភថា ម៉ូដែល AI ចិនថ្មី អាចគំរាមកំហែងដល់ភាពលេចធ្លោនៃក្រុមហ៊ុនកំពូលៗខាង AI ដូចជា Nvidia ជាដើម។
បើតាមអត្ថបទចុះផ្សាយលើ Nature ម៉ូឌែល R1 ដែលចំណាយប្រាក់ត្រឹមជិត ៣០០ ០០០ ដុល្លារនោះ ត្រូវបានដាក់ដំណើការដោយប្រើប្រាស់បន្ទះឈីប 512 Nvidia H800 ផលិតដោយក្រុមហ៊ុន Nvidia។
គេមើលឃើញថា តម្លៃដែល DeepSeek ចំណាយខុសគ្នាឆ្ងាយធៀបនឹងការចំណាយរបស់ក្រុមហ៊ុន AI លោកខាងលិច។

កាលពីឆ្នាំ ២០២៣ លោក Sam Altman ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន AI យក្ស OpenAI បាននិយាយថា ក្រុមហ៊ុនបានចំណាយប្រាក់ប្រមាណ «ច្រើនជាង ១០០ លានដុល្លារ» ដើម្បីបណ្តុះបណ្តាលម៉ូដែល AI គោលរបស់ក្រុមហ៊ុន។ យ៉ាងណាមិញ លោកមិនបានបង្ហាញព័ត៌មានលម្អិតណាមួយនោះទេ។
ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា ការអះអាងរបស់ក្រុមហ៊ុន DeepSeek អំពីការចំណាយលើការអភិវឌ្ឍ AI និងបច្ចេកវិទ្យាដែលខ្លួនបានប្រើប្រាស់ បានរងការចោទសួរយ៉ាងច្រើនពីបណ្ដាក្រុមហ៊ុន និងមន្ត្រីអាមេរិក។
មែនទែនទៅ បន្ទះឈីប H800 ដែល DeepSeek បានលើកឡើង ត្រូវបានរចនាឡើងដោយ Nvidia សម្រាប់ទីផ្សារចិន ក្រោយសហរដ្ឋអាមេរិកបានបិទការនាំចេញបន្ទះឈីបសម្រាប់ AI រួមមាន H100 និង A100 AI ទៅចិនក្នុងខែតុលា ឆ្នាំ ២០២២៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


