Cambodian Super Cup Archives - Kampuchea Thmey Daily

Tellez ទើបលេងលើកដំបូងជាមួយភ្នំពេញក្រោន ត្រូវអ្នកគាំទ្រសរសើរពីសមត្ថភាពមិនដាច់ពីមាត់
ខ្សែប្រយុទ្ធចំណូលថ្មីរបស់ ភ្នំពេញក្រោន Makerlo Tellez ត្រូវបានអ្នកគាំទ្របង្ហាញការកោតសរសើរមិនដាច់ពីមាត់ បន្ទាប់ពីបង្ហាញខ្លួនលើកដំបូងជាមួយក្រុម ក្នុងពានរង្វាន់បើករដូវកាល Cambodian Super Cup កាលពីថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០២៥ ម្សិលមិញ។

Makerlo Tellez និងមិត្តរួមក្រុម

ម្សិលមិញ Tellez ត្រូវបានគ្រូបង្វឹកលោក Oleg Starynskyi ផ្តល់សេចក្តីទុកចិត្តឱ្យផ្លាស់ប្តូរចូលនៅដើមវគ្គទី ២។ ទោះបីទើបផ្លាស់មកកាន់ក្លិបសឹង្ហក្រហមក្នុងរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិ បូលីវី វ័យ ២៥ ឆ្នាំ ពិតជាបង្ហាញសមត្ថភាពលេចធ្លោរមែនទែន តាមរយៈការញាក់គូប្រកួត និងបង្កើតឱកាសជាដើម ហើយនៅក្នុងការប្រកួតនោះទៀតសោត រូបគេក៏បានស៊ុតបញ្ចូលទីមួយគ្រាប់ផងដែរ។

Makerlo Tellez នៅក្នុងការប្រកួត

ទោះបីជាយ៉ាងណា ភ្នំពេញក្រោន បានបរាជ័យក្រោមថ្វីជើងក្រុម ព្រះខ័នរាជស្វាយរៀង នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៣ ទល់នឹង ៥ បន្ទាប់ពីបញ្ចប់ការប្រកួត ៩០នាទីពេញ ក្រុមទាំង ២ ស្មើគ្នា ២ ទល់នឹង ២។ ចំពោះការបរាជ័យនេះ បានធ្វើឱ្យ ភ្នំពេញក្រោន របូតពាន Cambodian Super Cup ២ ឆ្នាំជាប់ៗគ្នា ខណៈកាលពីរដូវកាលមុន ពួកគេក៏បានរបូតពាននេះ ក្រោមថ្វីជើងក្រុមព្រះខ័នរាជស្វាយរៀងផងដែរ។

គួរបញ្ជាក់ជាថ្មីថា Tellez ត្រូវបាន ភ្នំពេញក្រោន ប្រកាសចុះកិច្ចសន្យាយកបានកាលពីពេលថ្មីៗនេះ ពោលគឺកាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៥៕

Makerlo Tellez

អត្ថបទ៖ សេម កុសល

The post Tellez ទើបលេងលើកដំបូងជាមួយភ្នំពេញក្រោន  ត្រូវអ្នកគាំទ្រសរសើរពីសមត្ថភាពមិនដាច់ពីមាត់ appeared first on Kampuchea Thmey Daily.

ខ្សែប្រយុទ្ធចំណូលថ្មី ព្រះខ័នរាជស្វាយរៀង Kwame ផ្ទុះការចាប់អារម្មណ៍ខ្លាំងអំពីល្បឿន
ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុម ព្រះខ័នរាជស្វាយរៀង កីឡាករ Kwame Peprah ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍អំពីល្បឿន និងសមត្ថភាពស៊ុតបញ្ចូលទីដ៏ប៉ិនប្រសប់របស់គេយ៉ាងខ្លាំង បន្ទាប់ពីការប្រកួតដណ្តើមពានបើករដូវកាល Cambodian Super Cup កាលពីល្ងាចថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៥ ម្សិលមិញ។

Kwame Peprah

Kwame Peprah បានរួមចំណែកយ៉ាងធំធេង ដោយរូបគេបានស៊ុតបញ្ចូលទី ២ គ្រាប់ម្នាក់ឯងជួយឱ្យ ព្រះខ័នរាជស្វាយរៀង យកឈ្នះលើក្រុម ភ្នំពេញក្រោន ក្លាយជាម្ចាស់ពានរង្វាន់បើករដូវកាល Cambodian Super Cup។ ការប្រកួត ៩០ នាទីពេញ ក្រុមទាំង ២ បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ២-២ ខណៈចុងក្រោយក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើ ភ្នំពេញក្រោន ក្នុងវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៥ ទល់នឹង ៣។

ក្រោយការប្រកួតនេះបញ្ចប់ Kwame Peprah ត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួត។ អ្នកគាំទ្របានចាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ជាតិ ហ្គាណា វ័យ ២៤ ឆ្នាំរូបនេះជាខ្លាំង។ ជាពិសេស គឺល្បឿនដ៏លឿនរបស់គេនៅលើទីលានតែម្តង ដែលធ្វើឱ្យខ្សែការពារពិបាកមែនទែន ដើម្បីរកក្បាច់មកចាប់រូបគេ។ ជាក់ស្តែង ក្នុងការប្រកួតកាលពីម្សិលមិញ ភ្នំពេញក្រោន ពិតជាប្រយ័ត្នជាមួយកីឡាកររូបនេះជាខ្លាំង ដោយតែងឱ្យមានខ្សែការពារម្នាក់នៅចាំកៀកជាមួយ Kwame ជានិច្ច។ ប៉ុន្តែចុងក្រោយ ខ្សែការពារមាឌធំ និងកម្ពស់ខ្ពស់ទាំងនោះនៅតែមិនអាចបិទរូបគេជាប់ ដោយបណ្តោយឱ្យគេស៊ុតបញ្ចូលទីបាន ២ គ្រាប់។

Kwame Peprah

គួរបញ្ជាក់ជាថ្មីថា Kwame Peprah គឺជាអតីតកីឡាកររបស់ក្លិប Kerala Blasters FC នៃលីគកំពូល ឥណ្ឌា។ រូបគេត្រូវបានព្រះខ័នរាជស្វាយរៀង ចុះកិច្ចសន្យាមកចូលរួមជាមួយក្លិបនៅរដូវកាលនេះ ដើម្បីជំនួសតំណែងខ្សែប្រយុទ្ធ ប្រេស៊ីល Pablo Augusto ដែលបានចាកចេញ។​ សម្រាប់​ការ​បង្ហាញ​ខ្លួន​ឲ្យ​ព្រះ​ខ័ន​រាជ​ស្វាយរៀង រូប​គេ​តែង​តែង​រក​បាន​គ្រាប់ ទាំង​ការ​ប្រកួត​មិត្តភាព​កម្តៅ​សាច់​ដុំ​នៅ​ប្រទេស​ម៉ាឡេស៊ី៕

អត្ថបទ៖ សេម កុសល

The post ខ្សែប្រយុទ្ធចំណូលថ្មី ព្រះខ័នរាជស្វាយរៀង Kwame ផ្ទុះការចាប់អារម្មណ៍ខ្លាំងអំពីល្បឿន appeared first on Kampuchea Thmey Daily.