Connect with us

កីឡា

ខ្សែប្រយុទ្ធចំណូលថ្មី ព្រះខ័នរាជស្វាយរៀង Kwame ផ្ទុះការចាប់អារម្មណ៍ខ្លាំងអំពីល្បឿន

បានផុស

នៅ

ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុម ព្រះខ័នរាជស្វាយរៀង កីឡាករ Kwame Peprah ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍អំពីល្បឿន និងសមត្ថភាពស៊ុតបញ្ចូលទីដ៏ប៉ិនប្រសប់របស់គេយ៉ាងខ្លាំង បន្ទាប់ពីការប្រកួតដណ្តើមពានបើករដូវកាល Cambodian Super Cup កាលពីល្ងាចថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៥ ម្សិលមិញ។

Kwame Peprah
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Kwame Peprah បានរួមចំណែកយ៉ាងធំធេង ដោយរូបគេបានស៊ុតបញ្ចូលទី ២ គ្រាប់ម្នាក់ឯងជួយឱ្យ ព្រះខ័នរាជស្វាយរៀង យកឈ្នះលើក្រុម ភ្នំពេញក្រោន ក្លាយជាម្ចាស់ពានរង្វាន់បើករដូវកាល Cambodian Super Cup។ ការប្រកួត ៩០ នាទីពេញ ក្រុមទាំង ២ បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ២-២ ខណៈចុងក្រោយក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើ ភ្នំពេញក្រោន ក្នុងវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៥ ទល់នឹង ៣។

ក្រោយការប្រកួតនេះបញ្ចប់ Kwame Peprah ត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួត។ អ្នកគាំទ្របានចាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ជាតិ ហ្គាណា វ័យ ២៤ ឆ្នាំរូបនេះជាខ្លាំង។ ជាពិសេស គឺល្បឿនដ៏លឿនរបស់គេនៅលើទីលានតែម្តង ដែលធ្វើឱ្យខ្សែការពារពិបាកមែនទែន ដើម្បីរកក្បាច់មកចាប់រូបគេ។ ជាក់ស្តែង ក្នុងការប្រកួតកាលពីម្សិលមិញ ភ្នំពេញក្រោន ពិតជាប្រយ័ត្នជាមួយកីឡាកររូបនេះជាខ្លាំង ដោយតែងឱ្យមានខ្សែការពារម្នាក់នៅចាំកៀកជាមួយ Kwame ជានិច្ច។ ប៉ុន្តែចុងក្រោយ ខ្សែការពារមាឌធំ និងកម្ពស់ខ្ពស់ទាំងនោះនៅតែមិនអាចបិទរូបគេជាប់ ដោយបណ្តោយឱ្យគេស៊ុតបញ្ចូលទីបាន ២ គ្រាប់។

Kwame Peprah

គួរបញ្ជាក់ជាថ្មីថា Kwame Peprah គឺជាអតីតកីឡាកររបស់ក្លិប Kerala Blasters FC នៃលីគកំពូល ឥណ្ឌា។ រូបគេត្រូវបានព្រះខ័នរាជស្វាយរៀង ចុះកិច្ចសន្យាមកចូលរួមជាមួយក្លិបនៅរដូវកាលនេះ ដើម្បីជំនួសតំណែងខ្សែប្រយុទ្ធ ប្រេស៊ីល Pablo Augusto ដែលបានចាកចេញ។​ សម្រាប់​ការ​បង្ហាញ​ខ្លួន​ឲ្យ​ព្រះ​ខ័ន​រាជ​ស្វាយរៀង រូប​គេ​តែង​តែង​រក​បាន​គ្រាប់ ទាំង​ការ​ប្រកួត​មិត្តភាព​កម្តៅ​សាច់​ដុំ​នៅ​ប្រទេស​ម៉ាឡេស៊ី៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម