Choi Sang-mok Archives - Kampuchea Thmey Daily

បក្សប្រឆាំង​កូរ៉េខាងត្បូង​ដាក់​សំណើ​ទម្លាក់​អំណាច​ប្រធានាធិបតីស្តីទី Choi Sang-mok
គណបក្សប្រឆាំងកូរ៉េខាងត្បូងបាន​ដាក់​សំណើ​​​​ចោទប្រកាន់​​ទម្លាក់​​​​ប្រធានាធិបតីស្តីទី លោក Choi Sang-mok នៅថ្ងៃសុក្រ​ទី​២១​ខែ​​​​មីនា​ ខណៈ​ពេល​ដែលតុលាការ​ធម្មនុញ្ញ​​ស្ថិត​ក្នុងដំណាក់​កាល​​​ចេញ​សាលក្រម​ជម្រះ​ក្តី​​លើ​​​ប្រធានាធីបតី​ Yoon Suk Yeol ដែល​ត្រូវ​បានសភា​បោះឆ្នោត​​​ព្យួរអំណាច​កាល​ថ្ងៃទី​១៤ខែ​ធ្នូឆ្នាំ​មុន។

ការ​​​​​ចោទប្រកាន់​​ទម្លាក់​​​​ប្រធានាធិបតីស្តីទី លោក Choi Sang-mok​ បើសិន​កើត​មាន នឹង​នាំ​ទៅដល់​ការ​​​​ចោទ​ប្រកាន់​​​​​ទម្លាក់​ប្រធានាធិបតី​​​​​និង​ប្រធានាធិបតី​ស្តីទី​រហូត​ដល់​ទៅ​៣​រូប​​​​ក្នុង​រយៈពេល​៤ខែ​ ចាប់​តាំងពី​​​​ការ​​​​​ប្រកាស​ច្បាប់​អាជ្ញាសឹក​របស់​​ លោក Yoon Suk Yeol កាលថ្ងៃទី​​៣ខែធ្នូ​ឆ្នាំ​២០២៤​មក។

គណបក្សប្រជាធិបតេយ្យ​ដែលគ្រប់គ្រង​សមាជិក​សភា​ភាគច្រើន បាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយទៅកាន់អ្នកសារព័ត៌មាន អំពី​ការ​ដាក់​ញត្តិ​​​ចោទប្រកាន់​ដែលបាន​ទៅដល់​ដៃ​រដ្ឋសភា​នៅ​ថ្ងៃ​ទី​២១ខែមីនា និង​បានកត់​ត្រា​ចូល​នៅ​​ម៉ោង ២រសៀលម៉ោងក្នុងស្រុក (ប្រហែលម៉ោង​១២ថ្ងៃត្រង់ម៉ោង​នៅកម្ពុជា​)​។

ទោះបី​ជាបែបណា ពេលវេលា​នៃការ​ប្រជុំ​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី  Choi Sang-mok នៅ​មិន​ទាន់បាន​កំណត់​នៅឡើយ​ទេ​ និង​មិនទាន់​បានផ្សព្វផ្សាយ​ភ្លាម​ៗ​នោះទេ​​។

ជម្លោះនយោបាយ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​​នឹង​កាន់តែ​មាន​ភាព​តានតឹងក្នុងពេលថ្មីៗនេះ បន្ថែមទៀត ស្របពេលដែល​តុលាការធម្មនុញ្ញ​នឹងចេញសាលកម្រ​​​លើ​សំណុំរឿង​​ទម្លាក់​អំណាច​ប្រធានាធិបតីស្តីទី លោក Han Duck-soo នៅថ្ងៃចន្ទ​ទី​២៤ខែមីនា​ខាងមុខនេះ ហើយ សាលក្រម​លើ​សំណុំ​រឿង​ចោទ​ប្រកាន់​ទម្លាក់​អំណាច​​​របស់​ប្រធានាធិបតី Yoon Suk Yeol ក៏ត្រូវ​បាន​​អ្នក​ជំនាញ​ច្បាប់​យល់​ថា គ្រោង​ធ្វើនៅ​​​​​​ការប្រកាសសាលក្រម​ លោក Han។​

​ប្រធានាធិបតីស្តីទី Choi ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុកំពុងដឹកនាំប្រទេស​​ជំនួស​​​ចាប់តាំងពី​ថ្ងៃទី​២៧ខែធ្នូ​ឆ្នាំ​២០២៤មក បន្ទាប់​ពីសភា​ទម្លាក់​​លោក Han Duck-Soo ​កាលថ្ងៃទី​១៤ខែ​ធ្នូ។ លោក​ Han ​បាន​ឡើង​កាន់​អំណាច​ស្តីទី​ក្រោយ​សភា​បោះឆ្នោតទម្លាក់​ប្រធានាធិបតី Yoon Suk Yeol ដែល​រង​ការ​ចោទប្រកាន់ពីបទ​ប្រកាស​ប្រើ​ច្បាប់អាជ្ញាសឹករយៈពេលខ្លីដែលខុសច្បាប់ និង​រំលោភអំណាច​។

​ប្រធានាធិបតីស្តីទី Choi បានធ្វើឱ្យគណបក្សប្រឆាំងខឹងសម្បារ ដែលរួមគ្នាមានមតិភាគច្រើននៅក្នុងសភា ដោយបានបោះឆ្នោតវេតូម្តងហើយម្តងទៀត និងបញ្ឈប់ការតែងតាំងតុលាការធម្មនុញ្ញដែលអនុម័តដោយសភា។

បច្ចុប្បន្នតុលាការកំពុងពិនិត្យមើលការចោទប្រកាន់របស់លោក Yoon ហើយត្រូវបានគេរំពឹងថានឹងចេញសេចក្តីសម្រេចរបស់ខ្លួនលើថាតើត្រូវដកគាត់ចេញពីតំណែងជាអចិន្ត្រៃយ៍ ឬដាក់គាត់ឡើងវិញ។

នៅពេលដែលការរង់ចាំសេចក្តីសម្រេចរបស់តុលាការ​ធម្មនុញ្ញ​បានអូសបន្លាយយូរជាងការរំពឹងទុក ភាពតានតឹងរវាងភាគីប្រឆាំងនៅក្នុងសភា និងនៅតាមដងផ្លូវបានកាន់តែខ្លាំងឡើង ចំពេលមានការអំពាវនាវ និងប្រឆាំងនឹងការបណ្តេញលោក Yoon ចេញពីតំណែង។

គណបក្សប្រជាធិបតេយ្យ បាននិយាយថា លោក Choi បានរំលោភលើកាតព្វកិច្ចរដ្ឋធម្មនុញ្ញរបស់គាត់ ដោយបដិសេធមិនតែងតាំងចៅក្រមតុលាការធម្មនុញ្ញ បើទោះបីជាមានសេចក្តីសម្រេចដោយតុលាការកំពូលថា អសកម្មបែបនេះកំពុងរំលោភលើសិទ្ធិអំណាចរបស់សភាក៏ដោយ៕​​

ដោយ រ៉ាន់ រើយ​

The post បក្សប្រឆាំង​កូរ៉េខាងត្បូង​ដាក់​សំណើ​ទម្លាក់​អំណាច​ប្រធានាធិបតីស្តីទី Choi Sang-mok appeared first on Kampuchea Thmey Daily.

ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូ​ង​​​វេតូ​ច្បាប់​ចំនួន​៦​​​​​​​តាក់​តែង​​ដោយ​បក្ស​ប្រឆាំង​​
ចាប់​តាំង​ពី​​​ទទួល​ភារកិច្ច​​ជា​ប្រធានាធិបតី​​ស្តីទី​​របស់​ប្រទេស​កូរ៉េខាងត្បូង កាល​ពីចុង​ខែធ្នូ​​ឆ្នាំ​២០២៤ លោក​​ Choi Sang-mok បាន​ប្រើ​សិទ្ធិ​វេតូ​​​​​ (បដិសេធ) មិន​​​ចេញ​ក្រឹត្យ​​​​​ដាក់​ឲ្យ​ប្រើប្រាស់​​ច្បាប់​​ចំនួន​៦​ដែល​ដឹក​នាំ​បង្កើត​​ដោយ​​គណបក្ស​ប្រជាជាធិបតេយ្យ ដែល​​​ជា​បក្ស​ប្រឆាំ​ង​​ដ៏​ធំ​​​​។

ប្រធានាធិបតី​ស្តីទីកូរ៉េខាងត្បូង លោក​​ Choi Sang-mok។ Reuter

​​​​​​​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ លោក​​ Choi Sang-mok ដែល​បាន​​​​​កាន់​តួនាទី​ជា​ប្រធានាធិបតីស្តីទី​​​បន្ត​ពី​លោក Han Duck-soo ដែល​ត្រូវ​បាន​សភា​​បោះឆ្នោត​ទម្លាក់​កាល​​ពីថ្ងៃទី​​២៧ខែធ្នូ​ឆ្នាំ​២០២៤ ស្ទើរ​តែ​ត្រូវ​សភា​​​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រ​ជា​ធិបតេយ្យកូរ៉េ (KDP​) ដោយសារ​តែ​លោក​​​អល់​ឯក​ក្នុងការ​តែងតាំង​ចៅក្រម​​តុលាការ​ធម្មនុញ្ញ​តាម​​​​ការ​​​​ស្នើ​របស់​រដ្ឋសភា​​នៅ​ដើម​ខែមករា​។​

​ប៉ុន្តែ​​​​ភាព​ចម្រូង​ចម្រាស​នៃ​ការ​ប៉ង​បោះឆ្នោត​ទម្លាក់​​នេះ​​បាន​​​​បន្ថយ​កម្តៅ​វិញ​ បន្ទាប់​ពី​លោក Choi Sang-mok បានយល់ព្រម​ចេញ​ក្រឹត្យ​តែងតាំង​ចៅ​ក្រម​​​២​រូប​សម្រាប់​​​បំពេញ​ជំនួស​ចៅ​ក្រម​​ដែល​​​​អស់សុពល​ភាព​​ក្នុង​​​​​​​តុលាការ​ធម្មនុញ្ញ​​​​ដែល​​មាន​ចៅក្រម​សរុប​​​​៩រូប​។

​ក្នុង​កិច្ច​ប្រជុំ​​គណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ​ប្រធានាធិបតី​ស្តីទីរូបនេះ បានទាមទារឱ្យរដ្ឋសភាពិចារណាឡើងវិញនូវសេចក្តីព្រាងច្បាប់ចំនួនបីដែល​ដឹកនាំ​តាក់​តែង​ឡើង​​ដោយគណបក្សប្រឆាំង ដែលក្នុងនោះមាន​ច្បាប់​មួយស្នើឱ្យអនុម័តសម្ភារៈអប់រំដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) ។

​ប្រធានាធិបតី​ស្តីទី Choi Sang-mok បាន​ស្នើ​​ឲ្យ​សភា​​​ពិចារ​​​​​ឡើង​វិញ ដោយភ្ជាប់​ជា​​​មួយ​ការ​ទាមទារ​​ឲ្យ​ការ​រៀបចំ​ច្បាប់​នេះធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​​បក្ស​ទាំងពីរ​​។​

តាម​ការ​​ផ្សាយរបស់​ Yonhap លោក Choi Sang-mok បាននិយាយក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា៖«ខ្ញុំ​បានពិនិត្យដោយប្រុងប្រយ័ត្ន​នូវ​អត្ថបទ​​ច្បាប់​ទាំងនេះជាមួយសមាជិកគណៈរដ្ឋមន្ត្រី» ដោយជំរុញឱ្យភាគីគូប្រជែងធ្វើការកែលម្អ និងចូលរួមក្នុងកិច្ចសន្ទនាបន្ថែមទៀតដើម្បីស្វែងរកដំណោះស្រាយកាន់តែប្រសើរឡើង។

ចាប់តាំងពីការឡើងកាន់តំណែងជាអ្នកដឹកនាំបណ្តោះអាសន្នកាលពីខែមុនមក លោក Choi បាន​​បដិសេធ​​លើសេចក្តីព្រាងច្បាប់ចំនួនប្រាំមួយ ដែល​តាក់​តែង​រៀប​ចំ​ឡើង​​ដោយគណបក្សប្រឆាំង​។ ក្នុងចំណោម​​​ការ​បដិសេធ​ទាំងនោះ ក៏​រួមទាំងសេចក្តីព្រាងច្បាប់​បង្កើត​ក្រុម​ស៊ើបអង្កេត​ពិសេសចំនួនពីរ ដែលទាក់ទងនឹង​ច្បាប់​អាជ្ញាសឹកដែលបរាជ័យរបស់លោកប្រធានាធិបតី Yoon Suk Yeol៕​

ដោយ រ៉ាន់ រើយ​

The post ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូ​ង​​​វេតូ​ច្បាប់​ចំនួន​៦​​​​​​​តាក់​តែង​​ដោយ​បក្ស​ប្រឆាំង​​ appeared first on Kampuchea Thmey Daily.