Family Pairing Archives - Kampuchea Thmey Daily

ការធ្វើបច្ចុប្បន្នភាពមុខងារ Family Pairing និងការបង្កើតក្រុមប្រឹក្សាយុវជនរបស់ TikTok
ថ្ងៃនេះ TikTok ប្រកាស​អំពី​វិធីសាស្ត្រ​ថ្មី​ដែល​អាណាព្យាបាល​អាច​គាំទ្រ​បទពិសោធន៍​កូន​របស់​ពួកគេ​តាមរយៈ​មុខងារ Family Pairing និង​ការចែករំលែក​ព័ត៌មាន​អំពី​ការងារ​របស់ TikTok ក្នុងការ​ចាប់ផ្ដើម​បង្កើត​ក្រុមប្រឹក្សា​យុវជន​របស់ TikTok។

ការ​បន្ថែម​ការកំណត់​មាតិកា​ទៅ​លើ​មុខងារ Family Pairingកាលពី​ឆ្នាំមុន​យើង​បាន​បើក​ដំណើរការ​មុខងារ​កំណត់​មាតិកា​ដើម្បី​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ធ្វើការ​កំណត់​ការស្វែងរក​វីដេអូ​ដោយ​ប្រើពាក្យ ឬ hashtags ដែល​ពួកគេ​ចង់​ជៀសវាង​។ ចាប់តាំងពី​ពេលនោះ​មក យើង​បាន​ទទួលបាន​ព័ត៌មាន​ពី​ឪពុកម្តាយ និង​អាណាព្យាបាល​ថា​ពួកគេ​ចង់បាន​វិធី​ជាច្រើន ទៀត​ដើម្បី​កំណត់​មាតិកា​ដែល​កូន​វ័យ​ជំទង់​របស់​ពួកគេ​អាច​នឹង​ត្រូវការ​ដោយសារ​ក្មេង​ជំទង់​គ្រប់រូប​មាន​លក្ខណៈខុស​ពីគ្នា ហើយ​ជារឿយៗ​អាណាព្យាបាល​គឺ​ដឹង​ពី​តម្រូវការ​របស់​ក្មេង​ជំទង់​របស់​ពួកគេ​។ ថ្ងៃនេះ​យើង​កំពុង​នាំយក​មុខងារ Family Pairing នេះ​មក​ដើម្បី​ជា​ជំនួយ​ដល់​អាណាព្យាបាល​ក្នុងការ​កាត់បន្ថយ​លទ្ធ​ភាព​របស់​ក្មេង​ជំទង់​របស់​ពួកគេ ក្នុងការ​មើលឃើញ​មាតិកា​ដែល​អាច​រំខាន​ដល់​ពួកគេ។

ការ​បង្កើត​មុខងារ Family Pairing នេះ យើង​បាន​ចូលរួម​ជាមួយ​អ្នកជំនាញ​រួមមាន វិទ្យាស្ថាន​សុវត្ថិភាព គ្រួសារ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​អំពី​របៀប​ធ្វើ​សមតុល្យ​រវាង​ការអនុញ្ញាតឱ្យ​គ្រួសារ​ជ្រើសរើស​បទពិសោធន៍​ដ៏​ល្អ​បំផុត​សម្រាប់​តម្រូវការ​របស់​ពួកគេ ខណៈពេលដែល​យើង​ក៏​ធានាថា​យើង​គោរព​សិទ្ធិ​របស់​មនុស្ស​វ័យ​ជំទង់​ក្នុងការ​ចូលរួម​របស់​ពួកគេ​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត​ផង​ដែរ។ ដូច្នេះ អ្នក​ប្រើប្រាស់​ដែល​ស្ថិតក្នុង​វ័យ​ជំទង់​អាច​មើល​ពាក្យ​គន្លឹះ​ដែល​អាណាព្យាបាល​របស់​ពួកគេ​បាន​ដាក់​បន្ថែម ហើយ​យើង​ជឿថា​តម្លាភាព​នេះ​ក៏​អាចជួយ​ជំរុញឱ្យមាន​ការសន្ទនា​អំពី​ព្រំដែន និង​សុវត្ថិភាព​អន​ឡាញ​ដែរ​។ ពាក្យ​គន្លឹះ​ដែល​អាណាព្យាបាល​បានដាក់​បន្ថែមនឹង​ជា​ព្រំដែន​មួយ​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ប្រព័ន្ធ​កម្រិត​មាតិកា​របស់​យើង​ដែល​ជួយ​រក្សា​មាតិកា​ណា​ដែល​មិន​សមរម្យ​ទៅដល់​អ្នក​ប្រើប្រាស់​ដែល​មាន​អាយុ​ចន្លោះ​ពី ១៣ ទៅ ១៧ ឆ្នាំ។

បង្កើត​ក្រុមប្រឹក្សា​យុវជន​របស់ TikTok

ការ​ស្តាប់​បទពិសោធន៍​របស់​ក្មេង​ជំទង់​គឺជា​ជំហាន​ដ៏​សំខាន់បំផុត​មួយ​ដែល TikTok បាន​អនុវត្ត​ដើម្បី​កសាង​ភ្លេត​ហ្វម​សុវត្ថិភាព​សម្រាប់​ក្មេង​ជំទង់ និង​ក្រុមគ្រួសារ​របស់​ពួកគេ​។ វិធីសាស្ត្រ​នេះ​ជួយ TikTok ឱ្យ​ជៀសវាង​ដំណោះស្រាយ​ណា​ដែល​អាច​គ្មាន​ប្រសិទ្ធភាព ឬ​មិន​គ្រប់គ្រាន់​សម្រាប់​សហគមន៍​ជាក់ស្ដែង​ដែល​ពួកគេ​ចង់​ការពារ ហើយ​វា​នាំ​ភ្លេត​ហ្វម​នេះ​ឱ្យ​កាន់តែ​ខិតជិត​ក្នុងការ​ក្លាយ​ជា​ដៃគូ​ដ៏​រឹងមាំ​ជាមួយ​អាណាព្យាបាល ព្រោះ TikTok អាចធ្វើ​ឲ្យ​សុវត្ថិភាព និង​សុខុមាលភាព​របស់​ក្មេង​ជំទង់​កាន់តែ​ប្រសើរ​ឡើង​។ នៅ​ចុង​ឆ្នាំនេះ ភ្លេត​ហ្វម​មួយ​នេះ នឹង​បើក​ដំណើរការ​ក្រុមប្រឹក្សា​យុវជន​ពិភពលោក ហើយ​អាច​យល់ដឹង​ពីបទ​ពិសោធន៍​របស់​អ្នក​ដែល​ប្រើប្រាស់​ភ្លេត​ហ្វម​ដោយ​ផ្ទាល់​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ដើម្បី​បង្កើត​បទពិសោធន៍​ដែល​មាន​សុវត្ថិភាព​បំផុត​សម្រាប់​សហគមន៍​នេះ។

TikTok ក៏បាន​ចូលរួម​ជាមួយ​អ្នកប្រើប្រាស់​ដែល​មាន​វ័យ​ជំទង់ និង​បាន​បញ្ចេញ​សកម្មភាព​ដោយ​ផ្អែក​លើ​មតិ​កែលម្អ​របស់​ពួកគេ។ ជា​ឧទាហរណ៍ នៅ​ក្នុង​មុខងារ Family Pairing ភ្លេត​ហ្វម​មួយ​នេះ​បានផ្តល់​ការណែនាំ​ដល់​អាណាព្យាបាល​ដោយ​សហការ​ជាមួយ​មនុស្ស​វ័យ​ជំទង់​។ ទាំងនេះ​គូស​បញ្ជាក់​អំពី​ការ​គាំទ្រ​ដែល​ក្មេង​ជំទង់​ចង់បាន និង​ការ​ផ្ដល់​យោបល់​របស់​ពួកគេ​អំពី​របៀប​ទាក់ទង​ការសន្ទនា​អំពី​អក្ខរកម្ម​ឌីជីថល និង​សុវត្ថិភាព​។ តាមរបៀប​ស្រដៀង​គ្នា​ទៅនឹង​របៀប​ដែល TikTok ចូលរួម​ជា​ទៀងទាត់​ជាមួយនឹង​អ្នកសិក្សា​ជាង ៥០ នាក់ និង​អ្នកជំនាញ​ឈានមុខ​គេ​មកពី​ជុំវិញ​ពិភពលោក តាមរយៈ​ក្រុមប្រឹក្សា​ប្រឹក្សា​មាតិកា​និង​សុវត្ថិភាព​ក្រុមប្រឹក្សា​យុវជន​ថ្មី​នេះ​នឹង​ផ្តល់ឱកាស​ដល់​យុវជន​ក្នុងការ​ផ្តល់​ទស្សនៈ​រប​ស់​ពួកគេ​។ ក្រុមហ៊ុន TikTok នឹង​ចែករំលែក​បន្ថែមទៀត​នៅក្នុង​ប៉ុន្មាន​ខែ​ខាងមុខ​អំពី​វេទិកា​នេះ និង​របៀប​ដែល​មនុស្ស​វ័យ​ជំទង់​អាច​ចូលរួម​បាន។

ការងារ​របស់​យើង​ដើម្បី​ជួយ​បង្កើត​កន្លែង​សុវត្ថិភាព​សម្រាប់​មនុស្ស​វ័យ​ជំទង់ និង​ក្រុមគ្រួសារ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ។

នៅក្នុង​ខែមីនា យើង​បានកំណត់​ពេលវេលា​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ក្មេង​ជំទង់​នីមួយៗ​នៅលើ​ភ្លេ​ត​ហ្វ​ម​នេះ​ត្រឹម ៦០ នាទី​ដោយ​ស្ទើរតែ​បី​ភាគ​បួន នៃ​អ្នកប្រើប្រាស់​វ័យ​ជំទង់​ជ្រើសរើស​រក្សា​ពេលវេលា​កំណត់​នេះ​។ សម្រាប់​អ្នកប្រើប្រាស់​ដែល​ជ្រើស​ចំណាយ​ពេល​លើសពី ១០០ នាទី​នៅលើ​ភ្លេ​ត​ហ្វ​ម TikTok ក្នុង​មួយថ្ងៃ​។ យើង​បន្ត​លើកទឹកចិត្ត​ពួកគេ​ឱ្យប្រើ​ឧបករណ៍​មុខងារ​គ្រប់គ្រង​ពេលវេលា។

នៅក្នុង​ខែមីនា​ផងដែរ យើង​បានចាប់ផ្តើម​ជំរុញ​សហគមន៍​អ្នកប្រើប្រាស់​ឱ្យ​ស្វែងយល់​បន្ថែម​អំពី​មុខងារ Family Pairing ហើយ​រហូតមក​ដល់ពេលនេះ​ភ្លេ​ត​ហ្វ​ម​មួយ​នេះ​ទទួលបាន​មនុស្ស​ជាង ៤០០ លាន​នាក់ ដែល​បានដឹង​ពីមុខ​ងារ​នេះ​។ យើង​មាន​មោទនភាព​ដែល​មុខងារ Family Pairing ដែល​គាំទ្រ​អ្នកប្រើប្រាស់​វ័យ​ជំទង់​ជាង ៨៥០.០០០ នាក់ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ក្នុង​ការ​កំណត់​តម្រូវការ​ផ្ទាល់ខ្លួន។

គួរ​បញ្ជាក់​ផង​ដែរ​ថា យើង​នឹងមាន​វិធីសាស្ត្រ​បន្ថែម​ដើម្បី​ការពារ និង​ធ្វើ​ឲ្យ​សហគមន៍​នេះ​កាន់តែ​ប្រសើរ​ឡើង​។ យើង​ទន្ទឹង​រង់ចាំ​ចែករំលែក​បន្ថែម​ទៀត​អំពី​វឌ្ឍនភាព​របស់​យើង​នា​ពេល​អនាគត៕

The post ការធ្វើបច្ចុប្បន្នភាពមុខងារ Family Pairing និងការបង្កើតក្រុមប្រឹក្សាយុវជនរបស់ TikTok appeared first on Kampuchea Thmey Daily.