ព័ត៌មានជាតិ
ការធ្វើបច្ចុប្បន្នភាពមុខងារ Family Pairing និងការបង្កើតក្រុមប្រឹក្សាយុវជនរបស់ TikTok
ថ្ងៃនេះ TikTok ប្រកាសអំពីវិធីសាស្ត្រថ្មីដែលអាណាព្យាបាលអាចគាំទ្របទពិសោធន៍កូនរបស់ពួកគេតាមរយៈមុខងារ Family Pairing និងការចែករំលែកព័ត៌មានអំពីការងាររបស់ TikTok ក្នុងការចាប់ផ្ដើមបង្កើតក្រុមប្រឹក្សាយុវជនរបស់ TikTok។
ការបន្ថែមការកំណត់មាតិកាទៅលើមុខងារ Family Pairingកាលពីឆ្នាំមុនយើងបានបើកដំណើរការមុខងារកំណត់មាតិកាដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការកំណត់ការស្វែងរកវីដេអូដោយប្រើពាក្យ ឬ hashtags ដែលពួកគេចង់ជៀសវាង។ ចាប់តាំងពីពេលនោះមក យើងបានទទួលបានព័ត៌មានពីឪពុកម្តាយ និងអាណាព្យាបាលថាពួកគេចង់បានវិធីជាច្រើន ទៀតដើម្បីកំណត់មាតិកាដែលកូនវ័យជំទង់របស់ពួកគេអាចនឹងត្រូវការដោយសារក្មេងជំទង់គ្រប់រូបមានលក្ខណៈខុសពីគ្នា ហើយជារឿយៗអាណាព្យាបាលគឺដឹងពីតម្រូវការរបស់ក្មេងជំទង់របស់ពួកគេ។ ថ្ងៃនេះយើងកំពុងនាំយកមុខងារ Family Pairing នេះមកដើម្បីជាជំនួយដល់អាណាព្យាបាលក្នុងការកាត់បន្ថយលទ្ធភាពរបស់ក្មេងជំទង់របស់ពួកគេ ក្នុងការមើលឃើញមាតិកាដែលអាចរំខានដល់ពួកគេ។
ការបង្កើតមុខងារ Family Pairing នេះ យើងបានចូលរួមជាមួយអ្នកជំនាញរួមមាន វិទ្យាស្ថានសុវត្ថិភាព គ្រួសារលើប្រព័ន្ធអ៊ីនធឺណិតអំពីរបៀបធ្វើសមតុល្យរវាងការអនុញ្ញាតឱ្យគ្រួសារជ្រើសរើសបទពិសោធន៍ដ៏ល្អបំផុតសម្រាប់តម្រូវការរបស់ពួកគេ ខណៈពេលដែលយើងក៏ធានាថាយើងគោរពសិទ្ធិរបស់មនុស្សវ័យជំទង់ក្នុងការចូលរួមរបស់ពួកគេនៅលើប្រព័ន្ធអ៊ីនធឺណិតផងដែរ។ ដូច្នេះ អ្នកប្រើប្រាស់ដែលស្ថិតក្នុងវ័យជំទង់អាចមើលពាក្យគន្លឹះដែលអាណាព្យាបាលរបស់ពួកគេបានដាក់បន្ថែម ហើយយើងជឿថាតម្លាភាពនេះក៏អាចជួយជំរុញឱ្យមានការសន្ទនាអំពីព្រំដែន និងសុវត្ថិភាពអនឡាញដែរ។ ពាក្យគន្លឹះដែលអាណាព្យាបាលបានដាក់បន្ថែមនឹងជាព្រំដែនមួយនៅលើប្រព័ន្ធអ៊ីនធឺណិតក្នុងប្រព័ន្ធកម្រិតមាតិការបស់យើងដែលជួយរក្សាមាតិកាណាដែលមិនសមរម្យទៅដល់អ្នកប្រើប្រាស់ដែលមានអាយុចន្លោះពី ១៣ ទៅ ១៧ ឆ្នាំ។
បង្កើតក្រុមប្រឹក្សាយុវជនរបស់ TikTok
ការស្តាប់បទពិសោធន៍របស់ក្មេងជំទង់គឺជាជំហានដ៏សំខាន់បំផុតមួយដែល TikTok បានអនុវត្តដើម្បីកសាងភ្លេតហ្វមសុវត្ថិភាពសម្រាប់ក្មេងជំទង់ និងក្រុមគ្រួសាររបស់ពួកគេ។ វិធីសាស្ត្រនេះជួយ TikTok ឱ្យជៀសវាងដំណោះស្រាយណាដែលអាចគ្មានប្រសិទ្ធភាព ឬមិនគ្រប់គ្រាន់សម្រាប់សហគមន៍ជាក់ស្ដែងដែលពួកគេចង់ការពារ ហើយវានាំភ្លេតហ្វមនេះឱ្យកាន់តែខិតជិតក្នុងការក្លាយជាដៃគូដ៏រឹងមាំជាមួយអាណាព្យាបាល ព្រោះ TikTok អាចធ្វើឲ្យសុវត្ថិភាព និងសុខុមាលភាពរបស់ក្មេងជំទង់កាន់តែប្រសើរឡើង។ នៅចុងឆ្នាំនេះ ភ្លេតហ្វមមួយនេះ នឹងបើកដំណើរការក្រុមប្រឹក្សាយុវជនពិភពលោក ហើយអាចយល់ដឹងពីបទពិសោធន៍របស់អ្នកដែលប្រើប្រាស់ភ្លេតហ្វមដោយផ្ទាល់ដើម្បីធ្វើឲ្យមានភាពប្រសើរដើម្បីបង្កើតបទពិសោធន៍ដែលមានសុវត្ថិភាពបំផុតសម្រាប់សហគមន៍នេះ។
TikTok ក៏បានចូលរួមជាមួយអ្នកប្រើប្រាស់ដែលមានវ័យជំទង់ និងបានបញ្ចេញសកម្មភាពដោយផ្អែកលើមតិកែលម្អរបស់ពួកគេ។ ជាឧទាហរណ៍ នៅក្នុងមុខងារ Family Pairing ភ្លេតហ្វមមួយនេះបានផ្តល់ការណែនាំដល់អាណាព្យាបាលដោយសហការជាមួយមនុស្សវ័យជំទង់។ ទាំងនេះគូសបញ្ជាក់អំពីការគាំទ្រដែលក្មេងជំទង់ចង់បាន និងការផ្ដល់យោបល់របស់ពួកគេអំពីរបៀបទាក់ទងការសន្ទនាអំពីអក្ខរកម្មឌីជីថល និងសុវត្ថិភាព។ តាមរបៀបស្រដៀងគ្នាទៅនឹងរបៀបដែល TikTok ចូលរួមជាទៀងទាត់ជាមួយនឹងអ្នកសិក្សាជាង ៥០ នាក់ និងអ្នកជំនាញឈានមុខគេមកពីជុំវិញពិភពលោក តាមរយៈក្រុមប្រឹក្សាប្រឹក្សាមាតិកានិងសុវត្ថិភាពក្រុមប្រឹក្សាយុវជនថ្មីនេះនឹងផ្តល់ឱកាសដល់យុវជនក្នុងការផ្តល់ទស្សនៈរបស់ពួកគេ។ ក្រុមហ៊ុន TikTok នឹងចែករំលែកបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខអំពីវេទិកានេះ និងរបៀបដែលមនុស្សវ័យជំទង់អាចចូលរួមបាន។
ការងាររបស់យើងដើម្បីជួយបង្កើតកន្លែងសុវត្ថិភាពសម្រាប់មនុស្សវ័យជំទង់ និងក្រុមគ្រួសារមិនទាន់បញ្ចប់នៅឡើយទេ។
នៅក្នុងខែមីនា យើងបានកំណត់ពេលវេលាប្រើប្រាស់ប្រចាំថ្ងៃរបស់ក្មេងជំទង់នីមួយៗនៅលើភ្លេតហ្វមនេះត្រឹម ៦០ នាទីដោយស្ទើរតែបីភាគបួន នៃអ្នកប្រើប្រាស់វ័យជំទង់ជ្រើសរើសរក្សាពេលវេលាកំណត់នេះ។ សម្រាប់អ្នកប្រើប្រាស់ដែលជ្រើសចំណាយពេលលើសពី ១០០ នាទីនៅលើភ្លេតហ្វម TikTok ក្នុងមួយថ្ងៃ។ យើងបន្តលើកទឹកចិត្តពួកគេឱ្យប្រើឧបករណ៍មុខងារគ្រប់គ្រងពេលវេលា។
នៅក្នុងខែមីនាផងដែរ យើងបានចាប់ផ្តើមជំរុញសហគមន៍អ្នកប្រើប្រាស់ឱ្យស្វែងយល់បន្ថែមអំពីមុខងារ Family Pairing ហើយរហូតមកដល់ពេលនេះភ្លេតហ្វមមួយនេះទទួលបានមនុស្សជាង ៤០០ លាននាក់ ដែលបានដឹងពីមុខងារនេះ។ យើងមានមោទនភាពដែលមុខងារ Family Pairing ដែលគាំទ្រអ្នកប្រើប្រាស់វ័យជំទង់ជាង ៨៥០.០០០ នាក់ និងក្រុមគ្រួសាររបស់ពួកគេក្នុងការកំណត់តម្រូវការផ្ទាល់ខ្លួន។
គួរបញ្ជាក់ផងដែរថា យើងនឹងមានវិធីសាស្ត្របន្ថែមដើម្បីការពារ និងធ្វើឲ្យសហគមន៍នេះកាន់តែប្រសើរឡើង។ យើងទន្ទឹងរង់ចាំចែករំលែកបន្ថែមទៀតអំពីវឌ្ឍនភាពរបស់យើងនាពេលអនាគត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


