Mastercard Archives - Kampuchea Thmey Daily

បាងកក ហាណូយ ជាប់ជាទីក្រុង ដែលទេសចរទំនោររាយការណ៍ពីការឆបោកក្នុងវិស័យធ្វើដំណើរខ្ពស់
របាយការណ៍ពីវិទ្យាស្ថាន Mastercard Economics ដែលចេញផ្សាយកាលពីសប្ដាហ៍មុន បានបង្ហាញថា ក្រុងបាងកក នៃប្រទេសថៃ និងក្រុងហាណូយ របស់ប្រទេសវៀតណាម បានជាប់​ក្នុងចំណោមទីក្រុង ដែលភ្ញៀវទេសចរមានទំនោររាយការណ៍ពីការឆបោក «ក្នុងវិស័យធ្វើដំណើរ» ខ្ពស់ ធៀប​នឹងទីក្រុងដទៃ។

​របាយការណ៍បាន​គូសបញ្ជាក់ជាលម្អិតថា ភ្ញៀវទេសចរមាន​ទំនោររាយការណ៍ពីការឆបោកក្នុងវិស័យធ្វើដំណើរខ្ពស់នៅទីក្រុងឃែនឃឺន (ម៉ិកស៊ិក) ហាណូយ (វៀតណាម) ដាកា (បង់ក្លាដែស) និងបាងកក (ថៃ) ខណៈការឆបោកដដែល ត្រូវបានរាយការណ៍ទាបបំផុតនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (សហរដ្ឋអាមេរិក) ​ឌូប្លាំង (អៀរឡង់) ​សេអ៊ូល (កូរ៉េខាងត្បូង) ប៊ុយដាប៉ែស (ហុងគ្រី) និង អេឌីនប៊ឺគហ៍ (ចក្រភពអង់គ្លេស)។

នេះគឺជាការបៀបធៀបបែបទាក់ទងគ្នា ពោលគឺក្នុងវិស័យធ្វើដំណើរ ដោយមិនមែនជាការចាត់ថ្នាក់ថាក្រុងណាមួយមានអត្រាឆបោកខ្ពស់ ឬទាបបំផុតនោះទេ។ នេះបើតាមការការគូសបញ្ជាក់របស់របាយការណ៍។

ការឆបោកផ្នែកដំណើរកម្សាន្តក្នុងរបាយការណ៍រួមមាន ការស្នាក់នៅ ជើងហោះហើរ និងរថភ្លើង សេវាកម្មម្ហូបអាហារ សេវាកម្មតាក់ស៊ី និងជួលរថយន្ត និងភ្នាក់ងារ និងប្រតិបត្តិករទេសចរណ៍ ជាដើម។

យ៉ាងណាមិញ កម្រិតនៃការឆបោកក្នុងវិស័យធ្វើដំណើរ គឺខុសគ្នាទៅតាមប្រភេទ និងទៅតាមទីក្រុង។ ឧទាហរណ៍ ការ​ឆបោកតាមតាក់ស៊ី និងការជួលរថយន្ត មានត្រឹមតែ ២ ភាគរយ ក្នុងចំណោមការឆបោកវិស័យនេះសរុប នៅក្រុង​ហុងកុង (ចិន) ​និងបាសេឡូណា (អេស្ប៉ាញ) ប៉ុន្តែមានរហូតដល់ទៅ ៦៦ ភាគរយ នៅក្រុងហ្សាកាតា (ឥណ្ឌូណេស៊ី) និង ៤៨ ភាគរយ នៅទីក្រុងបាងកក។ ​

យោងតាមរបាយការណ៍ដដែលរបស់ ​​Mastercard វិស័យធ្វើដំណើរនៅតែងាយរងគ្រោះខ្ពស់ក្នុងការឆបោក ​ដោយវាកើនឡើង ១៨ ភាគរយ កំឡុងរដូវក្តៅ និង ២៨ ភាគរយ ក្នុងរដូវ​រងា ឆ្នាំមុន។ រដូវកាលឈប់សម្រាក ធ្វើឱ្យហានិភ័យនៃការក្លែងបន្លំកាន់តែធ្ងន់ធ្ងរ ដោយសារតែអ្នកធ្វើដំណើរស្វែងរកការចរចាយ៉ាងសកម្មក្នុងអំឡុងពេលវិស្សមកាលកំពូល។

The post បាងកក ហាណូយ ជាប់ជាទីក្រុង ដែលទេសចរទំនោររាយការណ៍ពីការឆបោកក្នុងវិស័យធ្វើដំណើរខ្ពស់ appeared first on Kampuchea Thmey Daily.