ព័ត៌មានអន្ដរជាតិ
បាងកក ហាណូយ ជាប់ជាទីក្រុង ដែលទេសចរទំនោររាយការណ៍ពីការឆបោកក្នុងវិស័យធ្វើដំណើរខ្ពស់
របាយការណ៍ពីវិទ្យាស្ថាន Mastercard Economics ដែលចេញផ្សាយកាលពីសប្ដាហ៍មុន បានបង្ហាញថា ក្រុងបាងកក នៃប្រទេសថៃ និងក្រុងហាណូយ របស់ប្រទេសវៀតណាម បានជាប់ក្នុងចំណោមទីក្រុង ដែលភ្ញៀវទេសចរមានទំនោររាយការណ៍ពីការឆបោក «ក្នុងវិស័យធ្វើដំណើរ» ខ្ពស់ ធៀបនឹងទីក្រុងដទៃ។

របាយការណ៍បានគូសបញ្ជាក់ជាលម្អិតថា ភ្ញៀវទេសចរមានទំនោររាយការណ៍ពីការឆបោកក្នុងវិស័យធ្វើដំណើរខ្ពស់នៅទីក្រុងឃែនឃឺន (ម៉ិកស៊ិក) ហាណូយ (វៀតណាម) ដាកា (បង់ក្លាដែស) និងបាងកក (ថៃ) ខណៈការឆបោកដដែល ត្រូវបានរាយការណ៍ទាបបំផុតនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (សហរដ្ឋអាមេរិក) ឌូប្លាំង (អៀរឡង់) សេអ៊ូល (កូរ៉េខាងត្បូង) ប៊ុយដាប៉ែស (ហុងគ្រី) និង អេឌីនប៊ឺគហ៍ (ចក្រភពអង់គ្លេស)។
នេះគឺជាការបៀបធៀបបែបទាក់ទងគ្នា ពោលគឺក្នុងវិស័យធ្វើដំណើរ ដោយមិនមែនជាការចាត់ថ្នាក់ថាក្រុងណាមួយមានអត្រាឆបោកខ្ពស់ ឬទាបបំផុតនោះទេ។ នេះបើតាមការការគូសបញ្ជាក់របស់របាយការណ៍។
ការឆបោកផ្នែកដំណើរកម្សាន្តក្នុងរបាយការណ៍រួមមាន ការស្នាក់នៅ ជើងហោះហើរ និងរថភ្លើង សេវាកម្មម្ហូបអាហារ សេវាកម្មតាក់ស៊ី និងជួលរថយន្ត និងភ្នាក់ងារ និងប្រតិបត្តិករទេសចរណ៍ ជាដើម។

យ៉ាងណាមិញ កម្រិតនៃការឆបោកក្នុងវិស័យធ្វើដំណើរ គឺខុសគ្នាទៅតាមប្រភេទ និងទៅតាមទីក្រុង។ ឧទាហរណ៍ ការឆបោកតាមតាក់ស៊ី និងការជួលរថយន្ត មានត្រឹមតែ ២ ភាគរយ ក្នុងចំណោមការឆបោកវិស័យនេះសរុប នៅក្រុងហុងកុង (ចិន) និងបាសេឡូណា (អេស្ប៉ាញ) ប៉ុន្តែមានរហូតដល់ទៅ ៦៦ ភាគរយ នៅក្រុងហ្សាកាតា (ឥណ្ឌូណេស៊ី) និង ៤៨ ភាគរយ នៅទីក្រុងបាងកក។
យោងតាមរបាយការណ៍ដដែលរបស់ Mastercard វិស័យធ្វើដំណើរនៅតែងាយរងគ្រោះខ្ពស់ក្នុងការឆបោក ដោយវាកើនឡើង ១៨ ភាគរយ កំឡុងរដូវក្តៅ និង ២៨ ភាគរយ ក្នុងរដូវរងា ឆ្នាំមុន។ រដូវកាលឈប់សម្រាក ធ្វើឱ្យហានិភ័យនៃការក្លែងបន្លំកាន់តែធ្ងន់ធ្ងរ ដោយសារតែអ្នកធ្វើដំណើរស្វែងរកការចរចាយ៉ាងសកម្មក្នុងអំឡុងពេលវិស្សមកាលកំពូល។
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


