NagaWorld Archives - Kampuchea Thmey Daily

ណាហ្គាវើលដ៍ ទទួលបានការទទួលស្គាល់ជាកន្លែងធ្វើការល្អបំផុតមួយជាមួយពិន្ទុ Trust Index™ ស្ទើរល្អឥតខ្ចោះ ៩៥% ពីស្ថាប័ន Great Place To Work® Certification™
ការបញ្ជាក់ដ៏មានអត្ថន័យនេះ ផ្តល់ជូនដល់កន្លែងធ្វើការដែលមានការប្តេជ្ញាចិត្តផ្តោតទៅលើវប្បធម៌ដែលយកបុគ្គលិកជាអាទិភាព

រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ៖ ណាហ្គាខប លីមីធីត (“ណាហ្គាខប” ឬ “ក្រុមហ៊ុន” លេខកូដផ្សារមូលបត្រហុងកុង៣៩១៨)រួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធណាហ្គាវើលដ៍ដែលជាមណ្ឌលកម្សាន្តឈានមុខគេមួយក្នុងតំបន់ទន្លេមេគង្គ មានមោទនភាពសូមប្រកាសថា ក្រុមហ៊ុនកាលពីពេលថ្មីៗនេះត្រូវបានទទួលស្គាល់ដោយ Great Place To Work® ជាស្ថាប័នសកលដែលវាយតម្លៃទៅលើវប្បធម៌នៃកន្លែងធ្វើការ។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះ ត្រូវបានផ្តល់ដល់ណាហ្គាខបដែលមានពិន្ទុ Trust Index ខ្ពស់ចំនួន ៩៥% ដោយផ្អែកទាំងស្រុងទៅលើមតិត្រឡប់ដោយផ្ទាល់ និងអនាមិករបស់បុគ្គលិក។ ពិន្ទុខ្ពស់ បញ្ជាក់អំពីបរិយាកាសធ្វើការវិជ្ជមានដែលបុគ្គលិកត្រូវបានលើកទឹកចិត្តឱ្យប្រឹងប្រែងធ្វើការអស់ពីសមត្ថភាពនៅក្នុងបរិយាកាសការងារដែលប្រកបដោយសុវត្ថិភាព ទទួលបានការទទួលស្គាល់ប្រកបដោយភាពយុត្តិធម៌ រង្វាន់ និងឱកាសដើម្បីភាពរីកចម្រើន។

លោក Chen Yiy Fon អគ្គនាយក និងជានាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាខប បានឱ្យដឹងថា “យើងមានកម្លាំងចិត្តយ៉ាងខ្លាំងដោយបានឃើញថា ការអនុវត្តនៃវប្បធម៌នៅកន្លែងធ្វើការ និងឧត្តមភាពរបស់យើង ទទួលបានលទ្ធផលល្អប្រសើរ និងត្រូវបានទទួលស្គាល់ក្នុងប្រទេសកម្ពុជាព្រមទាំងត្រូវបានផ្តល់តម្លៃដោយបុគ្គលិកគ្រប់រូបនៅក្នុងក្រុមហ៊ុនរបស់យើង។ យើងមានក្តីរីករាយដែលទទួលបានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងមានមោទនភាពយ៉ាងខ្លាំងចំពោះគ្រួសារណាហ្គាគ្រប់រូបដែលមិនត្រឹមតែមកធ្វើការរៀងរាល់ថ្ងៃដើម្បីបង្កើនជីវភាពប៉ុណ្ណោះទេប៉ុន្តែថែមទាំងមករៀនសូត្រ ផ្តល់លទ្ធផល និងលើកកម្ពស់វប្បធម៌ខ្មែរទៅកាន់ពិភពលោកតាមរយៈការងារដែលយើងធ្វើរូមគ្នាផងដែរ។ ការបញ្ជាក់នេះ គឺជាការទទួលស្គាល់នៃស្មារតី និងការប្តេជ្ញាចិត្តរួមគ្នារបស់បុគ្គលិកគ្រប់រូបនៃគ្រួសារណាហ្គារបស់យើង។ យើងនឹងចារប្រវត្តិសាស្ត្រនេះនៅក្នុងដំណើរ ‘បង្កើតអនាគតដែលយើងប្រាថ្នាជាមួយគ្នា’ របស់យើងដែលចាត់ទុកបុគ្គលិករបស់យើងជាស្នូលនៃអ្វីៗទាំងអស់ដែលយើងធ្វើ។ យើងមានមោទនភាពយ៉ាងខ្លាំងចំពោះបុគ្គលិកដែលប្រកបដោយវិជ្ជាជីវៈជាង ៦.០០០ នាក់របស់យើង។ ការទទួលស្គាល់នេះ អាចកើតទៅបានដោយសារអ្នកទាំងអស់គ្នា។ យើងក៏សូមអបអរសាទរផងដែរដល់ក្រុមហ៊ុនទាំងអស់ក្នុងប្រទេសកម្ពុជាដែលទទួលបានការបញ្ជាក់ Great Place to Work® certification ហើយយើងទាំងអស់គ្នានឹងបន្តកសាង និងធ្វើឱ្យបរិយាកាសធ្វើការកាន់តែមានភាពប្រសើរឡើងជាមួយឧត្តមភាព សុចរិតភាព និងការគោរពគ្នាទៅវិញទៅមក ជាកន្លែងដែលមានផលិតភាពកាន់តែខ្ពស់”។

យុទ្ធសាស្ត្រដែលផ្តោតទៅលើបុគ្គលិកជាអាទិភាពរបស់ណាហ្គាវើលដ៍ ត្រូវបានកសាងឡើងនៅលើសសរស្តម្ភចំនួន ៤ គឺ ចាប់ផ្តើមជាមួយពួកយើង រីកចម្រើនជាមួយពួកយើង ផ្សារភ្ជាប់ទំនាក់ទំនងជាមួយពួកយើង និងបន្តនៅជាមួយពួកយើង។ គំនិតផ្តួចផ្តើមសំខាន់ៗដែលត្រូវបានវាយតម្លៃមុននឹងទទួលបានការបញ្ជាក់ជាកន្លែងធ្វើការល្អបំផុត រួមមាន ៖

ការវិនិយោគទៅលើបុគ្គលិករបស់យើង ៖ យើងបានផ្តល់ការបណ្តុះបណ្តាលរយៈពេលជាង ២០៥.០០០ ម៉ោងដល់បុគ្គលិកក្នុងឆ្នាំ២០២៤ និងបានដំណើរការកម្មវិធីអភិវឌ្ឍ ‘ភាពជាអ្នកដឹកនាំ ២.០’ ដល់បុគ្គលិកដែលមានមុខតំណែងចាប់ពីបុគ្គលិកប្រតិបត្តិដែលធ្វើឱ្យក្រុមហ៊ុនឈ្នះពានរង្វាន់ ‘ការវិនិយោគទៅលើបុគ្គលិក’ នៅឯពិធីប្រគល់ពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវប្រចាំទ្វីបអាស៊ីឆ្នាំ២០២៤។

បង្កើនការផ្សារភ្ជាប់ទំនាក់ទំនង និងសុខុមាលភាពបុគ្គលិក ៖ បង្កើតសហគមន៍មួយដែលមានភាពរស់រវើក និងសកម្មតាមរយៈការបង្កើតគំនិតផ្តួចផ្តើមធំៗដូចជា ‘កម្មវិធីរត់ប្រណាំងណាហ្គាវើលដ៍ (NagaRun)’ លើកដំបូង និង ‘កម្មវិធីប្រឡងសមត្ថភាព និងទេពកោសល្យ (Naga’s Got Talent)’ ដែលជួយលើកកម្ពស់សុខុមាលភាព សមត្ថភាពខាងសិល្បៈ និងការបង្កើនមិត្តភាពសម្រាប់បុគ្គលិក។

ជំរុញនវានុវត្តន៍ឌីជីថល ៖ យើងបានដំណើរការកម្មវិធីទូរសព្ទដៃ ‘ម៉ាយផតថល (MyPortal) ដើម្បីជូនដំណឹងផ្ទៃក្នុង ការបណ្តុះបណ្តាល និងដំណឹងផ្សេងៗដល់បុគ្គលិក’ ដែលធ្វើឱ្យក្រុមហ៊ុនឈ្នះពានរង្វាន់សំរឹទ្ធនៅក្នុងប្រភេទ ‘នវានុវត្តន៍ធនធានមនុស្ស’ នៅឯពិធីប្រគល់ពានរង្វាន់ឧត្តមភាពធនធានមនុស្សឆ្នាំ២០២៤ (ប្រទេសសិង្ហបុរី)។

ប្រកាន់ខ្ជាប់ភាពចម្រុះជាតិសាសន៍ និងបរិយាបន្ន ៖ យើងរក្សាតុល្យភាពយេនឌ័រនៃកម្លាំងពលកម្មដោយមានបុគ្គលិកជាស្ត្រី ៥០,២% នៃបុគ្គលិកទាំងអស់ និងមុខតំណែងផ្នែកគ្រប់គ្រង ៣៣% ។
អំពីណាហ្គាខប លីមីធីត

ណាហ្គាខប លីមីធីត ត្រូវបានចុះបញ្ជីក្នុងផ្សារមូលបត្រហុងកុងចាប់តាំងពីខែតុលា ឆ្នាំ២០០៦ (លេខកូដផ្សារមូលបត្រហុងកុង៣៩១៨)។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ណាហ្គាវើលដ៍ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ណាហ្គាខប គឺជាម្ចាស់ គ្រប់គ្រង និងប្រតិបត្តិការមណ្ឌលកម្សាន្តប្រណីតលំដាប់ពិភពលោកតែមួយគត់ក្នុងទីក្រុងភ្នំពេញដែលជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។ ណាហ្គាវើលដ៍ មានអាជ្ញាបណ្ណកាស៊ីណូដែលមានសុពលភាពរយៈពេល ៧០ ឆ្នាំ និងសិទ្ធិកាស៊ីណូផ្តាច់មុខរយៈពេល ៥១ ឆ្នាំ (១៩៩៥-២០៤៥)។ ណាហ្គាខប ត្រូវបានជ្រើសរើស និងដាក់បញ្ចូលទៅក្នុង Hang Seng Foreign Companies Composite Index ដែលបានដំណើរការនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១១។ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុនត្រូវបានដាក់បញ្ចូលជាផ្នែកមួយនៃ Hang Seng Composite Large Cap & Mid Cap Index ។ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុនត្រូវបានចុះបញ្ជីជាសញ្ញាបណ្ណមួយសម្រាប់ Southbound Trading នៅក្រោម Shanghai-Hong Kong Stock Connect និង Shenzhen-Hong Kong Stock Connect ។ ឈ្វេងយល់បន្ថែមដោយចូលទៅកាន់ nagacorp.com និងតាមដានណាហ្គាខបនៅលើ LinkedIn ។

អំពីណាហ្គាវើលដ៍ លីមីធីត
ចាប់ពីបើកដំណើរការក្នុងឆ្នាំ១៩៩៥ ណាហ្គាវើលដ៍ បានក្លាយជាក្រុមហ៊ុនជួរមុខមួយដែលជួយអភិវឌ្ឍឧស្សាហកម្មទេសចរណ៍របស់ប្រទេសកម្ពុជាដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរដ្ឋាភិបាលជាច្រើន។ ក្នុងនាមជាក្រុមហ៊ុនឯកជនដ៏ធំបំផុតមួយក្នុងប្រទេសកម្ពុជា ណាហ្គាវើលដ៍បានផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកជាច្រើនជាមួយស្តង់ដារសេវាកម្មលំដាប់ពិភពលោក និងបានចូលរួមធ្វើឱ្យវិស័យបដិសណ្ឋារកិច្ចកាន់តែមានការរីកចម្រើនក្នុងប្រទេសកម្ពុជា។ នៅណាហ្គាវើលដ៍ យើងជឿជាក់ថា ការកសាងកន្លែងធ្វើការឱ្យល្អអស្ចារ្យ មិនត្រឹមតែផ្តោតទៅលើលទ្ធផលនៃធុរកិច្ចប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កើតអនាគតប្រកបដោយនិរន្តរភាពសម្រាប់បុគ្គលិក អតិថិជន និងសហគមន៍ដែលយើងបម្រើផងដែរ។ ឈ្វេងយល់បន្ថែមដោយចូលទៅកាន់ nagaworld.com និងតាមដានណាហ្គាវើលដ៍នៅលើ LinkedIn ហ្វេសប៊ុក និងអ៊ីនស្តាក្រាម ។

អំពីស្ថាប័ន GREAT PLACE TO WORK®
ជាស្ថាប័នសកលដែលវាយតម្លៃទៅលើវប្បធម៌នៃកន្លែងធ្វើការ Great Place To Work® នាំយកបទពិសោធន៍នៃការសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យអស់រយៈពេល ៣០ ឆ្នាំដើម្បីជួយកន្លែងធ្វើការនីមួយៗក្លាយជាកន្លែងធ្វើការដ៏អស្ចារ្យសម្រាប់ទាំងអស់គ្នា។ វេទិកា និងគំរូ For All របស់ពួកគេ ជួយក្រុមហ៊ុនឱ្យវាយតម្លៃបទពិសោធន៍របស់បុគ្គលិកគ្រប់រូបដែលកន្លែងធ្វើការគំរូ នឹងក្លាយជាកន្លែងធ្វើការដ៏អស្ចារ្យ (Great Place To Work Certified) ឬទទួលបានការទទួលស្គាល់ជាកន្លែងធ្វើការល្អបំផុតនៅក្នុងបញ្ជី Best Workplaces។ ឈ្វេងយល់បន្ថែមដោយចូលទៅកាន់ greatplacetowork.com និងតាមដានស្ថាប័ន Great Place To Work® នៅលើទំព័រLinkedIn ទំព័រX ទំព័រហ្វេសប៊ុក និងអ៊ីនស្តាក្រាម។

The post ណាហ្គាវើលដ៍ ទទួលបានការទទួលស្គាល់ជាកន្លែងធ្វើការល្អបំផុតមួយជាមួយពិន្ទុ Trust Index™ ស្ទើរល្អឥតខ្ចោះ ៩៥% ពីស្ថាប័ន Great Place To Work® Certification™ appeared first on Kampuchea Thmey Daily.

ការប្រគំតន្ត្រីមេត្រីភាពបរិស្ថាន និងធម្មជាតិ ៖ការប្រគំតន្ត្រីចុងក្រោយក្នុងឱកាសអបអរខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍
ភ្នំពេញ៖ សាទរដល់សម្រស់ធម្មជាតិ និងអំណាចនៃតន្ត្រីនៅក្នុង “ការប្រគំតន្ត្រីមេត្រីភាពបរិស្ថាន និងធម្មជាតិ” ដែលជាការប្រគំតន្ត្រីដ៏ធំចុងក្រោយក្នុងឱកាសអបអរខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍។ ផ្តល់ជូនដោយវង់តន្ត្រីយុវជនអង្គរ (ANYO) និងក្រុមតន្ត្រីភ្នំពេញ (PPCE) ព្រឹត្តិការណ៍សិល្បៈដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ និងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ។

ផ្តល់ជូនក្រុមភ្លេង និងចម្រៀងដ៏ល្បីល្បាញទាំងពីរខាងលើ ការប្រគំតន្ត្រីរយៈពេល ៩០ នាទីនេះ នឹងផ្តល់ជូនដល់ទស្សនិកជននូវឈុតចំនួន ៣ គឺ ការសរសើរអំពីសម្រស់ធម្មជាតិនៃភពផែនដី ការឆ្លុះបញ្ចាំងអំពីផលវិបាកនៃសកម្មភាពរបស់មនុស្ស និងការអំពាវនាវ និងសាមគ្គីភាពដើម្បីការពារបរិស្ថានឱ្យមាននិរន្តរភាព។ ការសម្តែងនេះមានលាយឡំជាមួយតន្ត្រីអូខេស្ត្រា បទភ្លេង ចង្វាក់បែបក្លាស៊ីក និងចង្វាក់ប៉ុបអមដោយការបញ្ចាំងទស្សនីយភាពដ៏រស់រវើ
ការប្រគំតន្ត្រីទី១ នៅថ្ងៃទី៣០ ខែឧសភា ផ្តល់ជូនសម្រាប់សិស្សានុសិស្សមកពីសាលារៀនសាធារណៈ និងអង្គការដែលបានចូលរួមក្នុងកម្មវិធីសង្គម និងការងារទំនួលខុសត្រូវសង្គមរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស។

ចំណែកឯសាធារណជនអាចចូលរួមទស្សនាដោយសេរីក្នុងការប្រគំតន្ត្រីទី២ នៅថ្ងៃទី៣១ ខែឧសភា វេលាម៉ោង ៥ ល្ងាចដែលសំបុត្រឥតគិតថ្លៃមានផ្តល់ជូនចាប់ពីថ្ងៃទី២៦ ខែឧសភា នៅបញ្ជរណាហ្គាវើលដ៍រីវ៉តកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២។

អ្នកសម្តែងនឹងបង្ហាញពីទេពកោសល្យ និងគោលបំណងរួមនៃការលើកតម្កើងសិល្បៈរបស់ពួកគេនៅលើឆាកសម្រាប់ទស្សនិកជនទស្សនាកម្សាន្ត។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ វង់តន្ត្រីយុវជនអង្គរមានតន្ត្រីករ-តន្ត្រីការិនីប្រមាណ ៧០ នាក់ដែលភាគច្រើនគឺជានិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ដឹកនាំដោយលោកស្រី ទេព គន្ធារ៉េត និងប្រធានក្រុមភ្លេង លោក រ៉ម ដារ៉ាវង្ស ក្រុមតន្ត្រីនេះទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនជាតិ និងអន្តរជាតិ។

ចូលរួមសម្តែងផងនោះ គឺ PPCE ជាក្រុមតន្ត្រីសហគមន៍បង្កើតឡើងក្នុងឆ្នាំ២០១៦ ដែលមានអ្នកចម្រៀងខ្មែរ និងបរទេសចែករំលែកសេចក្តីស្រឡាញ់ចំពោះសិល្បៈ និងបង្កើតឥទ្ធិពលវិជ្ជមានសម្រាប់សង្គម។ សម្តែងក្រោមពាក្យស្លោក “យើងរីកចម្រើនដោយសារយើងលើកតម្កើងអ្នកដទៃ” ក្រុម PPCE ជួយផ្គត់ផ្គង់ដល់អង្គការក្រៅរដ្ឋាភិបាលកម្ពុជាតាមរយៈការប្រគំតន្ត្រីរបស់ខ្លួនជាពិសេសផ្តោតទៅលើអង្គការដែលពង្រីកលទ្ធភាពការអប់រំសម្រាប់កុមារដែលមានជីវភាពខ្វះខាត។ បទចម្រៀង និងចង្វាក់ភ្លេងដ៏ពីរោះរបស់ពួកគេនឹងផ្តល់ពិសោធន៍ដ៏រីករាយមួយកម្រិតទៀតសម្រាប់ទស្សនិកជន។

គួរបញ្ជាក់ថា ណាហ្គាវើលដ៍បានរៀបចំព្រឹត្តិការណ៍សិល្បៈធំៗចំនួន ៤ ជាផ្នែកមួយនៃការអបអរខួប ៣០ ឆ្នាំរបស់ខ្លួនពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ដែលក្នុងនោះមានការសម្តែងចំនួន ៣ ផ្តល់ជូនសាធារណជនទស្សនាដោយសេរី។ ការសម្តែងទាំងនេះមានការចូលរួមដោយអ្នកសិល្បៈជាតិ និងជួយលើកតម្កើងដល់កេរដំណែលវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរដែលជាការប្តេជ្ញាចិត្តយូរអង្វែងរបស់ណាហ្គាវើលដ៍ក្នុងការគាំទ្រដល់សិល្បៈជាតិ និងការផ្សារភ្ជាប់ជាមួយសហគមន៍។ ការប្រគំតន្ត្រីមេត្រីភាពបរិស្ថាន និងធម្មជាតិ គឺជាការសម្តែងចុងក្រោយនៃព្រឹត្តិការណ៍សិល្បៈធំៗទាំង ៤ ក្នុងឱកាសអបអរគម្រប់ខួបណាហ្គាវើលដ៍។

ជាផ្នែកមួយនៃបទពិសោធន៍វប្បធម៌ សាធារណជន និងអតិថិជនទាំងអស់អាចរីករាយជាមួយការបញ្ចុះតម្លៃ ២០% ទៅលើប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន 2Pangea ដោយគ្រាន់តែបង្ហាញសំបុត្ររបស់ពួកគេប៉ុណ្ណោះ ឬពួកគេអាចអញ្ជើញទៅភូមិវប្បធម៌ខ្មែរដែលមានលក់ម្ហូបខ្មែរ និងភេសជ្ជៈដ៏សម្បូរបែបរួមទាំងផលិតផលសិប្បកម្មដែលជាម៉ាកល្បីៗដ៏ពេញនិយមរបស់ខ្មែរផងដែរ។ បន្ទាប់ពីពិសាម្ហូបរួច ពួកគេអាចអញ្ជើញទៅទស្សនារូបសំណាកកែច្នៃឡើងវិញ និងពិព័រណ៍តម្បាញកេរដំណែលខ្មែរដែលមានតាំងបង្ហាញសម្លៀកបំពាក់ដែលមានរចនាបថខ្មែរនៅណាហ្គាវើលដ៍ទី១ និងណាហ្គាវើលដ៍ទី២។

សូមអញ្ជើញសាធារណជន និងអតិថិជនទាំងអស់ទៅកម្សាន្តជាមួយការប្រគំតន្ត្រីអបអរគម្រប់ខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍ដ៏ធំចុងក្រោយនេះ និងទទួលបានបទពិសោធន៍ដ៏សប្បាយរីករាយជាមួយក្រុមគ្រួសារ ឬមិត្តភក្តិ។ សម្រាប់ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ ឬការផ្តល់ជូនផ្សេងៗ សូមចូលទៅកាន់គេហទំព័រ www.NagaWorld.com ឬតាមដានកម្មវិធីកម្សាន្តផ្សេងៗជាមួយនឹងពាក្យ #NagaWorld30 ។

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ៕

The post ការប្រគំតន្ត្រីមេត្រីភាពបរិស្ថាន និងធម្មជាតិ ៖ការប្រគំតន្ត្រីចុងក្រោយក្នុងឱកាសអបអរខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍ appeared first on Kampuchea Thmey Daily.

ក្នុងឱកាសខួប ៣០ ឆ្នាំ ណាហ្គាវើលដ៍បន្តផ្តល់ជូន “មរតកសំនៀង” ជាការប្រគំតន្ត្រី និងចម្រៀងដែលជាព្រះរាជនិពន្ធរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ
ភ្នំពេញ៖ ណាហ្គាវើលដ៍ មានមោទនភាពផ្តល់ជូន “មរតកសំនៀង” ជាការប្រគំតន្ត្រី និងចម្រៀងដែលជាព្រះរាជនិពន្ធរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ជាផ្នែកមួយនៃការអបអរគម្រប់ខួប ៣០ ឆ្នាំរបស់ខ្លួនពេញមួយខែឧសភា។ ការប្រគំតន្ត្រី និងចម្រៀងពិសេសនេះ ផ្តល់ជូនដោយវង់តន្ត្រីយុវជនអង្គរដើម្បីរំឭកដល់កេរដំណែលរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និងត្រូវបានធ្វើឡើងនៅសាលមហោស្រព NABA ដែលមាន ២០០០ កៅអីនៅណាហ្គាវើលដ៍ទី២។

ទស្សនាដោយសេរី “ការប្រគំតន្ត្រី និងបទចម្រៀង” និងសាទរដល់កេរដំណែលចម្រៀងដែលជាព្រះរាជនិពន្ធរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ

ព្រឹត្តិការណ៍រយៈពេល ១ ម៉ោង ៣០ នាទីនេះ នឹងត្រូវធ្វើឡើងនៅ ២ ថ្ងៃ គឺនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ សម្រាប់អ្នកដែលមានសំបុត្រអញ្ជើញ ខណៈនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ គឺសម្រាប់សាធារណជនទូទៅទស្សនាដោយសេរីនៅវេលាម៉ោង ៥ ល្ងាច។ សាធារណជនតម្រូវឱ្យមានសំបុត្រដើម្បីចូលទស្សនានៅថ្ងៃទី១៧ ខែឧសភា ហើយសំបុត្រឥតគិតថ្លៃនឹងមានផ្តល់ជូនចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅបញ្ជរណាហ្គាវើលដ៍រីវ៉តកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយមានការគាំទ្រពីតន្ត្រីករជប៉ុនលោក ស៊ិនិឈិ មិណាមិ វង់តន្ត្រីយុវជនអង្គរត្រូវបានដឹកនាំដោយនាយក លោកស្រី ទេព គន្ធារ៉េត និងប្រធានក្រុមភ្លេង លោក រ៉ម ដារ៉ាវង្ស។ ជាមួយអ្នកសិល្បៈប្រមាណ ៧០ នាក់ វង់តន្ត្រីយុវជនអង្គរត្រូវបានទទួលស្គាល់ស្នាដៃចំពោះការសម្តែងដ៏អស្ចារ្យ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ពួកគេដើម្បីជួយលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌តាមរយៈការផ្តល់ការប្រគំតន្ត្រីនៅប្រទេសកម្ពុជា អាស៊ីអាគ្នេយ៍ និងជប៉ុន។
ដោយរួមបញ្ចូលគ្នានៃតន្ត្រីអូខេស្ត្រាជាមួយចង្វាក់ភ្លេងប្រពៃណីខ្មែរ វង់តន្ត្រីយុវជនអង្គរនឹងនាំអារម្មណ៍ទស្សនិកជនកម្សាន្តជាមួយបទចម្រៀងដែលជាព្រះរាជនិពន្ធរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ រួមមាន បទ “រាត្រីភ្នំពេញ” ដែលពណ៌នាអំពីរាជធានីភ្នំពេញ បទ “ភ្នំគូលែន” ដែលលើកសរសើរពីទេសភាពដ៏ស្រស់ស្អាតនៃភ្នំពេញគូលែន បទ “សំពៅមាស” ដែលជាចម្រៀងបែបកំណាព្យស្នេហា និងបទចម្រៀងជាច្រើនទៀត។

រីករាយទស្សនាការប្រគំតន្ត្រីបែបអូខេស្ត្រារបស់វង់តន្ត្រីយុវជនអង្គរដែលមានបទចម្រៀងដែលជាព្រះរាជនិពន្ធរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ

អ្នកស្រឡាញ់វប្បធម៌ អ្នកចូលចិត្តតន្ត្រី គ្រួសារ និងអ្នកដែលចង់សាទរដល់កេរដំណែលរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ សូមអញ្ជើញទៅទស្សនាការប្រគំតន្ត្រី និងចម្រៀងដ៏ពិសេសនេះដើម្បីកេរដំណែលតន្ត្រីរបស់ខ្មែរឱ្យបានគ្រប់ៗគ្នា។

ការសម្តែងនេះ គឺជាការសម្តែងលើកទី២ ក្នុងចំណោមការសម្តែងធំៗចំនួន ៤ នៅសាលមហោស្រពដែលណាហ្គាវើលដ៍រៀបចំឡើងដើម្បីអបអរខួប ៣០ របស់ខ្លួនពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ អ្វីដែលពិសេសនោះផងនោះ សម្រាប់ពុកមែបងប្អូនដែលចូលរួមទស្សនា នឹងទទួលបានការបញ្ចុះតម្លៃ ២០% សម្រាប់ការពិសាប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន 2Pangea ដោយបង្ហាញសំបុត្រទស្សនាការសម្តែងតែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែមអំពីប្រូម៉ូសិន និងការសម្តែងសិល្បៈក្នុងឱកាសអបអរខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍ សូមចូលទៅកាន់គេហទំព័រ www.NagaWorld.com ឬតាមដានបណ្តាញសង្គមរបស់ណាហ្គាវើលដ៍ជាមួយនឹងពាក្យ #NagaWorld30 ។

ពុកម៉ែបងប្អូនដែលមានសំបុត្រទស្សនាការប្រគំតន្ត្រី នឹងទទួលបានការបញ្ចុះតម្លៃ ២០% សម្រាប់ការពិសាប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន 2Pangea

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ៕

The post ក្នុងឱកាសខួប ៣០ ឆ្នាំ ណាហ្គាវើលដ៍បន្តផ្តល់ជូន “មរតកសំនៀង” ជាការប្រគំតន្ត្រី និងចម្រៀងដែលជាព្រះរាជនិពន្ធរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ appeared first on Kampuchea Thmey Daily.

ណាហ្គាវើលដ៍ រៀបចំព្រឹត្តិការណ៍សម្តែងសិល្បៈបុរាណខ្មែរ ចម្រៀង និងតន្ត្រីអូខេស្ត្រាដ៏មហស្ចារ្យ ផ្តល់ជូនដោយវង់តន្ត្រីយុវជនអង្គរ! ទស្សនាដោយសេរី!
ភ្នំពេញ ៖ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ វង់តន្ត្រីយុវជនអង្គរ (ANYO) នឹងត្រឡប់មកសាលមហោស្រព NABA របស់ណាហ្គាវើលដ៍ម្តងទៀតផ្តល់ជូនការសម្តែងសិល្បៈបុរាណខ្មែរ ចម្រៀង និងតន្ត្រីអូខេស្ត្រាដ៏មហស្ចារ្យ។ ដោយទទួលបានជោគជ័យ និងការគាំទ្រដ៏ច្រើននៃការសម្តែងលើកដំបូងរបស់ពួកគេនៅណាហ្គាវើលដ៍កាលពីឆ្នាំមុន ANYO ធានាផ្តល់ជូនកាន់តែអស្ចារ្យក្នុងឆ្នាំនេះខណៈពេលដែលណាហ្គាវើលដ៍នឹងប្រារព្ធខួបលើកទី៣០ ដ៏របស់ខ្លួនធំនៅក្នុងខែឧសភាខាងមុខនេះ។

ព្រឹត្តិការណ៍ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” នឹងបង្ហាញអំពីបទចម្រៀងបែបក្លាស៊ីកអមជាមួយការសម្តែងសិល្បៈបុរាណខ្មែរ និងបទចម្រៀងប្រជាប្រិយបែបប្រពៃណី។

នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ព្រឹត្តិការណ៍ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” នឹងផ្តល់ជូនការសម្តែងសិល្បៈបុរាណខ្មែរដែលបង្ហាញអំពីវប្បធម៌ដ៏សម្បូររុងរឿងរបស់ខ្មែរ។ ចាប់ផ្តើមពីម៉ោង ៧ យប់ ការសម្តែងដ៏មហស្ចារ្យនេះនឹងបង្ហាញជូននូវបទភ្លេងបែបក្លាស៊ីកល្បីៗ របាំប្រពៃណីខ្មែរ និងការសម្តែងចម្រៀងពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំខ្មែរ។

ទទួលយកបទពិសោធន៍ដ៏អស្ចារ្យនៅណាហ្គាវើលដ៍ និងទស្សនាការប្រគំតន្ត្រីវប្បធម៌របស់វង់តន្ត្រីយុវជនអង្គរនៅសាលមហោស្រព NABA ដែលមាន ២.០០០ កៅអី និងបច្ចេកវិទ្យាចាក់បញ្ចាំងលើជញ្ជាំងដ៏ទំនើប។

ANYO ដែលជាក្រុមយុវជនអូខេស្ត្រារបស់កម្ពុជាតន្ត្រីការិនីអមដោយលោកស្រី ទេព គន្ធារ៉េត និង តន្ត្រីករ លោក រម តារាវង្ស គឺជាក្រុមតន្ត្រីដំបូងដែលត្រូវបានបង្កើតឡើងចាប់តាំងពីសម័យសង្គមរាស្ត្រនិយម (១៩៥៣ – ១៩៧០)។ មានសមាជិកប្រហែល ៧០ នាក់ដែលភាគច្រើនបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ANYO បានធ្វើឱ្យទស្សនិកជនជាតិ និងអន្តរជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទេពកោសល្យ និងការស្រឡាញ់សិល្បៈដ៏ប្តូរផ្តាច់របស់ពួកគេការសម្តែងនេះក៏នឹងវត្តមានរបស់លោក ឡេង ប៊ុនណាត ដែលមានឈ្មោះល្បីល្បាញក្នុងទសវត្សរ៍ឆ្នាំ៩០ ផងដែរ។ ជាមួយការចេញស៊ីឌីជាច្រើនអាល់ប៊ុម និងការសម្តែងនៅតាមកម្មវិធីជាតិធំៗជាច្រើន លោក ឡេង ប៊ុនណាត នឹងបន្តធ្វើឱ្យទស្សនិកជនលង់នឹងសំឡេងដ៏ពីរោះរបស់គាត់ម្តងទៀតនៅលើនៃសាលមហោស្រព NABA ។ មិនតែប៉ុណ្ណោះ ពុកម៉ែបងប្អូនទាំងអស់ក៏នឹងបានទស្សនាការសម្តែងរបាំត្រុដិដែលតំណាងឱ្យសិរីសួស្តី និងសុភមង្គលថែមទៀតផង។

រីករាយតាមចិត្ត! ភោជនីយដ្ឋាន 2Pangea ផ្តល់ជូនប៊ុហ្វេអន្តរជាតិរៀងរាល់ថ្ងៃ ដែលរៀងរាល់ថ្ងៃសុក្រមានប៊ុហ្វេបែបស៊ីឈួន ពីម៉ោង ៥ ល្ងាចដល់ ១០:៣០ យប់ ម្នាក់ ១១៦.០០០៛ ប៉ុណ្ណោះ។

ចាក់បញ្ចាំងនៅលើផ្ទាំងដ៏ធំនៃសាលមហោស្រព NABAដែលជាទីតាំងលំដាប់ពិភពលោកដែលមានបំពាក់ដោយបច្ចេកវិទ្យា mapping ដ៏ទំនើបនេះ នឹងធ្វើឱ្យការប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” ផ្តល់ជូននូវបទពិសោធន៍បែបវប្បធម៌ដែលជួយលើកតម្កើងកិត្តិសព្ទនៃសិល្បៈ និងវប្បធម៌ខ្មែរឱ្យកាន់តែល្បីល្បាញមួយកម្រិតថែមទៀត។

លោកស្រី ទេព គន្ធារ៉េត នាយកANYO បានឱ្យដឹងថា “ពួកយើងមានអារម្មណ៍រំភើបយ៉ាងខ្លាំងដែលមានឱកាសប្រគំតន្ត្រីដ៏ពិសេសនេះដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរដែលការសម្តែងនេះផ្តល់ជូនបទពិសោធន៍បែបវប្បធម៌ដ៏មានតម្លៃសម្រាប់សហគមន៍។ ជាមួយនឹងសិល្បករ-សិល្បការិនីជាង ១០០ នាក់ដែលជាអ្នកចម្រៀង អ្នករបាំ តន្ត្រីករ តន្ត្រីការិនី នាយក និងអ្នកគ្រប់គ្រងឆាក ព្រឹត្តិការណ៍នេះនឹងក្លាយជាព្រឹត្តិការណ៍ដែលបង្ហាញពីវប្បធម៌ដ៏ធំ។ ពួកយើងសូមថ្លែងអំណរគុណដល់ណាហ្គាវើលដ៍ផងដែរដែលផ្តល់ឱកាសឱ្យ ANYO និងបេតិកភណ្ឌរបស់ខ្មែរបានទៅដល់ទស្សនិកជនកាន់តែច្រើន”។

មុនពេលចូលទស្សនា ពុកម៉ែបងប្អូនទាំងអស់អាចអញ្ជើញពិសាប៊ុហ្វេពេលល្ងាចបែបស៊ីឈួនលាយជាមួយមុខម្ហូបអន្តរជាតិនៅភោជនីយដ្ឋាន 2Pangea ដែលមានទីតាំងនៅទល់មុខសាលមហោស្រព NABA ។ ទទួលទានឥតកំណត់! ប៊ុហ្វេពេលល្ងាចបែបស៊ីឈួននេះមានបម្រើជូនរៀងរាល់ថ្ងៃសុក្រ ពីម៉ោង ៥ ល្ងាចដល់ ១០:៣០ យប់ ម្នាក់ ១១៦.០០០៛ ប៉ុណ្ណោះ។

“មរតកសំនៀងចូលឆ្នាំខ្មែរ” គឺជាព្រឹត្តិការណ៍ប្រគំតន្ត្រីដែលសាធារណជនទូទៅអាចចូលទស្សនាដោយសេរី។ សំបុត្រឥតគិតថ្លៃមានផ្តល់ជូននៅបញ្ជរណាហ្គាវើលដ៍រីវ៉ត (NagaWorld Rewards) នៅកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២ ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ រួសរាន់ឡើង! អញ្ជើញមកមុន ទទួលបានមុន!

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ៕

The post ណាហ្គាវើលដ៍ រៀបចំព្រឹត្តិការណ៍សម្តែងសិល្បៈបុរាណខ្មែរ ចម្រៀង និងតន្ត្រីអូខេស្ត្រាដ៏មហស្ចារ្យ ផ្តល់ជូនដោយវង់តន្ត្រីយុវជនអង្គរ! ទស្សនាដោយសេរី! appeared first on Kampuchea Thmey Daily.

ណាហ្គាវើលដ៍ បើកទំព័រឆ្នាំថ្មី២០២៥ ជាមួយការការផ្តល់ជូនដ៏អស្ចារ្យ
ភ្នំពេញ៖ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ មានមនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ដើម្បីទស្សនាការប្រគំតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យដែលរៀបចំឡើងដោយណាហ្គាវើលដ៍ដែលមានការចូលរួមសម្តែងដោយកំពូលតារាចម្រៀង កញ្ញា ពេជ្រ សោភា ក្មេងខ្មែរ លោកព្រីន និងលោក វីនទ្រែប រួមជាមួយពិធីករ-ពិធីការិនី លោកយូហាន និងកញ្ញាវីវៀន ដែលក្នុងអំឡុងពេលស្វាគមន៍ឆ្នាំថ្មី២០២៥ នេះ ណាហ្គាវើលដ៍ក៏មានការបាញ់កាំជ្រួចយ៉ាងភ្លឺចែងចាំងទៅលើអាកាសផងដែរ។

តន្ត្រីឆ្លងឆ្នាំណាហ្គាវើលដ៍ ចូលរួមសម្តែងដោយតារាចម្រៀងល្បីៗ និងមានការបាញ់កាំជ្រួចស្វាគមន៍ឆ្នាំថ្មីដ៏ស្រស់ស្អាតទៅក្នុងអាកាស

ចំណែកនៅក្នុងអគារណាហ្គាវើលដ៍ ភោជនីយដ្ឋានជាច្រើនរបស់ណាហ្គាវើលដ៍រួមទាំងភោជនីយដ្ឋាន 2Pangea មានបម្រើជូនអាហារប៊ុហ្វេសុភមង្គល ខណៈភោជនីយដ្ឋានជប៉ុន (The Teppanyaki) ភោជនីយដ្ឋានអ៊ីតាលី (Bistro Romano) និងភោជនីយដ្ឋានបារាំង (Le Gourmet) មានបម្រើជូនអាហារឈុតបែបប្រណីតដែលបានទាក់ទាញអតិថិជនយ៉ាងច្រើន។ ចំណែកឯក្លឹបកម្សាន្តដាលីន ដាលីន ក៏មានភ្ញៀវជាច្រើនចូលរួមរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មីផងដែរ។

ការប្រគំតន្ត្រីផ្ទាល់នេះ ចូលរួមសម្តែងដោយកញ្ញា ពេជ្រ សោភា ក្មេងខ្មែរ ព្រីន និងវីនទ្រែប

នៅពេលពាក់កណ្តាលអធ្រាត្រមកដល់ កំពូលតារាចម្រៀង និងទស្សនិកទាំងអស់បានហ៊ោអបអរឆ្នាំថ្មីអមជាមួយការបាញ់កាំជ្រួចស្វាគមន៍ឆ្នាំថ្មី២០២៥ រយៈពេល ១០ នាទីដ៏ស្រស់ស្អាតទៅក្នុងអាកាសនៅមុខណាហ្គាវើលដ៍ទាំងពីរ។
គួរបញ្ជាក់ផងដែរថា ណាហ្គាវើលដ៍ នឹងផ្តល់ជូននូវបទពិសោធន៍ថ្មីៗជាច្រើនទៀតខណៈមណ្ឌលកម្សាន្តប្រណីតនេះនឹងរៀបចំខួបលើកទី៣០ របស់ខ្លួននៅក្នុងឆ្នាំ២០២៥ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ទំព័រហ្វេសប៊ុក ឬអ៊ីនស្តាក្រាមរបស់ណាហ្គាវើលដ៍៕

មនុស្សជាងមួយម៉ឺននាក់ បានប្រមូលផ្តុំគ្នាស្វាគមន៍ឆ្នាំថ្មី២០២៥ នៅមុខណាហ្គាវើលដ៍

កំពូលតារាចម្រៀងជាច្រើន បានចូលរួមសម្តែងក្នុងតន្ត្រីឆ្លងឆ្នាំដែលត្រូវបានបញ្ចាំងនៅលើផ្ទាំងអិលអ៊ីឌីដ៏ធំរបស់ណាហ្គាវើលដ៍

អតិថិជនជាច្រើន កំពុងរីករាយជាមួយការទទួលទាននៅភោជនីយដ្ឋានប្រណីតរបស់ណាហ្គាវើលដ៍

ភ្ញៀវនៅក្លឹបដាលីនដាលីន រាំលេងកម្សាន្តក្នុងការប្រគំតន្ត្រីផ្ទាល់ដោយក្រុម The Orient
និងស្វាគមន៍ឆ្នាំថ្មី២០២៥ ក្នុងបរិយាកាសយ៉ាងរីករាយ

The post ណាហ្គាវើលដ៍ បើកទំព័រឆ្នាំថ្មី២០២៥ ជាមួយការការផ្តល់ជូនដ៏អស្ចារ្យ appeared first on Kampuchea Thmey Daily.

ណាហ្គាវើលដ៍បេះដូងសប្បុរស គាំទ្រកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៃដើមកោងកាងដោយដាំកូនដើមកោងកាង ២០២៤ ដើមក្នុងសហគមន៍នេសាទត្រពាំងរពៅ
ណាហ្គាវើលដ៍បេះដូងសប្បុរស កាលពីពេលថ្មីៗនេះបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៃដើមកោងកាងដោយបានដាំកូនដើមកោងកាងចំនួន ២០២៤ ដើមក្នុងសហគមន៍នេសាទត្រពាំងរពៅក្នុងខេត្តកំពត។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃកម្មវិធីដាំកូនឈើយូរអង្វែងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលមានគោលបំណងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ប្រទេសកម្ពុជាឱ្យកាន់តែបៃតងសម្រាប់ក្មេងៗជំនាន់ក្រោយ។

កម្មវិធីដាំដើមកោងកាងនៅសហគមន៍នេសាទត្រពាំងរពៅ ខេត្តកំពត គឺជាផ្នែកមួយនៃកម្មវិធីដាំកូនឈើយូរអង្វែងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលមានគោលបំណងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ប្រទេសកម្ពុជាឱ្យកាន់តែបៃតងសម្រាប់ក្មេងៗជំនាន់ក្រោយ។

ព្រៃកោងកាងនៅតាមឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសកម្ពុជា ផ្តល់ជម្រកដល់ជីវៈចម្រុះដែលជួយបង្កើនជីវភាពដល់ប្រជាជននៅក្នុងសហគមន៍។ ព្រៃកោងកាង គឺជាជម្រក និងកន្លែងបង្កាត់ពូជដ៏មានសារសំខាន់សម្រាប់ត្រី ក្តាម និងសត្វផ្សេងៗទៀតព្រមទាំងជាទីកន្លែងសម្រាប់អេកូទេសចរណ៍ផងដែរ។ ព្រៃកោងកាងទាំងនេះ ក៏ដើរតួយ៉ាងសំខាន់ទប់ស្កាត់ការប្រែប្រួលនៃអាកាសធាតុដោយស្រូបយកឧស្ម័នកាបូនិក និងជួបទប់ស្កាត់ការហូរច្រោះនៃដី ទឹកជំនន់ និងខ្យល់ព្យុះថែមទៀតផង។

មានមតិទៅលើគំនិតផ្តួចផ្តើមនេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “យើងមានក្តីរីករាយគាំទ្រដល់ការស្តារឡើងវិញនៃព្រៃកោងកាងនៅសហគមន៍នេសាទត្រពាំងរពៅនៅទីនេះដែលជាប្រព័ន្ធអេកូឡូស៊ីដ៏មានសារសំខាន់សម្រាប់សហគមន៍នេសាទ។ ដោយបានខិតខំសាមគ្គីគ្នា យើងមិនត្រឹមតែស្តារដើមកោងកាងឡើងវិញប៉ុណ្ណោះទេប៉ុន្តែថែមទាំងលើកកម្ពស់ធម្មជាតិ និងសហគមន៍ដើម្បីអនាគតប្រកបដោយសុខដុមរមនាផងដែរ”។

កម្មវិធីនោះ មានបុគ្គលិក និងប្រជាជននៅក្នុងសហគមន៍សរុបប្រមាណ ១៣០ នាក់ បានចូលរួមដាំដើមកោងកាងនៅសហគមន៍នេសាទត្រពាំងរពៅ។ គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែបញ្ជាក់អំពីសារសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការការពាររបរិស្ថានប៉ុណ្ណោះទេប៉ុន្តែថែមទាំងបញ្ជាក់អំពីការប្តេជ្ញាចិត្តគាំទ្រដល់ទស្សនវិស័យជាតិរបស់ប្រទេសកម្ពុជាដើម្បីសម្រេចឱ្យបានគម្របព្រៃឈើ ៦០% ត្រឹមឆ្នាំ២០៥០ ផងដែរ។ គំនិតផ្តួចផ្តើមនេះ ក៏ស្របទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិចំណុចទី១៤ ដែលបញ្ជាក់អំពី “ជីវិតក្រោមទឹក” ដែលមានគោលបំណងអភិរក្ស និងប្រើប្រាស់មហាសមុទ្រ សមុទ្រ និងធនធានសមុទ្រសម្រាប់ការអភិវឌ្ឍប្រកបនិរន្តរភាព។

កូនដើមកោងកាងសរុបប្រមាណ ២០២៤ ដើម ត្រូវបានដាំដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារដើមកោងកាងឡើងវិញ។

មានមតិអំពីគំនិតផ្តួចផ្តើមនេះ លោក ជា សេន ប្រធានស្តីទីសហគមន៍ត្រពាំងរពៅ បានឱ្យដឹងថា “យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការគាំទ្ររបស់ណាហ្គាវើលដ៍។ គំនិតផ្តួចផ្តើមនេះ មានសារសំខាន់ណាស់សម្រាប់សហគមន៍របស់យើងដោយវាជួយស្តារប្រព័ន្ធអេកូឡូស៊ីនៃដើមកោងកាងឡើងវិញ និងជួយធ្វើឱ្យជីវភាពនៃការនេសាទរបស់យើងមានភាពប្រសើរឡើង”។

គួរបញ្ជាក់ថា កាលពីខែកក្កដាក្នុងឆ្នាំនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស បាននាំអ្នកចូលរួមប្រមាណ ២០០ នាក់ដាំកូនឈើចំនួន ៧០០ ដើមក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។ ចាប់តាំងពីឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរស បាន និងកំពុងលើកកម្ពស់ និងបណ្តុះស្មារតីយ៉ាងសកម្មដល់បុគ្គលិកស្ម័គ្រចិត្ត និងសហគមន៍ឱ្យចូលរួមថែរក្សាបរិស្ថាន និងអនុវត្តដើម្បីនិរន្តរភាព។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណ ៤៥.២៩១ តាមរយៈសកម្មភាពចំនួន ១៥៧ ។

សកម្មភាពដាំដើមកោងកាង ត្រូវបានចូលរួមដោយបុគ្គលិកណាហ្គាវើលដ៍ និងប្រជាជននៅក្នុងសហគមន៍សរុបប្រមាណ ១៣០ នាក់។

ណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ ២០១៤ ដោយបុគ្គលិកដែលមានការគាំទ្រពីក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាដោយផ្តោតទៅលើសសរស្តម្ភសំខាន់ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ៥០០.០០០ នាក់បានទទួលប្រយោជន៍ពីកម្មវិធីទាំងនេះ៕

The post ណាហ្គាវើលដ៍បេះដូងសប្បុរស គាំទ្រកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៃដើមកោងកាងដោយដាំកូនដើមកោងកាង ២០២៤ ដើមក្នុងសហគមន៍នេសាទត្រពាំងរពៅ appeared first on Kampuchea Thmey Daily.

ណាហ្គាវើលដ៍ ផ្តល់ជូនការប្រគំតន្ត្រីអូខេស្ត្រាដ៏អស្ចារ្យដោយវង់តន្ត្រីយុវជនអង្គរ
សូមគោរពអញ្ជើញសាធារជនចូលរួមទស្សនា “ការប្រគំតន្ត្រីអូខេស្ត្រាដ៏អស្ចារ្យ” របស់វង់តន្ត្រីយុវជនអង្គរ ដោយសេរី នៅសាលមហោស្រព NABA ក្នុងណាហ្គាវើលដ៍ទី២ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ដែលចូលរួមសម្តែងដោយលោក ឃួន សិទ្ធិស័ក្តិ ដែលជាអ្នកចម្រៀងអូប៉េរ៉ាខ្មែរដំបូងគេ។ ធានាថា សាធារជនទាំងអស់ នឹងទទួលបានបទពិសោធន៍ដ៏ប្លែកអារម្មណ៍នៅក្នុងរាត្រីនៃការប្រគំតន្ត្រីបែបក្លាស៊ីកដ៏អស្ចារ្យនេះជាក់ជាពុំខាន!

“ការប្រគំតន្ត្រីអូខេស្ត្រាដ៏អស្ចារ្យ” របស់វង់តន្ត្រីយុវជនអង្គរ រួមជាមួយបទចម្រៀងរបស់លោក ឃួន សិទ្ធិស័ក្តិ នឹងផ្តល់ជូននូវបទពិសោធន៍ដ៏សប្បាយរីករាយ និងប្លែកអារម្មណ៍សម្រាប់ទស្សនិកជន

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយមានការឧបត្ថម្ភគាំទ្រពីសិល្បករជប៉ុន Shinichi Minami វង់តន្ត្រីយុវជនអង្គរ បាន និងកំពុងចូលរួមអភិវឌ្ឍ និងជួយផ្សព្វផ្សាយតន្ត្រីបែបក្លាស៊ីកយ៉ាងសកម្មក្នុងប្រទេសកម្ពុជា។ ក្រោមការដឹកនាំរបស់នាយិកា លោកស្រី ទេព គន្ធារ៉េត និងប្រធានក្រុម លោក រម តារាវង្ស វង់តន្ត្រីយុវជនអង្គរនេះបានទទួលការសាទរ និងគាំទ្រយ៉ាងខ្លាំងសម្រាប់ការសម្តែង និងការប្តេជ្ញាចិត្តប្រឹងប្រែងដើម្បីទទួលបានឧត្តមភាពនៃវិស័យតន្ត្រី។ ការសម្តែងដ៏អស្ចារ្យរបស់ពួកគេ ចាប់ពីអង្គរវត្តរហូតដល់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជប៉ុន បានចូលរួមលើកកម្ពស់ការផ្តោះប្តូរវប្បធម៌រវាងប្រទេសនឹងប្រទេសគួរឱ្យកត់សម្គាល់។

ការប្រគំតន្ត្រីដែលសាធារណជនអាចចូលទស្សនាដោយសេរីនេះ រួមបញ្ចូលបទចម្រៀងដែលជាព្រះរាជនិពន្ធរបស់ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះនរោត្តម សុរាម្រិត និងបទចម្រៀងសម័យដើមលាយឡំជាមួយសម័យទំនើបផងដែរ។ វត្តមានរបស់លោក ឃួន សិទ្ធិស័ក្តិ ដែលជាអ្នកចម្រៀងអូប៉េរ៉ាខ្មែរដំបូងគេ នឹងធ្វើឱ្យការប្រគំតន្ត្រីនេះកាន់តែទាក់ទាញជាមួយនឹងសំឡេងដ៏ពីរោះបែបអូប៉េរ៉ារបស់គាត់។ មានឈ្មោះល្បីរន្ទឺដោយសារសំឡេងអូប៉េរ៉ា និងការដាក់អារម្មណ៍ឱ្យស៊ីសង្វាក់ជាមួយវង់តន្ត្រីយុវជនអង្គរ ឃួន សិទ្ធិស័ក្តិ នឹងធ្វើឱ្យទស្សនិកជនកោតស្ញប់ស្ញែងដល់ការសម្តែងរបស់គាត់ ខណៈសាលមហោស្រព NABA ដែលមាន ២.០០០ កៅអី និង បច្ចេកវិទ្យាវីដេអូ 3D ដ៏ទំនើបប្រចាំតំបន់អាស៊ីអាគ្នេយ៍ នឹងធ្វើឱ្យការប្រគំតន្ត្រីនេះកាន់តែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនមួយកម្រិតទៀត។

សាលមហោស្រព NABA ដែលមាន ២.០០០ កៅអី និងបច្ចេកវិទ្យាវីដេអូ 3D ដ៏ទំនើបក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងធ្វើឱ្យការប្រគំតន្ត្រីនេះកាន់តែអស្ចារ្យ និងទាក់ទាញ

លោកស្រី ទេព គន្ធារ៉េត បានឱ្យដឹងថា “ការប្រគំតន្ត្រីនេះ គឺជាការអបអរខួប ១៨ ឆ្នាំនៃការបង្កើតសមាគមវង់តន្ត្រីយុវជនអង្គរ និងដំណើរឆ្ពោះទៅរកការក្លាយជាក្រុមអូខេស្ត្រាអាជីពក្នុងប្រទេសកម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ណាហ្គាវើលដ៍ដែលបានផ្តល់សាលមហោស្រព NABA ដ៏ប្រណីតដែលអនុញ្ញាតឱ្យពួកយើងអាចចែករំលែកការប្រគំតន្ត្រីបែបក្លាស៊ីកនេះជូនដល់សាធារណជនបានទស្សនាកម្សាន្ត។ យើងសង្ឃឹមថា នឹងមានការគាំទ្របន្តបន្ទាប់ពីរាជរដ្ឋាភិបាល ដៃគូ និងទស្សនិកជនដែលលើកទឹកចិត្តដល់បេសកកម្មរបស់ពួកយើង។

មុនចូលទស្សនាការប្រគំតន្ត្រី ទស្សនិកជនទាំងអស់ អាចអញ្ជើញទៅពិសាប៊ុហ្វេពិសេសនៅភោជនីយដ្ឋាន 2Pangea ដែលមានទីតាំងនៅទល់មុខជាប់សាលមហោស្រព NABA ។ ជាភោជនីយដ្ឋានដែលមានអាហារប៊ុហ្វេច្រើនមុខជាងគេមួយក្នុងរាជធានីភ្នំពេញ ភោជនីយដ្ឋាន 2Pangea ផ្តល់ជូនតម្លៃ ១១៦.០០០៛ (ឬ ២៩ ដុល្លារអាម៉េរិក) ប៉ុណ្ណោះសម្រាប់ម្នាក់ដែលមានសាច់ប៊ីប៊ីឃ្យូ សាច់មាន់បំពងស្រួយ បាយបែបកូរ៉េ ស៊ូស៊ិ សាស៊ិមិ សាច់អាំង សាច់ដុត គ្រឿងសមុទ្រ បង្អែម និងអាហារជាច្រើនមុខទៀត បម្រើជូនពីម៉ោង ៥ ល្ងាចដល់ ១០:៣០ យប់។

មុនចូលទស្សនាការប្រគំតន្ត្រី ទស្សនិកជនទាំងអស់ អាចអញ្ជើញទៅពិសាប៊ុហ្វេពិសេសដែលមានមុខម្ហូបច្រើនមុខជាងគេនៅភោជនីយដ្ឋាន 2Pangea នៅទល់មុខសាលមហោស្រព NABA ម្នាក់ ១១៦.០០០៛ (ឬ ២៩ ដុល្លារអាម៉េរិក) ប៉ុណ្ណោះ

ការប្រគំតន្ត្រីនេះ សាធារណជនអាចចូលទស្សនាដោយសេរី! សាធារណជន អាចអញ្ជើញទៅទទួលសំបុត្រឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅបញ្ជរណាហ្គាវើលដ៍រីវ៉ត (នៅកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២)។ មកមុន ទទួលបានសំបុត្រមុន! កុំខកខានឱកាសល្អនេះឱ្យសោះ! ទទួលយកបទពិសោធន៍ដ៏ប្លែកអារម្មណ៍នៃការទស្សនាការប្រគំតន្ត្រីដ៏អស្ចារ្យនេះជាមួយគ្នា។

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ៕

The post ណាហ្គាវើលដ៍ ផ្តល់ជូនការប្រគំតន្ត្រីអូខេស្ត្រាដ៏អស្ចារ្យដោយវង់តន្ត្រីយុវជនអង្គរ appeared first on Kampuchea Thmey Daily.

ណាហ្គាវើលដ៍បេះដូងសប្បុរស ជួយបង្កើនភាពបៃតងក្នុងប្រទេសកម្ពុជាតាមរយៈការដាំកូនឈើ ៧០០ ដើមក្នុងខេត្តកំពង់ស្ពឺ
ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានសហការជាមួយអង្គការស្នាមញញឹមនៃកុមារ (PSE) ដាំកូនឈើ ៧០០ ដើមក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ។ គំនិតផ្តួចផ្តើមនេះដែលជាផ្នែកមួយនៃការគាំពារបរិស្ថានរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស គឺជាការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់គោលដៅនិរន្តរភាពបរិស្ថានរបស់ប្រទេសកម្ពុជា និងស្របតាមទស្សនវិស័យរបស់ក្រសួងបរិស្ថានដើម្បីសម្រេចឱ្យបានគម្របព្រៃឈើ ៦០% ត្រឹមឆ្នាំ២០៥០ ។

កម្មវិធីដាំកូនឈើ ត្រូវបានចូលរួមដោយលោកស្រី ផល ចន្ធី អភិបាលរងស្រុកឱរ៉ាល់ លោក ចាប ពៅ ប្រធានការិយាល័យអប់រំស្រុកឱរ៉ាល់ បុគ្គលិកណាហ្គាវើលដ៍ នាយក លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាល្ងឹម លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សនៃអង្គការ PSE ព្រមទាំងប្រជាពលរដ្ឋនៅក្នុងសហគមន៍

កម្មវិធីដាំកូនឈើនេះ ត្រូវបានធ្វើឡើងនៅសាលាបឋមសិក្សាល្ងឹមដែលស្រប និងគាំទ្រដល់ព្រះរាជបន្ទូលរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីក្នុងអំឡុងពេលរុក្ខទិវាដែលមានព្រះរាជបន្ទូលបញ្ជាក់អំពីសារសំខាន់នៃការសាមគ្គីគ្នាដាំកូនឈើ និងតួនាទីរបស់ប្រជាពលរដ្ឋម្នាក់ៗក្នុងការការពារព្រៃឈើរបស់ជាតិ និងធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ មានមតិអំពីគំនិតផ្តួចផ្តើមដាំកូនឈើ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “ណាហ្គាវើលដ៍ រក្សាការប្តេជ្ញាចិត្តរបស់ខ្លួនជួយលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន បង្កើនភាពបៃតង និងលើកស្ទួយសុខុមាលភាពសម្រាប់ក្មេងៗជំនាន់ក្រោយ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងដាំកូនឈើ និងផ្សារភ្ជាប់ជាមួយសហគមន៍ យើងជួយទប់ស្កាត់ការប្រែប្រួលនៃអាកាសធាតុក្នុងប្រទេសសកម្ពុជា និងគាំទ្រដល់ទស្សនវិស័យរបស់ជាតិក្នុងការសម្រេចឱ្យបាននូវគម្របព្រៃឈើ ៦០% ត្រឹមឆ្នាំ២០៥០”។

កម្មវិធីនេះមានអ្នកចូលរួមប្រមាណ ២០០ នាក់រួមទាំងអភិបាលរងស្រុកឱរ៉ាល់ ប្រធានការិយាល័យអប់រំស្រុកឱរ៉ាល់ បុគ្គលិកណាហ្គាវើលដ៍ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូមកពីអង្គការ PSE និងសាលាបឋមសិក្សាល្ងឹមនិងប្រជាពលរដ្ឋនៅក្នុងសហគមន៍។ កម្មវិធីដែលដឹកនាំដោយសិស្សានុសិស្សមកពីអង្គការ PSE និងគាំទ្រដោយបុគ្គលិកណាហ្គាវើលដ៍នេះ ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ណាហ្គាវើលដ៍បេះដូងសប្បុរសក្នុងការលើកស្ទួយសិស្សឱ្យជួយការពារបរិស្ថានផងដែរ។

ណាហ្គាវើលដ៍បេះដូងសប្បុរស សហការជាមួយអង្គការ PSE ដាំកូនឈើ ៧០០ ដើមនៅសាលាបឋមសិក្សាល្ងឹមដើម្បីពង្រីកទីតាំងបៃតង និងម្លប់ដ៏ត្រជាក់នៅក្នុងបរិវេណសាលារៀន និងលើកកម្ពស់និរន្តរភាព និងការយល់ដឹងអំពីបរិស្ថានក្នុងចំណោមសិស្សានុសិស្ស

អ្នកស្រី រដ្ឋា សុផារី អ្នកគ្រប់គ្រងបរិស្ថាននៃកម្មវិធីអប់រំបរិស្ថានរបស់អង្គការ PSE បានឱ្យដឹងថា “កម្មវិធីនៅថ្ងៃនេះក៏ជាវេទិកាដែលគាំទ្រដល់ភាពអ្នកដឹកនាំ និងការគាំពារបរិស្ថានផងដែរ។ ដោយមានការណែនាំ និងគាំទ្រពីណាហ្គាវើលដ៍បេះដូងសប្បុរស សិស្សានុសិស្ស ៣៤ នាក់មកពីក្លឹបសិក្សាបរិស្ថានរបស់អង្គការយើង ត្រូវបានផ្តល់ឱកាសក្លាយជាពិធីករ-ពិធីការិនី អ្នកធ្វើបទបង្ហាញ និងអ្នកសម្របសម្រួលកម្មវិធី។ ពួកយើងមិនត្រឹមតែដាំកូនឈើប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កើតការផ្លាស់ប្តូរវិជ្ជមានទៅលើអ្នកពាក់ព័ន្ធ និងបរិស្ថានទៀតផង”។

ដើមឈើដែលត្រូវបានដាំថ្មីៗ មិនត្រឹមតែពង្រីកទីតាំងបៃតង និងម្លប់ដ៏ត្រជាក់នៅក្នុងបរិវេណសាលារៀនប៉ុណ្ណោះទេប៉ុន្តែថែមទាំងបណ្តុះនូវគុណតម្លៃបរិស្ថានដល់សិស្សានុសិស្សក្មេងៗផងដែរ ខណៈពួកគេប្តេជ្ញាជួយថែរក្សា និងការពារកូនឈើទាំងនោះឱ្យដុះលូតលាស់បានល្អ។

បញ្ជាក់អំពីការថ្លែងអំណរគុណ លោកស្រី ផល ចន្ធី អភិបាលរងស្រុកឱរ៉ាល់ បានឱ្យដឹងថា “យើងសូមថ្លែងអំណរគុណដល់ណាហ្គាវើលដ៍បេះដូងសប្បុរស និងអង្គការ PSE ដែលបានជ្រើសរើសស្រុកឱរ៉ាល់ជាទីតាំងសម្រាប់ដាំកូនឈើ។ កូនឈើ ៧០០ ដើមដែលបានដាំនៅសាលាបឋមសិក្សាល្ងឹម មិនត្រឹមតែធ្វើឱ្យសាលារៀនស្រស់បំព្រងប៉ុណ្ណោះទេប៉ុន្តែថែមទាំងលើកកម្ពស់និរន្តរភាព និងការយល់ដឹងអំពីបរិស្ថានក្នុងចំណោមសិស្សានុសិស្សផងដែរ។ វាមានសារសំខាន់ណាស់សម្រាប់ក្មេងៗជំនាន់ក្រោយក្នុងការអនុវត្តវប្បធម៌ដាំកូនឈើដើម្បីធានាបាននូវអនាគតប្រកបដោយនិរន្តរភាព”។

កម្មវិធីដាំកូនឈើ មានអ្នកចូលរួមប្រមាណ ២០០ នាក់ និងដឹកនាំដោយអង្គការ PSE ដោយមានការគាំទ្រពីបុគ្គលិកណាហ្គាវើលដ៍ដែលបង្ហាញអំពីការប្តេជ្ញារបស់ណាហ្គាវើលដ៍បេះដូងសប្បុរសក្នុងការជួយលើកស្ទួយ និងអប់រំសិស្សានុសិស្សឱ្យជួយការពារបរិស្ថាន

គួរដឹងថា ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរស បាន និងកំពុងលើកកម្ពស់ និងបណ្តុះស្មារតីបុគ្គលិក និងសហគមន៍ឱ្យចូលរួមការពារបរិស្ថានយ៉ាងសកម្ម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានផ្តល់ឥទ្ធិពលវិជ្ជមានដល់ប្រជាពលរដ្ឋប្រមាណ ៤៤.០០០ នាក់តាមរយៈសកម្មភាពចំនួន ១៥០ ដែលបានផ្តល់ប្រយោជន៍យ៉ាងច្រើនដល់បរិស្ថាន និងសង្គម៕

The post ណាហ្គាវើលដ៍បេះដូងសប្បុរស ជួយបង្កើនភាពបៃតងក្នុងប្រទេសកម្ពុជាតាមរយៈការដាំកូនឈើ ៧០០ ដើមក្នុងខេត្តកំពង់ស្ពឺ appeared first on Kampuchea Thmey Daily.