សេចក្ដីជូនដំណឹង
ណាហ្គាវើលដ៍ បើកទំព័រឆ្នាំថ្មី២០២៥ ជាមួយការការផ្តល់ជូនដ៏អស្ចារ្យ
ភ្នំពេញ៖ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ មានមនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ដើម្បីទស្សនាការប្រគំតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យដែលរៀបចំឡើងដោយណាហ្គាវើលដ៍ដែលមានការចូលរួមសម្តែងដោយកំពូលតារាចម្រៀង កញ្ញា ពេជ្រ សោភា ក្មេងខ្មែរ លោកព្រីន និងលោក វីនទ្រែប រួមជាមួយពិធីករ-ពិធីការិនី លោកយូហាន និងកញ្ញាវីវៀន ដែលក្នុងអំឡុងពេលស្វាគមន៍ឆ្នាំថ្មី២០២៥ នេះ ណាហ្គាវើលដ៍ក៏មានការបាញ់កាំជ្រួចយ៉ាងភ្លឺចែងចាំងទៅលើអាកាសផងដែរ។

ចំណែកនៅក្នុងអគារណាហ្គាវើលដ៍ ភោជនីយដ្ឋានជាច្រើនរបស់ណាហ្គាវើលដ៍រួមទាំងភោជនីយដ្ឋាន 2Pangea មានបម្រើជូនអាហារប៊ុហ្វេសុភមង្គល ខណៈភោជនីយដ្ឋានជប៉ុន (The Teppanyaki) ភោជនីយដ្ឋានអ៊ីតាលី (Bistro Romano) និងភោជនីយដ្ឋានបារាំង (Le Gourmet) មានបម្រើជូនអាហារឈុតបែបប្រណីតដែលបានទាក់ទាញអតិថិជនយ៉ាងច្រើន។ ចំណែកឯក្លឹបកម្សាន្តដាលីន ដាលីន ក៏មានភ្ញៀវជាច្រើនចូលរួមរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មីផងដែរ។

នៅពេលពាក់កណ្តាលអធ្រាត្រមកដល់ កំពូលតារាចម្រៀង និងទស្សនិកទាំងអស់បានហ៊ោអបអរឆ្នាំថ្មីអមជាមួយការបាញ់កាំជ្រួចស្វាគមន៍ឆ្នាំថ្មី២០២៥ រយៈពេល ១០ នាទីដ៏ស្រស់ស្អាតទៅក្នុងអាកាសនៅមុខណាហ្គាវើលដ៍ទាំងពីរ។
គួរបញ្ជាក់ផងដែរថា ណាហ្គាវើលដ៍ នឹងផ្តល់ជូននូវបទពិសោធន៍ថ្មីៗជាច្រើនទៀតខណៈមណ្ឌលកម្សាន្តប្រណីតនេះនឹងរៀបចំខួបលើកទី៣០ របស់ខ្លួននៅក្នុងឆ្នាំ២០២៥ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ទំព័រហ្វេសប៊ុក ឬអ៊ីនស្តាក្រាមរបស់ណាហ្គាវើលដ៍៕




និងស្វាគមន៍ឆ្នាំថ្មី២០២៥ ក្នុងបរិយាកាសយ៉ាងរីករាយ
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


