Sun PhuQuoc Airways Archives - Kampuchea Thmey Daily

បណ្ដាក្រុមហ៊ុនអាកាសចរណ៍វៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះ Boeing ​៩០ គ្រឿង
បណ្ដាក្រុមហ៊ុនអាកាសចរណ៍វៀតណាម ​រួមទាំងក្រុមហ៊ុន Vietnam Airlines ​បាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតយន្តហោះអាមេរិក ប៊ូអ៊ីង (Boeing) លើការទិញយន្តហោះសរុប​​ចំនួន ៩០ គ្រឿង ក្នុងតម្លៃ ៣០ ប៊ីលាន​ដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ (១៩ កុម្ភៈ)។

ការសម្រេចបញ្ជាទិញនេះ បាន​ធ្វើឡើងនៅចំពោះមុខតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និង​លោក តូ ឡាំ ​អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដែលកំពុងធ្វើដំណើរទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោន។

បើតាមរ៉យទ័រ ក្រុមហ៊ុន Vietnam Airlines បានចុះហត្ថលេខាលើការទិញយន្តហោះប្រភេទ 737-8 តួខ្លួនតូច  ចំនួន ៥០ គ្រឿង ក្នុងតម្លៃ ៨,១ ប៊ីលាន​ដុល្លារ​។ ក្រុមហ៊ុនបាន​និយាយក្នុងសេចក្ដីថ្លែងការណ៍​មួយថា ខ្លួនរំពឹងថានឹងទទួល​បាន​យន្តហោះទាំងនោះ នៅចន្លោះឆ្នាំ ២០៣០ និង ២០៣២ ដែលនឹងធ្វើឱ្យកងយន្តហោះរបស់ក្រុមហ៊ុនឡើងដល់ ១៥១ គ្រឿង ត្រឹមឆ្នាំ ២០៣០។

ទន្ទឹមនឹងនោះ Vietnam Airlines ក៏កំពុងចរចាជាមួយ Boeing លើលទ្ធភាពទិញយន្តហោះតួខ្លួនធំក្នុងតម្លៃ ១២ ប៊ីលាន​ដុល្លារផងដែរ។ ​

Vietnam Airlines និង Boeing បាន​និយាយក្នុងសេចក្ដីថ្លែងការណ៍រួម​ នៅយប់ថ្ងៃទី ១៨ កុម្ភៈ នៅទីក្រុងវ៉ាស៊ីនតោន (ព្រឹកថ្ងៃព្រហស្បតិ៍ ១៩ កុម្ភៈ នៅក្រុងហាណូយ) ថា ​ការទិញយន្តហោះ 737-8 ឬ 737-Max ​ទាំង​ ៥០ គ្រឿង ​នឹង​បើក​ផែនការ​បង្កើនផ្លូវហោះហើរក្នុងស្រុក និងក្នុងតំបន់របស់ក្រុមហ៊ុន Vietnam Airlines ​ចំពេលដែល​តម្រូវការធ្វើដំណើរតាមផ្លូវអាកាស បន្តកើនឡើងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

លោក ដាំង ង៉ុក ហ័រ (Dang Ngoc Hoa) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Vietnam Airlines បាន​ថ្លែងថា​៖ «ការវិនិយោគលើយន្តហោះ Boeing 737-8 ចំនួន ៥០ គ្រឿង គឺជាជំហានដ៏សំខាន់មួយក្នុងការកសាងកង​យន្តហោះទំនើប និងសន្សំសំចៃប្រេងឥន្ធនៈ ខណៈ​កំពុងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងលើកកម្ពស់ស្តង់ដារសេវាកម្ម ដើម្បីបំពេញតាមស្តង់ដារអន្តរជាតិ»។

ដោយឡែកក្រុមហ៊ុនអាកាសចរណ៍វៀតណាមមួយទៀត Sun PhuQuoc Airways ដែលទើបបង្កើតថ្មី បានចុះហត្ថលេខាលើការទិញយន្តហោះ 787-9 Dreamliner ពី Boeing ចំនួន ៤០​ គ្រឿង ក្រោមកិច្ចព្រមព្រៀងតម្លៃ ២២,៥ ប៊ីលាន​ដុល្លារ។

គេមើលឃើញថា ការទិញយន្តហោះរបស់ Boeing នាពេលនេះ ជាផ្នែកមួយនៃផែនការពាណិជ្ជកម្មវៀតណាម​ ដែលស្វែងរកការកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយអាមេរិក ក្រោមសម្ពាធពន្ធរបស់រដ្ឋបាល​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​បានប្រកាសកាលពីខែតុលាថា សហរដ្ឋអាមេរិកនឹងរក្សាពន្ធលើទំនិញវៀតណាមភាគច្រើននៅត្រឹម ២០% ខណៈ​លុបចោលពន្ធលើផលិតផលមួយចំនួន។

ក្នុងសេចក្ដី​ថ្លែងការណ៍រវាង​ Vietnam Airlines​ និង Boeing ការទិញយន្តហោះ  737-8  នឹងជួយក្រុមហ៊ុនឱ្យទទួល​បាន​ភាពជឿជាក់ ​និងចំណុះផ្ទុកកាន់តែច្រើន ​ចំពេលដែល​​ចរាចរណ៍ផ្លូវអាកាសរបស់​វៀតណាម​រំពឹងថានឹងកើនឡើងទ្វេដង ដោយ​អ្នកដំណើរប្រចាំឆ្នាំហក់ឡើងដល់ ៧៥ លាននាក់ ​ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ ​

យន្តហោះ Boeing 737-8 តួខ្លួនតូច អាចផ្ទុកអ្នកដំណើរបានរហូតដល់ ២០០ នាក់អាស្រ័យលើការកំណត់​ជាមួយនឹងចម្ងាយហោះហើររហូតដល់ ៣ ៥០០ ម៉ាយល៍​ (៦ ៤៨០ ​គីឡូម៉ែត្រ)។

បច្ចុប្បន្ន ក្រុមហ៊ុន Vietnam Airlines​​ ​កំពុងដំណើរការយន្តហោះ  787 Dreamliners ផលិតដោយ Boeing ចំនួន ១៧ គ្រឿង ដែលបម្រើផ្លូវហោះហើរក្នុងតំបន់ និងអន្តរជាតិរវាងប្រទេសវៀតណាម និងអឺរ៉ុប៕

The post បណ្ដាក្រុមហ៊ុនអាកាសចរណ៍វៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះ Boeing ​៩០ គ្រឿង appeared first on Kampuchea Thmey Daily.