VISA Archives - Kampuchea Thmey Daily

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា
ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល​ឈានមុខគេ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសតែងតាំងនាយិកាថ្មី គ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា របស់ខ្លួន គឺ អ្នកស្រី Lisa Sargent ជំនួស អ្នកស្រី Ivana Tranchini។

អ្នកស្រី Lisa Sargent នាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា

អ្នកស្រី Lisa Sargent មានបទពិសោធន៍ និងមានទំនាក់ទំនងយ៉ាងទូលំទូលាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ អំឡុងពេលអ្នកស្រីបម្រើការងារនៅក្នុងក្រុមហ៊ុន Visa ប្រចាំប្រទេសសិង្ហបុរី និងជប៉ុន រយៈពេលជិតប្រាំមួយឆ្នាំមកនេះ អ្នកស្រីបានជំរុញការអភិវឌ្ឍន៍អាជីវកម្មសហម៉ាក បង្កើនភាពជាដៃគូ ពង្រីកការទទួលយកការទូទាត់ក្នុងឧស្សាហកម្មថ្មី ពន្លឿនកំណើនអាជីវកម្មខ្នាតតូចនិងមធ្យម នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ មុនពេលចូលរួមជាមួយក្រុមហ៊ុន Visa អ្នកស្រី Lisa បានប្រឡូកក្នុងតួនាទីជាច្រើននៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសអូស្ត្រាលី។ ជំនាញ និងបទពិសោធន៍របស់អ្នកស្រី នឹងក្លាយជាធនធានដ៏សំខាន់មួយ ក្នុងការជួយជំរុញប្រព័ន្ធទូទាត់ឌីជីថល និងសេវាកម្មហិរញ្ញវត្ថុរបស់កម្ពុជា។

អ្នកស្រី Lisa Sargent នាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ខ្ញុំមានកិត្តិយស ដែលត្រូវបាន     ផ្តល់ឱកាសឱ្យដឹកនាំប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ គោលបំណងរបស់ក្រុមហ៊ុន Visa គឺផ្តោតសំខាន់លើការគំាទ្រម្ចាស់អាជីវកម្ម និងផ្តល់ជូននូវបទពិសោធន៍ទូទាត់ដោយរលូន និងសុវត្ថិភាព នៅក្នុងរបទសេដ្ឋកិច្ចឌីជីថលនាពេលបច្ចុប្បន្ន។ ក្នុងកំឡុងពេលដែលការទូទាត់ដោយមិនប្រើសាច់ប្រាក់កាន់តែមានការកើនឡើង ក្រុមហ៊ុន​ Visa មានតួនាទីបន្តខិតខំប្រឹងប្រែងអភិវឌ្ឍបច្ចេកវិទ្យាទូទាត់ថ្មីៗ ធ្វើកិច្ចសហការ និងលើកកម្ពស់តម្លាភាពនៃការទូទាត់ប្រាក់។ យើងប្តេជ្ញាជំរុញការធ្វើបរិយាបន្ន     ឌីជីថល និងហិរញ្ញវត្ថុ សម្រាប់អ្នកប្រើប្រាស់ និងអាជីវក ស្របតាមគោលការអភិវឌ្ឍឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជា”។

អ្នកស្រីបន្តទៀតថា៖ “ខ្ញុំ និងក្រុមការងារ រំពឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយពាណិជ្ជករ អ្នកផ្គត់ផ្គង់សេវាកម្មផ្នែកហិរញ្ញវត្ថុ និងដៃគូរដ្ឋាភិបាល ក្នុងការពង្រីកការទូទាត់តាមរយៈឌីជីថលនៅទូទាំងប្រទេសកម្ពុជា ដើម្បីប្រាកដថាការប្រឹងប្រែងរបស់យើងនឹងលើកស្ទួយដល់មនុស្សគ្រប់គ្នា។ យើងបន្តពង្រឹងលើការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន Visa ក្នុងការអភិវឌ្ឍដំណោះស្រាយការទូទាត់ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងមានសុវត្ថិភាព ជំរុញភាពជាដៃគូដ៏សំខាន់ជាមួយធុរកិច្ចក្នុងស្រុក និងភាគីពាក់ព័ន្ធរបស់រដ្ឋាភិបាល ដោយគាំទ្រដល់ការផ្លាស់ប្តូររបស់កម្ពុជា ឆ្ពោះទៅរកសង្គមដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ។

លោក Arturo Planell នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Visa បានបញ្ជាក់បន្ថែមថា៖ “ប្រទេសកម្ពុជា មានឱកាសអភិវឌ្ឍន៍ជាច្រើន ជាពិសេសពាក់ព័ន្ធនឹងអ្នកប្រើប្រាស់វ័យក្មេងជំនាន់ឌីជីថលដែលបើកចិត្តទូលាយក្នុងការទទួលយកនូវអ្វីដែលថ្មី។ កំណើននៃប្រជាជនមានចំណេះដឹងផ្នែកបច្ចេកវិទ្យា ព្រមទាំងភាពច្នៃប្រឌិតប្រតិបត្តិការទូទាត់បែបថ្មី បានធ្វើឲ្យសន្ទុះនៃការទទួលយកកាន់តែលឿន សុវត្ថិភាព និងងាយស្រួលជាងមុន។ ខ្ញុំមានទំនុកចិត្តថា អ្នកស្រី Lisa នឹងបន្តដឹកនាំក្រុមការងារនៅក្នុងប្រទេសកម្ពុជា ជំរុញកិច្ចការងារឲ្យកាន់តែប្រសើរឡើង ដើម្បីជួយដល់អតិថិជនរបស់យើងក្នុងការពង្រីក និងអភិវឌ្ឍអាជីវកម្ម ក្នុងបរិបទផ្លាស់ប្តូរទៅរកឌីជីថល។ ក្រុមហ៊ុន Visa ប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍ប្រព័ន្ធអេកូសាស្ត្រនៃការទូទាត់តាមរយៈឌីជីថល ស្របតាមគោលការអភិវឌ្ឍឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឌីជីថលនីយកម្ម និងទេសចរណ៍ ហើយប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មរដែលមានភាពជឿនលឿនបំផុត សម្រាប់ផ្គត់ផ្គង់នៅក្នុងវិស័យហិរញ្ញវត្ថុដែលកំពុងមានការអភិវឌ្ឍឥតឈប់ឈរនេះ។ យើងនឹងជំរុញភាពច្នៃប្រឌិត និងបរិយាបន្នផ្នែកហិរញ្ញវត្ថុ ដើម្បីផ្តល់ការគាំទ្រដល់អ្នកប្រើប្រាស់ និង កសាងភាពជាដៃគូ ដើម្បីបន្តជំរុញកំណើននៅទូទាំងតំបន់»។

អ្នកស្រី Lisa ទទួលបានសញ្ញាប័ត្រពីរ ពីសាកលវិទ្យាល័យបច្ចេកវិទ្យាស៊ីដនី ផ្នែកធុរកិច្ច និងការសិក្សាអន្តរជាតិ ឯកទេសពាណិជ្ជកម្មអន្តរជាតិ ផ្នែកទីផ្សារ និងភាសាបារាំង។

អំពីក្រុមហ៊ុន Visa

ក្រុមហ៊ុន Visa គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕

The post ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន Visa នឹងចូលរួមសហការជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញកំណើនវិស័យទេសចរណ៍នៅកម្ពុជា
នៅថ្ងៃនេះ ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល​ឈានមុខគេនៅក្នុង​ពិភពលោក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងទេសចរណ៍។ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈ ក្រុមហ៊ុន Visa​ នឹងផ្តល់ជូនព័ត៌មានវិភាគទិន្នន័យ ការគាំទ្រការរៀបចំសិក្ខាសាលាសម្រាប់ដៃគូឧស្សាហកម្មទេសចរណ៍ ការប្រឹក្សាខាងផ្នែកជំនាញទីផ្សារ ការបណ្តុះបណ្តាលនូវជំនាញឌីជីថល និងចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ពាណិជ្ជករ និងអាជីវកម្មខ្នាតតូច នឹងផ្តល់ជំនួយក្នុងការពន្លឿនការ​ផ្លាស់​ប្តូ​រទៅរកឌីជីថលនៃឧស្សាហកម្មទេសចរណ៍។

សម្រាប់ជំហានចាប់ផ្តើមនៃកិច្ចសហការនេះ ក្រុមហ៊ុន Visa នឹងសង្កត់ធ្ងន់លើព័ត៌មានវិភាគទិន្នន័យ ដែលជាធាតុបញ្ចូលមួយគាំទ្រដល់យុទ្ធសាស្ត្រទេសចរណ៍កម្ពុជា ក្នុងការទាក់ទាញលំហូរទេសចរពីប្រទេសគោលដៅ ពោលគឺការប្រើកម្មវិធីផ្ទុក និងវិភាគព័ត៍មាន​ ហៅថា “Visa Destination Insights”។ កម្មវិធីនេះ មានលទ្ធភាពវិភាគទិន្នន័យប្រតិបត្តិការ VisaNet ដែលអនុញ្ញាតឱ្យយើងតាមដានឥរិយាបទ និងនិន្នាការនៃអ្នកធ្វើដំណើរ​ ទីតាំង និងប្រភេទផលិតផលទេសចរណ័៍ដែលពេញនិយម…។ល។ ដែលព័ត៌មានវិភាគទិន្នន័យអាចជួយដល់ការធ្វើយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព និងការសម្រេចចិត្តបានត្រឹមត្រូវ និងច្បាស់លាស់ជាងមុន។ កម្មវិធីនេះនឹងគាំទ្រដល់ក្រសួងក្នុងការសម្រេចបាននូវមហិច្ឆតា ក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រទេសចរណ៍ដែលផ្តោតលើទិន្នន័យ និងការច្នៃប្រឌិតឌីជីថលដំបូងគេបង្អស់។

Visa ក៏នឹងកំពុងពន្លឿនការទូទាត់តាមរយៈឌីជីថលក្នុងវិស័យទេសចរណ៍ ជាកិច្ចខិតខំប្រឹងប្រែងមួយដែលបានចាប់ផ្តើមដោយធនាគារជាតិនៃកម្ពុជា តាមរយៈការអភិវឌ្ឍន៍កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App»​ ។ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា    អត្រាកំណើនភ្ញៀវទេសចរអន្តរជាតិក្នុងឆមាសទីមួយនៃឆ្នាំ​ ២០២៤ រកចំណូលបានប្រមាណជា ១,៧ពាន់លានដុល្លាសហរដ្ឋអាមេរិច ចូលទៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជា[1]។ ការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីគាំទ្រនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត ក្រោមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជារបស់ក្រសួងទេសចរណ៍ ដែលត្រូវបានផ្តួចផ្តើមឡើងកាលពី ខែសីហា ឆ្នាំ២០២៣ ដើម្បីជំរុញវិស័យទេសចរណ៍។​ យុទ្ធសាស្ត្រ និងផែនការសកម្មភាពទេសចរណ៍ថ្មីនេះ ហៅថា “BUILD Plus 3Ds” ត្រូវបានកំណត់ដើម្បីជំរុញការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍នៅកម្ពុជា ដែលមាន​សសរស្តម្ភ​សំ​ខាន់ៗ​ចំនួន ៤ សម្រាប់​ឧស្សាហកម្ម ក្នុងនោះរួមមាន បេ​តិក​ភណ្ឌ​វប្បធម៌ ទេសចរណ៍​ឆ្នេរ ​ទេសចរណ៍ធម្មជាតិ និង​កម្ពុជា​ស្អាត ហើយក្នុងចំណោម​សសរស្តម្ភ​ទាំងនេះ ទេសចរណ៍​ឆ្នេរ​មាន​សារៈសំខាន់​យ៉ាងខ្លាំង​ ក្នុងការផ្សព្វផ្សាយពី​ឆ្នេរសមុទ្រ​ដ៏​អស្ចារ្យ​របស់​កម្ពុជា​។ ក្នុង​ឆ្នាំ​ ២​០​២​២​ វិ​ស័​យ​ទេសចរណ៍​ ​ទទួល​បាន​ប្រាក់ចំណូល​សរុប​ចំនួន​ ​១​,​១​៤​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ​និង​បង្កើត​ការងារ​ក្នុងស្រុក​បាន​ ​១​២​,​៤​ ​ភាគរយ​ នៃ​ការងារ​សរុប​ ហើយកាលពីឆ្នាំ​ ២០២៣ កម្ពុជា​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ជាង​ ​៥​,​៤​ ​លាន​នាក់​។ ​ក្រសួង​ទេសចរណ៍​រំពឹង​ថា ​កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ៦.៦លាននាក់ ​ក្នុង​ឆ្នាំ​ ​២​០​២​៤នេះ។​

លោក Arturo Planell ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Visa មានសេចក្តីសោមនស្សរីករាយដែលបានចាប់ដៃគូសហការជាមួយ ក្រសួងទេសចរណ៍ ដើម្បីគាំទ្រដល់ការជំរុញកំណើនទេសចរនៅកម្ពុជា។ ការដឹកនាំរបស់ក្រសួង គឺជាមូលដ្ឋានគ្រឹះក្នុងការស្តារវិស័យទេសចរណ៍នៅក្នុងប្រទេស ហើយ ក្រុមហ៊ុន Visa ពិតជាមានកិត្តិយស ដែលបានចូលរួមសហការក្នុងការជួយពន្លឿននូវកិច្ចខិតខំប្រឹងប្រែងទាំងនោះ។​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យស្តីពីការការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា លើកទឹកចិត្តឱ្យមានកិច្ចសហការក្នុងភាពជាដៃគូ និងការចូលរួមរវាងផ្នែកសារធារណៈនិងផ្នែកឯកជន ដើម្បីរៀបចំ និងអនុវត្តគម្រោង គោលនយោបាយ យុទ្ធសាស្រ្ត និងផែនការសកម្មភាព លើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។ យើងទន្ទឹងរង់ចាំកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ ខណៈដែលពួកគេបោះជំហានដឹកនាំដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍន៍កត្តាជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់មួយនេះសម្រាប់ប្រទេសកម្ពុជា»។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ ថា៖​ “យើងទទួលស្គាល់ក្រុមហ៊ុន Visa ជាដៃគូសហការដ៏សំខាន់ក្នុងការជួយយើងកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដើម្បីបង្កើនការប្រកួតប្រជែងក្នុងវិស័យទេសចរណ៍។ កិច្ចសហការនេះនឹងអនុញ្ញាតឱ្យយើងធ្វើសមាហរណកម្មប្រព័ន្ធទូទាត់ឌីជីថលលំដាប់ពិភពលោក និងប្រើប្រាស់ទិន្នន័យដ៏ទូលំទូលាយរបស់ក្រុមហ៊ុន Visa ដើម្បីផ្តល់បទពិសោធន៍ប្រកបដោយភាពងាយស្រួល និងជឿនលឿនសម្រាប់ភ្ញៀវទេសចរ ហើយទន្ទឹមនឹងនោះ ក៏ផ្តល់សិទ្ធិអំណាចដល់អាជីវកម្មក្នុងស្រុក ក្នុងការទទួលយកដំណោះស្រាយការទូទាត់ទំនើបផងដែរ។ ការណ៍នេះនឹងជំរុញឱ្យមានការចូលរួមផ្នែកសេដ្ឋកិច្ចកាន់តែច្រើន និងធានាថាអត្ថប្រយោជន៍ដែលបានមកពីវិស័យទេសចរណ៍នឹងត្រូវបានបែងចែកយ៉ាងទូលំទូលាយនៅទូទាំងសង្គមរបស់យើង។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ យើងនឹងកសាងវិស័យទេសចរណ៍ដែលមានភាពធន់ នវានុវត្តន៍ និងបរិយាបន្ន ដែលផ្តល់អត្ថប្រយោជន៍មិនត្រឹមតែសម្រាប់តែអ្នកដំណើរប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយគាំទ្រដល់សហគមន៍ និងអាជីវកម្មក្នុងតំបន់របស់យើងផងដែរ។​ កិច្ចសហការរបស់យើងមិនគ្រាន់តែជាដៃគូយុទ្ធសាស្ត្រប៉ុណ្ណោះទេ  តែវាបង្ហាញពីចក្ខុវិស័យរួមគ្នាសម្រាប់ភាពរីកចម្រើនយូរអង្វែងនៃឧស្សាហកម្មទេសចរណ៍របស់កម្ពុជា»។

ជាមួយនឹងការកើនឡើងនូវប្រជាប្រិយភាពនៃវិធីសាស្រ្តទូទាត់តាមរយៈឌីជីថលនៅក្នុងប្រទេសកម្ពុជា អ្នកដំណើរកាន់តែច្រើនកំពុងប្រើប្រាស់កាតឥណទានរបស់ពួកគេ នៅពេលមកទស្សនាប្រទេសកម្ពុជា។ ផ្អែកលើក្រុមអ្នកប្រឹក្សា និង វិភាគរបស់ក្រុមហ៊ុន Visa (Visa Consulting & Analytics (VCA) លើការទូទាត់ដោយប្រើប្រាស់ទិន្នន័យ[1] របស់ VisaNet បានបង្ហាញថា មានប្រតិបត្តិការច្រើនជាង ៦០ភាគរយ ត្រូវបានធ្វើឡើងតាមរយៈកាតឥណទាន ។

តាមរយៈទិន្នន័យរបស់ក្រុមហ៊ុន Visa ក៏បានបង្ហាញផងដែរពីការចំណាយលើវិស័យទេសចរណ៍របស់ភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសចិន និងឥណ្ឌា មានការកើន​ឡើងគួរឲ្យកត់សម្គាល់បន្ទាប់ពីជំងឺរាតត្បាត ការណ៍នេះក្រុមហ៊ុន Visa ក៏សង្ឃឹមថានឹងអាចជួយជំរុញកំណើនឲ្យកាន់តែលឿន ដើម្បីគំាទ្រដល់គម្រោងកិច្ចសហប្រតិបត្តិការរបស់ក្រសួង ស្តីពី «ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» និង «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១»។

ក្រុមហ៊ុន Visa បានចាប់ដៃគូជាមួយក្រុមប្រឹក្សាទេសចរណ៍ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីគាំទ្រគំនិតផ្តួចផ្តើមកំណើនរបស់ពួកគេ។ នៅក្នុងឆ្នាំ ២០២០​ ក្រុមហ៊ុន Visa និង ក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) បានចុះហត្ថលេខាលើភាពជាដៃគូរយៈពេល ៣ ឆ្នាំលើការស្រាវជ្រាវ និងវិភាគរួមគ្នា និងភាពជាដៃគូទីផ្សារ។ ក្រុមហ៊ុន Visa ក៏​បាន​សហការ​ជាមួយ​អាជ្ញាធរ​ទេសចរណ៍​នៃ​ប្រទេស​ថៃ​ក្នុង​ការ​បង្កើន​ការ​ទទួល​យក​ការ​ទូទាត់​តាមរយៈ​ឌីជីថល​ក្នុង​ទីក្រុង​បាងកក និង​ទីក្រុង​ចំនួន​ប្រាំ​ផ្សេង​ទៀត​ក្នុង​គោល​បំណង​ជំរុញ​វិស័យ​ទេសចរណ៍ផងដែរ។

ជាមួយនឹងការព្យាករណ៍សេដ្ឋកិច្ចដ៏រឹងមាំនៃកំណើនផលិតផលក្នុងស្រុកសរុប (GDP) រហូតដល់ ៦ភាគរយ នៅឆ្នាំ ២០២៤ កម្ពុជាបានបង្ហាញនូវឱកាសជាច្រើនលើការពង្រីកវិស័យទេសចរណ៍របស់ខ្លួន។ ទស្សនវិស័យវិជ្ជមាននេះត្រូវបានជំរុញដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍របស់ប្រទេស។ បន្ថែមលើកំណើននេះ ក៏មានការកែលម្អហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាការបើកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលទើបបញ្ចប់ការសាងសង់កាលពីខែតុលា ឆ្នាំ ២០២៣ កន្លងមកនេះជាដើម។ ទាំងអស់នេះមិនត្រឹមតែអនុញ្ញាតិឱ្យយន្តហោះខ្នាតធំអាចចុះចតបាន និងបង្កើនជើងហោះហើរកាន់តែច្រើនឡើងថែមទៀតប៉ុណ្ណោះទេ តែវាក៏បានបង្កើនជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាបសម្រាប់ភ្ញៀវអន្តរជាតិផងដែរ ។

អំពីក្រុមហ៊ុន Visa

ក្រុមហ៊ុន Visa គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕

The post ក្រុមហ៊ុន Visa នឹងចូលរួមសហការជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញកំណើនវិស័យទេសចរណ៍នៅកម្ពុជា appeared first on Kampuchea Thmey Daily.

Visa សហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដើម្បីជំរុញកំណើនធុរកិច្ចឌីជីថលនៅកម្ពុជា
នៅថ្ងៃថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៤  ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល​ឈានមុខគេនៅក្នុង​ពិភពលោក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដែលជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ បង្កើតឡើងដើម្បីលើកក​ម្ពស់ធុរកិច្ចថ្មី និងធុរកិច្ចឌីជីថលនៅក្នុងប្រទេសកម្ពុជា។ អនុស្សរណៈយោគយល់គ្នានេះ អនុញ្ញាតឱ្យ ក្រុមហ៊ុន​ Visa សហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដើម្បីធ្វើឌីជីថលនីយកម្ម និងជំរុញកំណើនអាជីវកម្មឌីជីថលនៅកម្ពុជា។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុន Visa នឹងធ្វើការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”  ផ្តោតលើផ្នែកសំខាន់ៗមួយចំនួន​ ដូចជា ការចែករំលែកចំណេះដឹង និងវិធីសាស្រ្តអនុវត្តដែលល្អបំផុតលើយុទ្ធសាស្ត្រឌីជីថលដំបូង វគ្គបណ្តុះបណ្តាលដែលប្រើប្រាស់ចំណេះដឹងនិងជំនាញរបស់ក្រុមហ៊ុន Visa និងប្រើប្រាស់ធនធានរបស់ក្រុមហ៊ុន Visa លើបច្ចេកវិទ្យាច្នៃប្រឌិតទំនើបៗ។​ ក្រុមហ៊ុន Visa គ្រោងនឹងសហការយ៉ាងសកម្មជាមួយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដើម្បីបន្តគោលដៅរបស់ពួកគេ ទាំងនៅក្នុងប្រទេសកម្ពុជានិងអន្តរជាតិ ហើយកិច្ចសហការនេះនឹងរួមបញ្ចូលការពិភាក្សាដែលផ្តោតលើការធ្វើឌីជីថលនីយកម្ម និងបច្ចេកវិទ្យា ដើម្បីគាំទ្រដល់អាជីវកម្ម និងធុរកិច្ចបង្កើតថ្មីនៅកម្ពុជា។

កិច្ចសហការនេះគឺស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥ របស់រាជរដ្ឋាភិបាល ដែលជាយុទ្ធសាស្ត្រឌីជីថលនីយកម្ម ដែលត្រូវបានរចនាឡើងដើម្បីជំរុញការអភិវឌ្ឍក្រោយជំងឺរាតត្បាត។ គំនិតផ្តួចផ្តើមដ៏ទូលំទូលាយនេះ គឺដើម្បីគាំទ្រធុរកិច្ចឌីជីថល ដោយការលើកកម្ពស់ការច្នៃប្រឌីត ការរៀបចំវិនិយោគលើការប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ី ការកសាងទំនុកចិត្តលើប្រព័ន្ធឌីជីថល ពង្រីកការតភ្ជាប់ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា។ ស្របតាមក្របខ័ណ្ឌគោលនយោបាយនេះ វិស័យធុរកិច្ចឌីជីថលនៅក្នុងប្រទេសកម្ពុជា ដែលជាកន្លែងចាប់ផ្តើមសម្រាប់ធុរកិច្ចថ្មី[1] ច្រើនជាង ១០០ រួចមកហើយ បានក្លាយជាទីតាំងល្អ សម្រាប់កំណើនរយៈពេលវែងប្រកបដោយនិរន្តរភាព។

លើសពីនេះ តាមរយៈការគាំទ្រគោលដៅរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”​ ក្នុងការពន្លឿនការទទួលយកបច្ចេកវិទ្យាឌីជីថលថ្មីសម្រាប់សហគ្រាស និងធុរកិច្ចបង្កើតថ្មី នៅកម្ពុជា ក្រុមហ៊ុន Visa សង្ឃឹមថានឹងអាចជួយពង្រឹងភាពធន់ និងជួយអភិវឌ្ឍដល់អាជីវកម្មខ្នាតតូច និងអាជីវកម្មក្រៅប្រព័ន្ធផងដែរ។

អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”  ដើម្បីលើកកម្ពស់វឌ្ឍនភាពនៃឌីជីថលនីយកម្ម និងធុរកិច្ចឌីជីថលនៅកម្ពុជា។ វឌ្ឍនភាពនៃសេដ្ឋកិច្ច​ឌីជីថល​របស់​ប្រទេស​កម្ពុជា មានការរីកចម្រើន និងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ការណ៍នេះត្រូវបានជំរុញដោយកត្តាមួយចំនួនដូចជា ការរីកសាយភាយនូវការប្រើប្រាស់ទូរស័ព្ទ និងការពេញនិយមប្រើប្រាស់អ៊ីនធឺណិត ព្រមទាំងការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់រាជរដ្ឋាភិបាល។ យើងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” លើការជំរុញបន្ថែមទៀតនូវប្រព័ន្ធអេកូឡូស៊ីនៃភាពជាសហគ្រិនឌីជីថលដែលកំពុងរីកចម្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា”។

ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ​ បានមានប្រសាសន៍ថា៖ «ភាពជាដៃគូជាមួយ ក្រុមហ៊ុន Visa គឺជាជំហានឆ្ពោះទៅមុខមួយទៀតក្នុងការលើកស្ទួយធុរកិច្ចថ្មី និងម្ចាស់អាជីវកម្មនៅកម្ពុជា តាមរយៈការផ្តល់នូវចំណេះដឹង ធនធាន និងឧបករណ៍ដែលពួកគាត់ត្រូវការ ដើម្បីជួយឲ្យអាជីវកម្មរបស់ពួកគាត់រីកចម្រើននៅក្នុងយុគសម័យឌីជីថល។ ចំណេះជំនាញរបស់ក្រុមហ៊ុន Visa នៅក្នុងវិស័យទូទាត់តាមរយៈឌីជីថល និងការប្តេជ្ញាចិត្តរបស់ Visa ក្នុងការចែករំលែកនូវចំណេះដឹងទាំងនោះ មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក្នុងការភ្ជាប់ជំនួយ និងធនធានទាំងនេះទៅដល់សហគ្រិនកម្ពុជាដែលត្រូវការចំណេះដឹងទាំងនោះដើម្បីទទួលបានជោគជ័យក្នុងពិភពអាជីវកម្មដែលកំពុងផ្លាស់ប្តូរឥតឈប់ឈរ។ យើង​មាន​ទំនុក​ចិត្ត​ថា​កិច្ច​សហការ​នេះ​នឹង​ជំរុញ​សក្តានុពលរបស់​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​មជ្ឈមណ្ឌល​នវានុវត្តន៍​ឌីជីថល»។

អំពីមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ ចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធ្វើការគាំទ្រដល់ចក្ខុវិស័យយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ធុរកិច្ចថ្មី និង ធុរកិច្ចឌីជីថលនៅប្រទេសកម្ពុជា។ ម.ធ.ត. ផ្តោតលើមុខព្រួញសំខាន់ៗចំនួន ៥ រួមមាន៖ ការបណ្ដុះធុរកិច្ចថ្មី, សហគមន៍, ថ្នាលឌីជីថល, ការស្រាវជ្រាវ និង បរិវត្តកម្មឌីជីថលសហគ្រាស។

អំពីក្រុមហ៊ុន Visa

ក្រុមហ៊ុន Visa គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

កញ្ញា ត្រាង ង្វៀន (Trang Nguyen)                                                   កញ្ញា គ្រី​ សុវណ្ណារី

Head of Corporate Communications                         ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd

Visa Vietnam, Cambodia and Laos                              តំណាងក្រុមហ៊ុន Visa

ទូរស័ព្ទ ៖ +84 28 3520 7439                                           ទូរស័ព្ទ ៖ +855 11733368

អ៊ីម៉ែល៖ trang.nguyen@visa.com                                    អ៊ីម៉ែល៖ nary@reddot.com.kh

The post Visa សហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដើម្បីជំរុញកំណើនធុរកិច្ចឌីជីថលនៅកម្ពុជា appeared first on Kampuchea Thmey Daily.

របាយការណ៍របស់ក្រុមហ៊ុនVisa សង្កេតឃើញការឆបោកតាមប្រព័ន្ធអនឡាញទូទាំងសកលលោក ហាក់មានការកើនឡើង ដែលអាចបង្ករផលប៉ះពាល់ដល់អ្នកប្រើប្រាស់ និងអាជីវករ ពិសេសប្រភេទ Ransomware ឬ ​ការវិនិយោគឆបោក (Pig butchering) ជាដើម
ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល​ឈានមុខគេនៅក្នុង​ពិភពលោក បានចេញផ្សាយរបាយការណ៍ស្តីពីការគំរាមកំហែងនិទាឃរដូវឆ្នាំ ២០២៤ (the Spring 2024 Edition )​ របស់ខ្លួន ដោយបានរៀបរាប់លម្អិតអំពីការគំរាមកំហែងលើប្រព័ន្ធទូទាត់ ដែលអាចបង្ករផលប៉ះពាល់ដល់អ្នកប្រើប្រាស់ និងអាជីវក​ទូទាំងសកលលោក។ របាយការណ៍សកលនេះបង្ហាញពីនិន្នាការកើនឡើងនៃឧក្រិដ្ឋជនតាមប្រព័ន្ធអុីនធើណិតដែលពួកគេមានការរៀបចំខ្ពស់ និងមានលក្ខណៈស្មុគស្មាញ ដោយផ្តោតលើចំណុចដែលងាយរងគ្រោះបំផុតនៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ប្រព័ន្ធទូទាត់៖ នោះគឺ កត្តាមនុស្ស។

Visa Cambodia Risk Forum

លោក Paul Fabara ប្រធាននាយកផ្នែកហានិភ័យ និងសេវាកម្មអតិថិជន (Chief Risk and Client Services Officer) របស់ក្រុមហ៊ុន Visa បានលើកឡើងថា៖ “ជាមួយការប្រើប្រាស់បញ្ញាសិប្បនិមិ្មត (Generative AI)និងបច្ចេកវិទ្យាទំនើបៗ កំពុងតែមានការរីកចម្រើន  រូបភាពនៃការឆបោក ក៏វិវត្តទៅមុខកាន់តែប្រត្យក្ស និងមានភាពស្មុគស្មាញខ្លាំងជាងពេលមុនៗទៅទៀត ដែលនិន្នាការនេះអាចបង្ករឱ្យមានការខាតបង់ដែលមិនបានព្រៀងទុកសម្រាប់អ្នកប្រើប្រាស់” ។  លោកបន្តទៀតថា៖ “ក្រុមហ៊ុន Visa ឈរនៅក្នុងតួនាទីដ៏ពិសេសមួយ ក្នុងការដោះស្រាយលើការគំរាមកំហែងទាំងនេះ តាមរយៈការវិនិយោគលើបច្ចេកវិទ្យា និងការច្នៃប្រឌិត រហូតដល់ជាង ១០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ។ ការវិនិយោគទាំងនេះ បន្ថែមលើកិច្ចខិតខំប្រឹងប្រែងក្នុងការអប់រំដែលកំពុងបន្ត រួមជាមួយភាពប៉ិនប្រសព្វកំពូលរបស់យើង អនុញ្ញាតឱ្យយើងអាចប្រយុទ្ធប្រឆាំងនឹងការឆបោកដែលកំពុងតែមានការវិវត្ត និងអាចការពារអ្នកប្រើប្រាស់របស់យើងបានយ៉ាងសកម្ម។”

ក្នុងទិវាសន្តិសុខសាយប័រ ដែលរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា (ABC) កាលពីខែឧសភា ឆ្នាំ ២០២៤ កន្លងទៅនេះ មានការពិភាក្សាយ៉ាងផុសផុលអំពីសុវត្ថិភាព និងសន្តិសុខសាប័រ ក្នុងការគាំទ្រនិងលើកកម្ពស់សន្តិសុខសាប័រតាមប្រព័ន្ធអនឡាញ។ លោកស្រី ម៉ារ អមរា ​សមាជិកក្រុមប្រឹក្សាភិបាល​ និងជាប្រធានគណៈកម្មាធិការទូទាត់ប្រាក់ នៃសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា៖ “ស្របពេលដែលបច្ចេកវិទ្យានាំមកនូវអត្ថប្រយោជន៍ និងភាពងាយស្រួលយ៉ាងច្រើនដល់អ្នកប្រើប្រាស់ និងធុរកិច្ច វាក៏បើកផ្លូវសម្រាប់ឧក្រិដ្ឋជនតាមអ៊ីនធឺណិតផងដែរ។ ដូច្នេះ អ្នកប្រើប្រាស់ និងធុរកិច្ចទាំងអស់ត្រូវមានវិធានការទប់ស្កាត់មួយរឹងមាំនិងបុរេសកម្ម ដោយអនុលោមតាមបទប្បបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា បង្កើនការយល់ដឹងអំពីសន្តិសុខសាយប័រ ដាក់ចេញយុទ្ធសាស្រ្តនានារួមមានដូចជា ការត្រួតពិនិត្យជាប្រចាំ ម៉ាស៊ីនសិក្សា (machine learning) និងការវិភាគឥរិយាបទអ្នកប្រើប្រាស់ជាដើម។ វិធានការទាំងអស់នេះ មានសារៈសំខាន់ណាស់ក្នុងធ្វើបុរេសកម្មទប់ស្កាត់ទៅនឹងការក្លែងបន្លំ ក្នុងគោលដៅការពារទាំងអាជីវកម្ម និងអតិថិជនរបស់ពួកគាត់។ កាលពីឆ្នាំ ២០២២ ក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់របស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលបានដាក់ចេញនូវសសរស្តម្ភទាំងប្រាំមួយនៃការប្តេជ្ញាចិត្ត និងការវិនិយោគរបស់ខ្លួន ក្នុងការធ្វើឱ្យប្រសើរឡើងលើផ្នែកសុវត្ថិភាពប្រព័ន្ធទូទាត់។ ក្រុមហ៊ុន Visa បានលើកឡើងនៅក្នុងវេទិកា “ហានិភ័យ” (Risk Forum) នាពេលថ្មីៗកន្លងមកនេះ ពីសារៈសំខាន់នៃសុវត្ថិភាពទិន្នន័យ និងដំណោះស្រាយហានិភ័យដើម្បីធានាភាពធន់នៃប្រព័ន្ធអេកូឡូស៊ី។ ការទទួលយកសេវាសញ្ញាសម្ងាត់ Visa [Visa Token (VTS)] បានជួយជំរុញសេដ្ឋកិច្ចឌីជីថលរបស់អាស៊ីប៉ាស៊ីហ្វិក ចំនួនជាង ២ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣។

Visa Cambodia Risk Forum

អ្នកស្រី អ៊ីវ៉ាណា ត្រាហ្ស៊ីនី (Ivana Tranchini) នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Visa តែងតែផ្តោតលើសុវត្ថិភាពក្នុងការទូទាត់ជាអាទិភាពចម្បង ដោយសារប្រព័ន្ធទូទាត់បែបអេកូឡូស៊ីតាមរយៈឌីជីថលរបស់ប្រទេសកម្ពុជាកំពុងតែមានការកើនឡើងជាលំដាប់។ យើងប្រកាន់យកនូវតួនាទីឈានមុខគេក្នុងការបង្កើតភាពជាដៃគូសាធារណៈ និងឯកជនដ៏រឹងមាំ ដើម្បីជំរុញភាពជោគជ័យក្នុងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យ”។ អ្នកស្រីបន្តទៀតថា៖ “ដើម្បីពង្រឹងសុវត្ថិភាពប្រព័ន្ធអេកូសាស្ត្រ នឹងជួយគាំទ្រដល់ការសម្រេចបានតាមផែនការយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ របស់ធនាគារជាតិនៃកម្ពុជា (NBC) ក្នុងការពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការការពារអ្នកប្រើប្រាស់ ក្រុមហ៊ុន Visa បានរៀបចំវេទិកាជួបជុំអតិថិជនជាច្រើន ដោយផ្តោតលើប្រធានបទ ​ស្តីពីហានិភ័យ និងសុវត្ថិភាពរបស់ប្រព័ន្ធទូទាត់ ដើម្បីពង្រឹងសមត្ថភាព​ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ ​ក្នុង​ការ​គាំទ្រ​ដល់​សង្គម​ឌីជីថល​ ​ដែលប្រទេស​កម្ពុជាកំពុងតែបោះជំហានឆ្ពោះទៅរក ​»​។

បុគ្គល ជាគោលដៅចម្បងរបស់ការបោកបន្លំ

អ្នកប្រើប្រាស់បុគ្គលកាន់តែច្រើនឡើង បានក្លាយទៅជាគោលដៅរបស់ក្រុមអ្នកបោកប្រាស់តាមអ៊ិនធើណេត ដោយពួកគេប្រើប្រាស់មនោសញ្ចេតនាដើម្បីបង្កើតឱកាសក្លែងបន្លំ។ ខណៈដែលរបាយការណ៍លើចំនួនបុគ្គលដែលត្រូវបានគេបោកប្រាស់ ដោយរាប់ពីត្រឹមខែមិថុនា ដល់ ខែធ្នូ មានការថយចុះ ចំនួនទឹកប្រាក់សរុបដែលបាត់បង់ បែរជាមានការកើនឡើងទៅវិញ ដែលនេះឆ្លុះបញ្ចាំងថាជនបោកប្រាស់កំពុងកំណត់គោលដៅជនរងគ្រោះ ដោយប្រើវិធីសាស្ត្រក្លែងបន្លំដែលមានប្រសិទ្ធភាព និងចំណាយថ្លៃជាងមុន។ យោងតាមការស្ទង់មតិរបស់ ក្រុមហ៊ុន Visa ថ្មីមួយទៀត បានបង្ហាញថា មួយភាគបីនៃមនុស្សពេញវ័យដែលចូលរួមស្ទង់មតិ បានសម្រេចចិត្តមិនរាយការណ៍អំពីការឆបោក ដែលពួកគេបានរងគ្រោះនោះទេ នេះសបញ្ជាក់ឲ្យឃើញថា ការខាតបង់គឺមានចំនួនខ្ពស់ ជាងការរាយការណ៍។

Visa Cambodia Risk Forum – How Visa Can Support I Risk & Data Solutions by Julie Cheng, Risk Products, Visa Regional Southeast Asia

ការឆបោកអ្នកប្រើប្រាស់ដែលកើតឡើងញឹកញាប់ នៅក្នុងរបាយការណ៍ស្តីពីការគំរាមកំហែងនិទាឃរដូវ (the Spring Threats report) រួមមាន៖

ការឆបោកដោយដាក់ទុន​វិនិយោគ “Pig butchering”៖ អ្នកបោកប្រាស់បានទាញយកប្រយោជន៍ពីថ្ងៃបុណ្យធំៗ ដូចជាថ្ងៃបុណ្យនៃក្តីស្រឡាញ់ និងថ្ងៃចូលឆ្នាំសកល ដើម្បីកំណត់គោលដៅជនដែលងាយរងគ្រោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងគេហទំព័រណាត់ជួប ដោយទាក់ទាញពួកគេឱ្យចូលទៅក្នុងទំនាក់ទំនងតាមអុីនធើណេតក្លែងក្លាយ ហើយបញ្ចុះបញ្ចូលពួកគេឲ្យវិនិយោគក្នុងថ្នាលក្លែងបន្លំនៃគម្រោង cryptocurrency។ ការប្រើប្រាស់បញ្ញាសប្បនិម្មិត្ត (AI) ដើម្បីបង្កើតយុទ្ធនាការដ៏គួរឱ្យជឿជាក់ ការ​ធ្វើ​វិនិយោគបោកប្រាស់ “Pig butchering” នេះ បង្កឱ្យមានការខាតបង់រាប់ពាន់លានដុល្លារសម្រាប់អ្នកប្រើប្រាស់។ តាមរយៈការសិក្សារបស់ក្រុមហ៊ុន Visa មានមនុស្សពេញវ័យប្រមាណ ១០ភាគរយ ដែលបានចូលរួមស្ទង់មតិ ធ្លាប់ជាគោលដៅរបស់ជនបោកប្រាស់ប្រភេទ pig butchering នេះ។

ការបោកប្រាស់ទាក់ទងនឹងមរតក៖ ជនរងគ្រោះត្រូវបានជូនដំណឹងអំពីមរតកដែលបន្សល់ទុកដោយសាច់ញាតិដែលបានបាត់បង់យូរមកហើយ ដែលជារឿយៗសារនេះមកពីក្រុមហ៊ុនច្បាប់ ដែលមើលទៅហាក់ដូចជាក្រុមហ៊ុនស្របច្បាប់ ឬអង្គភាពដែលមានវិជ្ជាជីវៈពាក់ព័ន្ធ។ សញ្ញាណព្រមាននៃការបោកប្រាស់ រួមមានការទាមទារឲ្យរក្សាការសម្ងាត់ សម្ពាធដើម្បីធ្វើសកម្មភាពឲ្យបានឆាប់រហ័ស សំណើសុំព័ត៌មានផ្ទាល់ខ្លួន និងតម្រូវការបង់ប្រាក់ជាមុនដើម្បីធានាប្រាក់ចំណេញនាពេលអនាគត។ មានមនុស្សពេញវ័យប្រមាណជា ១៥ភាគរយ នៃប្រជាជនអាមេរិក ដែលបានចូលរួមក្នុងការស្ទង់មតិដោយក្រុមហ៊ុន Visa ធ្លាប់ត្រូវបានជាគោលដៅ នៃជនបោកប្រាក់ដែលប្រើប្រាស់យុទ្ធសាស្ត្របោកប្រាស់ទាក់ទងនឹងមរតកបែបនេះ។

ការបោកប្រាស់ក្នុងរូបភាពជំនួយមនុស្សធម៌៖ អ្នកបោកប្រាស់ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីបញ្ឆោតមនុស្សឱ្យបរិច្ចាគ ដើម្បីបុព្វហេតុក្លែងក្លាយ ដោយទាញយកប្រយោជន៍ពីព្រឹត្តិការណ៍សោកនាដកម្មដែលកើតឡើងនាពេលបច្ចុប្បន្នកាល។

ការក្លែងបន្លំលក្ខណៈត្រីកោណ៖ ជនបោកប្រាស់ បង្កើតហាងអនឡាញមិនស្របច្បាប់ដែលផ្តល់ជូននូវផលិតផលតាមតម្រូវការក្នុងតម្លៃទាបដើម្បីប្រមូលព័ត៌មានអំពីការទូទាត់។ អាជីវករស្របច្បាប់ដឹកជញ្ជូនផលិតផលដោយមិនដឹងខ្លួនតាមហាងក្លែងក្លាយទាំងនេះ ដោយមិនដឹងថាព័ត៌មានការទូទាត់របស់អតិថិជនត្រូវបានគេលួចរួចទៅហើយ។ ការក្លែងបន្លំលក្ខណៈត្រីកោណនេះ ធ្វើឲ្យម្ចាស់អាជីវកម្មបាត់បង់រហូតដល់ ១ប៊ីលានដុល្លា រយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ។

លោក Fabara បានលើកឡើងបន្ថែមថា៖ “ក្រុមហ៊ុន Visa មានក្រុមការងារដែលខិតខំប្រឹងប្រែងធ្វើការពេញ២៤ម៉ោង ក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍ (២៤/៧) ទូទាំងសកលលោក ដើម្បីត្រួតពិនិត្យ និងបង្អាក់យុទ្ធសាស្ត្រដែលជនបោកប្រាស់ប្រើប្រាស់ដើម្បីប្រព្រឹត្តការក្លែងបន្លំ”។ ជា​មធ្យម យើងត្រូវការចំណាយ​ពេល​ប៉ុន្មាន​នាទីប៉ុណ្ណោះ មិន​យូរនោះទេក្នុងការកំណត់​អត្តសញ្ញាណ និង​បញ្ឈប់​ការ​ឆបោក​ទាំងនេះ នោះជាការប្តេជ្ញាចិត្តរបស់យើង ក្នុងការការពារសុវត្ថិភាពអ្នកប្រើប្រាស់។ យើងសង្ឃឹមថាតាមរយៈការបង្កើនការយល់ដឹងអំពីការបោកប្រាស់ប្រភេទថ្មីដែលកំពុងតែលេចឡើងទាំងនេះ នឹងអាចជួយដល់អ្នកប្រើប្រាស់ឲ្យអាចការពារខ្លួនប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំ ហើយនឹងអាចក្លាយជាខ្សែការពារមួយផ្សេងទៀតប្រឆាំងនឹងអ្នកបោកប្រាស់បានផងដែរ។”

Visa Cambodia Risk Forum – Payment Security Landscape by Jake Jiang, Head of Risk, Visa Cambodia & Philippines

អត្រាកំណើននៃក្រុមឆបោក

ក្រៅពីការគំរាមកំហែងលើម្ចាស់កាតហើយ គោលដៅរបស់ឧក្រិដ្ឋជនគឺធ្វើការតាមដានលើ ស្ថាប័ន និងបណ្តាញ ដោយស្វែងរកភាពស្មុគស្មាញនៃចំណុចខ្សោយ ហើយប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ដើម្បីវាយប្រហារ ដែលនឹងបង្ករឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសពីការរំពឹងទុក។

និន្នាការក្លែងបន្លំលើស្ថាប័ន ដែលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី រួមមាន៖

ជនបោកប្រាស់កំពុងផ្តោតកាន់តែខ្លាំងឡើងលើការវាយប្រហារលើខ្សែសង្វាក់ផ្គត់ផ្គង់ និងសេវាកម្មភាគីទីបី ជាមួយនឹងយុទ្ធសាស្ត្រដែលត្រូវបានរចនាឡើងដើម្បីបង្កការខូចខាតច្រើនបំផុតជាមួយនឹងការវាយប្រហារតែម្តង។

ជនបោកប្រាស់ កំពុងប្រើប្រាស់ភាពវៃឆ្លាតនៃបញ្ញាសិប្បនិម្មិត (AI) កាន់តែខ្លាំងឡើង ដើម្បីស្វែងរកចំនុចខ្សោយនៃវិធានការពារការក្លែងបន្លំដែលប្រើប្រាស់ដោយធនាគារ។

ការវាយប្រហារក្លែងបន្លំប្រតិបត្តិការសងត្រឡប់ពេលទិញទំនិញ (PRA) បានកើនឡើងគួរឱ្យកត់សម្គាល់ ប្រមាណជា ៨៣ភាគរយ ក្នុងរយៈពេល​ ៥ខែកន្លងមកនេះ ហើយការវាយប្រហារទាំងនេះបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយការវាយប្រហារជោគជ័យនីមួយៗ អាចបណ្តាលឱ្យមានការខាតបង់ជាទឹកប្រាក់ប្រហែលជា ១១៥,០០០ដុល្លាសហរដ្ឋអាមេរិច ដែលធនាគារត្រូវបាត់បង់ទៅលើការក្លែងបន្លំទាំងនោះ ។

ករណី Ransomware បានកើនឡើង ៣០០ភាគរយ ចាប់ពី ខែមិថុនា រហូតដល់ ខែធ្នូ ឆ្នាំ ២០២៣ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ក្រុមហ៊ុន Visa បានព្យាករណ៍ថា ឧក្រិដ្ឋជនដែលប្រើប្រាស់មេរោគ ransomware ដើម្បីធ្វើការគំរាមកំហែង នឹងបន្តផ្តោតការប្រហារលើរចនាសម្ព័ន្ធសំខាន់ៗ ក្នុងនោះរួមមានទាំងស្ថាប័នហិរញ្ញវត្ថុផងដែរ។

ក្រុមហ៊ុន Visa បានធ្វើសមាហរណកម្ម ទាំងទៅលើជំនាញរបស់បុគ្គលិក និងបច្ចេកវិទ្យាទំនើប សម្រាប់បង្កើតបានរនាំងសុវត្ថិភាព ដើម្បីកាត់បន្ថយ ក៏ដូចជាការពារការវាយប្រហារលើប្រព័ន្ធទូទាត់ដ៏សកម្ម។ ក្រុមហ៊ុន Visa ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាបានថាទិន្នន័យងាយទទួលរងហានិភ័យ នឹងត្រូវបានកំណត់អត្តសញ្ញាណ ហើយគ្រប់ភាគីពាក់ព័ន្ធដែលរងផលប៉ះពាល់ នឹងត្រូវបានជូនដំណឹង។

ដើម្បីអានរបាយការណ៍បន្ថែម សូមចូលទៅកាន់គេហទំព័រ visa.com/security។ ដើម្បីស្វែងយល់បន្ថែមអំពីឧបករណ៍ដែលក្រុមហ៊ុន Visa ប្រើ ដើម្បីជួយគ្រប់ស្ថាប័ន ប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំ សូមចូលទៅទំព័រសន្តិសុខឆ្លាតវៃ (Intelligent Security)។

អំពីក្រុមហ៊ុន Visa

ក្រុមហ៊ុន Visa គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕

The post របាយការណ៍របស់ក្រុមហ៊ុនVisa សង្កេតឃើញការឆបោកតាមប្រព័ន្ធអនឡាញទូទាំងសកលលោក ហាក់មានការកើនឡើង ដែលអាចបង្ករផលប៉ះពាល់ដល់អ្នកប្រើប្រាស់ និងអាជីវករ  ពិសេសប្រភេទ Ransomware ឬ ​ការវិនិយោគឆបោក (Pig butchering) ជាដើម appeared first on Kampuchea Thmey Daily.

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញពីឱកាសសម្រាប់កំណើននៃការទូទាត់តាមរយៈប្រព័ន្ធឌីជីថលក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេ នៅក្នុងពិភពលោក បានចេញផ្សាយការសិក្សារ អំពីអាកប្បកិរិយាទូទាត់របស់អតិថិជនចុងក្រោយបង្អស់របស់ខ្លួន ដែលបង្ហាញពីឱកាសសម្រាប់ប្រជាជនកម្ពុជាក្នុងការទទួលយកការទូទាត់តាមរយៈប្រព័ន្ធឌីជីថល ដើម្បីភ្ជាប់គម្លាត និងចូលរួមដើរតាមនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍។

នៅពេលដែលប្រទេសកម្ពុជាបន្តដំណើររបស់ខ្លួនក្នុងការទទួលយកវិធីសាស្ត្រទូទាត់តាមរយៈឌីជីថល នៅឆ្នាំ ២០២៣ ប្រជាជនកម្ពុជាដែលបានចូលរួមក្នុងការស្ទង់មតិ ប្រមាណជា ២៣ភាគរយ បាននិយាយថា ពួកគេបានឈប់ប្រើប្រាស់សាច់ប្រាក់សុទ្ធ ។ ប្រទេសកម្ពុជាបាននាំមុខគេក្នុងតំបន់ ក្នុងការប្រើសេវាធនាគារតាមអ៊ីនធើណេតសម្រាប់ការទូទាត់ (៨២ភាគរយ នៃអ្នកឆ្លើយតបទៅនឹងការស្ទង់មតិ បានរាយការណ៍ថាពួកគេប្រើប្រាស់សេវាធនាគារតាមអ៊ីនធើណេតញឹកញាប់បំផុតសម្រាប់ការទូទាត់វិក្កយបត្រ ទិញទំនិញក្នុងហាងលក់រាយតូចៗ ទិញម្ហូបអាហារ និងចូលភោជនីយដ្ឋាន។ ក្រុមគោលដៅជំនាន់ Z នាំមុខគេ ក្នុងការប្រើប្រាស់កម្មវិធីធនគារឌីជីថលសម្រាប់ការទូទាត់វិក្កយបត្រ និងផ្ទេរប្រាក់ឲ្យគ្នាទៅវិញទៅមក (មានប្រមាណជា ៧២ភាគរយ) ។

អ្នកប្រើប្រាស់ក៏បានកត់សម្គាល់ពីការកើនឡើងនៃការទទួលយកការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធផងដែរ។ អ្នកឆ្លើយតបទៅនឹងការស្ទង់មតិ ប្រមាណ ៧៥ភាគរយ បានលើកឡើងថា ពួកគេបានសង្កេតឃើញថា មានហាងកាន់តែច្រើនទទួលយកការទូទាត់តាមរយៈការប្រើប្រាស់កាបូបចល័ត បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។

អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “យើងកំពុងពន្លឿននិងពង្រីកការទទួលយក ការទូទាត់ក្នុងចំណោមអាជីវកម្មខ្នាតតូច និងមធ្យម (SMBs) ដោយផ្តល់ការណែនាំអំពីការទទួលយកការទូទាត់តាមរយៈប្រើប្រាស់បច្ចេកវិទ្យា នឹងពង្រឹងភាពជាដៃគូជាមួយពាណិជ្ជករ ព្រមទាំងធ្វើការគាំទ្រថ្នាលនៃការធ្វើឌីជីថលនីយកម្មរបស់រដ្ឋាភិបាលជាដើម”។ អ្នកស្រីបន្តទៀតថា៖ “ភាពងាយស្រួល និងសុវត្ថិភាពនៃការទូទាត់តាមរយៈឌីជីថល នឹងការផ្តល់ថ្នាលជូនម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម (SMBs) នឹងអនុញ្ញាតឲ្យពួកគេអាចរកបាននូវអតិថិជនថ្មីៗបានកាន់តែច្រើនឡើង ព្រមទាំងអាចពង្រីកអាជីវកម្មរបស់ពួកគេផងដែរ។”

តាមរយៈទិន្នន័យរបស់ក្រុមហ៊ុន Visa ក៏បានបញ្ជាក់ពីនិន្នាការនៃការកើនឡើងរបស់អតិថិជនកម្ពុជាក្នុងការចាប់យកវិធីសាស្ត្រទូទាត់តាមរយៈឌីជីថលនេះផងដែរ។ តួយ៉ាងដូចជាតួលេខនៅក្នុងទិន្នន័យរបស់ VisaNet វាបានបង្ហាញពីកំណើននៃការចេញ Visa កាត នៅក្នុងប្រទេសកម្ពុជា សម្រាប់ប្រើក្នុងការទូទាត់គ្រប់ទម្រង់ មិនថាក្នុងស្រុក ឬប្រើប្រាស់ការទូទាត់ឆ្លងដែន មានការកើនឡើងប្រមាណ ២២ភាគរយ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ហើយចំនួនប្រតិបត្តិការប្រចាំខែនៃការប្រើប្រាស់ការទូទាត់ដោយបច្ចេកវិទ្យា Contactless ក្នុងស្រុកតាមរយៈ Visa កាត ក៏មានការកើនឡើង ប្រមាណជា ១៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ នេះបើតាមរបាយការណ៍កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។

អ្នកស្រី Tranchini បានបន្ថែមថា៖ “កិច្ចសហការគឺមានសារៈសំខាន់ណាស់ ហើយយើងរំពឹងយ៉ាងមុតមាំក្នុងកិច្ចសហការជាមួយដៃគូរបស់យើង ទាំងវិស័យសាធារណៈ និងឯកជន ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមទៀតអំពីអត្ថប្រយោជន៍នៃការទូទាត់តាមរយៈឌីជីថល។ កិច្ចខិតខំប្រឹងប្រែងនេះ នឹងរួមចំណែកជួយដល់ការជម្រុញ នឹងធានាឲ្យប្រទេសកម្ពុជាដើរទន្ទឹមនិន្នាកានៃប្រទេសជិតខាងក្នុងតំបន់របស់យើង។ សម្រាប់ក្រុមហ៊ុន Visa យើងប្តេជ្ញាផ្តល់ជូននូវដំណោះស្រាយទូទាត់ឌីជីថល ប្រកបដោយសុវត្ថិភាព និងងាយស្រួល ដោយធានាបាននូវការធ្វើបរិយាបន្ននៅក្នុងដំណើរការនៃការទទួលយកការទូទាត់តាមរយៈឌីជីថល ដែលជួយវាសម្រួលដល់ការប្រមូលផ្តុំ ទាំងអ្នកប្រើប្រាស់ ម្ចាស់អាជីវកម្ម និងសេដ្ឋកិច្ចទាំងមូល ឲ្យមកធ្វើដំណើររួមគ្នាក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះតែម្តង”។

ដើម្បីជាការគាំទ្រដល់ការរីកចម្រើននៃប្រព័ន្ធអេកូសាស្ត្រនៃការទូទាត់ប្រាក់នៅកម្ពុជា ក្រុមហ៊ុន Visa បានដាក់ឲ្យដំណើរការនូវកម្មវិធីទូទាត់ជាតិ ជាសេវាទូទាត់រហ័ស ផ្ទេរប្រាក់និងទូទាត់សងជាប្រាក់រៀល (NNSS KHR) នៅក្នុងឆ្នាំ ២០២១។ តាមរយៈការគាំទ្រនេះ ក្រុមហ៊ុន Visa បានដាក់បញ្ចូលការទូទាត់ជាប្រាក់រៀល ទៅក្នុងបណ្តាញ VisaNet ដែលជាបណ្តាញដំណើរការទូទាត់ប្រាក់របស់ Visa ផ្ទាល់តែម្តង។ NNSS KHR គឺជាដំណោះស្រាយការទូទាត់ក្នុងស្រុកប្រកបដោយសុវត្ថិភាព និងអាចធ្វើមាត្រដ្ឋានបាន ដោយប្រើប្រាស់បណ្តាញសកលរបស់ Visa ដើម្បីធ្វើការទូទាត់រូបរូបិយបណ្ណក្នុងស្រុក បង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការរបស់អតិថិជន នឹងកាត់បន្ថយហានិភ័យនៃការផ្លាស់ប្តូររូបិយប័ណ្ណបរទេស។

អំពីក្រុមហ៊ុន Visa

Visa (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិត ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និងសេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕

The post ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញពីឱកាសសម្រាប់កំណើននៃការទូទាត់តាមរយៈប្រព័ន្ធឌីជីថលក្នុងប្រទេសកម្ពុជា appeared first on Kampuchea Thmey Daily.

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញពីការផ្លាស់ប្ដូរយ៉ាងសំខាន់​នូវឥរិយាបថអ្នកប្រើប្រាស់កម្ពុជា ស្របតាមនិន្នាការ នៃបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍
ការសិក្សា​របស់​ក្រុមហ៊ុន Visa បានបង្ហាញ​ពី​កំណើន​ នៃ​ចំណាប់អារម្មណ៍ និង​សន្ទុះ នៃ​ការទូទាត់​ដោយ​មិន​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ​របស់​ប្រជាជន​កម្ពុជា ដែល​ហាក់​ដូចគ្នា​ទៅនឹង​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ​។

ក្រុមហ៊ុន Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ឈានមុខ​គេ បាន​ចេញ​ផ្សាយ​ការសិក្សារ​ចុងក្រោយ​របស់ខ្លួន ស្តីពី​ឥរិយាបថ​ទូទាត់​ប្រាក់​របស់​អតិថិជន នៅ​ឆ្នាំ ២០២២ ដែល​បញ្ជាក់​ថា ៖ ចំណាប់អារម្មណ៍ និង​សន្ទុះ នៃ​ការទូទាត់​តាមរយៈ​ឌីជីថល​នៅក្នុង​ប្រទេស​កម្ពុជា មានការ​កើនឡើង ដូចនឹង​និន្នាការ​នៅក្នុង​ការសិក្សា​របស់​ប្រជាជន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែរ។

កំណើន នៃ​ការ​ទូទាត់​តាមរយៈ​ឌីជីថល បាន និង​កំពុង​បន្ត​បោះជំហាន​ទន្ទឹមគ្នា​ជាមួយ​នឹង​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់

ការសិក្សា​ស្ទង់​មតិ​ដដែល​នេះ បាន​បង្ហាញថា ចាប់ពី​តាំង​ឆ្នាំ ២០២០ មក ការប្រើប្រាស់​កាត​ឥណទាន​/​ឥណ​ពន្ធ នៅ​កម្ពុជា​មានការ​កើនឡើង​ប្រមាណ ១៣ ភាគរយ ខណៈ​ដែល​ចំណាប់​អារម្មណ៍​របស់គាត់​លើ​ការប្រើប្រាស់​ប្រភេទ​កាត​ដែលមាន​បំពាក់​បច្ចេកវិទ្យា contactless ក៏​កំពុងមាន​ការកើនឡើង​ផងដែរ (​ប្រមាណ​ជា ៥៨ ភាគរយ ធៀប​នឹង​ឆ្នាំ ២០២១ ដែលមាន​ត្រឹម ៤២ ភាគរយ ប៉ុណ្ណោះ​) ដែល​នេះ​ស​បញ្ជាក់​ថា ប្រជាជន​កម្ពុជា​កំពុង​បោះជំហាន​ក្នុងដំណាក់កាល​ស្របគ្នា​ជាមួយ​នឹង​កំណើន នៃ​ការទូទាត់​តាមរយៈ​ឌីជីថល​នៅក្នុង​តំបន់​។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពោល​ចាប់តាំងពី​ឆ្នាំ ២០២១ មក ប្រជាជន​កម្ពុជា​ក៏បាន​ផ្តោត​ការ​ចំណាប់អារម្មណ៍​របស់ខ្លួន​ច្រើនជាង​មុន លើ​មុខងារ​សេវា​ធនាគារ​និម្មិត ក្នុងនោះ​មាន​ប្រមាណ​ជា ៣០ ភាគរយ ហើយ​លទ្ធផល​ដែល​ឆ្លុះបញ្ចាំង​ពី​កំណើន​នេះ គឺ​ដើរ​ស្រប​នឹង​និន្នាការ​ក្នុង​តំបន់​សម្រាប់​សេវាកម្ម​ធនាគារ​ឌីជីថល​។ សម្រាប់​អ្នកប្រើប្រាស់​មាន​ប្រមាណ ៩០ ភាគរយ ដែល​និយាយ​ថា​ពួកគេ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ប្រសិនបើ​សេវា​បែបនេះ នឹង​ផ្តល់​ជូន​ដោយ​ធនាគារ​ប្រពៃណី ហើយ​ប្រមាណ​ជា ៧៦ ភាគរយ ទំនោរ​ទៅ​រក​ធនាគារ​ចំណូល​ថ្មី​។

ដោយសារតែ​ការប្រើប្រាស់​សាច់ប្រាក់​សុទ្ធ​នៅតែ​បន្ត​យ៉ាង​ទូលំទូលាយ វា​បាន​ក្លាយជា​ហេតុផល​មួយ​ដែល​នាំ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ភាព​យឺតយ៉ាវ​សម្រាប់​ការទទួលយក​នូវ​វិធីសាស្ត្រ​ទូទាត់​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​ថ្មីៗ​ទៀត បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេសជិតខាង​ក្នុង​តំបន់ តែ​វា​ក៏បាន​បង្ហាញ​ពី​សក្ដានុពល នៃ​ឱកាស​ទីផ្សារ​ដ៏​ធំ​ដែល​មិនទាន់​ត្រូវបាន​ប្រើប្រាស់​ពេញលេញ សម្រាប់​ម្ចាស់​អាជីវកម្ម​លក់រាយ និង ធនាគារ ដែល​ផ្តោត​ខ្លាំង​លើ​សមត្ថភាព នៃ​សេវាកម្ម​ឌីជីថល និង ធនាគារ​ចល័ត របស់​ពួកគេ ក្នុង​កិច្ចការ​ប្រកួតប្រជែង​គុណសម្បត្តិ ដើម្បី​ទទួលបាន​នូវ​អត្ថប្រយោជន៍​ផងដែរ។

វិស័យ​សំខាន់ៗ​ដែល​ទំនងជា​ទទួលបាន​អត្ថប្រយោជន៍​ពី​ការធ្វើ​ឌីជីថល​នីយកម្ម នៃ​សង្គម​កម្ពុជា​មាន​ដូចជា អាជីវកម្ម ខ្នាត​មីក្រូ ខ្នាតតូច និង មធ្យម។ អ្នកប្រើប្រាស់​ដែល​បាន​ចូលរួម​ស្ទង់​មតិ ប្រមាណ ៧៦ ភាគរយ បាន​និយាយថា​ពួកគេ​ទិញ​ទំនិញ​នៅតាម​បណ្តា​អាជីវកម្ម ខ្នាត​មីក្រូ ខ្នាតតូច និង​មធ្យម យ៉ាងហោចណាស់​ម្តង​ក្នុង​មួយ​សប្ដាហ៍ និង​បាន​ប្រើប្រាស់​ការទូទាត់​ជា​សាច់ប្រាក់​សុទ្ធ​មាន​ប្រមាណ​ជា ៦៦ ភាគរយ ទើប​មានការ​ស្នើ​ឲ្យ​បណ្តា​ម្ចាស់​អាជីវកម្ម ខ្នាត​មីក្រូ ខ្នាតតូច និង​មធ្យម គិតគូរ​លើ​ដំណោះស្រាយ នៃ​ការ​ជ្រើស​ប្រើ វិធីសាស្ត្រ​ទូទាត់​តាមរយៈ​ឌីជីថល ដែលមាន​ភាព​ងាយស្រួល និង​តម្លាភាព ដើម្បី​ផ្តល់​បទពិសោធន៍​ដល់​អតិថិជន​ឲ្យ​កាន់តែ​ប្រសើរឡើង និង​ដើម្បី​អភិវឌ្ឍន៍​នូវ​កំណើន​អាជីវកម្ម​ផងដែរ​។

អ្នកស្រី Ivana Tranchini នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “​តាមរយៈ​របាយការណ៍ នៃ​ការសិក្សា វា​បាន​ឆ្លុះបញ្ចាំង​ពី​ការបោះ​ជំហាន​ដ៏​អស្ចារ្យ​របស់​ប្រទេស​កម្ពុជា ក្នុងការ​ទទួលយក​វិធីសាស្ត្រ​ទូទាត់​ដោយ​មិន​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ និង​ឱកាស​សម្រាប់​ម្ចាស់​អាជីវកម្ម និង​អ្នកផ្តល់​សេវា​ទូទាត់​ប្រាក់ ដើម្បី​បំពេញតម្រូវការ​ដែល​កំពុង​តែមាន​សន្ទុះ​កើន​ឡើង​នេះ​ផងដែរ​”។ អ្នកស្រី​បន្តទៀតថា​៖ “​នេះ​គឺជា​ពេលវេលា​ដ៏​គួរ​ឲ្យ​រំភើប​មួយ សម្រាប់​ដំណើរការ​ផ្លាស់ប្ដូរ​ទៅរក​ប្រព័ន្ធ​ឌីជីថល​របស់​ប្រទេស​កម្ពុជា ឆ្ពោះទៅរក​សង្គម​ដែល​មិន​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ ហើយ​សម្រាប់​ក្រុមហ៊ុន Visa នឹង​ប្ដេជ្ញា​ផ្តល់ជូន​អ្នកប្រើប្រាស់ និង​ម្ចាស់​អាជីវកម្ម នូវ​បណ្តាញ នៃ​ប្រព័ន្ធ​ទូទាត់​ប្រាក់​តាមរយៈ​ឌីជីថល​មួយ​ដែល​ភាពងាយស្រួល គួរ​ឲ្យ​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​ខ្ពស់”។

ការ​លេចឡើង នៃ​ឥរិយាបថ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ថ្មី​

តាមរយៈ​ការសិក្សា​មួយ​នេះ បានបង្ហាញ​ពី​ការជះឥទ្ធិពល​លើ​លំនាំ​ចំណាយ​នៅ​ទូទាំង​តំបន់ ដែល​បណ្តាល​មកពី​ផល​ប៉ះទង្គិច នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​-១៩។ ប្រជាជន​កម្ពុជា​ភាគច្រើន​និយាយថា ពេលនេះ​ពួកគេ​សន្សំ​បាន​កាន់តែច្រើន​សម្រាប់​អនាគត (​ប្រមាណ ៧៥ ភាគរយ​) និង​កំហិត​ថវិកា​សម្រាប់​ចំណាយ​លើ​តម្រូវ​ការចាំបាច់ ដូចជា អាហារ និង​ការថែទាំ​សុខភាព (​ប្រមាណ ៧៤ ភាគរយ​) បាន​ច្រើនជាង​មុន ស្របតាម​មធ្យមភាគ​ក្នុង​តំបន់។

ការទិញ​ទំនិញ​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​បង់​រំលស់​ក្នុង​ទម្រង់​បែប​ថ្មី ដូចជា គម្រោង​ទិញ​ឥលូវ​នេះ ទូទាត់​នៅពេល​ក្រោយ (BNPL) ក៏បាន​ក្លាយជា​ការពេញនិយម​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ មាន​ប្រមាណ​ជា ៨១ ភាគរយ នៃ​អ្នកប្រើប្រាស់​ដែល​បាន​ចូលរួម​ស្ទង់​មតិ​បាន​និយាយថា ពួកគេ​បាន​ប្រើប្រាស់​គម្រោង​ទិញ​ឥលូវ​នេះ ទូទាត់​នៅពេល​ក្រោយ (BNPL) មាន​ប្រមាណ​ជា ៦៩ ភាគរយ ដែល​ចំនួន​នេះ​លើសពី​មធ្យមភាគ​ក្នុង​តំបន់ និង​ដើរ​យឺតៗ​ប្រដេញ​ជាមួយ ប្រទេស​វៀតណាម ដែល​មាន​ប្រមាណ​ជា ៨៣ ភាគរយ​។ ប្រជាជន​កម្ពុជា ក៏​ជាប់​ចំណាត់ថ្នាក់​ឈានមុខ​គេ សម្រាប់​ការ​ប្រើប្រាស់ គម្រោង ទិញ​ឥលូវ​នេះ ទូទាត់​នៅពេល​ក្រោយ (BNPL) ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មកនេះ​ផង​ដែរ បើ​គិត​ជា​មធ្យមភាគ​ប្រមាណ​ជា ៦.៦ ក្នុងចំណោម​មនុស្ស​ម្នាក់ ក្រោម​ប្រទេស​ឥណ្ឌូណេស៊ី ដែល​មាន​មធ្យមភាគ​ប្រមាណ​ជា ៧.៦ និង​ច្រើនជាង​មធ្យមភាគ នៃ​ផែនការ​កំណត់​ក្នុង​តំបន់ ដែល​គិត​ត្រឹមតែ ៥.៩ ប៉ុណ្ណោះ។

រួមជាមួយ​ប្រភេទ​កាត​ឥណទាន គម្រោង​ទិញ​ឥលូវ​នេះ ទូទាត់​នៅពេល​ក្រោយ (BNPL) ផ្តល់​ឲ្យ​ធនាគារ​នូវ​ឧបករណ៍​មួយ ដើម្បី​គាំទ្រ​អតិថិជន​ដែល​ប្រឈមមុខ​នឹង​ការលំបាក តាមរយៈ​ការ​ផ្តល់នូវ​ហិរញ្ញប្បទាន​រយៈពេល​ខ្លី ដែល​អនុញ្ញាតឲ្យអតិថិជន​ផ្លាស់ប្តូរ​ទៅរក​ទម្រង់​ឥណទាន ផ្សេង​មួយទៀត ជួយ​កសាង​នូវ​ប្រវត្តិ​ឥណទាន និង​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​ពួកគេ​។ នៅក្នុង​ប្រទេស​/​តំបន់ ផ្សេងទៀត ធនាគារ​ជាច្រើន​បាន​ប្រើប្រាស់ គម្រោង​ទិញ​ឥលូវ​នេះ ទូទាត់​នៅពេល​ក្រោយ (BNPL) ដោយ​ជោគជ័យ សម្រាប់​ការផ្តល់​ឥណទាន និង​ការធ្វើ​បរិយាបន្ន​ឥណទាន។

ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រក​មធ្យោបាយ​ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​សេវាកម្ម​ធានារ៉ាប់រង និង​ស្វះ​ស្វែងរក​ដំណោះស្រាយ​ផែនការ​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត ថ្មីៗ​នេះ ក្រុមហ៊ុន Visa បានប្រកាស​ផ្តល់ជូន​ប្រជាជន​កម្ពុជា​នូវ​ប័ណ្ណ​ទឹកប្រាក់​ទិញ​ទំនិញ​តាម​អន​ឡាញ​របស់​ផ្សារ​ទំនើប អេ​អន (Aeon e-voucher) នូវ​រៀង​រាល់ពេល​ទិញ​ផលិតផល​ធានារ៉ាប់រង​ឌីជីថល​ពី​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល និង​ទូទាត់​ជាមួយ Visa កាត ដែល​ការផ្តល់ជូន​នេះ មាន​សុពលភាព​រហូតដល់​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣។

“​ដំណោះស្រាយ​ការទូទាត់​តាមរយៈ​ឌីជីថល ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់នូវ​តម្លាភាព និង​ទិន្នន័យ​ដើម្បី​គ្រប់គ្រង​ប្រាក់​ប្រកបដោយ​ប្រសិទ្ធភាព​”​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​អ្នកស្រី Tranchini ។ អ្នកស្រី​បន្តទៀតថា​៖ “​ធនាគារ គួរតែ​គិតគូរ​អំពី​ចំណុច​ទាំងអស់នោះ ព្រមទាំង​គិតគូរ​ពី​ការនាំយក​ការដាក់បញ្ចូល​នូវ​ផលិតផល​ទាំងនោះ ទៅក្នុង​មុខងារ​ធនាគារ​ចល័ត​របស់ខ្លួន ក៏ដូចជា​ការលើកទឹកចិត្ត​ប្រជាជន​កម្ពុជា​ឱ្យ​បន្ត​ប្រើប្រាស់​វិធីសាស្ត្រ​គ្រប់គ្រង​លុយ​ប្រកបដោយ​ការ​ទទួល​ខុសត្រូវ ដូចជា​ការប្រើប្រាស់​គម្រោង ទិញ​ឥលូវ​នេះ ទូទាត់​នៅពេល​ក្រោយ (BNPL) ការប្រើប្រាស់​កាត​ឥណទាន និង​ការទទួលយក​សេវាកម្ម​ធានារ៉ាប់រង​ជាដើម”។

របាយការណ៍ នៃ​ការសិក្សា​នេះ​ក៏បាន​បង្ហាញ​ពី​កំណើន នៃ​ការប្តេជ្ញាចិត្ត​កាន់តែខ្លាំង​ឡើង​របស់​អ្នក​ប្រើប្រាស់​កម្ពុជា ក៏ដូចជា​ប្រជាជន​ក្នុង​តំបន់ ក្នុងការ​គិតគូរ​ដល់​បរិស្ថាន​ផងដែរ តាមរយៈ​ការ​សម្រេចចិត្ត​លើ​ការចំណាយ រួមទាំង​សកម្មភាព​ផ្សេងៗ​របស់​ពួកគេ ចំណាប់អារម្មណ៍​លើ​ម៉ាក​ដែល​ផ្តោត​នឹង​យកចិត្តទុកដាក់​លើ​និរន្ត​ភាព នៃ​បញ្ហា​បរិស្ថាន សង្គម និង​អភិបាលកិច្ច (ESG) និង​សូម្បីតែ​ការ​ចំណាយ​ប្រាក់​លើ​ផលិតផល​របស់​ក្រុមហ៊ុន​ប្រភេទ​នោះ​ច្រើន​បែប​ណា​ជាដើម​។

ក្រុមហ៊ុន Visa សម្រេចបាន​នូវ​យុទ្ធសាស្ត្រ​អព្យាក្រឹតភាព​កាបូន​នៅ​គ្រប់​ប្រតិបត្តិការ​របស់ខ្លួន​លើ​ប្រសិទ្ធភាព​ថាមពល ហើយ​ប្តេជ្ញា​សម្រេច​ឲ្យ​បាន​នូវ​ការកាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឲ្យ​ជិត​ដល់​សូន្យ ត្រឹម​ឆ្នាំ ២០៤០ ដែលជា​រយៈពេល​យ៉ាងហោចណាស់ ១០​ឆ្នាំ​ទៀត មុនពេល​ដល់​ថ្ងៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​។

អំពី​ក្រុមហ៊ុន Visa Inc.

Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល ដែល​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​រវាង​អ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និង​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជា​រៀងរាល់ឆ្នាំ​។ បេសកកម្ម​របស់​យើង​គឺ​ផ្សារភ្ជាប់​ពិភពលោក​ទាំងមូល តាមរយៈ​ការតភ្ជាប់​បណ្តាញ​ទូទាត់​ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី ងាយស្រួល អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​បំផុត ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ច​មានការ​រីកចម្រើន​។ យើង​ជឿជាក់ថា​សេដ្ឋកិច្ច​ដែល​រួមបញ្ចូល​មនុស្ស​គ្រប់រូប នៅ​គ្រប់​តំបន់ នឹង​ជួយ​ដល់​ការអភិវឌ្ឍ​នៅ​គ្រប់​ទីកន្លែង ហើយ​យើង​មើលឃើញថា នេះ​គឺជា​មូលដ្ឋានគ្រឹះ នៃ​ចរន្ត​សាច់ប្រាក់​។ ស្វែងយល់​បន្ថែម​តាមរយៈ Visa.com៕

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង ៖

​កញ្ញា ត្រាង ង្វៀន (Trang Nguyen)​ ​ ​ ​កញ្ញា គ្រី សុ​វណ្ណា​រី​

Head of Corporate Communications​ ​ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd

Visa Vietnam, Cambodia and Laos ​ ​ ​តំណាង​ក្រុមហ៊ុន Visa Inc.

​ទូរស័ព្ទ ៖ +84 902 831 891​ ​ ​ ​ ​ទូរស័ព្ទ ៖ +855 11733368

​អ៊ីមែល​៖ trang.nguyen@visa.com ​ ​ ​អ៊ីមែល​៖ nary@reddot.com.kh

The post ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញពីការផ្លាស់ប្ដូរយ៉ាងសំខាន់​នូវឥរិយាបថអ្នកប្រើប្រាស់កម្ពុជា ស្របតាមនិន្នាការ នៃបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ appeared first on Kampuchea Thmey Daily.

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញពីកំណើន នៃចំណាប់អារម្មណ៍លើជម្រើសទូទាត់ដោយ​ប្រើប្រាស់កាត នៅក្នុងចំណោមប្រជាជនកម្ពុជា
ក្រុមហ៊ុន Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ឈានមុខ​គេ នៅក្នុង​ពិភពលោក បានចេញ​ផ្សាយ​ ការសិក្សាចុងក្រោយ ​របស់ខ្លួន ដែល​បានបង្ហាញ​ពី​អ្នកប្រើប្រាស់​កម្ពុជា​មាន​ភា​ព​ស៊ាំ និង​អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​ទម្រង់​ថ្មី​សម្រាប់​ការទូទាត់​តាមរយៈ​ការប្រើប្រាស់ កាត​ឥណទាន​/​ឥណ​ពន្ធ ដែលជា​ច្រក​ផ្លូវ​ដ៏​សំខាន់​ក្នុង​ការធ្វើ បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ។​

តាមរយៈ​ការសិក្សា​នេះ​ក៏បាន​បញ្ជាក់​ផងដែរ​ថា ប្រជាជន​កម្ពុជា​ទទួល​យក​ទម្រង់​ថ្មី​នៃ​ការទូទាត់ ដោយ​ការប្រើប្រាស់​កាត​ឥណទាន​/​ឥណ​ពន្ធ កំពុងមាន​ប្រជាប្រិយភាព ក្នុងនោះ ប្រមាណ ៣៥​ភាគរយ នៃ​អ្នកចូលរួម​ស្ទង់​មតិ បាន​និយាយថា​ពួកគេ​កំពុង​ប្រើប្រាស់​ទម្រង់​ទូទាត់​មួយ​នេះ​។ ចំណាប់អារម្មណ៍​ជាពិសេស​លើ​ប្រភេទ​កាត​ដែលមាន​ផ្ទុក​បច្ចេកវិទ្យា contactless ក៏​កំពុងមាន​ការកើនឡើង​ផងដែរ (​ប្រមាណ​ជា ៥៨ ភាគរយ ធៀប​នឹង​ឆ្នាំ ២០២១ ដែលមាន​ត្រឹម ៤២​ភាគរយ ប៉ុណ្ណោះ​) ខណៈដែល​អ្នក​ឆ្លើយតប​ការស្ទង់មតិ ៩ ភាគរយ បាន​និយាយថា​បច្ចុប្បន្ន​ពួកគេ​កំពុងតែ​ប្រើប្រាស់​កាត ដែលមាន​ផ្ទុក​បច្ចេកវិទ្យា​contactless សម្រាប់​ការទូទាត់​។​

​តាមរយៈ​ការសិក្សា​ដដែល​នេះ បាន​បង្ហាញថា អតិថិជន​ដែលជា​ម្ចាស់​កាត បានធ្វើ​ការទូទាត់​តាមរយៈ កាត​ឥណទាន​/​ឥណ​ពន្ធ ញ៉ឹក​ញាប់​ជាង​មុន ។ ប្រមាណ​ជា ៧៨ ភាគរយ នៃ​ម្ចាស់​កាត​ដែលមាន​ផ្ទុក​បច្ចេកវិទ្យា contactless បាន​និយាយថា ពួកគេ​ប្រើ​វា​យ៉ាងហោចណាស់​ម្តង​ក្នុង​មួយ​សប្តាហ៍ ដែល​តួលេខ​នេះ គឺមាន​ការកើនឡើង បើ​ធៀប​ទៅនឹង​ឆ្នាំ ២០២០ ដែលមាន​ប្រមាណ​ជា ៣៧ ភាគរយ ប៉ុណ្ណោះ ខណៈដែល​ការប្រើ​កាត​ឆូត​/​បញ្ចូល ក្នុង​ម៉ាស៊ីន​បញ្ឈរ​បង់ប្រាក់ (​មានការ​កើនឡើង ពី ៣៦ ភាគរយ ក្នុង​ឆ្នាំ ២០២០ មក ៥២ ភាគរយ​) ហើយ​តាមរយៈ​ការបញ្ជាទិញ​តាម​អន​ឡាញ (​មាន​ប្រមាណ ៧៧ ភាគរយ កើនឡើង​ពី ៤៣ ភាគរយ នៅក្នុង​ឆ្នាំ ២០២០)​។ តែបើ​យោង​ពិនិត្យ​ទៅ​មើល​ការឆ្លើយតប​របស់​អ្នកចូលរួម​ស្ទង់​មតិ ដែល​កាន់​ទាំង កាត​ឥណទាន ឬ​កាត​ឥណ​ពន្ធ និង ប្រើប្រាស់​កាបូប​អេឡិចត្រូនិក​វិញ យើង​ឃើញថា​ចំនួន ៦៣ ភាគរយ បាន​ឆ្លើយថា​ពួកគាត់​ចូលចិត្ត​ប្រើប្រាស់​កាត​ជាង ដោយសារ​មូលហេតុ​ចម្បង គឺ​ការពេញចិត្ត​ទៅនឹង​ភាពងាយស្រួល​របស់​កាត ភាព​រហ័ស និង​ភាពងាយស្រួល​ក្នុងការ​យកតាម​ខ្លួន​។​

​ជារឿយៗ​ការទូទាត់​តាមរយៈ​ឌីជីថល គឺជា​មធ្យោបាយ​ហិរញ្ញវត្ថុ​ផ្លូវការ​ដំបូង​គេ ដែល​បុគ្គល​គ្រប់រូប​ប្រើប្រាស់ ហើយ​វា​បាន​ដើរតួ​ជា​មាគ៌ា​ដែល​នាំទៅរក​ការធ្វើ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​។ មនុស្សពេញវ័យ​ប្រហែលជា​ពាក់កណ្តាល​នៃ​ពិភពលោក ដែល​រស់នៅក្នុង​ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ធ្វើការ​ទូទាត់​ជា​សាច់​ប្រាក់សុទ្ធ ហើយ​ពួកគេ​ប្រឈមមុខ​ជាមួយនឹង​ឧបសគ្គ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ទាំង​តម្លៃ​ថ្លៃ នឹង​គ្មាន​ប្រសិទ្ធភាព ។ ការធ្វើបរិ​យាប​ន្ន​ហិរញ្ញវត្ថុ ជួយ​តម្រង់ផ្លូវ​អ្នក​ទាំងនោះ​ឱ្យ​ដើរ​ចេញពី​ភាពក្រីក្រ បង្កើតបាន​នូវ​ប្រជាពលរដ្ឋ​ដែលមាន​ផលិតភាព ផ្តល់​សិទ្ធិអំណាច​ពេញលេញ ជំរុញ​ឱកាស​អាជីវកម្ម និង​កំណើនសេដ្ឋកិច្ច​។​

កាត​ឥណទាន អាច​នឹង ​ផ្តល់​គុណ​តម្លៃ​ដែល​ប្រសើរ​ជាងគេ​ ចំពោះ​អតិថិជន សម្រាប់​ភាពបត់បែន​នៃ​ការសង​ត្រឡប់ ការកសាង​ប្រវត្តិ​ឥណទាន​វិជ្ជមាន និង​តម្លាភាព​ឌីជីថល ។ នៅពេលដែល​តម្រូវការ​របស់​អ្នកប្រើប្រាស់ មានការ​កើនឡើង​ក្នុងការ​ស្វែងរក​ភាពងាយស្រួល និង​សុវត្ថិភាព​នៃ​ការទូទាត់​តាមរយៈ​ឌីជីថល អាជីវកម្ម​ណា​ដែល​អាច​ផ្តល់​ជម្រើស​ទូទាត់​ដោយ​មិន​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ និង​ទទួលបាន​នូវ​អតិថិជន​ដែលមាន​ស្វាមីភក្តិ​ដ៏​ច្រើន​ផងដែរ​។​

​អ្នកស្រី Ivana Tranchini នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “​យើង​មាន​សេចក្តីរំភើប​ណាស់​ដែល​បានឃើញ​ប្រជាជន​កម្ពុជា​ទទួលយក​ការទូទាត់​តាមរយៈ​ប្រព័ន្ធ​ឌីជីថល ដោយសារ​ការទទួលបាន​នូវ​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​នេះ គឺជា​គន្លឹះ​ក្នុង​ការជំរុញ​ឲ្យ​មាន​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​”​។ អ្នកស្រី​បន្តទៀតថា​៖ “​ការ​ដោះ​សោ​ទម្រង់​ឥណទាន​ទំនើប​នៅក្នុង​ទិដ្ឋភាព​ឥណទាន​ឌីជីថល​ដែល​កំពុងមាន​ការវិវឌ្ឍ កាត់បន្ថយ​នូវ​ឧបសគ្គ​ក្នុង​ការចូល​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ នឹង​ដឹកនាំ​ប្រជាជន​កម្ពុជា​កាន់តែច្រើន ឲ្យ​ចូលទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ផ្លូវការ តាមរយៈ​ការលើកទឹកចិត្ត​ឲ្យ​មាន​ប្រតិបត្តិ​ការទូទាត់​ប្រកបដោយ​សុវត្ថិភាព និង​ទទួលខុសត្រូវ​។​

​រួមជាមួយ​ប្រភេទ​កាត​ឥណទាន គម្រោង​ទិញ​ឥលូវ​នេះ ទូទាត់​នៅពេល​ក្រោយ (BNPL) ផ្តល់ឱ្យ​ធនាគារ​នូវ​ឧបករណ៍​មួយ ដើម្បី​គាំទ្រ​អតិថិជន​ដែល​ប្រឈមមុខ​នឹង​ការលំបាក តាមរយៈ​ការ​ផ្តល់នូវ​ហិរញ្ញប្បទាន​រយៈពេល​ខ្លី ដែល​អនុញ្ញាតឱ្យ​អតិថិជន​ផ្លាស់ប្តូរ​ទៅរក​ទម្រង់​ឥណទាន ផ្សេង​មួយទៀត ជួយ​កសាង​នូវ​ប្រវត្តិ​ឥណទាន និង​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​ពួកគេ​។ នៅក្នុង​ប្រទេស​/​តំបន់ ផ្សេងទៀត ធនាគារ​ជាច្រើន​បាន​ប្រើប្រាស់ គម្រោង​ទិញ​ឥលូវ​នេះ ទូទាត់​នៅពេល​ក្រោយ (BNPL) ដោយ​ជោគជ័យ សម្រាប់​ការផ្តល់​ឥណទាន និង​ការធ្វើ​បរិ​យាប​ន្ន​ឥណទាន​។​

​ប្រជាជន​កម្ពុជា​បាន​និយាយថា ពួកគេ​ប្រើប្រាស់​គម្រោង​ទិញ​ឥលូវ​នេះ ទូទាត់​នៅពេល​ក្រោយ (BNPL) ភាគច្រើន​នៅក្នុង​ហាង​ទំនើប (​មាន​ប្រមាណ​ជា ៥៨ ភាគរយ​) ឬ​នៅតាម​គេហទំព័រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក e-Commerce (​ប្រមាណ​ជា ៥២​ភាគរយ​) ប្រមាណ​ជា ៥៣ ភាគរយ សម្រេចចិត្ត​ប្រើ គម្រោង​ទិញ​ឥលូវ​នេះ ទូទាត់​នៅពេល​ក្រោយ (BNPL) ក្នុងអំឡុងពេល​ដើរ​ទិញ​ឥ​វ៉ាន់ និង ៤៦​ភាគរយ មុនពេល​ទូទាត់ ហើយ​ប្រមាណ​ជា ៤០​ភាគរយ មុនពេល​ពួកគាត់​ទិញ​ទំនិញ ដែល​ចំនួន​ជា​មធ្យម​នៃ​គម្រោង​ទិញ​ឥលូវ​នេះ ទូទាត់​នៅពេល​ក្រោយ (BNPL) ត្រូវបាន​ប្រើប្រាស់​ដោយ​អ្នក​ឆ្លើយតប​តាមរយៈ​ការស្ទង់មតិ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ គឺមាន​លេខ​រៀង​ខ្ពស់​ប្រមាណ​ជា ៦.៦ – ហើយ​ភាគច្រើន​នៃ​អ្នកប្រើប្រាស់​គម្រោង​នេះ ស្ថិតនៅក្នុង​ប្រភេទ​សេវាកម្ម​ដូចជា ការធ្វើដំណើរ ការត្រួតពិនិត្យ​សុខភាព និង​សម្រស់ និង​ការទិញ​ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ​ជាដើម​។​

​ក្រុមហ៊ុន Visa តែងតែ​ស្វះ​ស្វែងរក​មធ្យោបាយ​ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​កា​រទូ​ទាត់​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​សិទ្ធិអំណាច​ដល់​អ្នកប្រើប្រាស់ រួមជាមួយ​នឹង​ការផ្តល់ជូន​បទពិសោធ​ន៍​ដល់​អតិថិជន​ប្រកបដោយ​សុវត្ថិភាព និង​ភាពងាយស្រួល​។ ជា​សក្ខីភាព រយៈពេល​ថ្មីៗ​មកនេះ ក្រុមហ៊ុន Visa បាន​សហការ​ជាមួយ​ក្រុមហ៊ុន Cellcard របស់​កម្ពុជា និង MyCLNQ របស់​សិង្ហ​បុរី ដើម្បី​ដាក់​ដំណើរការ​សេវា E-Heath របស់ Cellcard ដែល​ផ្តល់នូវ​ការថែទាំ​សុខភាព​ប្រកបដោយ​គុណភាព តាមរយៈ​ការប្រើប្រាស់​សេវាកម្ម​តាម​កម្មវិធី​ទូរស័ព្ទដៃ​។ សេវា E-Health ត្រូវបាន​រួមបញ្ចូល​ជាមួយ​ស៊ីម​ទេសចរណ៍​របស់ Cellcard ហើយ​អ្នកទេសចរ​ដែល​មក​ក​ម្សា​ន្ត​នៅ​កម្ពុជា​អាច​សន្សំ​បាន ១០​ភាគរយ លើ​សេវាកម្ម និង​វិក្កយបត្រ​វេជ្ជសាស្ត្រ ដោយ​ការទិញ​សេវាកម្ម​នេះ​ជាមួយនឹង Visa កាត របស់​ពួកគេ​។​

​អ្នកស្រី Tranchini បាន​បន្ថែមទៀតថា​៖ “​យើង​សូម​អបអរសាទរ​ដល់​រដ្ឋា​ភិ​បាល និង​អង្គការ​នានា ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ ផ្តល់នូវ​ការអប់រំ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សាធារណៈ ដើម្បីឱ្យ​ប្រជាជន​កម្ពុជា​អាច​កសាង​នូវ​ចំណេះដឹង នឹង​ទំនុកចិត្ត​របស់​ពួកគេ​នៅក្នុង វិស័យ​ហិរញ្ញវត្ថុ​។ ភាព​ច្នៃប្រឌិត​ផ្នែក​ឌីជីថល​នៅក្នុង​ទិដ្ឋភាព​ឥណទាន បានបង្ហាញ​ពី​ឱកាស​ដ៏​គួរឱ្យ​រំភើប​សម្រាប់​ការធ្វើ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ និង​ដំណើរ​វឌ្ឍនភាព​ឆ្ពោះទៅរក​ប្រព័ន្ធ​អេកូឡូស៊ី​ដែលមាន​តម្លាភាព និង​និរន្តរភាព​ជាង​មុន​”​។​

អំពី​ក្រុមហ៊ុន Visa Inc.

Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល ដែល​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​រវាង​អ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និង​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ ច្រើនជាង 200 ប្រទេស និង តំបន់ ជា​រៀងរាល់ឆ្នាំ​។ បេសកកម្ម​របស់​យើង​គឺ​ផ្សាភ្ជាប់​ពិភពលោក​ទាំងមូល តាមរយៈ​ការតភ្ជាប់​បណ្តាញ​ទូទាត់​ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី ងាយស្រួល អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​បំផុត ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ច​មានការ​រីកចម្រើន​។ យើង​ជឿជាក់ថា​សេដ្ឋកិច្ច​ដែល​រួមបញ្ចូល​មនុស្ស​គ្រប់រូប នៅ​គ្រប់​តំបន់ នឹង​ជួយ​ដល់​ការអភិវឌ្ឍ​នៅ​គ្រប់​ទីកន្លែង ហើយ​យើង​មើលឃើញថា នេះ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ចរន្ត​សាច់ប្រាក់​។ ស្វែងយល់​បន្ថែម​តាមរយៈ Visa.com ៕

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​៖

​កញ្ញា ត្រាង ង្វៀន (Trang Nguyen)​ ​ ​ ​កញ្ញា គ្រី សុ​វណ្ណា​រី​

Head of Corporate Communications​ ​ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd

Visa Vietnam, Cambodia and Laos ​ ​ ​តំណាង​ក្រុមហ៊ុន Visa Inc.

​ទូរស័ព្ទ ៖ +84 902 831 891​ ​ ​ ​ ​ទូរស័ព្ទ ៖ +855 11733368

​អ៊ី​ម៉ែ​ល​៖ trang.nguyen@visa.com ​ ​ ​ ​អ៊ី​ម៉ែ​ល​៖ nary@reddot.com.kh

The post ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញពីកំណើន នៃចំណាប់អារម្មណ៍លើជម្រើសទូទាត់ដោយ​ប្រើប្រាស់កាត នៅក្នុងចំណោមប្រជាជនកម្ពុជា appeared first on Kampuchea Thmey Daily.

Visa អញ្ជើញអាជីវកម្មដែលទើបបង្កើតថ្មី (Startups) នៅអាស៊ីប៉ាស៊ីហ្វិក ចូលរួមបង្កើតសមត្ថភាពទូទាត់ឌីជីថលជំនាន់ក្រោយ
ភ្នំពេញ ៖ ថ្ងៃទី ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២១ – Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ឈានមុខ​គេ​នៅក្នុង​ពិភពលោក បាន​និង​កំពុង​ជ្រើសរើស​បណ្ដា​ម្ចាស់​អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី (Startups) នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ចូលរួម​ក្នុង “​កម្មវិធី ពន្លឿន​អាជីវកម្ម​” សម្រាប់​ឆ្នាំ​ទី​ពីរ​របស់​ខ្លួន។ សម្រាប់ កម្មវិធី ពន្លឿន​អាជីវកម្ម​របស់ Visa ផ្តោតលើ​ការបង្កើត​ឱកាស​ពាណិជ្ជកម្ម​សម្រាប់​ធុរកិច្ច​បង្កើត​ថ្មី (Startups) ដែលមាន​គោលបំណង​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន​ចូលទៅក្នុង​ទីផ្សារ​ថ្មី ដើម្បី​សហការ​ជាមួយ Visa និង​បណ្តាញ​ធនាគារ រដ្ឋាភិបាល ព្រមទាំង​ដៃគូ​ជំនួញ​ជាច្រើន​នៅក្នុង​តំបន់។

លោក Chris Clark ប្រធាន​នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន Visa បាន​មាន​ប្រសាសន៍​ថា ៖ «​នៅពេលដែល​ជំងឺ​រាតត្បាត​មានការ​ផ្លាស់ប្ដូរ​ស្ថានភាព​ឆ្លង​នៅក្នុង​ពិភពលោក តម្រូវការ​ដ៏​អស្ចារ្យ​សម្រាប់​បទពិសោធន៍​ឌីជីថល​ដំបូង​ដែល​បង្កើត​ការ​គិត​ថ្មី​ជុំវិញ​រូបិយប័ណ្ណ​ឌីជីថល និង​ទិន្នន័យ​បើកចំហ​គ្រប់​វិស័យ​ក៏​មាន​ការ​កើន​ឡើង​ដែរ។ ធុរកិច្ច​បង្កើត​ថ្មី (Startups) ជាច្រើន​បាន​បង្កើត​ការ​ច្នៃប្រឌិត​ថ្មីៗ ដើម្បី​ទាញយក​ឱកាស​ទាំងនេះ​»។

លោក​បន្ត​ទៀត​ថា ៖ «​សម្រាប់ Visa យើង​ចង់​គាំទ្រ​ដល់​អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី (Startups) នេះ ដោយ​ជួយ​ពួកគាត់​នាំយក​អាជីវកម្ម​ដែល​ជោគជ័យ​ក្នុង​តំបន់​របស់​គាត់ ឆ្លង​ចូលទៅក្នុង​ទីផ្សារ​ថ្មី​មួយទៀត ដោយ​ផ្តល់ជូន​នូវ​ដំណោះស្រាយ និង​បណ្ដាញ​ទំនាក់ទំនង ដើម្បី​ដោះស្រាយ​នូវ​ភាព​ស្មុគស្មាញ​ក្នុង​ការ​បោះជំហាន​ចូល​ទៅ​កាន់​ភូមិសាស្ត្រ​ថ្មី​»។

កម្មវិធី ពន្លឿន​អាជីវកម្ម របស់ Visa ត្រូវបាន​រចនា​ឡើង​សម្រាប់​ប្រភេទ​អាជីវកម្ម​ដែល​ទើបបាន​បង្កើត​ថ្មី (Startups) ជាមួយ​ដំណោះស្រាយ​ដែល​ទទួលបាន​ជោគជ័យ​រួចទៅហើយ​នៅក្នុង​ទីផ្សារ​របស់​ខ្លួន ប៉ុន្តែ​កំពុងតែ​សម្លឹង​ឆ្ពោះទៅរក​ដំណាក់កាល​បន្ទាប់ នៃ​ការអភិវឌ្ឍ​អាជីវកម្ម។ ក្នុងនាម​ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ឈានមុខ​គេ​មួយ​នៅក្នុង​ពិភពលោក Visa ឈរ​នៅក្នុង​តួនាទី​ដ៏​ពិសេស​មួយ ក្នុង​ការជួយ​ដល់​ធុរកិច្ច​បង្កើត​ថ្មី (Startups) ធ្វើយ៉ាងណា​ឲ្យ​ពួកគេ​អាចឈាន​ជើង​ចូលទៅ​កាន់​ភូមិសាស្ត្រ​ថ្មី និង​អាច​ចាប់យក​ក្រុម​អតិថិជន​ថ្មីៗ​ផងដែរ។

ផ្ដោត​សំខាន់​លើ ចរន្ត​ប្រាក់ រូបិយប័ណ្ណ​ឌីជីថល ទិន្នន័យ​បើកចំហ​គ្រប់​វិស័យ និង​ទំនាក់ទំនង​ពាណិជ្ជកម្ម ជាមួយ​នឹង​ការ​កើន​ឡើង នៃ​ការ​រំពឹង​ទុក​លើ​បទពិសោធន៍​អាទិភាព​ឌីជីថល​ពី​អ្នក​ប្រើប្រាស់ និង​ម្ចាស់​ធុរកិច្ច​ដែល​ទើប​ចាប់ផ្ដើម​អាជីវកម្ម (Startups) ដែល​នឹង​ចូលរួម​នៅ​ក្នុង​ក្រុម​ឆ្នាំ ២០២២ នឹង​ត្រូវ​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ធ្វើការ​លើ​ឱកាស​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​មួយ​ចំនួន​ឲ្យ​បាន​លឿន​ជាទីបំផុត​នៅ​អាស៊ី​ប៉ាស៊ីហ្វិក រួមមាន ៖

•កែសម្រួល និង​បង្កើន​លទ្ធភាព​ក្នុង​ការ​ពង្រីក​ចរន្ត​ទូទាត់​ប្រាក់ រវាង​អ្នកប្រើប្រាស់ ម្ចាស់​ធុរកិច្ច និង​រដ្ឋាភិបាល ដើម្បី​បង្កើត​នូវ​មធ្យោបាយ​ថ្មី​ក្នុង​ការ​បង់​ប្រាក់ និង​ទទួល​ប្រាក់ ទាំង​ក្នុង និង​ក្រៅ​ប្រទេស​។​

•ការ​ផ្តល់​វិធីសាស្ត្រ​ទូទាត់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មីៗ ដូចជា ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ឌីជីថល តាម​រយៈ​ការអភិវឌ្ឍ និង​ការ​ទទួលយក blockchain។

•ប្រើប្រាស់​បរិស្ថាន នៃ​ទិន្នន័យ​បើកចំហ ដើម្បី​សម្រួល​ដល់​ការសម្រេចចិត្ត និង​ការ​ដាក់​ពិន្ទុ នៅ​ក្នុង​ផ្នែក នៃ​អត្តសញ្ញាណ​ឌីជីថល ការគ្រប់គ្រង ការ​អនុម័ត ការ​ផ្តល់​ពិន្ទុ​ឥណទាន ក៏ដូចជា​ការគ្រប់គ្រង​ហានិភ័យ និង​ការ​ក្លែងបន្លំ។

•ផ្តល់​ជូន​នូវ​បទពិសោធន៍ នៃ​ការទិញ​ទំនិញ​ផ្ទាល់ខ្លួន​ប្លែកៗ តាមរយៈ​គំរូ​ឥណទាន​ថ្មីៗ ដូចជា ទិញ​ឥឡូវនេះ បង់​ប្រាក់​នៅ​ពេល​ក្រោយ និង​ដំណោះស្រាយ​ដោយ​ភាព​ស្មោះត្រង់​ជាដើម។

•ពន្លឿន​ការធ្វើ​ឌីជីថល​នីយកម្ម នៃ​ធុរកិច្ច​តាមរយៈ​ការរក​ដំណោះស្រាយ​សម្រួល​លើ​ការធានា​ឥណទាន និង​ការ​អភិវឌ្ឍ​ដំណោះស្រាយ​ទូរស័ព្ទ​ចល័ត​ដំបូង​លើ​ការគ្រប់គ្រង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់។

ជួយ​ម្ចាស់​អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី (Startups) ពង្រីក​អាជីវកម្ម​របស់​ពួកគេ

Visa បាន​ណែនាំ​នូវ​កម្មវិធី​ពន្លឿន​អាជីវកម្ម នៅ​អាស៊ី​ប៉ាស៊ីហ្វិក ក្នុង​ខែ​ធ្នូ ឆ្នាំ ២០២០។ ការ​ចាប់ផ្ដើម​ពី​ឆ្នាំ​ដំបូង​រួមមាន ៖ ក្រុមហ៊ុន Brankas ជា​ក្រុមហ៊ុន Fintech ដែល​ផ្តល់​ជូន​នូវ​កម្មវិធី​ដំណោះស្រាយ​ហិរញ្ញវត្ថុ ក្រុមហ៊ុន Curlec ជា​វេទិកា​គ្រប់គ្រង​ការទិញ ជួយ​សម្រួល​ដល់​ការ​ទូទាត់ និង​ប្រតិបត្តិការ​ដែល​កើតឡើង​ដដែលៗ ក្រុមហ៊ុន DigitSecure ជា​វេទិកា​ទទួលយក omnichannel ក្រុមហ៊ុន ModusBox ជា​វេទិកា​ប្រភព​បើកចំហ​សម្រាប់​ការ​ទូទាត់​តាម​ពេលវេលា​ជាក់ស្ដែង និង​ក្រុមហ៊ុន Open ជា​វេទិកា​ធនាគារ​ថ្មី​សម្រាប់​អាជីវកម្ម​ខ្នាត​តូច។

ក្រុមហ៊ុន​ទាំងនេះ បាន​បញ្ចប់​សកម្មភាព​របស់​ពួកគេ​ជា​មួយ​នឹង​ការ​ផ្សព្វផ្សាយ​ផលិតផល​ដល់​អតិថិជន និង​បណ្ដាញ​ដៃគូ​ជំនួញ​របស់ Visa រាប់​រយ​នាក់​នៅ​ទូទាំង​តំបន់។

ការចូលរួម​ជាមួយ​កម្មវិធី

ចាប់​បើក​ទទួល​ពាក្យ នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា ឆ្នាំ ២០២១ និង​បិទ​នៅ​ថ្ងៃ​ទី ៩ ខែ​មករា ឆ្នាំ ២០២២ ដោយសារតែ​កម្មវិធី​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ពាក់កណ្ដាល​ខែ​មេសា ឆ្នាំ ២០២២។ កម្មវិធី ពន្លឿន​អាជីវកម្ម​របស់ Visa គឺជា​ផ្នែក​ថ្មី​មួយ នៃ​វេទិកា និង​សកម្មភាព សម្រាប់​សហគមន៍​ធុរកិច្ច​បង្កើត​ថ្មី​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ជាមួយនឹង​ការយកចិត្តទុកដាក់​របស់​ខ្លួន​ក្នុង​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ជា​លក្ខណៈ​អន្តរជាតិ កម្មវិធី ពន្លឿន​អាជីវកម្ម​របស់ Visa ក្លាយទៅជា​កម្មវិធី​មួយ​ដ៏​សមស្រប​សម្រាប់​ប្រភេទ​ធុរកិច្ច​បង្កើត​ថ្មី ស៊េរី A និង​ខ្ពស់ជាង​នេះ ដែលមាន​ការ​ប្ដេជ្ញា​ចិត្ត​រយៈពេល​វែងឆ្ងាយ ចំពោះ​ការ​កើនឡើង ក៏ដូចជា​ប្រតិបត្តិការ​អាជីវកម្ម​ដែល​កំពុង​មាន​ស្រាប់​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​មាន​សុពលភាព និង​ដំណោះស្រាយ​ដែល​បាន​អះអាង។

សម្រាប់​ព័ត៌មាន​បន្ថែម និង​របៀប​ដាក់ពាក្យ​ស្នើសុំ សូម​ចូល​ទៅ​កាន់​គេហទំព័រ ៖https://www.visa.com.sg/apaccelerator

អំពី​ក្រុមហ៊ុន Visa

Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល​។ បេសកកម្ម​របស់​យើង​គឺ​ផ្សារភ្ជាប់​ពិភពលោក​ទាំងមូល​តាម​រយៈ​ការតភ្ជាប់​បណ្ដាញ​ទូទាត់​ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី អាច​ទុកចិត្ត​បាន និង​មាន​សុវត្ថិភាព​បំផុត ជាមួយ​អ្នកប្រើប្រាស់ អាជីវករ និង​ជួយ​ឲ្យ​សេដ្ឋកិច្ច​មានការ​រីកចម្រើន​។ បណ្ដាញ​ទំនើប​ឈានមុខ​គេ​បំផុត​មួយ​របស់​ពិភពលោក​គឺ VisaNet របស់​យើង ផ្តល់​ការទូទាត់​ដែល​អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​នៅ​ទូទាំង​ពិភពលោក និង​មាន​លទ្ធភាព​គ្រប់គ្រង​ប្រតិបត្តិការ​ជាង ៦៥,០០០ ប្រតិបត្តិការ​ក្នុង​មួយ​វិនាទី។ ក្រុមហ៊ុន​ផ្តោត​ការយកចិត្តទុកដាក់​ឥត​ឈប់ឈរ​លើ​ការ​ច្នៃប្រឌិត ដែល​នេះ​ជា​កត្តា​ជំរុញ​ដល់​ភាព​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​បែប​ឌីជីថល​ដែល​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ឧបករណ៍​អេឡិចត្រូនិក​ណា​ក៏បាន សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​គ្រប់​ទីកន្លែង។ នៅពេលដែល​ពិភពលោក​ផ្លាស់ប្ដូរ​ពី analog ទៅ​ឌីជីថល​ក្រុមហ៊ុន Visa ក៏​កំពុងតែ​ពង្រឹង​លើ​ស្លាក​សញ្ញា ផលិតផល បុគ្គលិក និង​បណ្ដាញ​របស់​ខ្លួន​រួចជាស្រេច ដើម្បី​ចូលរួម​ជាមួយនឹង​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​នា​ថ្ងៃ​អនាគត៕

ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ visa.com/blog និង @VisaNews.

ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់ ៖

កញ្ញា ត្រាង ង្វៀន (Trang Nguyen)​ ​

ក្រុមហ៊ុន Visa Worldwide Pte. Limited

ទូរស័ព្ទ ៖ (84) 28 3520 7439

អ៊ីមែល ៖ trang.nguyen@visa.com​ ​

កញ្ញា គ្រី សុវណ្ណា​រី​

ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាង​ក្រុមហ៊ុន Visa Inc.

ទូរស័ព្ទ ៖ (855) 11 733 368

អ៊ីមែល ៖ nary@reddot.com.kh

The post Visa អញ្ជើញអាជីវកម្មដែលទើបបង្កើតថ្មី (Startups) នៅអាស៊ីប៉ាស៊ីហ្វិក ចូលរួមបង្កើតសមត្ថភាពទូទាត់ឌីជីថលជំនាន់ក្រោយ appeared first on Kampuchea Thmey Daily.