Connect with us

ព័ត៌មានជាតិ

Visa អញ្ជើញអាជីវកម្មដែលទើបបង្កើតថ្មី (Startups) នៅអាស៊ីប៉ាស៊ីហ្វិក ចូលរួមបង្កើតសមត្ថភាពទូទាត់ឌីជីថលជំនាន់ក្រោយ

បានផុស

នៅ

ភ្នំពេញ ៖ ថ្ងៃទី ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២១ – Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ឈានមុខ​គេ​នៅក្នុង​ពិភពលោក បាន​និង​កំពុង​ជ្រើសរើស​បណ្ដា​ម្ចាស់​អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី (Startups) នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ចូលរួម​ក្នុង “​កម្មវិធី ពន្លឿន​អាជីវកម្ម​” សម្រាប់​ឆ្នាំ​ទី​ពីរ​របស់​ខ្លួន។ សម្រាប់ កម្មវិធី ពន្លឿន​អាជីវកម្ម​របស់ Visa ផ្តោតលើ​ការបង្កើត​ឱកាស​ពាណិជ្ជកម្ម​សម្រាប់​ធុរកិច្ច​បង្កើត​ថ្មី (Startups) ដែលមាន​គោលបំណង​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន​ចូលទៅក្នុង​ទីផ្សារ​ថ្មី ដើម្បី​សហការ​ជាមួយ Visa និង​បណ្តាញ​ធនាគារ រដ្ឋាភិបាល ព្រមទាំង​ដៃគូ​ជំនួញ​ជាច្រើន​នៅក្នុង​តំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Chris Clark ប្រធាន​នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន Visa បាន​មាន​ប្រសាសន៍​ថា ៖ «​នៅពេលដែល​ជំងឺ​រាតត្បាត​មានការ​ផ្លាស់ប្ដូរ​ស្ថានភាព​ឆ្លង​នៅក្នុង​ពិភពលោក តម្រូវការ​ដ៏​អស្ចារ្យ​សម្រាប់​បទពិសោធន៍​ឌីជីថល​ដំបូង​ដែល​បង្កើត​ការ​គិត​ថ្មី​ជុំវិញ​រូបិយប័ណ្ណ​ឌីជីថល និង​ទិន្នន័យ​បើកចំហ​គ្រប់​វិស័យ​ក៏​មាន​ការ​កើន​ឡើង​ដែរ។ ធុរកិច្ច​បង្កើត​ថ្មី (Startups) ជាច្រើន​បាន​បង្កើត​ការ​ច្នៃប្រឌិត​ថ្មីៗ ដើម្បី​ទាញយក​ឱកាស​ទាំងនេះ​»។

លោក​បន្ត​ទៀត​ថា ៖ «​សម្រាប់ Visa យើង​ចង់​គាំទ្រ​ដល់​អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី (Startups) នេះ ដោយ​ជួយ​ពួកគាត់​នាំយក​អាជីវកម្ម​ដែល​ជោគជ័យ​ក្នុង​តំបន់​របស់​គាត់ ឆ្លង​ចូលទៅក្នុង​ទីផ្សារ​ថ្មី​មួយទៀត ដោយ​ផ្តល់ជូន​នូវ​ដំណោះស្រាយ និង​បណ្ដាញ​ទំនាក់ទំនង ដើម្បី​ដោះស្រាយ​នូវ​ភាព​ស្មុគស្មាញ​ក្នុង​ការ​បោះជំហាន​ចូល​ទៅ​កាន់​ភូមិសាស្ត្រ​ថ្មី​»។

កម្មវិធី ពន្លឿន​អាជីវកម្ម របស់ Visa ត្រូវបាន​រចនា​ឡើង​សម្រាប់​ប្រភេទ​អាជីវកម្ម​ដែល​ទើបបាន​បង្កើត​ថ្មី (Startups) ជាមួយ​ដំណោះស្រាយ​ដែល​ទទួលបាន​ជោគជ័យ​រួចទៅហើយ​នៅក្នុង​ទីផ្សារ​របស់​ខ្លួន ប៉ុន្តែ​កំពុងតែ​សម្លឹង​ឆ្ពោះទៅរក​ដំណាក់កាល​បន្ទាប់ នៃ​ការអភិវឌ្ឍ​អាជីវកម្ម។ ក្នុងនាម​ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ឈានមុខ​គេ​មួយ​នៅក្នុង​ពិភពលោក Visa ឈរ​នៅក្នុង​តួនាទី​ដ៏​ពិសេស​មួយ ក្នុង​ការជួយ​ដល់​ធុរកិច្ច​បង្កើត​ថ្មី (Startups) ធ្វើយ៉ាងណា​ឲ្យ​ពួកគេ​អាចឈាន​ជើង​ចូលទៅ​កាន់​ភូមិសាស្ត្រ​ថ្មី និង​អាច​ចាប់យក​ក្រុម​អតិថិជន​ថ្មីៗ​ផងដែរ។

ផ្ដោត​សំខាន់​លើ ចរន្ត​ប្រាក់ រូបិយប័ណ្ណ​ឌីជីថល ទិន្នន័យ​បើកចំហ​គ្រប់​វិស័យ និង​ទំនាក់ទំនង​ពាណិជ្ជកម្ម ជាមួយ​នឹង​ការ​កើន​ឡើង នៃ​ការ​រំពឹង​ទុក​លើ​បទពិសោធន៍​អាទិភាព​ឌីជីថល​ពី​អ្នក​ប្រើប្រាស់ និង​ម្ចាស់​ធុរកិច្ច​ដែល​ទើប​ចាប់ផ្ដើម​អាជីវកម្ម (Startups) ដែល​នឹង​ចូលរួម​នៅ​ក្នុង​ក្រុម​ឆ្នាំ ២០២២ នឹង​ត្រូវ​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ធ្វើការ​លើ​ឱកាស​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​មួយ​ចំនួន​ឲ្យ​បាន​លឿន​ជាទីបំផុត​នៅ​អាស៊ី​ប៉ាស៊ីហ្វិក រួមមាន ៖

•កែសម្រួល និង​បង្កើន​លទ្ធភាព​ក្នុង​ការ​ពង្រីក​ចរន្ត​ទូទាត់​ប្រាក់ រវាង​អ្នកប្រើប្រាស់ ម្ចាស់​ធុរកិច្ច និង​រដ្ឋាភិបាល ដើម្បី​បង្កើត​នូវ​មធ្យោបាយ​ថ្មី​ក្នុង​ការ​បង់​ប្រាក់ និង​ទទួល​ប្រាក់ ទាំង​ក្នុង និង​ក្រៅ​ប្រទេស​។​

•ការ​ផ្តល់​វិធីសាស្ត្រ​ទូទាត់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មីៗ ដូចជា ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ឌីជីថល តាម​រយៈ​ការអភិវឌ្ឍ និង​ការ​ទទួលយក blockchain។

•ប្រើប្រាស់​បរិស្ថាន នៃ​ទិន្នន័យ​បើកចំហ ដើម្បី​សម្រួល​ដល់​ការសម្រេចចិត្ត និង​ការ​ដាក់​ពិន្ទុ នៅ​ក្នុង​ផ្នែក នៃ​អត្តសញ្ញាណ​ឌីជីថល ការគ្រប់គ្រង ការ​អនុម័ត ការ​ផ្តល់​ពិន្ទុ​ឥណទាន ក៏ដូចជា​ការគ្រប់គ្រង​ហានិភ័យ និង​ការ​ក្លែងបន្លំ។

•ផ្តល់​ជូន​នូវ​បទពិសោធន៍ នៃ​ការទិញ​ទំនិញ​ផ្ទាល់ខ្លួន​ប្លែកៗ តាមរយៈ​គំរូ​ឥណទាន​ថ្មីៗ ដូចជា ទិញ​ឥឡូវនេះ បង់​ប្រាក់​នៅ​ពេល​ក្រោយ និង​ដំណោះស្រាយ​ដោយ​ភាព​ស្មោះត្រង់​ជាដើម។

•ពន្លឿន​ការធ្វើ​ឌីជីថល​នីយកម្ម នៃ​ធុរកិច្ច​តាមរយៈ​ការរក​ដំណោះស្រាយ​សម្រួល​លើ​ការធានា​ឥណទាន និង​ការ​អភិវឌ្ឍ​ដំណោះស្រាយ​ទូរស័ព្ទ​ចល័ត​ដំបូង​លើ​ការគ្រប់គ្រង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់។

ជួយ​ម្ចាស់​អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី (Startups) ពង្រីក​អាជីវកម្ម​របស់​ពួកគេ

Visa បាន​ណែនាំ​នូវ​កម្មវិធី​ពន្លឿន​អាជីវកម្ម នៅ​អាស៊ី​ប៉ាស៊ីហ្វិក ក្នុង​ខែ​ធ្នូ ឆ្នាំ ២០២០។ ការ​ចាប់ផ្ដើម​ពី​ឆ្នាំ​ដំបូង​រួមមាន ៖ ក្រុមហ៊ុន Brankas ជា​ក្រុមហ៊ុន Fintech ដែល​ផ្តល់​ជូន​នូវ​កម្មវិធី​ដំណោះស្រាយ​ហិរញ្ញវត្ថុ ក្រុមហ៊ុន Curlec ជា​វេទិកា​គ្រប់គ្រង​ការទិញ ជួយ​សម្រួល​ដល់​ការ​ទូទាត់ និង​ប្រតិបត្តិការ​ដែល​កើតឡើង​ដដែលៗ ក្រុមហ៊ុន DigitSecure ជា​វេទិកា​ទទួលយក omnichannel ក្រុមហ៊ុន ModusBox ជា​វេទិកា​ប្រភព​បើកចំហ​សម្រាប់​ការ​ទូទាត់​តាម​ពេលវេលា​ជាក់ស្ដែង និង​ក្រុមហ៊ុន Open ជា​វេទិកា​ធនាគារ​ថ្មី​សម្រាប់​អាជីវកម្ម​ខ្នាត​តូច។

ក្រុមហ៊ុន​ទាំងនេះ បាន​បញ្ចប់​សកម្មភាព​របស់​ពួកគេ​ជា​មួយ​នឹង​ការ​ផ្សព្វផ្សាយ​ផលិតផល​ដល់​អតិថិជន និង​បណ្ដាញ​ដៃគូ​ជំនួញ​របស់ Visa រាប់​រយ​នាក់​នៅ​ទូទាំង​តំបន់។

ការចូលរួម​ជាមួយ​កម្មវិធី

ចាប់​បើក​ទទួល​ពាក្យ នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា ឆ្នាំ ២០២១ និង​បិទ​នៅ​ថ្ងៃ​ទី ៩ ខែ​មករា ឆ្នាំ ២០២២ ដោយសារតែ​កម្មវិធី​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ពាក់កណ្ដាល​ខែ​មេសា ឆ្នាំ ២០២២។ កម្មវិធី ពន្លឿន​អាជីវកម្ម​របស់ Visa គឺជា​ផ្នែក​ថ្មី​មួយ នៃ​វេទិកា និង​សកម្មភាព សម្រាប់​សហគមន៍​ធុរកិច្ច​បង្កើត​ថ្មី​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ជាមួយនឹង​ការយកចិត្តទុកដាក់​របស់​ខ្លួន​ក្នុង​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ជា​លក្ខណៈ​អន្តរជាតិ កម្មវិធី ពន្លឿន​អាជីវកម្ម​របស់ Visa ក្លាយទៅជា​កម្មវិធី​មួយ​ដ៏​សមស្រប​សម្រាប់​ប្រភេទ​ធុរកិច្ច​បង្កើត​ថ្មី ស៊េរី A និង​ខ្ពស់ជាង​នេះ ដែលមាន​ការ​ប្ដេជ្ញា​ចិត្ត​រយៈពេល​វែងឆ្ងាយ ចំពោះ​ការ​កើនឡើង ក៏ដូចជា​ប្រតិបត្តិការ​អាជីវកម្ម​ដែល​កំពុង​មាន​ស្រាប់​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​មាន​សុពលភាព និង​ដំណោះស្រាយ​ដែល​បាន​អះអាង។

សម្រាប់​ព័ត៌មាន​បន្ថែម និង​របៀប​ដាក់ពាក្យ​ស្នើសុំ សូម​ចូល​ទៅ​កាន់​គេហទំព័រ ៖https://www.visa.com.sg/apaccelerator

អំពី​ក្រុមហ៊ុន Visa

Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល​។ បេសកកម្ម​របស់​យើង​គឺ​ផ្សារភ្ជាប់​ពិភពលោក​ទាំងមូល​តាម​រយៈ​ការតភ្ជាប់​បណ្ដាញ​ទូទាត់​ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី អាច​ទុកចិត្ត​បាន និង​មាន​សុវត្ថិភាព​បំផុត ជាមួយ​អ្នកប្រើប្រាស់ អាជីវករ និង​ជួយ​ឲ្យ​សេដ្ឋកិច្ច​មានការ​រីកចម្រើន​។ បណ្ដាញ​ទំនើប​ឈានមុខ​គេ​បំផុត​មួយ​របស់​ពិភពលោក​គឺ VisaNet របស់​យើង ផ្តល់​ការទូទាត់​ដែល​អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​នៅ​ទូទាំង​ពិភពលោក និង​មាន​លទ្ធភាព​គ្រប់គ្រង​ប្រតិបត្តិការ​ជាង ៦៥,០០០ ប្រតិបត្តិការ​ក្នុង​មួយ​វិនាទី។ ក្រុមហ៊ុន​ផ្តោត​ការយកចិត្តទុកដាក់​ឥត​ឈប់ឈរ​លើ​ការ​ច្នៃប្រឌិត ដែល​នេះ​ជា​កត្តា​ជំរុញ​ដល់​ភាព​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​បែប​ឌីជីថល​ដែល​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ឧបករណ៍​អេឡិចត្រូនិក​ណា​ក៏បាន សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​គ្រប់​ទីកន្លែង។ នៅពេលដែល​ពិភពលោក​ផ្លាស់ប្ដូរ​ពី analog ទៅ​ឌីជីថល​ក្រុមហ៊ុន Visa ក៏​កំពុងតែ​ពង្រឹង​លើ​ស្លាក​សញ្ញា ផលិតផល បុគ្គលិក និង​បណ្ដាញ​របស់​ខ្លួន​រួចជាស្រេច ដើម្បី​ចូលរួម​ជាមួយនឹង​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​នា​ថ្ងៃ​អនាគត៕

ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ visa.com/blog និង @VisaNews.

ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់ ៖

កញ្ញា ត្រាង ង្វៀន (Trang Nguyen)​ ​

ក្រុមហ៊ុន Visa Worldwide Pte. Limited

ទូរស័ព្ទ ៖ (84) 28 3520 7439

អ៊ីមែល ៖ [email protected]​ ​

កញ្ញា គ្រី សុវណ្ណា​រី​

ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាង​ក្រុមហ៊ុន Visa Inc.

ទូរស័ព្ទ ៖ (855) 11 733 368

អ៊ីមែល ៖ [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៦ នាទី មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ៥៥ នាទី មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ១ ម៉ោង មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម