VOD Archives - Kampuchea Thmey Daily

អតីតបុគ្គលិកវិទ្យុ VOD ១១ រូប នឹងចូលបម្រើការងារនៅក្រសួងកសិកម្មឆាប់ៗនេះ
អតីតបុគ្គលិករបស់វិទ្យុ VOD ចំនួន ១១ រូប នឹងចូលបម្រើការក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆាប់ៗនេះ។ នេះបើតាមការឱ្យដឹងពីលោកក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣នេះ លោក ឌិត ទីណា បានបង្ហោះនៅលើទំព័រហ្វេសបុកផ្លូវការរបស់លោកថា សូមស្វាគមន៍អតីតបុគ្គលិកនៃ វិទ្យុ VOD ទាំង ១១រូប ដែលនឹងចូលមកបម្រើការងារនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលដ៍ខ្លីខាងមុខនេះ។

លោករដ្ឋមន្ត្រីសង្ឃឹមថា តាមរយៈចំណេះជំនាញរបស់អ្នកទាំង ១១ រូប នឹងអាចដើរលើមាគ៌ារួមមួយ ដើម្បីជួយវិស័យកសិកម្មរបស់យើងឱ្យកាន់តែរឹងមាំនិងខ្លាំងក្លា។

សូមរម្លឹកថា វិទ្យុ VOD ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឱ្យក្រសួងព័ត៌មានដកអាជ្ញាប័ណ្ណនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីចុះផ្សាយព័ត៌មាន មិនពិតថា ឯកឧត្តម ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសសម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ជំនួយទៅប្រទេសតួកគី។

ក្រោយការដកអាជ្ញាប័ណ្ណ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ការងារ​ក្របខណ្ឌរដ្ឋជូនដល់អតីតបុគ្គលិក VOD ដើម្បីសម្រួលការលំបាករបស់ពួកគេផងដែរ៕

ដោយ៖ អុន ​ស្រីមាន

The post អតីតបុគ្គលិកវិទ្យុ VOD ១១ រូប នឹងចូលបម្រើការងារនៅក្រសួងកសិកម្មឆាប់ៗនេះ appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យក្រសួងព័ត៌មាន ៖ ​អតីតបុគ្គលិក VOD ដាក់ពាក្យស្នើសុំចូលបម្រើការងាររដ្ឋ ជាការ​សម្រេច​ចិត្តមួយដ៏ត្រឹមត្រូវ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានឲ្យដឹងថា មាន​អតីតបុគ្គលិកវិទ្យុ VOD ចំនួន ២៥នាក់​ហើយ បានដាក់ពាក្យស្នើសុំចូលបម្រើការងារ ក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិល ខណៈនៅថ្ងៃទី ២៨ ខែកុម្ភៈនេះ ជាថ្ងៃចុងក្រោយសម្រាប់ការទទួលពាក្យ។

លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ២៨ ខែកុម្ភៈនេះថា គិតត្រឹមល្ងាចថ្ងៃចន្ទម្សិញមិញនេះ​ មាន​អតីតបុគ្គលិកវិទ្យុ VOD ចំនួន ២៥នាក់​ហើយ​ បានដាក់ស្នើសុំចូលបម្រើការងារ ក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិល (ក្របខណ្ឌរដ្ឋ)​ នៅក្រសួង​មុខងារ​សាធារណៈ​។

ពាក់ព័ន្ធនឹង​ការ​ដាក់ពាក្យ​ស្នើសុំ​ចូលបម្រើ​ការងារ​រដ្ឋ របស់​អតីត​បុគ្គលិកវិទ្យុ ​VOD នេះ​ លោក មាស សុភ័ណ្ឌ ​យល់ឃើញថា​ នេះជាការ​សម្រេច​ចិត្តមួយដ៏ត្រឹមត្រូវ​ ដែលមិន​បន្តបណ្តោយខ្លួន​ឲ្យក្លាយទៅជាឧបករណ៍​របស់គេ​ ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ដែលធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធរដល់សង្គមជាតិ​។

អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ បន្ថែមទៀតថា នេះក៏ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ​ ក្នុងការចាប់​យកឱកាសដ៏កម្រ​ ឬឱកាសមាស​ ដើម្បីក្លាយខ្លួន​ជាមន្ត្រី​រាជការ​ ក្រោមការយកចិត្តទុកដាក់​ សណ្តោស​ប្រណី​ និងខ្វល់ខ្វាយ​ពីសុខទុក្ខ​ និង​ជីវភាព​រស់​នៅរបស់​ពួកគាត់​ ពីសំណាក់​សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផងដែរ។

គួររំលឹកថា កាលពីថ្ងៃ ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ក្របខណ្ឌរដ្ឋជូនបុគ្គលិក វិទ្យុ VOD ដែលបាត់បងការងារ ក្រោយវិទ្យុនេះត្រូវបានបិទដោយសារផ្សាយព័ត៌មានមិនពិត។

ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន បានកំណត់ឈប់ទទួលពាក្យពីអតីត​បុគ្គលិកវិទ្យុ VOD ស្នើសុំចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋ ត្រឹមថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង ៥ និង០០នាទីល្ងាច។ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា វិទ្យុ VOD គ្មានថ្ងៃរស់ឡើងវិញឡើយ៕

អត្ថបទ៖ ឃួន សុភ័ក្រ

The post អ្នកនាំពាក្យក្រសួងព័ត៌មាន ៖ ​អតីតបុគ្គលិក VOD ដាក់ពាក្យស្នើសុំចូលបម្រើការងាររដ្ឋ ជាការ​សម្រេច​ចិត្តមួយដ៏ត្រឹមត្រូវ appeared first on Kampuchea Thmey Daily.

អតីត​បុគ្គលិក VOD ប្រមាណ ២៥នាក់ហើយ បានដាក់ពាក្យសុំចូលបម្រើការងាររដ្ឋ ខណៈឈប់ទទួលពាក្យត្រឹមល្ងាចនេះ
អតីត​បុគ្គលិកវិទ្យុ VOD ប្រមាណ ២៥នាក់ហើយ បានដាក់ពាក្យស្នើសុំចូលបម្រើការងារ ក្នុងក្របខណ្ឌរដ្ឋ ខណៈនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ ជាថ្ងៃចុងក្រោយសម្រាប់ការទទួលពាក្យ តាមការកំណត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

កាលពីថ្ងៃ ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ក្របខណ្ឌរដ្ឋជូនបុគ្គលិក វិទ្យុ VOD ដែលបាត់បងការងារ ក្រោយវិទ្យុនេះត្រូវបានបិទដោយសារផ្សាយព័ត៌មានមិនពិត។

ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន បានកំណត់ឈប់ទទួលពាក្យពីអតីត​បុគ្គលិកវិទ្យុ VOD ស្នើសុំចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋ ត្រឹមថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង ៥ និង០០នាទីល្ងាច។ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា វិទ្យុ VOD គ្មានថ្ងៃរស់ឡើងវិញឡើយ៕

The post អតីត​បុគ្គលិក VOD ប្រមាណ ២៥នាក់ហើយ បានដាក់ពាក្យសុំចូលបម្រើការងាររដ្ឋ ខណៈឈប់ទទួលពាក្យត្រឹមល្ងាចនេះ appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ ហ៊ុន សែន ស្នើជនបរទេសនានា កុំពាក់ព័ន្ធនឹងករណីបិទវិទ្យុ VOD ដែលផ្សាយព័ត៌មានមិនពិត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ជនបរទេសនានា សូមកុំពាក់ព័ន្ធនឹងករណីបិទវិទ្យុ VOD ដែលផ្សព្វផ្សាយព័ត៌មានមិនពិតឲ្យសោះ ដោយសម្ដេចលើកឡើងថា «ប្រទេសនេះ ប្រទេសកម្ពុជា មិនមែនប្រទេសអស់​លោ​កទេ»។

សម្តេចតេជោ ហ៊ុន សែន បានក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធាន​មនុស្ស​ចំនួន ១,៩៤៦នាក់ នាព្រឹកថ្ងៃទី ២០ ខែកុម្ភៈនេះថា វិទ្យុ VOD មិនអាចបើកឡើងវិញទេ បន្ទាប់​ពីផ្សាយព័ត៌មានមិនពិត ដែលថា ឯកឧត្ដមបណ្ឌិ ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្ដល់ជំនួយដល់ប្រទេសតួកគី ទោះបីជាទៅពឹងបរទេសណាមួយ ក៏ដោយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «ហើយកុំសង្ឃឹមថា អ្នកឯងអាចរស់ឡើងវិញ តាមរយៈទៅពឹងបរទេសនេះ ពឹងបរទេសនោះ បើពឹងបានអាគណបក្ស ដែលរំលាយវាងាប់បាត់ទៅហើយ ​បានរស់វិញបានហើយ មិនមែនត្រឹមអាកូនវិទ្យុតូចមួយនោះទេ ហើយបិទអាមួយហ្នឹង វាមិនធ្វើឲ្យសេរីភាពសារព័ត៌មាននៅកម្ពុជា វាងាប់ដែរ វាអត់ងាប់ទេ ផ្ទុយទៅវិញវាពង្រឹងបាននូវវិជ្ជាជីវៈសារព័ត៌មាន ក្រមសីលធម៌នៃសារព័ត៌មាន បានត្រឹមត្រូវ»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ជនបរទេសនានា សូមកុំពាក់ព័ន្ធនឹងករណីការបិទវិទ្យុ VOD ដែលផ្សាយព័ត៌មានមិនពិតនេះ ដោយសម្ដេចលើកឡើងថា «ប្រទេសនេះ ប្រទេសកម្ពុជា មិនមែនប្រទេសអស់​លោ​កទេ»៕

The post សម្ដេចតេជោ ហ៊ុន សែន ស្នើជនបរទេសនានា កុំពាក់ព័ន្ធនឹងករណីបិទវិទ្យុ VOD ដែលផ្សាយព័ត៌មានមិនពិត appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ ហ៊ុន សែន ៖ ការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុ VOD ជាការប្រមាថដល់រាជរដ្ឋាភិបាល
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជុំវិញការផ្សព្វផ្សាយរបស់វិទ្យុ VOD ដែលជាការផ្សាយនូវព័ត៌មានមិនពិត ពាក់ព័ន្ធនឹងការផ្ដល់ជំនួយដល់ប្រទេសតួកគី ដោយសម្ដេច លើកឡើងថា ជាការប្រមាថដល់រាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធាន​មនុស្ស​ចំនួន ១,៩៤៦នាក់ នាព្រឹកថ្ងៃទី ២០ ខែកុម្ភៈនេះថា ការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់វិទ្យុ VOD ដែលថា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្ដល់ជំនួយដល់ប្រទេសតួកគីនោះ មិនមែនជាបញ្ហាឯកឧត្ដម ហ៊ុន ម៉ាណែត ដោយឡែកទេ តែជាការប្រមាថចំពោះរាជរដ្ឋាភិបាល និងបានបង្កើតនូវការមិនជឿទុកចិត្តគ្នា នៅក្នុងរាជរដ្ឋាភិបាល ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «ខ្ញុំ ព្រះករុណាខ្ញុំ គួរតែនិយាយបន្តិច ដើម្បីកុំឲ្យមានការប្រមាថមើល ងាយ និងបំបែកផ្ទៃក្នុងគណៈរដ្ឋមន្ត្រី ដែលកន្លងទៅបានកើតឡើងរឿងមួយ ដែលយើងមិនអត់ឱនបានទាល់តែសោះ នោះគឺនៅត្រង់ថា ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសឪពុក ដើម្បីបញ្ចេញថវិកាទៅជួយដល់ប្រទេសតួកគី»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា រឿងនេះ ជាការវាយប្រហារ មិនមែនជាបញ្ហាឯកឧត្ដម ហ៊ុន ម៉ាណែត ដោយឡែកទេ តែជាការប្រមាថចំពោះរាជរដ្ឋាភិបាល និងបានបង្កើតនូវការមិនជឿទុកចិត្តគ្នា នៅក្នុងរាជរដ្ឋាភិបាល ហើយខុសជាមួយនឹងច្បាប់ថវិកាយ៉ាងធ្ងន់ធ្ងរ មិនអាចអត់ឱនឲ្យបានឡើយ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅកម្ពុជា ច្បាប់ថវិកាអនុញ្ញាតឲ្យសម្រាប់តែនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប៉ុណ្ណោះ ត្រូវចុះហត្ថលេខា៕

The post សម្ដេចតេជោ ហ៊ុន សែន ៖ ការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុ VOD ជាការប្រមាថដល់រាជរដ្ឋាភិបាល appeared first on Kampuchea Thmey Daily.

ឯកឧត្ដម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ប្រកាសគាំទ្រចំពោះចំណាត់ការរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឲ្យលុបអាជ្ញាបណ្ណសារព័ត៌មាន VOD
ឯកឧត្ដម ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ទាំងអស់​, ឯកឧត្ដម ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ សូម​ប្រកាស​គាំទ្រ ចំពោះ​ចំណាត់​ការ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ក្នុង​ការ​សម្រេច​ឲ្យ​លុប​អាជ្ញាបណ្ណ​វី​អូ​ឌី (VOD) ចាប់ពី​ពេលនេះ​តទៅ និង​ត្រូវ​បញ្ចប់​ការ​ផ្សាយ​នៅ​ត្រឹម​ម៉ោង ១០ ព្រឹក ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ ឆ្នាំ ២០២៣ ជា​កំហិត។

ចំណាត់​ការ​សម្រេច​ឲ្យ​លុប​អាជ្ញាបណ្ណ​វី​អូ​ឌី (VOD) នេះ គឺជា​ការ​កែ​ទម្រង់​ដ៏​ល្អ​ប្រសើរ​បំផុត​មួយ និង​ជា​ការ​អនុវត្ត​ច្បាប់ និង​ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា ដើម្បី​ឲ្យ​កម្ពុជា​ទាំងមូល​រួមគ្នា​បំបាត់​ចោល​នូវ​ព័ត៌មាន​ក្លែងក្លាយ ដែល​បំពាន​អ្នកដទៃ បំភ្លៃ​ការពិត ដែល​ជា​គ្រោះថ្នាក់​បង្ក​នូវ​ភាព​ច្របូកច្របល់ និង​ហានិភ័យ​ដល់​ស្ថិរភាព​សង្គម និង​សន្តិសុខ​ជាតិ។

សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់​បាន​ផ្តល់​នូវ​ពាក្យស្លោក​ដល់​អ្នកសារព័ត៌មាន​កម្ពុជា ដើម្បី​ជា​ការ​ពង្រឹង​វិជ្ជាជីវៈ និង​បង្កើន​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​គឺ «​អ្នកសារព័ត៌មាន កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំភ្លៃ​ការពិត​»។

សូម​គាំទ្រ​ចំពោះ​សារព័ត៌មាន​ភាគច្រើន​ដែល​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ប៉ុន្តែ​មិន​គាំទ្រ​ចំពោះ​សារព័ត៌មាន​ដែល​និយាយ មិន​ទទួលខុសត្រូវ​នោះ​ទេ ជាពិសេស​មិន​គាំទ្រ​សារព័ត៌មាន​ដែល​បង្កើត​ឡើង​ដោយ​បុគ្គល​មួយ​ចំនួន​តូច​ជ្រក​ក្រោម​ផ្លាក​សារព័ត៌មាន​ក្នុង​គោលបំណង​ញុះញង់​បង្ក​ការ​បែកបាក់​ឯកភាព​ជាតិ។

សូម​ជម្រាប​ថា កាលពី​ល្ងាច​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ ឆ្នាំ ២០២៣ ដោយ​ប្រើ​សិទ្ធិ​ការពារ​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​ស្ថាប័ន​ជាតិ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​សម្រេច​ឲ្យ​ក្រសួង​ព័ត៌មាន​លុប​ចោល​អាជ្ញាបណ្ណ​វិទ្យុ​វី​អូ​ឌី (VOD) និង​ត្រូវ​បញ្ចប់​ការ​ផ្សាយ​នៅ​ត្រឹម​ម៉ោង ១០ ព្រឹក ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ ឆ្នាំ ២០២៣ ក្រោយ​សម្តេច​តេ​ជោ និង ឯកឧត្ដម ហ៊ុន ម៉ាណែត បាន​ផ្តល់​ឱកាស​គ្រប់គ្រាន់​ដើម្បី​ថ្នាក់ដឹកនាំ​វិទ្យុ​នេះ​ធ្វើការ​បង្ហាញ​ភស្តុតាង និង​សុំទោស​ជា​សាធារណៈ ចំពោះ​កំហុស​វិជ្ជាជីវៈ​របស់​ខ្លួន​ក្នុង​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត មាន​ចរិត​ញុះញង់ មួលបង្កាច់ និង​បង្ខូច​កេរ្តិ៍ឈ្មោះ​ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត ថា បាន​ដើរ​តួនាទី​ជំនួស​សម្តេច​តេ​ជោ ហ៊ុន សែន ចុះហត្ថលេខា​លើ​ឯកសារ​ផ្តល់​ជំនួយ​ដល់​ប្រទេស​តួ​ក​គី ដើម្បី​ជួយ​ជនរងគ្រោះ​ក្នុង​គ្រោះធម្មជាតិ​រញ្ជួយ​ដី ដែល​ការពិត​មិន​មាន​ការ​ចុះ​ហត្ថលេខា​ឡើយ៕

The post ឯកឧត្ដម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ប្រកាសគាំទ្រចំពោះចំណាត់ការរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឲ្យលុបអាជ្ញាបណ្ណសារព័ត៌មាន VOD appeared first on Kampuchea Thmey Daily.

ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណ​សារព័ត៌មាន VOD ជាផ្លូវការ
ក្រសួងព័ត៌មានបានសម្រចលុបអាជ្ញាបណ្ណការផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលមជ្ឈមណ្ឌលគ្រប់គ្រងការផ្សាយរបស់សារព័ត៌មាន VOD។ នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី ១៣ ខែកុម្ភៈនេះ។

នៅក្នុងសេចក្តីប្រកាសនេះ តាមរយៈប្រការ១ មានខ្លឹមសារដូច្នេះថា «លុបលិខិតលេខ១៦៥ព.ម.ប្រ.ក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន អនុញ្ញាតឲ្យមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រ​ព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អាសយដ្ឋានទីស្នាក់ការនៅផ្ទះលេខ១៤A ផ្លូវលេខ៣៩២ ភូមិ៩ សង្កាត់បឹង​កេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ធ្វើសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយអង្គភាពសារព័ត៌មាននេះបានរំលោភយ៉ាងធ្ងន់ធ្ងរ លើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យា​នុភាព​របស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួល តាមបទប្បញតិ្តច្បាប់ស្តីពីរបបសារព័ត៌មាន»។

ពាក់ព័ន្ធនឹងករណីនេះ​ កាលពីថ្ងៃទី ១២ កុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេច​ឱ្យក្រសួងព័ត៌មាន​លុបចោលអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយសម្តេចតេជោ និងឯកឧត្តម ហ៊ុន ម៉ាណែត បានផ្តល់ឱកាសដើម្បីឱ្យថ្នាក់ដឹកនាំវិទ្យុនេះ ធ្វើការបង្ហាញភស្តុតាង និងសុំទោសជាសាធារណៈ ចំពោះកំហុសវិជ្ជាជីវៈរបស់ខ្លួនក្នុងការផ្សាយព័ត៌មានមិនពិត មានចរិតញុះញង់ មួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះឯកឧត្តម ហ៊ុន ម៉ាណែត ថា បានដើរតួនាទីជំនួសសម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខា​លើឯកសារផ្តល់ជំនួយដល់ប្រទេសតួកគី ដើម្បីជួយជនរងគ្រោះក្នុងគ្រោះធម្មជាតិរញ្ជួយដី ដែលការពិតមិន​មានការចុះហត្ថលេខាឡើយ៕

The post ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណ​សារព័ត៌មាន VOD ជាផ្លូវការ appeared first on Kampuchea Thmey Daily.