ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ស្នើជនបរទេសនានា កុំពាក់ព័ន្ធនឹងករណីបិទវិទ្យុ VOD ដែលផ្សាយព័ត៌មានមិនពិត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ជនបរទេសនានា សូមកុំពាក់ព័ន្ធនឹងករណីបិទវិទ្យុ VOD ដែលផ្សព្វផ្សាយព័ត៌មានមិនពិតឲ្យសោះ ដោយសម្ដេចលើកឡើងថា «ប្រទេសនេះ ប្រទេសកម្ពុជា មិនមែនប្រទេសអស់លោកទេ»។

សម្តេចតេជោ ហ៊ុន សែន បានក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សចំនួន ១,៩៤៦នាក់ នាព្រឹកថ្ងៃទី ២០ ខែកុម្ភៈនេះថា វិទ្យុ VOD មិនអាចបើកឡើងវិញទេ បន្ទាប់ពីផ្សាយព័ត៌មានមិនពិត ដែលថា ឯកឧត្ដមបណ្ឌិ ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្ដល់ជំនួយដល់ប្រទេសតួកគី ទោះបីជាទៅពឹងបរទេសណាមួយ ក៏ដោយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «ហើយកុំសង្ឃឹមថា អ្នកឯងអាចរស់ឡើងវិញ តាមរយៈទៅពឹងបរទេសនេះ ពឹងបរទេសនោះ បើពឹងបានអាគណបក្ស ដែលរំលាយវាងាប់បាត់ទៅហើយ បានរស់វិញបានហើយ មិនមែនត្រឹមអាកូនវិទ្យុតូចមួយនោះទេ ហើយបិទអាមួយហ្នឹង វាមិនធ្វើឲ្យសេរីភាពសារព័ត៌មាននៅកម្ពុជា វាងាប់ដែរ វាអត់ងាប់ទេ ផ្ទុយទៅវិញវាពង្រឹងបាននូវវិជ្ជាជីវៈសារព័ត៌មាន ក្រមសីលធម៌នៃសារព័ត៌មាន បានត្រឹមត្រូវ»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ជនបរទេសនានា សូមកុំពាក់ព័ន្ធនឹងករណីការបិទវិទ្យុ VOD ដែលផ្សាយព័ត៌មានមិនពិតនេះ ដោយសម្ដេចលើកឡើងថា «ប្រទេសនេះ ប្រទេសកម្ពុជា មិនមែនប្រទេសអស់លោកទេ»៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


