WCS Archives - Kampuchea Thmey Daily

អង្គការ WCS បង្កើតតំបន់អភិរក្ស​​ដំបូងគេ​ មាន តែ មួយប៉ុណ្ណោះក្នុងពិភពលោក​សម្រាប់ការអភិរក្សសត្វខ្សឹប
អង្គការ WCS ប្រារព្ធខួប ២៥ ឆ្នាំនៃការងារអភិរក្សសត្វព្រៃ ព្រៃឈើ និងធនធានធម្មជាតិនៅក្នុងប្រទេស​កម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៩៩មក អង្គការ WCS បានការពារជីវៈចម្រុះនៅតាមតំបន់ទេសភាពចំនួន ៥ ដោយរួមមានទាំងតំបន់ទេសភាពបឹងទន្លេសាបដែលជាទីកន្លែងអង្គការ WCS បានជួយបង្កើតតំបន់អភិរក្សដំបូងគេ​ និងមានតែមួយប៉ុណ្ណោះក្នុងពិភពលោកសម្រាប់ការអភិរក្សសត្វខ្សឹប។

ក្នុងរយៈពេល ២៥ ឆ្នាំនៃសតវត្សចុងក្រោយនេះ អង្គការ WCS បានការពារតំបន់ព្រៃឈើ តំបន់ដីសើម និងវាលស្មៅលើទំហំ​ដីជាងមួយលានហិកតា។ តំបន់ទាំងនេះជាទីជម្រកធម្មជាតិសម្រាប់សត្វ ដែលជានិមិត្តសញ្ញាជាតិដូចជាសត្វត្រយ៉ងយក្ស សត្វអណ្តើកហ្លួង និងសត្វត្រយ៉ងចង្កំកស ដែលត្រូវបានរកឃើញឡើងវិញតាមរយៈកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយអង្គការ WCS និងត្រូវបានជំរុញឱ្យមានការការពារសារជាថ្មីនូវប្រព័ន្ធអេកូឡូស៊ីសំខាន់ៗនៅខេត្តកោះកុងនិងខេត្តព្រះវិហារ។

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន លោក អាលីសស្ទែរ ម៉ូលដ៏ នាយកអង្គការ WCS ប្រចាំកម្ពុជា បាន​បង្ហាញពី​មានមោទនភាពក្នុងការចូលរួមចំណែកក្នុងការ​ចូលរួម​នាំប្រទេសកម្ពុជាឆ្ពោះទៅរកនិរន្តរភាព និងការថែរក្សាបរិស្ថាន។

ក្រោម​គំនិតផ្តួចផ្តើមនិងច្នៃប្រឌិតផ្សេងៗក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះបានបង្ហាញនូវសមិទ្ធិផលដែលអាចសម្រេចទៅបាន នៅពេលដែលវិទ្យាសាស្ត្រ សហគមន៍ និងការប្តេជ្ញាចិត្តជាមគ្គទេសក៍សម្រាប់កិច្ចខិតខំប្រឹងប្រែងអភិរក្ស។ យើង

លោកបន្ត​ថា តាមរយៈការចាប់ដៃគូសហការជាមួយសហគមន៍ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន អង្គការ WCS បានឈានទៅមុខក្នុងផ្នែកវិទ្យាសាស្ត្រថ្មីៗ រួមបញ្ចូលនូវការរកឃើញសត្វចំនួន ២០ ប្រភេទដែលជាប្រភេទមិនត្រូវបានស្គាល់អត្តសញ្ញាណពីមុនមកនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ ក្នុងនោះ “កង្កែបស្នែងអូររាំង” ដែលត្រូវ​បានដាក់ឈ្មោះដើម្បីលើកតម្កើងភូមិជនជាតិដើមភាគតិចព្នង (ពូនង) ដែលចូលរួមការពារព្រៃឈើយ៉ាងមុតមាំនិងអនុញ្ញាតឱ្យសត្វកង្កែបប្រភេទនេះបន្តរស់រានបាន។

លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា អង្គការ WCS ប្រចាំកម្ពុជាគឺជាដៃគូដ៏សំខាន់ក្នុងការការពារតំបន់ការពារធម្មជាតិ និងប្រភេទសត្វសំខាន់ៗបំផុតមួយចំនួនក្នុងប្រទេសកម្ពុជា។ ការ​កិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នានេះអាចបង្កើតឱកាសផ្សេងៗ និងធ្វើឱ្យជីវិតរបស់ជនជាតិដើមភាគតិចនិងសហគមន៍មូលដ្ឋានកាន់តែប្រសើរឡើង។”
គម្រោងអភិរក្សដឹកនាំដោយអង្គការ WCS ត្រូវបានសមាជិកសហគមន៍ជាង៥១ ០០០នាក់ធ្លាប់បានចូលរួមក្នុងគម្រោងផ្តួចផ្តើមផ្សេងៗ ដែលគិតចាប់ពីការល្បាតព្រៃសហគមន៍រហូតដល់ការធ្វើកសិកម្មប្រកបដោយនិរន្តរភាព។

គម្រោងរេដបូកកែវសីមាបានផ្តល់ថវិកាដោយផ្ទាល់ជាង ២ លានដុល្លារអាមេរិកដល់សហគមន៍ចំនួន ២០ សម្រាប់ការគាំទ្រគម្រោងអភិវឌ្ឍន៍សហគមន៍ជាង ៤០០ គម្រោង។ គម្រោងទាំងនេះរួមមានគម្រោងប្រព័ន្ធទឹកស្អាតសម្រាប់ប្រជាជនប្រមាណ ១០ ០០០ នាក់ គ្លីនិកសុខភាពចល័ត និងការសាងសង់សាលប្រជុំសហគមន៍ជាដើម។

អង្គការ WCS បានដាក់បញ្ចូលកម្មវិធីស្រូវត្រយង (IBIS Rice) ក្នុងឆ្នាំ២០១៧ ដោយផ្តល់តម្លៃស្រូវខ្ពស់ដល់កសិករដាំដុះស្រូវផ្កាម្លិះសរីរាង្គ និងមានមិត្តភាពសង្រ្គោះសត្វព្រៃ ដែលមិនប្រព្រឹត្តការកាប់ឆ្ការព្រៃឈើ។

ក្រុមហ៊ុន សំ វាសនា ខន់សើវេសិន ធួរ (Sam Veasna Conservation Tours) បង្កើតឡើងក្នុងឆ្នាំ ២០០៣ ក៏បានបង្កើតចំណូលពីវិស័យអេកូទេសចរណ៍ជូនដល់សហគមន៍ស្ថិតក្នុងតំបន់ជីវៈចម្រុះសំខាន់ៗនានា។ នាពេលបច្ចុប្បន្ន គម្រោងផ្តួចផ្តើមទាក់ទងនឹងការអភិរក្សទាំងនេះនិងកម្មវិធីផ្សេងៗទៀតកំពុងជួយគាំទ្រដល់ប្រជាជនកម្ពុជាប្រមាណ ២៥ ០០០នាក់ផងដែរ។

លោក អាលីសស្ទែរ ម៉ូលដ៍ បានមានប្រសាសន៍បន្ថែមទៀតថា ដំណើររឿងនៃការងារអភិរក្សក្នុងប្រទេសកម្ពុជានៅតែកំពុងត្រូវបានសរសេរចងក្រង។ បញ្ហាប្រឈមនិងឧបសគ្គនាពេលខាងមុខគឺពិតជាធំមែន ប៉ុន្តែសក្តានុពលនៃសមិទ្ធិផលដែលអាចសម្រេចបាននោះក៏ធំធេងផងដែរ៕

The post អង្គការ WCS បង្កើតតំបន់អភិរក្ស​​ដំបូងគេ​ មាន តែ មួយប៉ុណ្ណោះក្នុងពិភពលោក​សម្រាប់ការអភិរក្សសត្វខ្សឹប appeared first on Kampuchea Thmey Daily.

តំបន់​ការពារ​ធម្មជាតិ ៥ កន្លែង នៅ​ខេត្ត​មណ្ឌលគិរី មាន ៤ កន្លែង​ទទួល​បានការ​គាំទ្រ​ពី​អង្គការ​ដៃ​គូ
ក្នុង​ចំណោម​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៥ កន្លែង ​ក្នុង​ខេត្ត​មណ្ឌលគិរី មាន​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៤ កន្លែង ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​អង្គការ​ជាដៃគូ ដើម្បី​ចូលរួម​ថែរក្សា​ការពារ​ធនធាន​ធម្មជាតិ និង​ជីវចម្រុះក្នុងប្រទេសកម្ពុជា។

លោក ព្រំ វិបុល​រតនៈ ប្រធាន​ការិយាល័យ​ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រិច​លំផាត់ ​នៅ​ខេត្ត​មណ្ឌលគិរី​បាន​គូស​បញ្ជាក់ នៅ​ខេត្ត​មណ្ឌលគិរី​មាន​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៥ កន្លែង។ តំបន់​ការពារ​ធម្មជាតិ​ចំនួន ៥ មាន ៤ កន្លែង ទទួលបាន​ការគាំទ្រ​ពីអង្គការ​ជា​ដៃគូ។ ក្នុង​នោះ​​តំបន់​ការពារ​ធម្មជាតិ​កែវសីមា ទទួល​បាន​ការ​គាំទ្រ​ពី​អង្គការ​ WCS តំបន់​ការពារ​ធម្មជាតិ​ស្រែ​ពក និង​ភ្នំព្រេច ទទួល​បាន​ការ​គាំទ្រ​ពី​អង្គការ WWF តំបន់​ការពារ​ធម្មជាតិ​លំផាត់ ទទួល​បាន​ការ​គាំទ្រ​ពី​អង្គការ Natural Life  ខណៈ​តំបន់​ការពារ​ធម្មជាតិ​ភ្នំ​ណាមលៀរ​មិនទាន់​មាន​អង្គការ​ណា​ជួយ​គាំទ្រ​នៅ​ឡើយ​ទេ។

តំបន់​ការពារ​ធម្មជាតិ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ទំហំ​ជាង ១ លាន ១ សែន​ហិកតា។ ខណៈ​មន្រ្តី​ឧទ្យានុរក្ស​បម្រើការងារ​មាន​ត្រឹម ៩៥ នាក់ មិន​សមាមាត្រ​វិសាលភាព​ផ្ទៃដី​ដ៏​ធំ ទើប​អាជ្ញាធរ​បាន​រៀបចំ​បង្កើត​ឲ្យ​មាន​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​នៅ​តំបន់​ដែល​ត្រូវ​ការពារ។

លោក ព្រំ វិបុល​រតនៈ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​នៅ​ខេត្ត​មណ្ឌលគិរី មាន​សហគមន៍​ការពារ​​ធម្មជាតិ​ចំនួន ២៤ សហគមន៍ ក្នុង​នោះ​នៅ​កែវសីមា​មាន ៧ សហគមន៍ នៅ​ភ្នំ​ណាមលៀរ​មាន ១ សហគមន៍ នៅ​លំផាត់​មាន ១ សហគមន៍ នៅ​ស្រែ​ពក​មាន ៩ សហគមន៍ និង​នៅ​ភ្នំព្រេច​មាន ៦ សហគមន៍។

បើ​តាម​លោក ព្រំ វិបុល​រតនៈ តាម​រយៈ​ការ​ចូលរួម​ពី​សហគមន៍​ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ដូចជា​របង​ដ៏​រឹងមាំ​ក្នុង​ការ​រួម​គ្នា​ចូលរួម​ថែរក្សានិង​​ការពារ​ជីវចម្រុះ និង​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព​សម្រាប់​ប្រទេស​កម្ពុជា។

បើតាមសៀវភៅ “កម្ពុជាមាតុភូមិខ្ញុំ” ដែលបោះពុម្ពដោយក្រសួងបរិស្ថាន បានឱ្យនិយមន័យថា តំបន់ការពារធម្មជាតិ សំដៅដល់តំបន់នៃដែនដីសម្បត្តិសាធារណៈរបស់រដ្ឋ។ សម្បត្តិសាធារណៈទាំងនោះរួមមាន ដែនដីគោក ឬ ដែនដីទឹក ឆ្នេរសមុទ្រ និងសមុទ្រ ស្ថិតនៅតំបន់ដែលទទួលស្គាល់ដោយបញ្ញត្តិនៃច្បាប់ ឬ តំបន់ដែលបង្កើតថ្មី ក្នុងដែនដីសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន។ ក្នុងសៀវភៅនោះ ក៏បានបង្ហាញពីការចែកចេញតំបន់ការពារធម្មជាតិជា ៨ ប្រភេទ ដូចខាងក្រោម៖

១.តំបន់ឧទ្យានជាតិ
២.តំបន់ដែនជម្រកសត្វព្រៃ
៣.តំបន់ទេសភាព
៤.តំបន់ប្រើប្រាស់ច្រើនយ៉ាង
៥.តំបន់រ៉ាមសារ
៦.តំបន់ស្នូលនៃបឋនីយជីវមណ្ឌល
៧.តំបន់បេតិកភណ្ឌធម្មជាតិ
៨.តំបន់ឧទ្យានជាតិសមុទ្រ

តំបន់ការពារធម្មជាតិត្រូវបានកំណត់ព្រំដែនជា ៤ តំបន់ដូចខាងក្រោម៖

–តំបន់ស្នូល៖ តំបន់ដែលមានតម្លៃអភិរក្សខ្ពស់ និងមានអំបូរសត្វនិងរុក្ខជាតិងាយរងគ្រោះដោយការគំរាមកំហែង ក៏ដូចជាមានបរិស្ថានជីវៈចម្រុះងាយរងគ្រោះ។ ការចូលទៅកាន់តំបន់ស្នូលនេះ ត្រូវបានហាមឃាត់ និងមានការលើកលែងតែចំពោះមន្ត្រីរដ្ឋបាលអភិរក្សនិងការពារធម្មជាតិ និងអ្នកស្រាវជ្រាវតែប៉ុណ្ណោះ។មន្ត្រីរដ្ឋបាលទទួលបន្ទុកអភិរក្សនិងការពារធម្មជាតិ អាចផ្តល់សិទ្ធិចូលទៅកាន់តំបន់នេះដល់មន្ត្រី និងអ្នកស្រាវជ្រាវដោយមានការអនុញ្ញាតិពីក្រសួងបរិស្ថានជាមុន។មានករណីលើកលែងចំពោះមន្ត្រីទទួលបន្ទុកសន្តិសុខ និងការពារជាតិដែលមានសិទ្ធិអនុញ្ញាតក្នុងការចូលទៅកាន់តំបន់នេះ។ រាល់ការប្រើប្រាស់ធនធាតិធម្មជាតិក្នុងតំបន់ស្នូល ត្រូវបានហាមឃាត់ជាកំហិត។សកម្មភាពកសិកម្មត្រូវបានហាមឃាត់ផងដែរ។

–តំបន់អភិរក្ស៖ គឺជាតំបន់ដែលមានតម្លៃអភិរក្សខ្ពស់ រួមមានធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី តំបន់ទីជម្រាលនិងតំបន់ទេសភាពធម្មជាតិដែលមានទីតាំងស្ថិតនៅក្បែរតំបន់ស្នូល។ ការចូលទៅកាន់តំបន់នេះ ត្រូវមានការអនុញ្ញាតពីរដ្ឋបាល​អភិរក្ស​និងការពារធម្មជាតិជាមុន។ សហគមន៍ខ្នាតតូច ដែលប្រើអនុផលព្រៃឈើ ដើម្បីទ្រទ្រង់ដល់ជីវភាពរបស់ប្រជាពលរដ្ឋមូលដា្ឋនត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់តំបន់នេះក្រោមការត្រួតពិនិត្យយ៉ាងតឹងតែង និងក្រោមលក្ខខណ្ឌមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅលើជីវៈចម្រុះនៅក្នុងតំបន់នោះ។ការចូលទៅកាន់តំបន់នេះទាមទារការអនុញ្ញាតពីរដ្ឋបាលអភិរក្សនិងការពារធម្មជាតិ និងមានករណីលើកលែងចំពោះមន្ត្រីទទួលបន្ទុកសន្តិសុខនិងការពារជាតិ។រាល់ការប្រើប្រាស់ធនធាតិធម្មជាតិក្នុងតំបន់ស្នូលត្រូវបានហាមឃាត់ជាកំហិត។សកម្មភាពកសិកម្មត្រូវបានហាមឃាត់ផងដែរ។

–តំបន់ប្រើប្រាស់ដោយចីរ​ភាព៖ ជាតំបន់ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ចំពោះការអភិវឌ្ឍ និងការគ្រប់គ្រងសេដ្ឋកិច្ចជាតិ និងការអភិរក្សតំបន់ការពារ។ដោយឡែកពីតំបន់ស្នូលនិងតំបន់អភិរក្ស តំបន់នេះអនុញ្ញាតឱ្យមានការសាងសង់ ក្រោមការកំហិតនិងការអនុញ្ញាតពីក្រសួងបរិស្ថាន។ រដ្ឋាភិបាលអាចនឹងអនុញ្ញាតឱ្យរដ្ឋបាលមូលដ្ឋានឬសហគមន៍ធ្វើការអផិវឌ្ឍនិងវិនិយោគនៅក្នុងតំបន់នេះដោយផ្អែកតាមលក្ខខណ្ឌកំណត់ដោយក្រសួងបរិស្ថាន។ ការប្រើប្រាស់ធនធានធម្មជាតិអាចត្រូវបានអនុញ្ញាតប្រសិនបើតំបន់នេះត្រូវបានប្រើប្រាស់ជាតំបន់ការពារសហគមន៍។ក្រសួងបរិស្ថានអាចបែងចែកផ្នែកមួយចំនួននៃតំបន់នេះទៅកាន់សហគមន៍ក្នុងនាមជាតំបន់ការពាររបស់សហគមន៍។

–តំបន់សហគមន៍​៖ ជាតំបន់បម្រុងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់សហគមន៍មូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិច។ តំបន់នេះរួមមានដីប្រជាពលរដ្ឋ វាលស្រែ វាលចំការនិងតំបន់សម្រាប់ធ្វើកសិកម្ម។ ប័ណ្ណកម្មសិទ្ធិដីទាមទារឱ្យមានការអនុញ្ញាតពីក្រសួងបរិស្ថាន។

ក្រៅពីតំបន់ការពារធម្មជាតិធំៗទាំង៨ ក៏មានរបៀងអភិរក្ស ៣ ដែរ គឺនៅភូមិភាគឦសាន និងឧត្តរ និងនៅជួរភ្នំក្រវាញ សរុបផ្ទៃដីចំនួន ១៤២.៧៩៤០ ហិកតា ហើយបើសរុបផ្ទៃដីទាំងអស់នៃតំបន់ការពារធម្មជាតិនៅកម្ពុជាគឺមាន ៧.៥១៥.៣៤២,២៧១ ហិកតា៕

The post តំបន់​ការពារ​ធម្មជាតិ ៥ កន្លែង នៅ​ខេត្ត​មណ្ឌលគិរី មាន ៤ កន្លែង​ទទួល​បានការ​គាំទ្រ​ពី​អង្គការ​ដៃ​គូ appeared first on Kampuchea Thmey Daily.

​សម្ល​ប្រូង​​ប្រពៃណី​ជនជាតិ​ដើមភា​គតិច​​ខេត្ត​មណ្ឌលគិរី​មិន​ប្រើ​ឆ្នាំង​ ប្រើឫស្សី​ដុត​ដល់​​ឆ្អិន
ជនជាតិ​ដើម​ភាគតិច​ពូនង​ក្នុង​ខេត្ត​មណ្ឌលគិរី​មាន​ម្ហូប​ពិសេស​មួយ​ប្រចាំ​តំបន់ ដែល​ជនជាតិ​ដើម​ភាគតិច​ហៅ​ឈ្មោះ​ថា​សម្ល​ប្រូង។

ម្ហូប​ប្រពៃណី​ជនជាតិ​នៅ​ភូមិ​ភាគ​ឦសាន​នេះ​ មាន​វិធីសាស្រ្ត​ក្នុងការ​ស្ល​គឺ​ដុត​ដោយ​ឫស្សី​ជំនួស​​ឲ្យ​ការ​ប្រើប្រាស់​ឆ្នាំង​ដែល​ពលរដ្ឋ​នៅតំបន់ផ្សេងៗ​ទៀត​អនុវត្ត​ជាទូទៅ។

សម្លប្រពៃណីជនជាតិដើមភាគតិចនេះ ​ស្រដៀងកកូរ​ដោយ​ប្រើប្រាស់បន្លែចម្រុះ​ជាច្រើនមុខ​មាន​ដូចជា ត្រប់ពុតលំញង, ត្រួយល្បៅ ត្រួយ​ននោង ត្រួយឃ្លោក ស្លឹកបាស ស្លឹកខ្ទី​ជាដើម។

​វិធីសាស្រ្ត​ក្នុងការ​ស្ល​គឺ​សាច់​និង​បន្លែ​ត្រូវ​ញាត់​ចូលទៅក្នុង​​បំពង់​ឫស្សី រួច​ទៅ​ដាក់​គងលើ​ឈើ​ដែល​រៀបចំ​ដើម្បី​ចម្អិន។ បន្ទាប់មក​ត្រូវ​ដុតភ្លើង​ពី​ក្រោម​បំពង់ រហូត​ដល់​ពុះនិងផុយបន្លែបន្តិច ទើប​យក​ឈើ​វែង​ទៅ​បុក​តិចៗ​ដើម្បីឲ្យបន្លែនិងសាច់ច្របល់​ឲ្យសព្វចូលគ្នាបានល្អ៕

The post ​សម្ល​ប្រូង​​ប្រពៃណី​ជនជាតិ​ដើមភា​គតិច​​ខេត្ត​មណ្ឌលគិរី​មិន​ប្រើ​ឆ្នាំង​ ប្រើឫស្សី​ដុត​ដល់​​ឆ្អិន appeared first on Kampuchea Thmey Daily.

សហគមន៍ភូមិពូតាំង ចងក្រងក្រុមបង្កើតមុខរបរ​​ក្នុងមូលដ្ឋាន មាន​ផ្តល់កម្ចីការប្រាក់ទាប
សហគមន៍ភូមិពូតាំងនៅក្នុងខេត្តមណ្ឌលគិរី បានចងក្រងគ្នា​បង្កើត​មុខ​របរក្នុងមូលដ្ឋាន​ រួមទាំងបង្កើត​ក្រុមសន្សំ​ប្រាក់​ដើម្បី​ផ្តល់​​កម្ចី​ហិរញ្ញវត្ថុដល់ពលរដ្ឋក្នុង​សហគមន៍​អាចខ្ចី​យកទៅ​ពង្រីកមុខរបរ និង​ប្រើប្រាស់​តាម​តម្រូវការ​ផ្សេងៗ។

លោក ខៀវ សំណាង មន្រ្តី​ទទួល​បន្ទុក​លើក​ស្ទួយ​ជីវភាព​សហគមន៍​របស់​អង្គការ​សមាគមន៍អភិរក្ស​សត្វព្រៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា តាមរយៈ​គម្រោង​រេដបូក​កែវសីមា អង្គការ​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) កំពុង​ធ្វើការ​ជាមួយ​សហគមន៍​ជនជាតិ​ដើមភាគតិចចំនួន ២០ ភូមិ​ក្នុងខេត្តមណ្ឌលគិរី ដើម្បី​​ចូលរួមលើកស្ទួយជីវភាព​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ក្នុងខេត្តមណ្ឌលគិរី តាមរយៈ​ការ​បង្កើតមុខរបរផ្សេងៗ រួមទាំង​រៀបចំ​ឲ្យ​មាន​​​ក្រុមសន្សំប្រាក់​ក្នុង​សហគមន៍។

នៅ​សហគមន៍ភូមិពូតាំង នៅ​សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី តាមរយៈ​គម្រោង​លើកស្ទួយជីវភាព​សហគមន៍ បាន​បង្កើតឲ្យមានក្រុមសន្សំប្រាក់ ក្រុម​ត្បាញ​ក្រមា និងក្រុមចិញ្ចឹមសត្វ (ជ្រូក មាន់ ត្រី) ជាដើម។

លោកខៀវ សំណាង បានគូស​បញ្ជាក់ថា ការ​បង្កើត​ក្រុម​សន្សំ​ប្រាក់ ក្រុម​ត្បាញ​ក្រមា និង​ក្រុម​ចិញ្ចឹម​សត្វ​នៅ​សហគមន៍​​ភូមិ​ពូតាំង ​បាន​ជួយ​​ផ្លាស់ប្ដូរ​ជីវភាពពលរដ្ឋ​ក្នុង​សហគមន៍​​ឲ្យ​ប្រសើរ​ជាងមុន តាមរយៈ​ការ​បង្កើត​មុខ​របរ​ផ្សេងៗក្នុងមូលដ្ឋាន​ បញ្ចៀសការ​​ចូលព្រៃកាប់ឈើ។ បន្ថែមពីនេះ​ពលរដ្ឋ​ក្នុង​សហគមន៍​ក៏​មាន​លទ្ធភាព​ទទួល​បាន​ប្រាក់​កម្ចីដែល​មាន​អត្រា​ការ​​ប្រាក់​ទាប ​អាច​យក​ទៅ​ប្រើប្រាស់​និង​ដោះស្រាយ​តម្រូវការ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។

លោក​ មុន្នី ប៊ុនសែន ពលរដ្ឋ​នៅ​សហគមន៍​ភូមិ​ពូតាំង​ ក្នុង​ខេត្ត​មណ្ឌលគិរី​ក៏​មើល​ឃើញ​ពី​ការ​ប្រែប្រួល​ជីវភាព ក្រោយ​បាន​ចូលរួម​អនុវត្ត​គម្រោង​រេដបូក។

លោក​ មុន្នី ប៊ុនសែន បានថ្លែង​យ៉ាងដូច្នេះ​ថា «ជីវភាព​ពលរដ្ឋ​ក្នុង​សហគមន៍​បាន​ប្រែប្រួល ៧០% ហើយ​ពលរដ្ឋ​ក៏​យល់​ដឹង​ច្រើន​ពី​ការ​ចូលរួម​ថែរក្សា​ព្រៃឈើ តាមរយៈ​ការ​ចេះ​អាស្រ័យ​ផល​ពី​ធនធាន​ព្រៃឈើ​ ដោយ​លែង​ចូល​ព្រៃ​កាប់​ឈើ​ដូចមុន»។

ពលរដ្ឋ​នៅ​​សហគមន៍​ភូមិ​ពូតាំង ក្នុង​ខេត្តមណ្ឌលគិរីភាគច្រើនមាន​មុខ​របរ​​ជា​អ្នក​ចម្ការដាំដុះ​ដំណាំ​ផ្សេងៗ​ដូចជា​ស្រូវ ដំឡូង បន្លែ និង​ការ​ចិញ្ចឹម​សត្វ​ជាដើម។ ​តាមរយៈ​គម្រោង​រេដបូក​កែវសីមា បាន​គាំទ្រ​ការ​បង្កើត​មុខ​របរ​សម្រាប់​ពលរដ្ឋក្នុងមូលដ្ឋាន​ដោយ​មិនបាច់​​​ចូលព្រៃកាប់ឈើដូចមុន​​ដូចជា ​ការ​ដាំដុះបន្លែ ការ​ចិញ្ចឹមសត្វ រួមទាំង​តម្បាញជាដើម ហើយពិសេស​ទៀត​នោះ ពលរដ្ឋក្នុង​សហគមន៍​ក៏​អាច​ទទួលបានប្រាក់កម្ចី​សម្រាប់យកទៅ​​ប្រើប្រាស់ និង​ពង្រីក​មុខ​របរ​ថែម​ទៀត។

អ្នកស្រី ច្រាញ់ វត្តី សមាជិក​គណៈកម្មការ​ក្រុម​សន្សំប្រាក់​នៅ​សហគមន៍​ភូមិ​ពូតាំង​ប្រាប់​ថា ផល​ប្រយោជន៍​ធំ​បំផុតនៃ​ការ​បង្កើត​​ក្រុម​សន្សំប្រាក់នៅសហគមន៍ភូមិពូតាំង​ គឺ​​ជួយ​ពលរដ្ឋ​ក្នុងសហគមន៍​មានលទ្ធភាពទទួលបាន​ប្រាក់កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​ទាបមិន​បាច់​ប្រើកម្ចី​ពី​​ធនាគារ​និងអង្គការផ្សេងៗដែលមាន​អត្រាការប្រាក់ខ្ពស់ និង​​ប្រឈម​ហានិភ័យ​ផ្សេងៗ​៕

The post សហគមន៍ភូមិពូតាំង ចងក្រងក្រុមបង្កើតមុខរបរ​​ក្នុងមូលដ្ឋាន មាន​ផ្តល់កម្ចីការប្រាក់ទាប appeared first on Kampuchea Thmey Daily.

រមៀត​ភ្លើង​ដាំដុះ​តាម​ធម្មជាតិ ​ជួយ​ថែ​សម្ផស្ស​សម្រាប់​ស្រ្តី ​ប្រើក្នុង​ម្ហូប​បន្ថែម​រសជាតិ​កាន់តែ​ឆ្ងាញ់
រមៀត​ភ្លើង ត្រូវ​បាន​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ក្នុង​ខេត្ត​មណ្ឌលគិរី​ដាំ​តាម​ដី​វាល​តាម​រដូវ ដែល​អាច​ប្រើ​ជា​ឱសថ​ថែ​រក្សា​សម្រស់ និង​អាច​ប្រើ​ជា​គ្រឿង​ផ្សំ​ក្នុង​គ្រឿង​សម្ល។

អ្នក​ស្រី សម សាមៀន ស្រ្តី​ជនជាតិ​ដើម​ភាគតិច​នៅ​ភូមិ​​ពូត្រុំ សង្កាត់​រមនា ក្រុង​សែន​មនោរម្យ​បាន​ប្រាប់​ពី​គុណប្រយោជន៍​នៃ​រមៀត​ភ្លើង​ដែល​ជនជាតិ​ដើម​ភាគតិច​ក្នុង​ខេត្ត​មណ្ឌលគិរី​បាន​ដាំ ដែល​អាច​ប្រើ​លាយ​ជាមួយ​ទឹកឃ្មុំ​លាប​ស្បែក​ធ្វើ​ឲ្យ​សាច់​ចាំ​។ បន្ថែម​ពី​នេះ​ក៏​អាច​ប្រើ​ជា​គ្រឿង​ផ្សំ​ក្នុង​ម្ហូប​ដូច​ជា​សម្ល​ប្រហើរ​ដ៏​មាន​ឱជារស​ឈ្ងុយឆ្ងាញ់​ផង​ដែរ៕

The post រមៀត​ភ្លើង​ដាំដុះ​តាម​ធម្មជាតិ ​ជួយ​ថែ​សម្ផស្ស​សម្រាប់​ស្រ្តី ​ប្រើក្នុង​ម្ហូប​បន្ថែម​រសជាតិ​កាន់តែ​ឆ្ងាញ់ appeared first on Kampuchea Thmey Daily.

«សាស់» ឧបករណ៍​សម្គាល់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ខេត្ត​ភាគ​ឦសាន ​មានប្រវត្តិ​តជំនាន់
ជនជាតិ​ដើម​ភាគតិច​ពូនងក្នុង​ខេត្ត​មណ្ឌលគិរី បាន​ចេះត្បាញ​ឧបករណ៍​ម្យ៉ាង​ត​ជំនាន់​ពី​ដូនតា​សម្រាប់​បម្រើ​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។

ឧបករណ៍​នេះ​ត្រូវ​បាន​ជនជាតិ​ភាគតិច​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​ហៅ​ថា​ «សាស់» ដែល​ច្នៃ​ចេញ​ពី​ឫស្សី។

«សាស់» ជា​ឧបករណ៍​សម្គាល់ពី​​អត្តសញ្ញាណ​ជនជាតិ​ភាគតិច​នៅ​ខេត្ត​ភាគ​ឦសាន ដែល​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិចស្ពាយ​ពេល​ទៅ​រក​បេះ​បន្លែ​ ផល​ដំណាំ​ និងដាក់​របស់របរ​ផ្សេង​ៗ​ទៀតពេលទៅ​ផ្សារ​ឬ​ចម្ការ​៕

The post «សាស់» ឧបករណ៍​សម្គាល់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ខេត្ត​ភាគ​ឦសាន ​មានប្រវត្តិ​តជំនាន់ appeared first on Kampuchea Thmey Daily.

ពូជ​ត្រឡាច​ថ្ម​ជនជាតិ​ភាគតិច​ពូនង ​ក្នុង​ខេត្ត​មណ្ឌលគិរី អាច​ដាំ​បាន​ទម្ងន់​ដល់ ១៥ គីឡូក្រាម
ពូជ​ត្រឡាច​ម្យ៉ាង​ត្រូវ​បាន​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ពូនង​ក្នុង​ខេត្ត​មណ្ឌលគិរី​ដាំ​បាន​ទម្ងន់​រហូត​ដល់ ១០ គីឡូក្រាម និងអាច​ធំ​លូតលាស់​ដល់ទម្ងន់ ១៥ គីឡូក្រាម​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​ការពារ​ធម្មជាតិ​កែវសីមា​ក្នុង​ខេត្ត​មណ្ឌលគិរី​កាលពី​ពេល​ថ្មីៗ​នេះ ក្រុម​អ្នក​សារព័ត៌មាន​ជា​ច្រើន​ស្ថាប័ន បាន​ចុះ​ទៅ​ស្វែងយល់​ពី​ការ​ដាំ​ដុះ​ដំណាំ​កសិកម្ម​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ពូនង​នៅ​ភូមិ​ពូត្រុំ សង្កាត់​រមនា ក្រុង​សែន​មនោរម្យ។ ក្នុង​ដំណើរ​ចុះ​ស្វែង​យល់​ពី​ជីវភាព​ និង​ការ​រស់នៅ​តាម​ភូមិ​របស់​ជនជាតិ​ដើម​ភាគតិច​នៅ​ភូមិភាគ​ឦសាន​ ពលរដ្ឋ​ជនជាតិដើមភាគតិច​ក៏​បាន​បង្ហាញ​ពី​ពូជ​ត្រឡាច​​មួយ​ប្រភេទ ដែល​មាន​ទម្ងន់​រហូត​ដល់ ១០ គីឡូក្រាម​។

ពូជ​ត្រឡាច​​នេះ ​បើ​តាម​ជនជាតិ​ដើម​ពូនង​ប្រាប់​ថា អាច​ដាំបាន​ទម្ងន់​រហូត​ដល់ ១៥ គីឡូក្រាម។ ជាមួយ​​ទម្ងន់និង​រូបរាង​ធំ​ជាងពូច​​ត្រលាច​ធម្មតា​ជា​ទូទៅ ពលរដ្ឋ​ជនជាតិដើម​ភាគតិច​បាន​​អះអាង​ថា ​ជា​ពូជ​ត្រលាច​ដាំ​ត​ជំនាន់​ពី​ដូនតា​របស់​ជនជាតិ​ភាគ​តិច​ ហើយ​មិន​មាន​ដាំ​នៅ​តំបន់​ផ្សេង​ទៀត​នោះ​ទេ៕

The post ពូជ​ត្រឡាច​ថ្ម​ជនជាតិ​ភាគតិច​ពូនង ​ក្នុង​ខេត្ត​មណ្ឌលគិរី អាច​ដាំ​បាន​ទម្ងន់​ដល់ ១៥ គីឡូក្រាម appeared first on Kampuchea Thmey Daily.

ជនជាតិ​ភាគតិច​នៅ​ភូមិ​ពូតាំង​ខេត្ត​មណ្ឌលគិរី មាន​ប្រពៃណី​ចិញ្ចឹម​ជ្រូក​កណ្តុរ​តាម​គ្រួសារ ខណៈ​តម្លៃ​កើន​ឡើង​ខ្ពស់
ជ្រូក​កណ្តុរ​ត្រូវ​បាន​ពលរដ្ឋ​ជនជាតិ​ភាគតិចពូនង​​ក្នុង​ខេត្ត​មណ្ឌលគិរី​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​។ ក្នុង​ភូមិ​ពូតាំង សង្កាត់​រមនា ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ការ​ចិញ្ចឹម​ជ្រូក​កណ្ដុរ​ស្ទើរតែ​មាន​គ្រប់​ខ្នង​ផ្ទះ ខណៈ​សហគមន៍​បាន​អះអាង​តម្លៃ​​ជ្រូក​កណ្តុរ​កាន់​តែ​មាន​ហាងឆេង​ខ្ពស់ ដោយសារ​កំណើន​អ្នក​ទេសចរ​មក​លេង​ខេត្ត​មណ្ឌលគិរី។

លោក មុន្នី ប៊ុនសែន អនុប្រធាន​គណៈកម្មការ​សហគមន៍ជនជាតិភាគតិចពូនង​នៅ​​ភូមិ​ពូតាំង សង្កាត់​រមនា ក្រុង​សែន​មនោរម្យ​ បាន​ប្រាប់​ថា ជ្រូក​កណ្តុរ​ត្រូវ​បាន​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​​​តាម​តិច​តាម​ច្រើន ស្ទើរ​តែ​គ្រប់ខ្នង​​ផ្ទះ។

​ជ្រូក​កណ្តុរ​ដែល​ចិញ្ចឹម​តាម​បែប​ធម្មជាតិ​ទទួលការពេញនិយមជាមួយ​រសជាតិ​ឆ្ងាញ់ ស្រប​ពេល​តម្រូវការ​កើន​ឡើង​ធ្វើ​ឲ្យ​តម្លៃ​ក៏​លក់​បាន​ថ្លៃ​ជាង​មុន។

លោក​ មុន្នី ប៊ុនសែន បាន​លើក​ឡើង​ភាព​ខុស​គ្នា​ជ្រូក​កណ្តុរ​គឺ​រូបរាងតូច មាន​រោម​ច្រើន ខ្លាញ់​តិច។ ​តម្លៃ​​អាច​លក់​បាន​មួយ​គីឡូ ១២ ០០០ រៀល ខណៈ​ជ្រូក​ក្នុង​ស្រុក​មួយ​ចំនួន​អាច​លក់​បាន​ត្រឹម ៨ ០០០ រៀល ទៅ ៩ ០០០ រៀល​ក្នុង​មួយ​គីឡូក្រាម៕

The post ជនជាតិ​ភាគតិច​នៅ​ភូមិ​ពូតាំង​ខេត្ត​មណ្ឌលគិរី មាន​ប្រពៃណី​ចិញ្ចឹម​ជ្រូក​កណ្តុរ​តាម​គ្រួសារ ខណៈ​តម្លៃ​កើន​ឡើង​ខ្ពស់ appeared first on Kampuchea Thmey Daily.