Yin Sambo, Author at Kampuchea Thmey Daily

អគ្គនាយកក្រុមហ៊ុនថ្នាំពណ៌ Cam-Paint៖ មនុស្ស​ត្រូវការ​សន្សំ ៤យ៉ាង​នេះទើបដុះដើមសុភមង្គលបាន
មនុស្សជាច្រើន បានកំណត់អត្ថន័យ​សុភមង្គល​ក្នុង​ជីវិតខុសៗគ្នា ទៅតាមផ្នត់គំនិតរៀងខ្លួន ប៉ុន្តែ​មនុស្ស​ជាច្រើន នៅមានចន្លោះខ្វះខាត និង​មិនអាច​រកឃើញ​សុភមង្គល​បានពេញលេញនៅឡើយ ​ទាំង​ក្នុង​ជីវិត សិក្សា ការងារ អាជីវកម្ម និង​ជីវិត​គ្រួសារ។ សម្រាប់លោក សោម សម្បត្តិ អគ្គនាយក​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ Cam-Paint បានកំណត់ពាក្យថា «សុភមង្គល» ក្នុងសង្គមសព្វថ្ងៃ ដោយផ្អែកលើការខិតខំប្រឹងប្រែងទាញយកចំណុចសំខាន់ៗចំនួន ៤យ៉ាង មកដាក់ក្នុងខ្លួន ទើបលេចចេញនូវសុភមង្គលពិតប្រាកដមួយសម្រាប់ខ្លួនឯង និងគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល ។

«ដើម្បី​ទទួលបាន​សុភមង្គល​ក្នុង​ជីវិត យើង​ត្រូវ​សន្សំ 4 យ៉ាង គឺ​សន្សំ​ចំណេះដឹង សន្សំ​ពេលវេលា សន្សំ​សុខភាព និង​សន្សំ​លុយ»។ នេះបើតាមការឱ្យនិយមន័យរបស់លោក សោម សម្បត្តិ ដែលបានលើកឡើងក្នុង​សិក្ខាសាលាមួយ​ស្តីពី «អាថ៌កំបាំង​កសាង​គ្រួសារ​ដ៏​មាន​សុភមង្គល»។

ម្ចាស់ក្រុមហ៊ុនថ្នាំលាបពណ៌ធម្មជាតិ ដដែលរូបនេះសង្កត់ធ្ងន់ថា៖ «មនុស្ស​គ្រប់គ្នា​សុទ្ធតែ​មានបំណង​ចង់បាន​សុភមង្គល ហើយ​សុទ្ធតែ​អាចបង្កើត​សុភមង្គល​បាន​សម្រាប់​ខ្លួនឯង គ្រាន់តែ​មិនទាន់​ដឹង​ពី​វិធី​ដើម្បី​ទទួលបាន​សុភមង្គល​តែប៉ុណ្ណោះ»។

លោក បន្តថា៖ «ចំណេះដឹង​សំខាន់​ណាស់​សម្រាប់​មនុស្ស ព្រោះថា​ជីវិត​អាច​ជោគជ័យ​ទៅបាន​លុះត្រាតែ​យើង​មានចំណេះទូលំទូលាយ ​សម្រាប់​ដោះស្រាយរាល់គ្រប់​បញ្ហាប្រឈមក្នុងជីវិត និងប្រើចំណេះដឹងឱ្យបានទូលំទូលាយ ​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវិត និង​ក្នុងសង្គម»។

សហគ្រិន​ដែលបង្កើតរោចក្រផលិតថ្នាំលាបដំបូងគេនៅស្រុកខ្មែរ រូបនេះបន្ថែមថា៖ ពាក្យថា ចំណេះដឹង ​គឺ​មិន​ប្រាកដថា​ត្រូវ​រៀន​តែ​ក្នុង​សាលា​នោះទេ យើង​អាច​ស្វែងរក​ចំណេះ​ដឹងបាន​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង​វិស័យ​ការងារ និង​ពី​ផ្នែកផ្សេងៗទៀត​ក្នុង​ការរស់នៅ។ បន្ថេមពីនេះ ពេលវេលា​ក៏​សំខាន់​ណាស់ដែរ​សម្រាប់​មនុស្ស ព្រោះ​ថាបើ​យើង​មិនចេះ​គ្រប់គ្រង​ពេលវេលា​ឱ្យបាន​ល្អ​ទេនោះ យើង​នឹង​ចាយ​ជីវិត​ចោល​ដោយ​មិនបាន​ធ្វើ​រឿង​ដែលមាន​ប្រយោជន៍​សម្រាប់​ជីវិត​នោះទេ។ ការគ្រប់គ្រង​ពេលវេលា​បានល្អ វា​អាចធ្វើឱ្យ​យើង​ទទួលបាន​ការអភិវឌ្ឍ​ក្នុងពេល​ដ៏​សមប្រកប ដែល​វា​រុញច្រាន​ឱ្យ​ជីវិត​ទទួលបាន​ជោគជ័យ​រួមទាំង​មាន​សុភមង្គល​ក្នុង​គ្រួសារ​ថែមទៀត​ផង។

ក្រៅពីនេះ សុខភាព ក៏​ជា​រឿង​ចម្បង​មួយទៀត​ដែរ​សម្រាប់​សុភមង្គល របស់មនុស្សទូទៅគ្រប់គ្នា មិនអាចខ្វះបាន។ បើ​សុខ​ភាពមិន​រឹងមាំ យើង​ក៏​គ្មាន​កម្លាំង​ឯណា​ទៅយក​ឈ្នះ​បញ្ហា​នានា​នោះទេ ហើយ​បើ​យើង​មិនអាច​ឈ្នះ​លើ​អាជីវកម្ម ឬ​មិនអាច​ឈ្នះ​លើ​ការតាំង​ចិត្ត​របស់​យើង​នោះទេ យើង​ក៏​មិនអាច​ទទួលបាន​សុភមង្គល​នោះដែរ។

ដូច្នេះមនុស្សគ្រប់គ្នា ដាច់ខាតត្រូវតែ​រក្សា​សុខភាព​ឱ្យបាន​ល្អ​សម្រាប់​អភិវឌ្ឍ​លើ​វិស័យ​ការងារ និង​ផ្តល់​ភាពកក់ក្តៅ​ដល់​ក្រុមគ្រួសារ។ ចំណុច​សំខាន់​ចុងក្រោយ គឺ​មនុស្ស​គ្រប់គ្នា​ត្រូវតែ​សន្សំ​ថវិកា និងបណ្ដុះនូវទម្លាប់សន្សំនេះឱ្យបាន ធ្វើយ៉ាងណា​ឱ្យសុខភាពហិរញ្ញវត្ថុរបស់ខ្លួនឯង និងគ្រួសារមាន​ភាពរឹងមាំ​។

លោកបន្ថែមថា៖ ជាការ​ពិតណាស់​ថា លុយ​មិនមែនជា​ធាតុ​គ្រប់យ៉ាង​របស់​សុភមង្គល​នោះទេ តែ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​បានល្អ គឺជា​ធាតុ​សំខាន់​មួយ​ដើម្បី​កសាង​សុភមង្គល។ លោក សោម សម្បត្តិ ​បានបញ្ជាក់​​ថា អ្នកមាន​គេ​ដក​លុយសន្សំទុកសិន ​មុននឹង​ចាយ មិនមែន​ចាយលុយ​ហើយ​បាន​រក​វិធី​ទប់​តាម​ក្រោយ​នោះទេ៕

The post អគ្គនាយកក្រុមហ៊ុនថ្នាំពណ៌ Cam-Paint៖ មនុស្ស​ត្រូវការ​សន្សំ ៤យ៉ាង​នេះទើបដុះដើមសុភមង្គលបាន appeared first on Kampuchea Thmey Daily.

ស្អែកនេះ! វេទិកាសហគ្រិនកសិកម្មកម្ពុជានឹងវែកញែកពី «គំនិតច្នៃប្រឌិតនៃកសិកម្មក្នុងបរិបទកូវីដ»
នៅថ្ងៃទី២៨ ខែកក្កដា ២០២១ សហគ្រិន និងវាគ្មិនជំនាញមកពីស្ថាប័នល្បីៗខាងផ្នែកកសិកម្ម នឹងបង្កើតវេទិកា សន្និសីទសហគ្រិនកសិកម្មកម្ពុជា តាមអនឡាញ ក្រោមប្រធានបទ «គំនិតច្នៃប្រឌិតនៃកសិកម្មសម្រាប់ការរីកចម្រើនប្រកបដោយចីរភាព»។

កសិកម្ម គឺជាវិស័យមួយដ៏សំខាន់ និងជាឆ្អឹងខ្នងនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ប៉ុន្តែនារយៈពេលប៉ុន្មានឆ្នាំនេះ វិស័យកសិកម្មហាក់កំពុងជួបបញ្ហាប្រឈមខ្លះៗ ដោយសារឥទ្ធិពលកូវីដ១៩ នៅបន្តរាតត្បាត។ មើលឃើញពីបញ្ហាប្រឈមនេះ ទើបសន្និសីទដោយមានការចូលរួមពីវាគ្មិនពោរពេញទៅដោយបទពិសោធន៍ និងចំណេះដឹងល្អៗ មកពីស្ថាប័នរដ្ឋ និងឯកជន បង្កើតវេទិកាពិភាក្សាតាមអនឡាញមួយ នៅថ្ងៃទី២៨ កក្កដា ២០២១ស្អែកនេះ។

កិច្ចពិភាក្សាចម្បងក្នុងកម្មវិធីនេះនឹងសង្កត់ធ្ងន់ទៅលើ ឱកាសនៃការស្វែងយល់អំពីវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា និងជាពិសេសដំណើរការវិស័យកសិកម្មនៅកម្ពុជាក្នុងបរិបទកូវីដ១៩ សព្វថ្ងៃ។ ប្រធានបទ គំនិតច្នៃប្រឌិតនៃកសិកម្មសម្រាប់ការរីកចម្រើនប្រកបដោយចីរភាព នេះនឹងមានបែងចែកជា ៤ ផ្នែក៖

១- ដំណើរការ បញ្ហា និងឱកាសសម្រាប់វិស័យកសិកម្មកម្ពុជា

២-គោលនយោបាយអភិវឌ្ឍន៍កសិកម្មរបស់រាជរដ្ឋាភិបាលឆ្នាំ ២០៣០ និងលខ័ណ្ឌតំរូវភូតគាមអនាម័យសំរាប់នាំចេញកសិកផល

៣-ករណីផ្សេងៗរបស់ធុរៈកិច្ចកសិកម្ម មេរៀន ឧបសគ្គ និងដំណើរឆ្ពោះតទៅមុខ

៤-កញ្ចប់ជំនួយគាំទ្រដល់សហគ្រិនកសិកម្មកម្ពុជា

វេទិកាពិភាក្សាតាមអិនធឺណេតនេះ នឹងចំណាយពេល ៣ម៉ោង កន្លះ ជុំវិញចំណេះដឹងថ្មីៗផ្សេងទៀត ក្រៅពីប្រធានបទខាងលើ ដូចជា៖ -ការផ្លាស់ប្ដូរគំនិតថ្មីៗ ទាក់ទងនឹងព័ត៌មានគោលនយោបាយរាជរដ្ឋាភិបាល និងយុទ្ធសាស្រ្ត ២០២០-២០៣០ និន្នាការនៃទីផ្សារ -ការផ្ដល់ឱកាសគាំទ្រកម្មវិធីនានាទាំងរបស់រដ្ឋនិងឯកជនរួមមានការជួយផ្នែកបច្ចេកទេស ដើម្បីពន្លឿនអាជីវកម្មរបស់សហគ្រិនកសិកម្មនៅក្នុងប្រទេសកម្ពុជាជាដើម៕

The post ស្អែកនេះ! វេទិកាសហគ្រិនកសិកម្មកម្ពុជានឹងវែកញែកពី «គំនិតច្នៃប្រឌិតនៃកសិកម្មក្នុងបរិបទកូវីដ» appeared first on Kampuchea Thmey Daily.

លោកបណ្ឌិត គឹម ហ៊ាង៖ ចង់ក្លាយជាអ្នកមានពីវ័យក្មេងត្រូវមាន ២ចំណុចនេះដាច់ខាត
ក្លាយជាអ្នកមាន ទាំងនៅវ័យក្មេង អ្នកណាៗក៏តែងតែនឹកស្រមៃថាថ្ងៃណាមួយ នឹងដើរដល់ចំណុចនេះដែរ ប៉ុន្តែក៏មិនត្រូវមើលរំលង ឬគិតតែស្រមៃ ដោយមិនស្វែងយល់ពីកត្តាសំខាន់ ដែលនឹងអាចនាំអ្នកទៅដល់ចំណុចនោះដែរ។

ទាក់ទងនឹងចំណុចនេះ អគ្គនាយកក្រុមហ៊ុន Khmer Real Estate លោក បណ្ឌិត គឹម ហ៊ាង បានចែករំលែកបទពិសោធន៍ និងគន្លឹះសំខាន់ ២ចំណុច ដើម្បីរៀបចំខ្លួនឱ្យក្លាយជាអ្នកមានពីវ័យក្មេងទៅ ជាពិសេសសម្រាប់យុវវ័យ ក្នុងយុគសម័យទំនើប និងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជាយើង ។

ទី១ ត្រូវឈ្នះលើភាពល្ងង់ខ្លៅរបស់ខ្លួនឯង

យកឈ្នះលើភាពល្ងង់ខ្លៅរបស់ខ្លួនឯង មានន័យថា គាត់ត្រូវតែតស៊ូរៀនសូត្រហើយ រៀនសូត្រទៀត។ លោក បណ្ឌិត គឹម ហ៊ាង ពន្យល់ថា កុំធ្វើខ្លួនជាទឹកពេញដបឱ្យសោះ បើសិនជាមាត់ និងចិត្តគំនិតយើងចង់ក្លាយជាអ្នកមានមែន ត្រូវបន្តរៀនសូត្រឱ្យបានច្រើន ដោយគ្មានទីបញ្ចប់ឡើយ។

«ដូច្នេះដើម្បីក្លាយជាអ្នកមានបាន បុគ្គលទាំងឡាយ ជាពិសេសយុវជន ត្រូវយកឈ្នះភាពល្ងង់ខ្លៅរបស់ខ្លួនឯង តាមរយៈការរៀនគ្មានទីបញ្ចប់»។ លោកបណ្ឌិត គឹម ហ៊ាង បន្ថែម។

ទី២ ត្រូវយកឈ្នះលើភាពខ្ជិលច្រអូសរបស់ខ្លួនឯង

លោក គឹម ហ៊ាន ពន្យល់ថា ចំណុចនេះរឹតតែសំខាន់ ដូចពាក្យចាស់មួយឃ្លាពោលថា «មាគ៌ាទៅកាន់ភាពជោគជ័យ គ្មានដានជើងមនុស្សខ្ជិលទេ»។ និយាយឱ្យខ្លី បើខ្ជិលហើយ ដាច់ខាតមិនអាចក្លាយជាអ្នកមានបានទេ លើលែងតែអ្នកនោះ កើតមកក្នុងត្រកូលអ្នកមានស្រាប់ ទទួលមរតកពីម្ដាយឳពុកគាត់ ឬក៏ត្រូវឆ្នោតអី អាចក្លាយជាអ្នកមានដែរ តែបើមិនចេះធ្វើអី ក៏អាចក្លាយជាអ្នកក្រ នៅថ្ងៃណាមួយវិញមិនខាន។

ដូច្នេះ បុគ្គលដែលបង្កើតភាពឧស្សាហ៍ព្យាយាម មិនខ្ជិលច្រអូស ប្រឹងប្រែងដោយខ្លួនឯង បង្កើតលុយដោយខ្លួនឯង ពួកគាត់នឹងក្លាយជាអ្នកមាននៅថ្ងៃណាមួយមិនខាន។ លោក គឹម ហ៊ាង សង្កត់ធ្ងន់។

អគ្គនាយកក្រុមហ៊ុន Khmer Real Estate រូបនេះលើកឡើងបន្ថែមថា៖ យុវជនកម្ពុជាយើងមួយចំនួន មិនដឹងថាគាត់កំពុងគិតអីទេ ម៉ោង ១២យប់ហើយ នៅចំណាយពេលលើអិនធឺណេត លេងតែហ្វេសប៊ុក មើលតែយូធូប ជជែកគ្នាតែពីរឿងអត់ប្រយោជន៍ ដល់ពេលក្រោកពីដេក ម៉ោង៩ ម៉ោង១០ ព្រឹក។

«ភាពខ្ជិលច្រអូស ជាកត្តាមិនអាចឱ្យយុវជនកម្ពុជា សម្រេចបំណងក្លាយជាអ្នកមានបានឡើយ។ អ៊ីចឹង បើចង់មាន ត្រូវតែយកឈ្នះភាពខ្ជិលច្រអូសរបស់ខ្លួនឯងឱ្យបាន។ ដូចពាក្យគេនិយាយថា បក្សី ដែលហើរពីសំបុកពីព្រលឹម តែងតែរកចំណីបានមុន បក្សីដែលហើរចេញពីសំបុកយឺត»។  នេះបើតាមការពន្យល់របស់លោក បណ្ឌិត គឹម ហ៊ាង។

បន្ថែមពីនេះ លោក គឹម ហ៊ាង សង្កត់ធ្ងន់ទៀតថា៖ ចំណុចមួយទៀត មនុស្សគ្រប់គ្នា ត្រូវដឹងឱ្យច្បាស់ពីខ្លួនឯង Who you are? ចំណេះដឹង និងបទពិសោធន៍មានកម្រិតណា ឈរនៅកន្លែងណា ធ្វើឱ្យចំ ខំប្រឹងធ្វើកិច្ចការងារឱ្យបានល្អ។ ក្នុងនាមជាបុគ្គលិកថ្នាក់ក្រោម យើងត្រូវប្រឹងធ្វើការឱ្យខ្លាំង ដើម្បីក្លាយជាប្រធានក្រុម ក្នុងនាមជាប្រធានក្រុម ត្រូវប្រឹងធ្វើការឱ្យល្អ ដើម្បីក្លាយជាអ្នកគ្រប់គ្រង។ អ៊ីចឹង ត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ ថាខ្លួនឯងជានរណា ហើយធ្វើកិច្ចការងារនោះដោយការទទួលខុសត្រូវ និងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព នោះអ្នកនឹងទៅដល់ កន្លែងដែលប្រាថ្នា៕

The post លោកបណ្ឌិត គឹម ហ៊ាង៖ ចង់ក្លាយជាអ្នកមានពីវ័យក្មេងត្រូវមាន ២ចំណុចនេះដាច់ខាត appeared first on Kampuchea Thmey Daily.

សហគ្រិន ៣រូប ប្រាប់បទពិសោធន៍ជ្រោងម៉ាកយីហោក្នុងស្រុកកុំឱ្យដួលក្នុងសមរភូមិកូវីដ
ឥទ្ធិពលរបស់កូវីដគិតមកទល់ពាក់កណ្ដាលឆ្នាំ២០២១នេះ មិនទាន់មានសញ្ញាថាថមថយឡើយ មិនថានៅប្រទេសកម្ពុជា ក្នុងតំបន់អាស៊ាន ឬសកលលោកទេ។ កត្តានេះ បានរុញឱ្យម្ចាស់អាជីវកម្ម សហគ្រិនទាំងឡាយ ដែលកំពុងកាន់កាប់មុខរបរ និងជំនួញនៅក្នុងដៃ ប្រឹងប្រែងជំនះឥទ្ធិពលដ៏អាក្រក់នៃជំងឺកូវីដ១៩ លៃយ៉ាងណាទាញ អាជីវកម្មរបស់ខ្លួនឱ្យបន្តនិរន្តរភាពមួយដង្ហើមទៀត ទម្រាំកូវីដនឹងសាបរលាបនៅថ្ងៃណាមួយ។

ថ្ងៃនេះ កម្ពុជាថ្មី សូមចែករំលែកបន្តនូវបទពិសោធន៍របស់សហគ្រិនឆ្នើមចំនួន ៣រូប ដែលពួកគាត់ បាននឹងកំពុងបន្តរៀបចំយុទ្ធសាស្ត្រ និងប្រើគ្រប់មធ្យោបាយ ដើម្បីរក្សាម៉ាកយីយោក្នុងស្រុករបស់ខ្លួនឱ្យនៅតែអាចបន្តឈរជើងបាន ក្នុងស្ថានភាពដ៏លំបាកបំផុតនេះ។

១. ឧកញ៉ា ហ៊ួត ជា ម្ចាស់ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់គ្រប់ប្រភេទ

ឧកញ៉ា ហ៊ួត ជា បានប្រាប់ឱ្យដឹងថា៖ ឥទ្ធិពលដ៏អាក្រក់របស់កូវីដ បានធ្វើឱ្យទីផ្សាររបស់អាជីវកម្មតូចធំ សឹងគ្រប់ប្រភេទទាំងអស់ជាប់គាំង។ កាលណាទីផ្សារគាំង នឹងធ្វើឱ្យប៉ះពាល់បញ្ហាហិរញ្ញវត្ថុ ដោយបាត់បង់ចំណូល ហើយជំហ៊ានបន្ទាប់ គឺប្រឈមមុខនឹងការបិទទ្វារ បុគ្គលិកបាត់បង់ការងារ ម្ចាស់អាជីវកម្មខាតបង់សព្វបែបយ៉ាង។

សម្រាប់លោក «ការព្យាករណ៍ទុកមុន ពីផលប៉ះពាល់នៃឥទ្ធិពលកូវីដមកលើអាជីវកម្ម គឺជារឿងចាំបាច់បំផុត ដែលសហគ្រិន និងម្ចាស់អាជីវកម្មទាំងអស់ ត្រូវមានភាពវៃឆ្លាតត្រៀមខ្លួនទុកជាមុនឱ្យបានដាច់ខាត»។ ក្នុងន័យនេះ ម្ចាស់ម៉ាកយីយោ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទរូបនេះ បញ្ជាក់ថា សម្រាប់លោក ជាទស្សនៈផ្ទាល់ខ្លួន លោកបានព្យាករណ៍ថា យ៉ាងហោចណាស់ ស្ថានភាពកូវីដនៅកម្ពុជាអាចនឹងបន្តជះឥទ្ធិពលអាក្រក់ ៣ឆ្នាំ ឥឡូវឃើញថា វាកំពុងកើតឡើងចូលជិត ២ ឆ្នាំហើយ។

សហគ្រិនរូបនេះ ពន្យល់បន្ថែមថា៖ «សម្រាប់អាជីវកម្មខាងផ្គត់ផ្គង់គ្រឿងសំណង់ និងអចលនទ្រព្យរបស់ខ្ញុំ រងផលប៉ះពាល់ខ្លះដែរ អាចថា ត្រឹម ៣០ ទៅ៤០ភាគរយប៉ុណ្ណោះ តែមិនប៉ះពាល់ខ្លាំងពេកនោះទេ ព្រោះជាទូទៅការសាងសង់ លំនៅឋាន ឬសំណង់ផ្សេងៗ មិនអាចបញ្ចប់ត្រឹមរយៈពេលខ្លី ១ខែ ២ខែ ឬត្រឹម ៥ខែនោះទេ ពោលគឺពួកគាត់នឹងបន្តទិញវត្ថុធាតុដើមសាងសង់ជាបន្តបន្ទាប់ ទោះកំពុងស្ថិតក្នុងស្ថានភាពកូវីដរាតត្បាតក៏ដោយ»។

ឧកញ៉ា ហ៊ួត ជា ប្រាប់ទៀតថា សម្រាប់លោក ប្រឈមនឹងបញ្ហាលំបាក ដោយសារកូវីដកន្លងមក ក្រៅពីរៀបចំយុទ្ធសាស្ត្រទីផ្សារអាជីវកម្មឱ្យត្រូវនឹងបរិបទតាមបែបផែនគន្លងថ្មីនេះ លោកក៏បានងាកទៅបង្កើតមុខរបរថ្មីៗបន្ថែមទៀត ដើម្បីទប់ទល់នឹងមុខរបរមួយចំនួន ដែលកំពុងរងផលប៉ះពាល់នេះ។

២. ស្ថាបនិក​ប្រេនក្នុងស្រុក «ម៉ូបាលកាហ្វេ »​ លោក​ យ៉ែម ឈីម

ជាសហគ្រិន និងជាស្ថាបនិកបង្កើតម៉ាកយីហោកាហ្វេក្នុងស្រុកតាំងពីលក់តាមរទះរុញចល័ត ក្នុងឆ្នាំ២០១៤ រហូតដល់ពង្រីកសាខាហាងកាហ្វេ​ហាង «ម៉ូបាលកាហ្វេ» ជាច្រើនសាខាក្នុងរាជធានីភ្នំពេញ រហូតមកដល់សព្វថ្ងៃ លោក យ៉ែម ឈីម បានប្រាប់ កម្ពុជាថ្មី ឱ្យដឹងថា៖ បើនិយាយពីផលប៉ះពាល់ដោយសារឥទ្ធិពលកូវីដ១៩ លើមុខរបរប្រភេទភេសជ្ជៈនេះ មិនថាម៉ាកយីហោក្នុងស្រុក ឬប្រេនៗក្រៅស្រុកទេ សុទ្ធតែប៉ះពាល់ ហើយសឹងតែឈរជើងលែងបានបន្តទៀតផង។

លោក យ៉ែម ឈីម លើកឡើងថា៖ ជាក់ស្ដែងក្នុងស្ថានភាពកូវីដកំពុងរាតត្បាតនេះ គ្មានវិស័យណា ដែលថាមិនរងផលប៉ះពាល់ទេ គ្រាន់តែថា មានវិស័យមួយចំនួនតូច រងផលប៉ះពាល់តិចតួច។ លោកថា យើងមើលឃើញជាក់ស្ដែងថា ក្នុងបរិបទកូវីដនេះ ប្រភេទអាជីវកម្មទាក់ទងនឹងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ហាក់រងផលប៉ះពាល់តិចជាងគេបន្តិច ត្បិតអំឡុងពេលកូវីដនេះ អាជីវកម្មនេះ នៅតែជាតម្រូវការសម្រាប់បងប្អូនប្រជាពលរដ្ឋយើងជាចាំបាច់។

លោក សង្កត់ធ្ងន់ថា៖ កត្តាអំណោយផលបែបនេះហើយ ទើបហាងកាហ្វេ ម៉ូបាលកាហ្វេ(Mobile Coffee) របស់លោកអាចបន្តនិរន្តរភាពរហូតមកដល់សព្វថ្ងៃ។ គួរបញ្ជាក់ថា ហាងកាហ្វេ ម៉ូបាលកាហ្វេ របស់សហគ្រិនវ័យក្មេងរូបនេះ ទោះស្ថិតក្នុងស្ថានភាពកូវីដធ្វើឱ្យអាជីវកម្មរបស់លោកស្ងាត់ភ្ញៀវបន្តិច ប៉ុន្តែគេសង្កេតឃើញថា ម៉ាកយីហោកាហ្វេក្នុងស្រុកមួយនៅ បន្តពង្រីកសាខាជាបន្តបន្ទាប់ និងបានផ្ដល់ការងារជាច្រើនកន្លែងដល់យុវជនខ្មែរថែមទៀតផង។

៣. ថៅកែលក់បោះដុំត្រីសាលម៉ុន លោក ម៉ៅ វុត្ថា

ជួបជាមួយសហគ្រិនជើងចាស់ និងជាអ្នកប្រឡូកក្នុងវិស័យនាំចូលត្រីសាលម៉ុនពីបរទេស មកលក់ក្នុងទីផ្សារក្នុងស្រុក លោក ម៉ៅ វត្ថា ប្រាប់ឱ្យដឹងថា៖ ចំពោះអាជីវកម្មលក់ត្រីសាលម៉ុនក្នុងស្រុកយើង អំឡុងពេលកូវីដនេះ រងផលប៉ះពាល់ដូចគ្នាដែរ។ លោកថា អត្រានៃការលក់របស់ក្រុមហ៊ុនលោក ថយចុះលើសពី ៥០ភាគរយ បើធៀបនឹងកាលពីមិនទាន់មានបញ្ហាកូវីដរាតត្បាត។

«កាលពីមុនក្រុមហ៊ុនលោក អាចលក់ត្រីសាលម៉ុនស្រស់នាំចូលពីប្រទេសណរវ៉ែសបានដល់ ៥តោន ក្នុងមួយសប្តាហ៍ តែឥឡូវមិនសូវដាច់ខ្លាំងដូចមុនទេ ពោលក្នុងមួយសប្តាហ៍លក់ចេញបានក្រោម ២តោន ឬជាង ១០០ កេះ ប៉ុណ្ណោះ»។ លោក ម៉ៅ វត្ថា បញ្ជាក់។

យ៉ាងណាមិញ សហគ្រិនបើកក្រុមហ៊ុននាំចូលត្រីសាលម៉ុនស្រស់ពីប្រទេសណរវ៉េស និងអូស្ត្រាលី មកលក់នៅកម្ពុជា តាំងពីឆ្នាំ២០១១ រូបនេះពន្យល់ថា៖ កត្តាលក់ត្រីសាលម៉ុនរបស់លោកធ្លាក់ចុះ មិនមែនមកពីកត្តាទីផ្សារខ្វះអ្នកទិញនាអំឡុងពេលកូវីដនេះទេ ត្បិតតម្រូវការសាច់ត្រីសាលម៉ុននៅតែពេញនិយម សម្រាប់ប្រជាជនយើង។ លោក ម៉ៅ វត្ថា លើកឡើងថា៖

ទី១ ដោយសារ បច្ចុប្បន្ន មានក្រុមហ៊ុននាំចូលត្រីសាលម៉ុនមកលក់នៅប្រទេសកម្ពុជាច្រើនគួរសម ហើយតម្លៃក៏ប្រកួតប្រជែងគ្នាទៅតាមនោះដែរ។

ទី២ កត្តាដឹកជញ្ជូន ដោយសារវិបត្តិកូវីដ ដូច្នេះជើងយន្តហោះដឹកជញ្ជូននៅកម្ពុជាក៏មិនសូវមានច្រើនដូចពីមុន ទន្ទឹមគ្នានោះ ក៏មានខ្លះដែរ ករណីឈ្មួញខ្លះ គាត់លេងផ្លូវកាត់ ទិញត្រីសាលម៉ុន និងដឹកជញ្ជូនចូលកម្ពុជាបន្តពីប្រទេសជិតខាងយើង ក៏ធ្វើឱ្យតម្លៃលើទីផ្សារមានការប្រកួតប្រជែងខ្លាំងដែរ។

ទី៣ កត្តាអនុគ្រោះពន្ធ នៅមានកម្រិត៖ លោក ម៉ៅ វុត្ថា បញ្ជាក់ថាបើធៀបកាលពីមុន អត្រាពន្ធនាំចូលលើមុខទំនិញត្រីសាលម៉ុនស្រស់នេះ រដ្ឋយកត្រឹមតែ ៣៥ភាគរយ ទេ ឥឡូវដោយសារស្ថានភាពកូវីដរដ្ឋមានការយោគយល់ យកចន្លោះពី ១៥ ទៅ ២៥ភាគរយទេ តែបើបូកថ្លៃពន្ធ VAT ១០ ភាគរយ បន្ថែមទៀត លោកថា នៅតែអស់ថ្លៃពន្ធនាំចូលនេះខ្ពស់ បើធៀបជាមួយប្រទេសជិតខាងយើង។

សរុបរួមមកវិញ បើផ្អែកលើការចែករំលែកបទពិសោធន៍គ្រប់គ្រងអាជីវកម្ម និងមុខរបរ របស់សហគ្រិនខ្មែរទាំង ៣រូបខាងលើ ឃើញថា សុទ្ធតែទទួលរងនូវឥទ្ធិពលមិនល្អពីជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតក្នុងប្រទេសកម្ពុជា និងសកលលោក។ គន្លឹះនៃការរកច្រកចេញ គឺការព្យាករណ៍ និងត្រៀមខ្លួនទុកជាមុន ពីផលប៉ះពាល់ រយៈពេលខ្លី និងរយៈពេលវែង មានភាពបត់បែន បង្កើតឱ្យចំនូវអាជីវកម្មប្រភេទណា ដែលចំតម្រូវការទីផ្សារក្នុងស្ថានភាពនេះ និងបង្កើនការប្រកួតប្រជែង ផ្ដល់ភាពងាយស្រួលលើផ្នែកសេវាកម្មរបស់ខ្លួន នោះសហគ្រិនទាំងឡាយ នឹងអាចឆ្លងផុតដំណាក់កាលដ៏លំបាកនេះទាំងអស់គ្នា៕

The post សហគ្រិន ៣រូប ប្រាប់បទពិសោធន៍ជ្រោងម៉ាកយីហោក្នុងស្រុកកុំឱ្យដួលក្នុងសមរភូមិកូវីដ appeared first on Kampuchea Thmey Daily.

មកដឹងតម្លៃស្រូវសើមនៅវាលស្រែ គិតត្រឹមថ្ងៃទី២៣ កក្កដា នេះ
នាល្ងាចថ្ងៃទី២៣ ខែកក្កដានេះ សហព័ន្ធស្រូវអង្ករកម្ពុជា ទើបបញ្ជាក់ពីតម្លៃស្រូវសើម (តម្លៃនៅវាលស្រែ ច្រូតភ្លាមៗ) ទៅតាមបណ្ដាស្រុក នៃខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា។

ទិន្នន័យនៃតម្លៃស្រូវសើម ទាំងនោះ ត្រូវបានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) ប្រមូលពីសហគមកសិកម្មខេត្តមួយចំនួន រួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ បន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិសាត់ កំពង់ឆ្នាំង ស្វាយរៀង ព្រៃវែង តាកែវ កណ្ដាល និងខេត្តកំពង់ស្ពឺ។

ប្រភេទស្រូវ ដែលយកមកកំណត់តម្លៃ មានដូចជាប្រភេទស្រូវ សែនក្រអូប អូអឹម ៥៤៥១ និងប្រភេទស្រូវ អ៊ីអ៊ែរ ៨៥ ៕

The post មកដឹងតម្លៃស្រូវសើមនៅវាលស្រែ គិតត្រឹមថ្ងៃទី២៣ កក្កដា នេះ appeared first on Kampuchea Thmey Daily.

ក្រសួងកសិកម្មបង្ហាញតម្លៃសេវាកម្មគ្រឿងយន្ត និងដាំដំណាំគម្របដីច្បាស់ៗជូនប្រជាកសិករ
ក្នុងទិសដៅពង្រឹងសមត្ថភាពប្រើប្រាស់គ្រឿងយន្ត និងបច្ចេកទេសកសិកម្មដល់ប្រជាកសិករ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ពីតម្លៃសេវាកម្មយ៉ាងជាក់លាក់ ដើម្បីងាយស្រួលដល់កសិករ សហការ។

តម្លៃសេវាកម្ម ដែលក្រសួងកសិកម្ម បានផ្ដល់ជូន និងសហការជាមួយកសិករនាពេលកន្លងមក រួមមាន៖

១- ការកៀរពង្រាបដីចម្ការ ១៤០ ០០០៛/ហត ដីស្រែ ៦០០ ០០០៛/ហត

២- ការដាំដំណាំគម្របដីមុនដាំពោតនិងស្រូវ ១២០ ០០០៛/ហត

៣- ការដាំស្រូវ ពោត សណ្តែកដោយម៉ាស៊ីនដាំគ្រាប់ស្ងួតលើដីមិនភ្ជួររាស់១៤០ ០០០៛/ហត

៤- ការដាំដំឡូងមីដោយម៉ាស៊ីនលើដីមិនភ្ជួររាស់ ៣៥០ ០០០៛/ហត

៥- ការដាំពោត និងស្រូវលើគម្របដីស្រស់ ១៤០ ០០០៛/ហត

៦- ការដាំដំណាំចំណីសត្វ ១៤០ ០០០៛/ហត

៧- ការដាំដំណាំគម្របដីក្នុងចន្លោះឈើហូបផ្លែ ១៤០ ០០០៛/ហត

គិតមកទល់ពេលនេះ សរុបផ្ទៃដីអនុវត្ត សម្រេចបានចំនួន ១,៦៨៦ ហត និងមាន ៦៦០ គ្រួសារទទួលបានសេវាកម្មនេះ។

ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា៖ ក្នុងឆមាសទី២ ក្រុមការងារគម្រោងរបស់ក្រសួង ដាក់គោលដៅនឹងបន្តសម្របសម្រួលលើការផ្តល់សេវាកម្មគ្រឿងយន្ត និងគ្រាប់ពូជដំណាំគម្របដីឱ្យបានទាន់ពេលវេលា ជាពិសេសផ្តល់ការប្រឹក្សាយោបល់បច្ចេកទេសលើការថែទាំដំណាំ ចែករំលែកចំណេះដឹងតាមរយៈបណ្តាញសង្គម ទៅដល់តួអង្គនៃបណ្តាញកសិកម្មអភរិក្ស រៀបចំវគ្គបណ្តុះបណ្តាលដល់និស្សិត និងមន្ត្រីបច្ចេកទេសតាមប្រព័ន្ធអនឡាញ និងវាយតម្លៃប្រសិទ្ធភាពនៃប្រព័ន្ធដាំដុះរបស់បណ្តាញកសិករក្នុងឆ្នាំ២០២១។

បាត់ដំបងគឺជាខេត្តគោលដៅ ដោយផ្តោតលើផលិតកម្មដំណាំចម្ការប្រចាំរដូវ (ពោត ដំឡូងមី សណ្តែក) ឈើហូបផ្លែ និងការចិញ្ចឹមសត្វនៅតំបន់ខ្ពង់រាបក្នុងស្រុករតនៈមណ្ឌល និងផលិតកម្មស្រូវទំនាបរំពឹងទឹកភ្លៀងក្នុងស្រុកបាណន់។ គម្រោងត្រូវបានអនុវត្តនៅទីតាំងគោលសរុបចំនួន ១៨ភូមិ ក្នុងស្រុករតនៈមណ្ឌល សំឡូត និងស្រុកបាណន់ ខេត្តបាត់ដំបង។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងអនុវត្តន៍លើគម្រោងស្តីពី “ការផ្តល់សេវាបច្ចេកទេសកសិកម្មអភិរក្សដោយមានការបង់ថ្លៃសេវាកម្ម (CASF)”។ គម្រោងនេះ ត្រូវបានផ្តួចផ្តើមអនុវត្តក្នុងគោលដៅឱ្យផ្នែកឯកជនបំពេញតួនាទីរបស់ខ្លួនក្នុងដំណើរវិវឌ្ឍនាការកសិកម្មអភិរក្សតាមគោលការណ៍កសិអេកូឡូស៊ី។

គម្រោងនេះ ចាប់ផ្ដើមក្នុងឆ្នាំ២០១៨ ក្រោមកិច្ចសហការរវាងមជ្ឈមណ្ឌលសេវាកម្មកសិកម្មអភិរក្ស (CASC) ជាមួយនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម និងនាយកដ្ឋានវិស្វកម្មកសិកម្ម មជ្ឈមណ្ឌលស៊ីសេន (CE SAIN) សាកលវិទ្យាល័យ Kansas State University និងអង្គការស្វីសខនថាក់ (Swisscontact)។ គម្រោងមានរយ:ពេល ៣ឆ្នាំ (២០១៨-២០២១) ត្រូវប្រើ ប្រាស់ថវិកាសរុបចំនួន ១៩៥ ០០០ដុល្លារ ដែលបានមកពីជំនួយឥតសំណងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC)៕

The post ក្រសួងកសិកម្មបង្ហាញតម្លៃសេវាកម្មគ្រឿងយន្ត និងដាំដំណាំគម្របដីច្បាស់ៗជូនប្រជាកសិករ appeared first on Kampuchea Thmey Daily.

គ្រូបង្រៀនបច្ចេកទេសចិញ្ចឹមមាន់តាមអនឡាញបង្ហើបពីចំនួនប្រូតេអីុនដែលមាន់ត្រូវការចាំបាច់មិនអាចខ្វះបាន
ប្រូតេអ៊ីន ដើរតួនាទីចាំបាច់បំផុត សម្រាប់បង្កើតការលូតលាស់ប្រចាំថ្ងៃ បង្កើតសាច់ដុំ ទ្រទ្រង់រាងកាយមិនថា មនុស្ស ឬសត្វនោះទេ។ កង្វះសារធាតុចិញ្ចឹមប្រូតេអីុនធ្វើឱ្យសត្វមានការធំធាត់យឺត ដោយសារសាច់ដុំមិនអាចលូតលាស់  ទាំងកូនមាន់ មាន់ធំ មានការលូតលាស់យឺត ឬមិនងាយធំ ជាពិសេសគុណភាពសាច់មិនល្អ ឬមិនឆ្ងាញ់។

លោកគ្រូ រស់ ឆាំងគី គឺជាអតីតនិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកវិជ្ជសាស្ត្រសត្វ នៅសាកលវិទ្យាល័យភូមិន្ទ កសិកម្ម ចំការដូង កាលពីឆ្នាំ ២០១៥។

ក្រោយបញ្ចប់ការសិក្សាលើជំនាញឯកទេសទាំងនេះ លោក ឆាំងគី ក៏ធ្លាប់ធ្វើការងារឱ្យក្រុមហ៊ុនឯកជនលើផ្នែកផលិតចំណីសត្វ និងធ្លាប់ជាអ្នកបណ្តុះបណ្តាលជំនាញនេះបន្តដល់កសិកររាប់ពាន់នាក់។ ខាងក្រោមនេះ គឺជាបទពិសោធន៍ជាក់ស្ដែង ដែលលោកគ្រូចង់ចែករំលែក ដល់ប្រជាកសិករយើង ដែលមានបំណងចង់ចិញ្ចឹមមាន់ឱ្យត្រូវតាមក្បួនខ្នាត មាន់ឆាប់ធំ មិនងាយឈឺ អត្រាងាប់តិច មិនខាតពេល និងចំណាយដើមទុនអស់តិច ហើយងាយស្រួលរកទីផ្សារពេលលក់ចេញ។

លោក រស់ ឆាំងគី បានប្រាប់ពីលក្ខណៈបច្ចេកទេសលម្អិត ពីការដាក់ចំណីបំពេញប្រូតេអ៊ីនដល់មាន់ចិញ្ចឹម ទៅតាមអាយុ និងគីឡូរបស់មាន់ឱ្យបានត្រឹមត្រូវ ដូចខាងក្រោម ៖

– មាន់អាយុពី ១ថ្ងៃ ដល់ ២១ ថ្ងៃ ត្រូវការប្រូតេអីុនចន្លោះពី ២១% – ២២% និងត្រូវការថាមពលកំដៅ ប្រេងឆា ឬខ្លាញ់ក្នុងចំណីយ៉ាងតិច ២%

– មាន់អាយុពី ២១ថ្ងៃ ដល់ទំងន់កន្លះគីឡូ ត្រូវការប្រូតេអីុនចន្លោះពី ១៩% – ២០%

– មាន់អាយុពី ទំងន់កន្លះគីឡូ ដល់លក់ ត្រូវការប្រូតេអីុនចន្លោះពី ១៧% – ១៨%

– មេបាមាន់ត្រៀមទុកពូជ ត្រូវការប្រូតេអីុនចន្លោះពី ១៥% – ១៦%

– មេមាន់កំពុងពង ត្រូវការប្រូតេអីុនចន្លោះពី ១៧% – ១៨% និងត្រូវការជាតិរ៉ែ កាល់ស្យូម និងផូស័រចន្លោះពី ៣% – ៥%។

អ្នកឯកទេសពេទ្យសត្វ និងចំណីសត្វ រូបនេះបញ្ជាក់ថា៖ សម្រាប់ការដឹងពីកម្រិតប្រូតេអ៊ីន គឺគេមានការគណនាឱ្យបានត្រឹមត្រូវ ដូចបានរៀបរាប់អ៊ីចឹង។ ដូច្នេះពេលកសិករយើងបង្កើតចំណីដោយខ្លួនឯង ត្រូវមើលរូបមន្ត ហើយស្វែងរកវត្ថុធាតុដើមមកផ្សំបញ្ចូលគ្នាឱ្យត្រឹមត្រូវបំផុត។ ចំពោះប្រូតេអ៊ីន ដែលយើងយកមកធ្វើចំណីមាន់ដោយខ្លួនឯង អាចរកបាននៅក្នុងវត្ថុធាតុដើម ដូចជា គ្រាប់ពោតមានប្រូតេអ៊ីន៩% ចុងអង្ករ ៨% កាកសៀង ៤៦% ម្សៅត្រី ៥០% កន្ទក់ ១១% សំបកបង្គា ៣៦% កាកស្រាបៀ ២៦% និងម្សៅទឹកគោ ៣៩%។ បន្ទាប់មកដឹងកម្រិត%ហើយ ទើបយកវាមកគុណបញ្ចូលគ្នាទៅតាមចំនួនគីឡូ ហើយផ្ដល់ចំណីទៅតាមប្រភេទ ដូចជាមាន់តូច មាន់ធំ មេមាន់បា ជាដើម។

លោកគ្រូ រស់ ឆាំងគីបញ្ជាក់បន្ថែមថា ក្រៅពីប្រូតេអីុន មាន់ក៏ត្រូវការសារធាតុបំប៉នចំនួន ៣សំខាន់ទៀត រួមមាន ថាមពល វីតាមីន និងសារធាតុរ៉េ ។ លោក បញ្ជាក់ថា៖

១. ថាមពល៖ មានតួនាទី ចាំបាច់សំរាប់ជួយអោយសត្វមានចលនា មានសកម្មភាព និងទ្រទ្រង់ការរស់នៅប្រចាំថ្ងៃ។ ករណីកង្វះថាមពលសត្វនឹងប្រើខ្លាញ់បម្រុងរបស់វា ដែលជាហេតុធ្វើឱ្យវា ស្រក់ទំងន់ គ្មានកំលាំង មិនសូវមានចលនា ស្លេកស្លាំង ហេវហត់ ជាពិសេសនាំឱ្យសត្វទ្រុឌទ្រោម សុខភាព និងងាយឆ្លងជំងឺផ្សេងៗ។

២. សារធាតុរ៉ែ៖ មានតួនាទីចាំបាច់ សំរាប់ទ្រទ្រង់ឆ្អឹង ការបង្កើតកំណើត និងតុល្យាភាពរស់នៅរបស់សត្វ។  ករណីកង្វះសារធាតុរ៉ែ ដែលមានជាតិកាល់ស្យូម គឺធ្វើឱ្យឆ្អឹងសត្វតូចៗមិនលូតលាស់ ឬសំបកស៊ុត ស្តើង និងចំពោះសត្វផើមខ្វះទឹកដោះ ធ្វើឱ្យកូនខ្វះទឹកដោះ កូនខ្សោយ។ កង្វះជាតិ ផូស័រ ក៏នឹងធ្វើឱ្យសាច់ដុំខ្សោយ និងការបង្កកំណើតទាបផងដែរ។ ដោយឡែក ចំពោះកង្វះជាតិដែក នឹងធ្វើឱ្យសត្វស្លេកស្លាំង ឬ ក៏ទន់ជើង។

៣. វីតាមីន៖ មានតួនាទីចាំបាច់សម្រាប់បង្កើត និងជំនួយសុខភាពសត្វ ស្បែក រោមសត្វ និងការបន្តពូជ។ វីតាមីន មានវីតាមីន អា ដេ អឺ កា បេ សេ ជាដើម កង្វះវីតាមីន សត្វនឹងលូតលាស់យឺត សុខភាពមិនល្អ រោមដុះមិនស្អាត ជាដើម។

លោកគ្រូ រស់ ឆាំងគី បច្ចុប្បន្នក៏កំពុងបើកកសិដ្ឋានចិញ្ចឹមមាន់ដោយខ្លួនឯង នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ លោកគ្រូ ក៏មានទទួលបង្រៀនបច្ចេកទេសចិញ្ចឹមមាន់តាមអនឡាញ ដោយរៀនមួយចេះតម្លៃត្រឹមតែ ៣៥ដុល្លារ ប៉ុណ្ណោះ។ បន្ថែមពីនេះ លោកគ្រូ ក៏មានការប្រឹក្សាពិគ្រោះយោបល់បច្ចេកទេស ដោះស្រាយរាល់បញ្ហារបស់បងប្អូនសិក្ខាកាម កំពុងប្រឈម និងលក់ថ្នាំព្យាបាលមាន់ផងដែរ។ ទំនាក់ទងសួរព័ត៌មានលម្អិត 092 955 189/031 63 600 02៕

The post គ្រូបង្រៀនបច្ចេកទេសចិញ្ចឹមមាន់តាមអនឡាញបង្ហើបពីចំនួនប្រូតេអីុនដែលមាន់ត្រូវការចាំបាច់មិនអាចខ្វះបាន appeared first on Kampuchea Thmey Daily.

ក្រសួងពាណិជ្ជកម្ម៖ «ស្វាយចន្ទីខ្មែរ» កំពុងស្ថិតក្រោមការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិត្រៀមសម្រេចផែនការមេឆ្នាំ ២០២៥
ក្រសួងពាណិជ្ជកម្ម ទើបបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ ដើម្បីបន្តពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី។

តាមការបញ្ជាក់របស់ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា គោលនយោបាយជាតិនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់វិស័យស្វាយចន្ទីរបស់កម្ពុជា នាពេលខាងមុខ ដូចជា៖

-ប្រែក្លាយកម្ពុជាទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយនៅក្នុងតំបន់សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។

-ធ្វើឱ្យផលិតកម្ម និងផលិតភាព មានសមត្ថភាពប្រកួតប្រជែង ទាំងទិន្នផល និងគុណភាព។

-កម្ពុជា នឹងទទួលបាននូវតម្លៃបន្ថែមពេញលេញពីស្វាយចន្ទី ចំពោះអ្នកដាំដុះ និងអ្នកកែច្នៃ លើការអនុវត្តខ្សែច្រវ៉ាកតម្លៃ និងខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទី។

-បង្កើតឧត្តមភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មទីផ្សារ។

ដោយឡែក ស្មារតីកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនេះ ក៏បានព្រមព្រៀងគ្នាលើចំណុចស្នូលដូចជា៖ ផែនការសកម្មភាព ដំណើរការអនុវត្តគម្រោង ការតាមដានត្រួតពិនិត្យនិងការវាយតម្លៃ នឹងបន្តចូលរួមត្រួតពិនិត្យយ៉ាងលម្អិត ស្របតាមមាតិកា និងផ្នែកនីមួយៗ ព្រមទាំងបានផ្តល់ធាតុចូលកែលម្អខ្លឹមសារនៃសេចក្តីព្រាងគោលនយោបាយឱ្យមានភាពល្អប្រសើរ មុនដាក់ជូនកិច្ចប្រជុំក្រុមការងារចម្រុះអន្តរក្រសួងបន្តនាពេលខាងមុខផងដែរ។

កាលពីដើមអំឡុងខែ មករា ឆ្នាំ២០២១នេះ ឯកឧត្ដម ប៉ាន សូរស័ក្ក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ធ្លាប់បានបញ្ជាក់ឱ្យដឹងថា៖ «សេចក្តីព្រាងនយោបាយជាតិស្ដីពីដំណាំស្វាយចន្ទីខ្មែរយើង អាចនឹងដាក់ចេញជាផ្លូវការនៅក្នុងឆ្នាំនេះ ព្រោះថាដើម្បីឈានទៅទាក់ទាញវិនិយោគគិនធំៗពីក្រៅប្រទេសឱ្យមកវិនិយោគលើដំណាំនេះបាន លុះត្រាតែកម្ពុជាមានគោលនយោបាយច្បាស់លាស់»។

លោកបានបញ្ជាក់ថា ក្រៅពីគោលនយោបាយជាតិស្តីពីដំណាំស្វាយចន្ទី ក្រសួងក៏កំពុងរៀបចំគោលនយោបាយជាតិស្តីម្រេចផងដែរ។ ដំណាំស្វាយចន្ទីរ គឺជាដំណាំមានសក្តានុពលក្នុងការជួយឱ្យកម្ពុជាសម្រេចបាននូវគោលដៅនាំចេញផលិតផលកសិកម្មរបស់ខ្លួនឱ្យកើនឡើង ១២%នៅឆ្នាំ ២០២៥ ប៉ុន្តែបច្ចុប្បន្នទើបតែមានរោងចក្រកែច្នៃគ្រាប់ចន្ទីមិនដល់ ១០នោះទេ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានឱ្យដឹងថា កាលពីឆ្នាំ២០២០ កម្ពុជាបាននាំចេញស្វាយចន្ទីចំនួនជិត២២ម៉ឺនតោន កើនឡើងចំនួនជាង៨%  ទៅកាន់ទីផ្សារបរទេសសំខាន់ៗមួយចំនួនដូចជា វៀតណាម ថៃ ជប៉ុន រុស្ស៊ី ចិន ហុងកុង បារាំង កូរ៉េ តួកគី និងបង់ក្លាដែស៕

The post ក្រសួងពាណិជ្ជកម្ម៖ «ស្វាយចន្ទីខ្មែរ» កំពុងស្ថិតក្រោមការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិត្រៀមសម្រេចផែនការមេឆ្នាំ ២០២៥ appeared first on Kampuchea Thmey Daily.