Connect with us

សេដ្ឋកិច្ច

អគ្គនាយកក្រុមហ៊ុនថ្នាំពណ៌ Cam-Paint៖ មនុស្ស​ត្រូវការ​សន្សំ ៤យ៉ាង​នេះទើបដុះដើមសុភមង្គលបាន

បានផុស

នៅ

មនុស្សជាច្រើន បានកំណត់អត្ថន័យ​សុភមង្គល​ក្នុង​ជីវិតខុសៗគ្នា ទៅតាមផ្នត់គំនិតរៀងខ្លួន ប៉ុន្តែ​មនុស្ស​ជាច្រើន នៅមានចន្លោះខ្វះខាត និង​មិនអាច​រកឃើញ​សុភមង្គល​បានពេញលេញនៅឡើយ ​ទាំង​ក្នុង​ជីវិត សិក្សា ការងារ អាជីវកម្ម និង​ជីវិត​គ្រួសារ។ សម្រាប់លោក សោម សម្បត្តិ អគ្គនាយក​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ Cam-Paint បានកំណត់ពាក្យថា «សុភមង្គល» ក្នុងសង្គមសព្វថ្ងៃ ដោយផ្អែកលើការខិតខំប្រឹងប្រែងទាញយកចំណុចសំខាន់ៗចំនួន ៤យ៉ាង មកដាក់ក្នុងខ្លួន ទើបលេចចេញនូវសុភមង្គលពិតប្រាកដមួយសម្រាប់ខ្លួនឯង និងគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ដើម្បី​ទទួលបាន​សុភមង្គល​ក្នុង​ជីវិត យើង​ត្រូវ​សន្សំ 4 យ៉ាង គឺ​សន្សំ​ចំណេះដឹង សន្សំ​ពេលវេលា សន្សំ​សុខភាព និង​សន្សំ​លុយ»។ នេះបើតាមការឱ្យនិយមន័យរបស់លោក សោម សម្បត្តិ ដែលបានលើកឡើងក្នុង​សិក្ខាសាលាមួយ​ស្តីពី «អាថ៌កំបាំង​កសាង​គ្រួសារ​ដ៏​មាន​សុភមង្គល»។

ម្ចាស់ក្រុមហ៊ុនថ្នាំលាបពណ៌ធម្មជាតិ ដដែលរូបនេះសង្កត់ធ្ងន់ថា៖ «មនុស្ស​គ្រប់គ្នា​សុទ្ធតែ​មានបំណង​ចង់បាន​សុភមង្គល ហើយ​សុទ្ធតែ​អាចបង្កើត​សុភមង្គល​បាន​សម្រាប់​ខ្លួនឯង គ្រាន់តែ​មិនទាន់​ដឹង​ពី​វិធី​ដើម្បី​ទទួលបាន​សុភមង្គល​តែប៉ុណ្ណោះ»។

លោក បន្តថា៖ «ចំណេះដឹង​សំខាន់​ណាស់​សម្រាប់​មនុស្ស ព្រោះថា​ជីវិត​អាច​ជោគជ័យ​ទៅបាន​លុះត្រាតែ​យើង​មានចំណេះទូលំទូលាយ ​សម្រាប់​ដោះស្រាយរាល់គ្រប់​បញ្ហាប្រឈមក្នុងជីវិត និងប្រើចំណេះដឹងឱ្យបានទូលំទូលាយ ​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវិត និង​ក្នុងសង្គម»។

សហគ្រិន​ដែលបង្កើតរោចក្រផលិតថ្នាំលាបដំបូងគេនៅស្រុកខ្មែរ រូបនេះបន្ថែមថា៖ ពាក្យថា ចំណេះដឹង ​គឺ​មិន​ប្រាកដថា​ត្រូវ​រៀន​តែ​ក្នុង​សាលា​នោះទេ យើង​អាច​ស្វែងរក​ចំណេះ​ដឹងបាន​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង​វិស័យ​ការងារ និង​ពី​ផ្នែកផ្សេងៗទៀត​ក្នុង​ការរស់នៅ។ បន្ថេមពីនេះ ពេលវេលា​ក៏​សំខាន់​ណាស់ដែរ​សម្រាប់​មនុស្ស ព្រោះ​ថាបើ​យើង​មិនចេះ​គ្រប់គ្រង​ពេលវេលា​ឱ្យបាន​ល្អ​ទេនោះ យើង​នឹង​ចាយ​ជីវិត​ចោល​ដោយ​មិនបាន​ធ្វើ​រឿង​ដែលមាន​ប្រយោជន៍​សម្រាប់​ជីវិត​នោះទេ។ ការគ្រប់គ្រង​ពេលវេលា​បានល្អ វា​អាចធ្វើឱ្យ​យើង​ទទួលបាន​ការអភិវឌ្ឍ​ក្នុងពេល​ដ៏​សមប្រកប ដែល​វា​រុញច្រាន​ឱ្យ​ជីវិត​ទទួលបាន​ជោគជ័យ​រួមទាំង​មាន​សុភមង្គល​ក្នុង​គ្រួសារ​ថែមទៀត​ផង។

ក្រៅពីនេះ សុខភាព ក៏​ជា​រឿង​ចម្បង​មួយទៀត​ដែរ​សម្រាប់​សុភមង្គល របស់មនុស្សទូទៅគ្រប់គ្នា មិនអាចខ្វះបាន។ បើ​សុខ​ភាពមិន​រឹងមាំ យើង​ក៏​គ្មាន​កម្លាំង​ឯណា​ទៅយក​ឈ្នះ​បញ្ហា​នានា​នោះទេ ហើយ​បើ​យើង​មិនអាច​ឈ្នះ​លើ​អាជីវកម្ម ឬ​មិនអាច​ឈ្នះ​លើ​ការតាំង​ចិត្ត​របស់​យើង​នោះទេ យើង​ក៏​មិនអាច​ទទួលបាន​សុភមង្គល​នោះដែរ។

ដូច្នេះមនុស្សគ្រប់គ្នា ដាច់ខាតត្រូវតែ​រក្សា​សុខភាព​ឱ្យបាន​ល្អ​សម្រាប់​អភិវឌ្ឍ​លើ​វិស័យ​ការងារ និង​ផ្តល់​ភាពកក់ក្តៅ​ដល់​ក្រុមគ្រួសារ។ ចំណុច​សំខាន់​ចុងក្រោយ គឺ​មនុស្ស​គ្រប់គ្នា​ត្រូវតែ​សន្សំ​ថវិកា និងបណ្ដុះនូវទម្លាប់សន្សំនេះឱ្យបាន ធ្វើយ៉ាងណា​ឱ្យសុខភាពហិរញ្ញវត្ថុរបស់ខ្លួនឯង និងគ្រួសារមាន​ភាពរឹងមាំ​។

លោកបន្ថែមថា៖ ជាការ​ពិតណាស់​ថា លុយ​មិនមែនជា​ធាតុ​គ្រប់យ៉ាង​របស់​សុភមង្គល​នោះទេ តែ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​បានល្អ គឺជា​ធាតុ​សំខាន់​មួយ​ដើម្បី​កសាង​សុភមង្គល។ លោក សោម សម្បត្តិ ​បានបញ្ជាក់​​ថា អ្នកមាន​គេ​ដក​លុយសន្សំទុកសិន ​មុននឹង​ចាយ មិនមែន​ចាយលុយ​ហើយ​បាន​រក​វិធី​ទប់​តាម​ក្រោយ​នោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ចិនផ្ដល់ឧបករណ៍តេស្តរកសារធាតុញៀនចំនួន១​ ៣០០០តេស្ដ ដល់ក្រសួងមហាផ្ទៃ  

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

គ្រូពេទ្យរុស្ស៊ី បង្កើតប្រវត្តិសាស្រ្តពិភពលោក វះកាត់យកសាច់មហារីក ១៧០ដុំ ពីខ្លួនមនុស្ស ដោយជោគជ័យ

ព័ត៌មានជាតិ៦ នាទី មុន

ថ្នាក់ដឹកនាំធនាគារជាតិចង់ឱ្យកម្មកររោងចក្របើកប្រាក់ខែជាប្រាក់រៀល

សន្តិសុខសង្គម១៧ នាទី មុន

ស្នងការខេត្តបន្ទាយមានជ័យ កំពុងស្រាវជ្រាវករណីអធិការរងក្រុងប៉ោយប៉ែត យកលុយពលរដ្ឋជិត២ម៉ឺនដុល្លាររត់ការចូលក្របខណ្ឌ

ព័ត៌មានជាតិ២៤ នាទី មុន

អង្គការទស្សនៈពិភពលោក កៀរគររកសៀវភៅ ១ ម៉ឺនក្បាល ដើម្បីផ្ដល់ឱ្យបណ្ណាល័យនៅតំបន់ដាច់ស្រយាល

Sokha Hotels

ព័ត៌មានពេញនិយម