សេដ្ឋកិច្ច
ស្អែកនេះ! វេទិកាសហគ្រិនកសិកម្មកម្ពុជានឹងវែកញែកពី «គំនិតច្នៃប្រឌិតនៃកសិកម្មក្នុងបរិបទកូវីដ»
នៅថ្ងៃទី២៨ ខែកក្កដា ២០២១ សហគ្រិន និងវាគ្មិនជំនាញមកពីស្ថាប័នល្បីៗខាងផ្នែកកសិកម្ម នឹងបង្កើតវេទិកា សន្និសីទសហគ្រិនកសិកម្មកម្ពុជា តាមអនឡាញ ក្រោមប្រធានបទ «គំនិតច្នៃប្រឌិតនៃកសិកម្មសម្រាប់ការរីកចម្រើនប្រកបដោយចីរភាព»។

កសិកម្ម គឺជាវិស័យមួយដ៏សំខាន់ និងជាឆ្អឹងខ្នងនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ប៉ុន្តែនារយៈពេលប៉ុន្មានឆ្នាំនេះ វិស័យកសិកម្មហាក់កំពុងជួបបញ្ហាប្រឈមខ្លះៗ ដោយសារឥទ្ធិពលកូវីដ១៩ នៅបន្តរាតត្បាត។ មើលឃើញពីបញ្ហាប្រឈមនេះ ទើបសន្និសីទដោយមានការចូលរួមពីវាគ្មិនពោរពេញទៅដោយបទពិសោធន៍ និងចំណេះដឹងល្អៗ មកពីស្ថាប័នរដ្ឋ និងឯកជន បង្កើតវេទិកាពិភាក្សាតាមអនឡាញមួយ នៅថ្ងៃទី២៨ កក្កដា ២០២១ស្អែកនេះ។

កិច្ចពិភាក្សាចម្បងក្នុងកម្មវិធីនេះនឹងសង្កត់ធ្ងន់ទៅលើ ឱកាសនៃការស្វែងយល់អំពីវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា និងជាពិសេសដំណើរការវិស័យកសិកម្មនៅកម្ពុជាក្នុងបរិបទកូវីដ១៩ សព្វថ្ងៃ។ ប្រធានបទ គំនិតច្នៃប្រឌិតនៃកសិកម្មសម្រាប់ការរីកចម្រើនប្រកបដោយចីរភាព នេះនឹងមានបែងចែកជា ៤ ផ្នែក៖
១- ដំណើរការ បញ្ហា និងឱកាសសម្រាប់វិស័យកសិកម្មកម្ពុជា
២-គោលនយោបាយអភិវឌ្ឍន៍កសិកម្មរបស់រាជរដ្ឋាភិបាលឆ្នាំ ២០៣០ និងលខ័ណ្ឌតំរូវភូតគាមអនាម័យសំរាប់នាំចេញកសិកផល
៣-ករណីផ្សេងៗរបស់ធុរៈកិច្ចកសិកម្ម មេរៀន ឧបសគ្គ និងដំណើរឆ្ពោះតទៅមុខ
៤-កញ្ចប់ជំនួយគាំទ្រដល់សហគ្រិនកសិកម្មកម្ពុជា

វេទិកាពិភាក្សាតាមអិនធឺណេតនេះ នឹងចំណាយពេល ៣ម៉ោង កន្លះ ជុំវិញចំណេះដឹងថ្មីៗផ្សេងទៀត ក្រៅពីប្រធានបទខាងលើ ដូចជា៖ -ការផ្លាស់ប្ដូរគំនិតថ្មីៗ ទាក់ទងនឹងព័ត៌មានគោលនយោបាយរាជរដ្ឋាភិបាល និងយុទ្ធសាស្រ្ត ២០២០-២០៣០ និន្នាការនៃទីផ្សារ -ការផ្ដល់ឱកាសគាំទ្រកម្មវិធីនានាទាំងរបស់រដ្ឋនិងឯកជនរួមមានការជួយផ្នែកបច្ចេកទេស ដើម្បីពន្លឿនអាជីវកម្មរបស់សហគ្រិនកសិកម្មនៅក្នុងប្រទេសកម្ពុជាជាដើម៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


