កម្លាំងមួកខៀវកម្ពុជា Archives - Kampuchea Thmey Daily

ស្វីស ប្រកាសធ្វើការជិតស្និទ្ធជាមួយកម្ពុជា ក្នុងបុព្វហេតុកសាងសន្តិភាពសកល​
ស្វីស ប្រកាសធ្វើកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយភាគីកម្ពុជា ក្នុងបុព្វហេតុកសាងសន្តិភាពសកលលោក។ ការប្រកាសនេះ បានធ្វើឡើងតាមរយៈមន្ត្រីការទូតរបស់ស្វីសប្រចាំនៅអង្គការសហប្រជាជាតិ​ នាទីក្រុងញូយ៉ក។

ក្នុងឱកាសជួបជាមួយលោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ លោកស្រី Pascale Baeriswyl តំណាងអចិន្ត្រៃយ៍ស្វីសប្រចាំ​នៅអង្គការសហប្រជាជាតិ បានអបអរសាទរកម្ពុជា ដែលបានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការចាត់តាំង នៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ឆ្នាំ២០២៥-២០២៦។

លោកស្រី Pascale Baeriswyl បានបញ្ជាក់ប្រាប់តំណាងអចិន្ត្រៃយ៍កម្ពុជា ថា ស្វីសបានត្រៀមរួចជាស្រេច​បង្កើនកិច្ចប្រតិបត្តិការឱ្យកាន់តែល្អថែមទៀតជាមួយកម្ពុជា ពិសេសកិច្ចសហការជិតស្និទ្ធ ដើម្បីធ្វើឱ្យប្រសើរឡើងនិម្មាបនកម្មកសាងសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។

ជាការឆ្លើយតប លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជា បានចែករំលែកនូវការងារអាទិភាពមួយចំនួនរបស់កម្ពុជា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងបានគូសបញ្ជាក់ពីការរួមចំណែករបស់កម្ពុជាក្នុងកិច្ចប្រឹងប្រែងរក្សាសន្តិភាពសកល តាមរយៈការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ។

គួរជម្រាបថា រយៈពេល ៦៩ឆ្នាំ ជាសមាជិកអង្គការសហប្រជាជាតិ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពថែរក្សាសន្តិភាពពិភពលោក តាមមធ្យោបាយបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្មនៅក្រៅប្រទេស។ ក្នុងរយៈពេលជិត១០ឆ្នាំកន្លងទៅនេះ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវប្រមាណ៩ ៨២៤នាក់ ទៅចូលរួមបំពេញបេសកកម្មថែរក្សាសុខសន្តិភាពប្រកបដោយជោគជ័យ ក្នុងប្រទេសស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, ស៊ុប, ស៊ីរី, ម៉ាលី ជាដើម។

កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាកម្ពុជា​ បានជាប់ជាប្រទេសនាំមុខគេដែលផ្តល់ឱកាសឱ្យកងទ័ពជានារីទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ កាលពីថ្មីៗនេះ កម្ពុជា ក៏បានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ ដែលជាការបង្ហាញពីការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះសន្តិភាពពិភពលោក ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ដោយ៖ ធឿន វ៉ាន់សុង

The post ស្វីស ប្រកាសធ្វើការជិតស្និទ្ធជាមួយកម្ពុជា ក្នុងបុព្វហេតុកសាងសន្តិភាពសកល​ appeared first on Kampuchea Thmey Daily.

សម្ដេច ហ៊ុន សែន៖ ៦៩ឆ្នាំជាសមាជិក UN កម្ពុជារួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពថែរក្សាសន្តិភាពពិភពលោក
យកឱកាសអបអរសាទរខួប៦៩ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) សម្ដេចតេជោ ហ៊ុន សែន អះអាងថា រយៈពេល ៦៩ឆ្នាំជាសមាជិកអង្គការសហប្រជាជាតិ កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាពពិភពលោក តាមមធ្យោបាយបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្មនៅក្រៅប្រទេស។

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ជាខួប ៦៩ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ ធ្នូ ២០២៤)។ អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ គឺក្រោយសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។

គោលបំណងអង្គការសហប្រជាជាតិ គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនឱ្យមានសង្គ្រាមលោក។

តាមរយៈសារនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ដែលចំខួប ៦៩ឆ្នាំដែលកម្ពុជាក្លាយជាសមាជិកអង្គការសហប្រជាជាតិ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានលើកឡើងថា កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសជាច្រើននាក់។

ក្នុងនោះ កងទ័ពជាស្ត្រី ទាំងទ័ពបុរស ទៅកាន់ប្រទេសមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៉ីរី សាយប៊្រើស និងម៉ាលី ជាដើម។ កងកម្លាំងទ័ពមួកខៀវកម្ពុជា គឺជាកម្លាំងជំនាញផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ៕

The post សម្ដេច ហ៊ុន សែន៖ ៦៩ឆ្នាំជាសមាជិក UN កម្ពុជារួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពថែរក្សាសន្តិភាពពិភពលោក   appeared first on Kampuchea Thmey Daily.

អគ្គលេខាធិការ UN អរគុណកម្ពុជាដែលបានបញ្ជូនកម្លាំងរក្សាសន្តិភាពទៅតាមប្រទេសជាច្រើន
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានកោតសរសើរ និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិនៅតាមប្រទេសជាច្រើននៅលើពិភពលោក។

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក លោក António Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាលោកឧបនាយករដ្ឋមន្ត្រី ចំពោះការរួមចំណែកដ៏សំខាន់របស់កម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទូទាំងពិភពលោក។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងអង្គការសហប្រជាជាតិក្នុងវិស័យជាច្រើនផ្សេងទៀត និងបានកោតសរសើរកម្ពុជាចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់។

ជំនួបកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៩ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានជម្រាបលោក António Guterres ថា ថ្វីត្បិតតែកម្ពុជា ជាប្រទេសតូច និងធ្លាប់ឆ្លងកាត់សោកនាដកម្មនៃសង្គ្រាមរាំរ៉ៃជាច្រើនទសវត្សរ៍ក៏ដោយ តែកម្ពុជាបច្ចុប្បន្ននេះ មានមោទនភាពដែលបានចូលរួមបញ្ជូនកងកម្លាំងក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

លោកប្រមុខការទូតកម្ពុជា និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកផងដែរទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម និងបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការរួមគ្នានេះឱ្យកាន់តែសកម្មថែមទៀត។

គួរជម្រាបថា ក្នុងរយៈពេល​១៨​ឆ្នាំ​មក​នេះ តាំងពី​ឆ្នាំ​២​០​០​៦​ ​រហូតមកដល់​ឆ្នាំ​២​០​២​៤​ កម្ពុ​ជា​បាន​បញ្ជូន​កងកម្លាំង​សរុប​ប្រមាណ​៩ ៥៧០​នាក់​ទៅ​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាពក្រោមឆត្រ​អង្គការ​សហប្រជាជាតិ​ចំនួន​១២​បេសកកម្ម​នៅ​តាម​បណ្ដា​ចំនួន​១០​ប្រទេស រួមមាន ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាដ លីបង់ សាយប្រើស ស៊ីរី អាហ្វ្រិក​កណ្ដាល ម៉ាលី យ៉េមែន និងកុងហ្គោ។​ កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាបាន​ធ្វើ​ការងារ​លើ​ជំនាញ​បោស​សម្អាត​មីន វិស្វកម្ម​សំណង់​ មន្ទីរពេទ្យ​កម្រិត២ វិស្វកម្ម​ព្រលាន​យន្តហោះ កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ និង​សង្កេតការណ៍​យោធា។

បច្ចុប្បន្ន​ ​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ចំនួន​៦​៣​៩​នាក់​ (​ស្ត្រី​១​២​៥​នាក់)​ ​កំពុង​បំពេញបេសកកម្ម​ចំនួន​៦​ ​នៅ​៥​ប្រទេស​ដែល​កំពុង​ជួប​វិបត្តិ​ ដើម្បី​រួមគ្នា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​អនាគត​​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​នីតិ​រដ្ឋ​ ​សិទ្ធិ​ស្ត្រី​ ​សិទ្ធិមនុស្ស​ ​សុខភាព​ ​និង​ការអប់រំ ​ជាដើម​៕

The post អគ្គលេខាធិការ UN អរគុណកម្ពុជាដែលបានបញ្ជូនកម្លាំងរក្សាសន្តិភាពទៅតាមប្រទេសជាច្រើន appeared first on Kampuchea Thmey Daily.

មន្ត្រី UN ថា កម្ពុជា ជាប្រទេសគំរូក្នុងការបញ្ជូនកម្លាំងរក្សាសន្តិភាព ខណៈកម្ពុជាក៏ធ្លាប់រងគ្រោះដោយសារសង្គ្រាម
នៅចំពោះមុខសម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា, អគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានកោតសរសើរពីជោគជ័យរបស់កម្ពុជាក្នុងការប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ដែលលោក ចាត់ទុកថា នេះគឺជាគំរូដ៏ល្អ។

លោក Jean Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែករក្សាសន្តិភាព បានសម្ដែងនូវការអរគុណចំពោះការចូលរួមចំណែក និងការគាំទ្រដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងបេសកកម្មថែរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិនេះ។ ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិរូបនេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

លោក Jean Pierre Lacroix បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងភាពជោគជ័យរបស់កម្ពុជាក្នុងការប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីចូលរួមធានាសន្តិសុខ និងសុវត្ថិភាពដល់បណ្ដាប្រទេសដទៃទៀត ដែលការណ៍នេះ គឺជាគំរូដ៏ល្អមួយសម្រាប់បណ្ដាប្រទេសផ្សេងទៀតជុំវិញពិភពលោក។ ភាពជោគជ័យនេះក៏ទទួលបានផងដែរនូវការសាទរ និងការគាំទ្រពីបណ្ដាប្រទេសនានាជាច្រើន។

លោកអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានកោតសរសើរជាពិសេសចំពោះកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដែលបានអនុវត្តការងារយ៉ាងសកម្ម និងប្រកបដោយវិន័យខ្ពស់។ លោកអគ្គលេខាធិការរង បានជម្រាបជូនសម្ដេចធិបតី ដែរថា អង្គការសហប្រជាជាតិ បន្តការគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើកិច្ចសហប្រតិបត្តិការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ដើម្បីចូលរួមជាមួយបេសកកម្មរបស់អង្គការសហប្រជាជាតិនៅតាមបណ្ដាប្រទេសដែលកំពុងមានជម្លោះ និងអសន្តិសុខ។ ទន្ទឹមនេះ លោកអគ្គលេខាធិការរង ក៏បានបញ្ជាក់ពីការគាំទ្រដល់កម្ពុជាក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ព្រមទាំងបានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តរួមចំណែកជាមួយ​នឹងអង្គការសហប្រជាជាតិក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខដល់បណ្ដាប្រទេសដែលកំពុងតែប្រឈមនឹងជម្លោះ និងអសន្តិសុខ ក៏ដូចជាការចូលចំណែកក្នុងការកិច្ចការមនុស្សធម៌។

សម្តេចធិបតី បានអរគុណចំពោះអង្គការសហប្រជាជាតិ ដែលតែងតែផ្ដល់នូវការចិត្តទុកដាក់ និងការគាំទ្រដល់សុវត្ថិភាព ក៏ដូចជាសន្តិសុខរបស់កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជានៅតាមបណ្ដាប្រទេសនានា។ សម្ដេចធិបតី ក៏បានបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅបណ្ដាប្រទេសផ្សេងៗទៀត។ សម្ដេចធិបតី ក៏បានប្រាប់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិរូបនេះ ដែរថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ក្នុងការបោសសម្អាតមីន ហើយមកដល់ពេលនេះខេត្តចំនួន១៥ របស់កម្ពុជា ត្រូវបានប្រកាសជាផ្លូវការជាខេត្តដែលគ្មានមីន ហើយរាជរដ្ឋាភិបាលនឹងបន្តការខិតខំប្រឹងប្រែងក្នុងការបោសសម្អាតមីន ព្រោះថា បញ្ហាបន្សល់ទុកពីសង្រ្គាមនេះ គឺជាបញ្ហាប្រឈម ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ននេះ។

គួរជម្រាបថា ចាប់ពីឆ្នាំ២០០៦ ដល់ខែមិថុនា ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនកងទ័ពរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាតិចំនួន៩៥៧០នាក់ (ស្ត្រី៨១៨នាក់) ទៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន ១០ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្រ្វិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី យេម៉ែន និងកុងហ្គោ។

កម្ពុជា បន្តឈរនៅលំដាប់កំពូលទាំង២៥ ក្នុងចំណោមប្រទេសចំនួន១២១ ដែលរួមចំណែកកងទ័ពក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជាប់ចំណាត់ថ្នាក់លេខ៣ (បន្ទាប់ពីឥណ្ឌូនេស៊ី និងម៉ាឡេស៊ី) នៃបណ្តាប្រទេសអាស៊ាន។ សម្រាប់ការរួមចំណែកដល់កងទ័ពស្ត្រី កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៤ ក្នុងចំណោមប្រទេសចំនួន១១៩ និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសអាស៊ាន៕

The post មន្ត្រី UN ថា កម្ពុជា ជាប្រទេសគំរូក្នុងការបញ្ជូនកម្លាំងរក្សាសន្តិភាព ខណៈកម្ពុជាក៏ធ្លាប់រងគ្រោះដោយសារសង្គ្រាម appeared first on Kampuchea Thmey Daily.

កម្ពុជា ស្នើឥណ្ឌាបង្កើនការបណ្ដុះបណ្ដាលជំនាញរក្សាសន្តិភាពដល់កងកម្លាំងមួកខៀវ
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានស្នើសុំភាគីឥណ្ឌាជួយបន្តបណ្តុះបណ្តាលជំនាញរក្សាសន្តិភាពដល់កងកម្លាំងមួកខៀវកម្ពុជា តាមរយៈការបង្កើនចំនួនអាហារូបករណ៍សម្រាប់សិក្ខាកាមទាំងការបណ្ដុះបណ្ដាលនៅក្នុងស្រុក និងការបញ្ជូនទៅសិក្សានៅឥណ្ឌា។

សំណើរបស់លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី លើកឡើងក្នុងពេលទទួលជួបពិភាក្សាការងារជាមួយលោកវរៈសេនីយ៍ឯក Dheerej Kotwel នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៤។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាប្រកបដោយផ្លែផ្កា ក្នុងគោលបំណងដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។

លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានស្វាគមន៍ចំពោះវត្តមានលើកទី២ របស់ប្រតិភូឥណ្ឌា មកកាន់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពពេលនេះ ហើយលោក បានរម្លឹកថា កម្ពុជា និងឥណ្ឌា មានទំនាក់ទំនងល្អ និងជិតស្និទ្ធយូរឆ្នាំមកហើយ ដោយឆ្នាំនេះ ជាខួបលើទី ៣២ ដែលឥណ្ឌាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ហៅកាត់ UNTAC មកកាន់កម្ពុជា​។

លោកនាយឧត្តមសេនីយ៍ បានបន្តថា រយៈពេលជិត១០ឆ្នាំមកហើយ ដែលឥណ្ឌា បានជួយជ្រោមជ្រែងកម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាព តាមរយៈការជួយបណ្តុះបណ្តាលធនធានមនុស្សទាំងក្នុងប្រទេស និងក្រៅប្រទេស លើជំនាញ EOD IED និងនាយទាហានសេនាធិការ និងសង្កេតការណ៍ រួមទាំងបានផ្តល់សុនខហិតមីនប្រមាណ១៩ក្បាលផងដែរ។ តាម រយៈកិច្ចសហប្រតិបត្តិការល្អនេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានស្នើសុំបន្ថែមអាហារូបករណ៍សម្រាប់សិក្ខាកាម កម្ពុជាទាំងក្នុងស្រុក និងបញ្ជូនទៅសិក្សានៅឥណ្ឌាផ្ទាល់ និងបានស្នើឱ្យមានកិច្ចសហប្រតិបត្តិការតាមតំបន់បេសកកម្ម ដោយផ្តល់ការការពារដល់កងកម្លាំងកម្ពុជា។

​លោកវរៈសេនីយ៍ឯក Dheerej Kotwel បានបញ្ជាក់ថា ឥណ្ឌា នឹងផ្តល់គ្រូបណ្តុះបណ្តាលចល័តមកកម្ពុជា រួមទាំងគ្រូបណ្តុះបណ្តាលភាសាអង់គ្លេសផងដែរ ដើម្បីជួយដល់កងកម្លាំងមួកខៀវកម្ពុជាឱ្យមានចំណេះជំនាញកាន់តែខ្លាំងសម្រាប់បេសកកម្មចូលរួមប្រតិបត្តិការរក្សាសន្តិភាព ហើយឆ្លើយតបសំណើខាងលើ លោកអនុព័ន្ធយោធាឥណ្ឌា បានទទួលយកសំណើរបស់កម្ពុជា ដើម្បីពិនិត្យសម្រេចនៅពេលក្រោយ៕

The post កម្ពុជា ស្នើឥណ្ឌាបង្កើនការបណ្ដុះបណ្ដាលជំនាញរក្សាសន្តិភាពដល់កងកម្លាំងមួកខៀវ appeared first on Kampuchea Thmey Daily.

លោក សែម រតនា ថា ការហ្វឹកហ្វឺនជំនាញថែទាំគ្រាប់រំសេវ ជាការពង្រឹងសមត្ថភាពដល់កម្លាំង មួកខៀវកម្ពុជា
វគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសគ្រាប់រំសេវសម្រាប់ប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិសម្រាប់កម្លាំងមួកខៀវកម្ពុជា ត្រូវបានបិទបញ្ចប់ហើយ។ លោកឧត្តមសេនីយ៍ទោ សែម រតនា ថា វគ្គហ្វឹកហ្វឺននេះ មានសារសំខាន់ណាស់ក្នុងកសាងពង្រឹងសមត្ថភាពដល់កម្លាំងមួកខៀវលើជំនាញបច្ចេកទេសថែទាំគ្រាប់រំសេវ និងគ្រឿងផ្ទុះ។

យោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ ឡេង វណ្ណា វគ្គហ្វឹកហ្វឺនដែលមានរយៈពេល១២ថ្ងៃនេះ មានសិក្ខាមចូលរួមចំនួន១៧នាក់ ក្នុងនោះ នារីចំនួន៤នាក់ ដែលទទួលបានការបណ្តុះបណ្តាលពីយោធាចារ្យបារាំងចំនួន២រូប។ លោកឧត្តមសេនីយ៍ទោ ឡេង វណ្ណា បានគូសបញ្ជាក់ថា វគ្គហ្វឹកហ្វឺនទើបបិទបញ្ចប់នេះ ពិតជាមានតម្លៃសម្រាប់កងយោធពលខេមរភូមិន្ទផង និងសម្រាប់ប្រជាជនកម្ពុជាផង តាមរយៈការផ្តល់ចំណេះដឹងថ្មីៗផ្នែកបច្ចេកទេសថែទាំគ្រាប់រំសេវ និងគ្រឿងផ្ទុះ ក៏ដូចជាធ្វើឱ្យកាន់តែប្រសើរឡើងនូវសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំង។

អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺន នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអរគុណដល់យោធាចារ្យបារាំង ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួនមកបង្វឹក និងបញ្រ្ជាបធាតុចូលសំខាន់ៗដល់សិក្ខាកាមរបស់កម្ពុជា។ លោកឧត្តមសេនីយ៍ទោ ថ្លែងថា តាមរយៈលទ្ធផលនៃវគ្គហ្វឹកហ្វឺននេះ បានឆ្លុះបញ្ចាំងពីការខិតខំព្យាយាមសិក្សារៀនសូត្ររាល់ខ្លឹមសារមេរៀនទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីពង្រឹងសមត្ថភាព សុវត្ថិភាព និងឆ្លើយតបនឹងតម្រូវក្នុងតំបន់បេសកកម្ម។

ឧត្តមសេនីយ៍ទោ សែម រតនា បានបន្ថែមថា វគ្គហ្វឹកហ្វឺននេះ ពិតជាមានលក្ខណៈសមស្រប និងមានសារសំខាន់ក្នុងទិសដៅកសាងពង្រឹងសមត្ថភាព និងការធ្វើនវានុវត្តន៍ចំណេះដឹង និងចំណេះធ្វើដល់កម្លាំងមួកខៀវលើជំនាញបច្ចេកទេសថែទាំគ្រាប់រំសេវ និងគ្រឿងផ្ទុះ។ លោកឧត្តមសេនីយ៍ទោ ថា វគ្គហ្វឹកហ្វឺននេះ ពិតជាបានឆ្លើយតបនឹងការស្នើសុំពីអង្គការសហប្រជាជាតិ សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព៕

The post លោក សែម រតនា ថា ការហ្វឹកហ្វឺនជំនាញថែទាំគ្រាប់រំសេវ ជាការពង្រឹងសមត្ថភាពដល់កម្លាំង មួកខៀវកម្ពុជា appeared first on Kampuchea Thmey Daily.