ព័ត៌មានជាតិ
ស្វីស ប្រកាសធ្វើការជិតស្និទ្ធជាមួយកម្ពុជា ក្នុងបុព្វហេតុកសាងសន្តិភាពសកល
ស្វីស ប្រកាសធ្វើកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយភាគីកម្ពុជា ក្នុងបុព្វហេតុកសាងសន្តិភាពសកលលោក។ ការប្រកាសនេះ បានធ្វើឡើងតាមរយៈមន្ត្រីការទូតរបស់ស្វីសប្រចាំនៅអង្គការសហប្រជាជាតិ នាទីក្រុងញូយ៉ក។

ក្នុងឱកាសជួបជាមួយលោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ លោកស្រី Pascale Baeriswyl តំណាងអចិន្ត្រៃយ៍ស្វីសប្រចាំនៅអង្គការសហប្រជាជាតិ បានអបអរសាទរកម្ពុជា ដែលបានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការចាត់តាំង នៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ឆ្នាំ២០២៥-២០២៦។
លោកស្រី Pascale Baeriswyl បានបញ្ជាក់ប្រាប់តំណាងអចិន្ត្រៃយ៍កម្ពុជា ថា ស្វីសបានត្រៀមរួចជាស្រេចបង្កើនកិច្ចប្រតិបត្តិការឱ្យកាន់តែល្អថែមទៀតជាមួយកម្ពុជា ពិសេសកិច្ចសហការជិតស្និទ្ធ ដើម្បីធ្វើឱ្យប្រសើរឡើងនិម្មាបនកម្មកសាងសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។

ជាការឆ្លើយតប លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជា បានចែករំលែកនូវការងារអាទិភាពមួយចំនួនរបស់កម្ពុជា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងបានគូសបញ្ជាក់ពីការរួមចំណែករបស់កម្ពុជាក្នុងកិច្ចប្រឹងប្រែងរក្សាសន្តិភាពសកល តាមរយៈការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ។
គួរជម្រាបថា រយៈពេល ៦៩ឆ្នាំ ជាសមាជិកអង្គការសហប្រជាជាតិ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពថែរក្សាសន្តិភាពពិភពលោក តាមមធ្យោបាយបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្មនៅក្រៅប្រទេស។ ក្នុងរយៈពេលជិត១០ឆ្នាំកន្លងទៅនេះ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវប្រមាណ៩ ៨២៤នាក់ ទៅចូលរួមបំពេញបេសកកម្មថែរក្សាសុខសន្តិភាពប្រកបដោយជោគជ័យ ក្នុងប្រទេសស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, ស៊ុប, ស៊ីរី, ម៉ាលី ជាដើម។

កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាកម្ពុជា បានជាប់ជាប្រទេសនាំមុខគេដែលផ្តល់ឱកាសឱ្យកងទ័ពជានារីទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ កាលពីថ្មីៗនេះ កម្ពុជា ក៏បានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ ដែលជាការបង្ហាញពីការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះសន្តិភាពពិភពលោក ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


