Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន៖ ៦៩ឆ្នាំជាសមាជិក UN កម្ពុជារួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពថែរក្សាសន្តិភាពពិភពលោក  

បានផុស

នៅ

យកឱកាសអបអរសាទរខួប៦៩ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) សម្ដេចតេជោ ហ៊ុន សែន អះអាងថា រយៈពេល ៦៩ឆ្នាំជាសមាជិកអង្គការសហប្រជាជាតិ កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាពពិភពលោក តាមមធ្យោបាយបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្មនៅក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ជាខួប ៦៩ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ ធ្នូ ២០២៤)។ អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ គឺក្រោយសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។

គោលបំណងអង្គការសហប្រជាជាតិ គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនឱ្យមានសង្គ្រាមលោក។

តាមរយៈសារនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ដែលចំខួប ៦៩ឆ្នាំដែលកម្ពុជាក្លាយជាសមាជិកអង្គការសហប្រជាជាតិ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានលើកឡើងថា កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសជាច្រើននាក់។

ក្នុងនោះ កងទ័ពជាស្ត្រី ទាំងទ័ពបុរស ទៅកាន់ប្រទេសមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៉ីរី សាយប៊្រើស និងម៉ាលី ជាដើម។ កងកម្លាំងទ័ពមួកខៀវកម្ពុជា គឺជាកម្លាំងជំនាញផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុនរមណីយដ្ឋានទឹកជ្រោះប៊ូស្រា រៀបចំជួសជុលផ្លូវចូលបន្ថែម ដើម្បីបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរណ័

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រធានសហគមន៍លើកទឹកចិត្តកសិករឱ្យបង្កើនការដាំបន្លែរួមផ្សំវិលជុំចងក្រងជាបណ្តុំ ដើម្បីឱ្យមានទីផ្សារល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

អំណោយ​របស់​សម្ដេចធិបតី ត្រូវ​បាន​ផ្តល់​ជូន​កងកម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា​-ថៃអនុញ្ញាតឱ្យពលរដ្ឋ​ឆ្លង​ព្រំដែនប៉ោយបែត​មុនបិទ​ទាំង​ស្រុង​ចាប់​ពី​ម៉ោង៨យប់​នេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ច្រក​តំបន់​និង​ច្រក​អន្តរជាតិ​សរុប​ចំនួន​៥ទីតាំង ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ត្រូវ​បិទ​ជាស្ថាពរ

Sokha Hotels

ព័ត៌មានពេញនិយម