កាតា Archives - Kampuchea Thmey Daily

រដ្ឋបាល ត្រាំ​ លក់​សម្ភារៈយោធាតម្លៃ​សរុប​ជាង ៨.៦ប៊ីលានដល់​អ៊ីស្រាអែល​និង​ប្រទេស​បីនៅ​ឈូង​សមុទ្រ​ ​ ដោយ​មិនឆ្លងសភា​
រដ្ឋបាល​ ប្រធានាធិបតី​​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ​ បាន​រំលង​ការពិនិត្យឡើង​វិញ​របស់​សភាអាមេរិក​ ដើម្បីអនុម័តការលក់​សម្ភារៈយោធា​តម្លៃ​សរុប​ជាង ៨.៦ប៊ីលាន​ដុល្លារ​ដល់អ៊ីស្រាអែល កាតា គុយវ៉ែត និងអារ៉ាប់រួម​​ នាពេល​ថ្មីៗ​នេះ​។

យោងតាម​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យ​ទ័រ​ នៅ​ថ្ងៃ​ទី​០២ ខែ៥ ឆ្នាំ​២០២៦ ការប្រកាសរបស់​ក្រសួង​ការ​បរទេស​ កាល​ពី​ថ្ងៃសុក្រ​​បានកើតឡើង​ពេល​សង្គ្រាមរបស់​សហរដ្ឋ​អាមេរិក​និងអ៊ីស្រាអែលប្រឆាំង​នឹងអ៊ីរ៉ង់ ក្នុង​រយៈពេលប្រាំបួនសប្តាហ៍​ចាប់​តាំង​ពី​ការចាប់ផ្តើម​និងជាងបីសប្តាហ៍​ចាប់តាំងពីបទឈប់បាញ់ដ៏ផុយ​ស្រួយបានចូលជាធរមាន។

លោក ត្រាំ និង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក។ រូបភាព៖ Reuters

ការ​សម្រេចចិត្តរបស់ប្រធានាធិបតី លោក ត្រាំ បាន​បង្កើនល្បឿន​សមត្ថភាពការពារជាតិទៅកាន់​តំបន់នោះ​ អំឡុងពេល​នៃអស្ថិរភាព​គួរ​ឱ្យកត់សម្គាល់។

ដោយ​ឡែក រដ្ឋ​មន្ត្រីការបរទេស​ លោក​ Marco Rubio បាន​កំណត់ថា៖ « មាន​អាសន្ន​ដែលតម្រូវឱ្យមានការលក់ជាបន្ទាន់​ដល់ប្រទេសទាំងនោះ​ ដែល​លើកលែងតម្រូវការពិនិត្យឡើងវិញ​តាម​ស្តង់​ដារ​របស់​សភា​»។

ការ​អនុម័តទាំងនោះ​រួមមានការលក់ប្រព័ន្ធការពារមីស៊ីល​ Patriot ឡើងវិញ​ សម្រាប់យោធាទៅកាន់ប្រទេសកាតា មានតម្លៃ ៤.០១ ប៊ីលានដុល្លារ និងប្រព័ន្ធ​អាវុធសម្លាប់​ដោយ​ភាពជាក់លាក់​ខ្ពស់ ​(APKWS) មានតម្លៃ ៩៩២.៤ លានដុល្លារ។

គួរ​បញ្ជាក់​ថា ការលក់នេះ​ក៏រួមបញ្ចូលទាំងប្រព័ន្ធ​បញ្ជាការប្រយុទ្ធ​រួម​បញ្ចូលគ្នាសម្រាប់ប្រទេសគុយវ៉ែតមានតម្លៃ ២.៥ ប៊ីលានដុល្លារ និង APKWS សម្រាប់​ប្រទេសអ៊ីស្រាអែលក្នុងតម្លៃ ៩៩២.៤ លានដុល្លារ​។

ក្រសួងការបរទេស​ក៏បានអនុម័តការ​លក់ APKWS ទៅ​ឱ្យប្រទេស​អារ៉ាប់រួម ក្នុងតម្លៃ ១៤៧.៦លានដុល្លារ​ផង​ដែរ​។

សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបាន​វាយប្រហារអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ ជំរុញឱ្យមានការវាយប្រហារសងសឹកលើ​អ៊ីស្រាអែលនិង​រដ្ឋឈូង​សមុទ្រដែល​មានមូលដ្ឋានទ័ពអាមេរិក។ ខណៈទីក្រុងវ៉ាស៊ីនតោនបានប្រឈមនឹងការត្រួតពិនិត្យយ៉ាង​ម៉ត់ចត់​លើទំនាក់ទំនងយោធារបស់ខ្លួន​ជាមួយប្រទេសគុយវ៉ែត អារ៉ាប់រួម និងកាតា​ រដ្ឋបាល​នេះ​បាន​រក្សាការគាំទ្រដល់សម្ព័ន្ធមិត្តរបស់ខ្លួន។

ការ​សម្រេចចិត្តរបស់​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​​ផ្តល់អាទិភាពដល់ស្ថិរភាព​ក្នុង​តំបន់ជាង​ពេលវេលា​ត្រួតពិនិត្យតាម​ស្តង់ដារប្រទេស​ខ្លួន​៕

ប្រែសម្រួល៖ ណឺ មិនា

The post រដ្ឋបាល ត្រាំ​ លក់​សម្ភារៈយោធាតម្លៃ​សរុប​ជាង ៨.៦ប៊ីលានដល់​អ៊ីស្រាអែល​និង​ប្រទេស​បីនៅ​ឈូង​សមុទ្រ​ ​ ដោយ​មិនឆ្លងសភា​ appeared first on Kampuchea Thmey Daily.

បណ្ដាប្រទេសនៅអាស៊ីពិបាករកប្រភពផ្គត់ផ្គង់ឧស្ម័នធម្មជាតិពង្រាវជំនួសមជ្ឈិមបូព៌ា
បណ្ដាប្រទេសនាំចូលឧស្ម័នធម្មជាតិពង្រាវ (LNG) មួយចំនួននៅអាស៊ី កំពុងជួបប្រទះនឹង​ការលំបាក ក្នុងការស្វែងរកប្រភព​ផ្គត់ផ្គង់ជំនួស ក្រោយពីប្រទេសកាតាបាន​បិទរោងចក្រផលិត LNG នាំចេញធំបំផុតរបស់ពិភព​លោកក្នុងបរិបទជម្លោះអ៊ីស្រាអែល/សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលធ្វើឱ្យ​ការផ្គត់ផ្គង់សកលថយចុះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃអង្គារ (១០ មីនា)។

ប្រទេសផ្សេងៗ ដូចជា​ថៃ បង់ក្លាដែស ឥណ្ឌា និងវៀតណាម កំពុងប្រឹងប្រែងប្រញាប់ប្រញាល់ទិញ​ LNG ដែល​មាន​លក់នៅលើទីផ្សារផ្ទាល់ៗ ដើម្បីធានាថា ពួកគេមានថាមពលគ្រប់គ្រាន់ ខណៈ​សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់នៅតែបន្តដែលបង្កការរាំងស្ទះដល់ផ្លូវដឹកជញ្ជូនកាត់តាមច្រកសមុទ្រហ័រមូហ្ស ​ហើយពេលវេលានៃការបិទបញ្ចប់មិនទាន់ច្បាស់នៅឡើយ។

ការដេញថ្លៃរបស់ក្រុមហ៊ុនឥណ្ឌា GAIL (India) Limited និង Gujarat State Petroleum Corporation ​សម្រាប់ខែនេះ មិន​បាន​ឈ្នះនោះទេ ដែល​វាបង្ហាញថា គ្មានឥន្ធនៈផ្គត់ផ្គង់គ្រប់គ្រាន់។

ដោយឡែក​ក្រុមហ៊ុនថាមពលរដ្ឋថៃ ​PTT Public Company Limited ឯណោះវិញ​ កំពុងស្វែងរកការទិញ​/ដឹកចូលនូវ LNG  សម្រាប់ចុងខែមីនា ឬដើមខែមេសា ប៉ុន្តែអាចធានាការ​នាំចូលសម្រាប់តែ​ខែក្រោយប៉ុណ្ណោះ។

ឧស្ម័នធម្មជាតិរួមចំណែកប្រមាណ ៦០% សម្រាប់ការផលិតថាមពលអគ្គិសនីពីឥន្ធនៈនៅក្នុងប្រទេស​ថៃ​។

ប្រទេសមួយចំនួននៅតែអាចទិញ​ LNG​ សម្រាប់ខែមីនា ប៉ុន្តែក្នុងតម្លៃខ្ពស់ខ្លាំង។​ ដើម្បីបញ្ចៀសវិបត្តិថាមពលក្នុងស្រុក ប្រទេសបង់ក្លាដែសបានទិញ LNG ដែលត្រូវដឹកជញ្ជូន ២ ជើង ដោយ​មួយ​ក្នុងតម្លៃប្រហែល ២៨ ដុល្លារ/mmbtu ​(១លានឯកតាកំដៅអង់គ្លេស) ពោលគឺខ្ពស់ជាងតម្លៃនៅខែមករា ដល់ទៅប្រហែល ២,៥ ដង ខណៈមួយទៀត ក្នុង (ខ្ពស់ជាងខែមករាប្រហែល 2.5 ដង) និងមួយទៀតក្នុងតម្លៃប្រហែល ២៣ ដុល្លារ/mmbtu ។ ​នេះបើតាមការឱ្យដឹងពីប្រភពនៅក្រុមហ៊ុនថាមពលរដ្ឋបង់ក្លាដែស Petrobangla។ ​

គេមើលឃើញថា កង្វះនៃការផ្គត់ផ្គង់ កើតឡើងចំពេលដែលអាស៊ីអាគ្នេយ៍រំពឹងថានឹង​មាន​អាកាសធាតុក្ដៅខ្លាំងនារដូវប្រាំងឆ្នាំនេះ ដែលអាចបង្កើនតម្រូវការថាមពល។ លើសពីនេះ បណ្ដាប្រទេសនៅអាស៊ីក៏ត្រូវប្រកួតប្រជែងជាមួយអឺរ៉ុប លើការទិញឧស្ម័នពីប្រភព​ផ្គង់ផ្គត់។ ​

គួរគូសបញ្ជាក់ថា តម្លៃឧស្ម័នធម្មជាតិពង្រាវ​សកលបានកើនឡើង ដោយសារតែ​ការរំខានដល់ទីផ្សារថាមពលពីជម្លោះមជ្ឈិមបូព៌ាបច្ចុប្បន្ន។ ​តម្លៃនៅអាស៊ីបានកើនឡើងជាងទ្វេដងចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលដែលសង្គ្រាមបាន​ផ្ទុះឡើង​ ហើយពាណិជ្ជកររំពឹងថា តម្លៃនឹងនៅតែខ្ពស់ ដរាបណាជម្លោះនៅតែបន្ត៕

The post បណ្ដាប្រទេសនៅអាស៊ីពិបាករកប្រភពផ្គត់ផ្គង់ឧស្ម័នធម្មជាតិពង្រាវជំនួសមជ្ឈិមបូព៌ា appeared first on Kampuchea Thmey Daily.

កាតាបិទផលិតកម្មឧស្ម័នធម្មជាតិពង្រាវនៅរោងចក្រនាំចេញដ៏ធំបំផុតរបស់ពិភព​លោក
ប្រទេសកាតាកាលពីរសៀលថ្ងៃចន្ទ បាន​ប្រកាសបិទជាបណ្ដោះអាសន្ននូវផលិតកម្មឧស្ម័នធម្មជាតិពង្រាវ (LNG) នៅ​​រោងចក្រនាំចេញដ៏ធំជាងគេបំផុតរបស់ពិភពលោក បន្ទាប់ពីរងការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់ ដែលធ្វើឱ្យតម្លៃឧស្ម័នអឺរ៉ុបហក់ឡើងខ្ពស់​ខ្លាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មា​នរ៉យទ័រ។

​រោងចក្រ Ras Laffan របស់ក្រុមហ៊ុន QatarEnergy គ្របដណ្តប់ប្រហែល ១/៥ នៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ​ពង្រាវ​ទូទាំងពិភពលោក ហើយការផ្អាកដែលមិនធ្លាប់មានពីមុនមកនេះ កំពុង​​គំរាមកំហែងដល់សន្តិសុខថាមពល និងធ្វើឱ្យទីផ្សារពិភពលោករង្គោះរង្គើ។

ការដឹកជញ្ជូនឧស្ម័នធម្មជាតិ​ពង្រាវ​ (LNG) ពីមជ្ឈិមបូព៌ា បាន​រង​ការ​រំខានរួចហើយចាប់តាំងពីចុងសប្តាហ៍មុនមក ​ចំពេលដែល​នាវាដឹកប្រេង និងឧស្ម័នធម្មជាតិភាគច្រើន​បាន​ផ្អាកការដឹកជញ្ជូនកាត់តាមច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកសំខាន់រួមចំណែកដល់ការដឹកជញ្ជូនប្រេងប្រមាណ ២០% នៃតម្រូវការប្រចាំថ្ងៃរបស់សកល។​

ខណៈ​ប្រទេសអាស៊ីទិញឧស្ម័នធម្មជាតិ​ពង្រាវ​ភាគច្រើន​ពីមជ្ឈិមបូព៌ា ការរំខាននឹងបង្កើនការប្រកួតប្រជែងសម្រាប់ការផ្គត់ផ្គង់ជំនួស និងជំរុញឱ្យតម្លៃកើនឡើងនៅទូទាំងពិភពលោក។​ តម្លៃឧស្ម័ន​អឺរ៉ុប បាន​កើនឡើង ៣៩% ដល់ ៤៤,៥១ អឺរ៉ូ ក្នុងមួយមេហ្គាវ៉ាត់ម៉ោង នៅថ្ងៃចន្ទ​ ដែលជាការកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល១ថ្ងៃ រាប់ចាប់តាំងពីរុស្ស៊ី​ឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ ២០២២។

​បើតាមរ៉យទ័រ ផលិតកម្ម​ឧស្ម័នធម្មជាតិ​ពង្រាវ (LNG) របស់ប្រទេសកាតា រួមចំណែកប្រហែល ២០​% នៃការផ្គត់ផ្គង់សកល ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានតុល្យភាពរវាងតម្រូវការឥន្ធនៈរបស់ទីផ្សារអាស៊ី និងអឺរ៉ុប។​

ចូលដល់ថ្ងៃទី៤នៃជម្លោះ គិតត្រឹមថ្ងៃអង្គារ (៣ មីនា) ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ ​បានបណ្តាលឱ្យមានការផ្អាកប្រតិបត្តិការនៅរោងចក្រចម្រាញ់ប្រេងក្នុងស្រុកធំបំផុតរបស់អារ៉ាប៊ីសាអូឌីត ​ក្រោយរងការវាយប្រហារដោយ​ដ្រូន។ ជាមួយគ្នានោះ ផលិតកម្ម​ប្រេងភាគច្រើន​ក្នុងតំបន់​កួដនៃប្រទេសអ៊ីរ៉ាក់ ត្រូវបានផ្អាក ហើយវាលឧស្ម័នអ៊ីស្រាអែលជាច្រើនបានឈប់ដំណើរការ ដោយកាត់បន្ថយការនាំចេញទៅកាន់ប្រទេសអេហ្ស៊ីប។

គួរគូសបញ្ជាក់ថា ដើម្បីជាការសងសឹកនឹង​ការវាយប្រហាររបស់អ៊ីស្រាអែល​-សហរដ្ឋអាមេរិក អ៊ីរ៉ង់បាន​បើកការវាយប្រហារដោយមីស៊ីល និងដ្រូនទ្រង់ទ្រាយធំ លើ​ទីកន្លែងសំខាន់ៗ រួមទាំងមូលដ្ឋានទ័ពអាមេរិក​ស្ទើរគ្រប់ប្រទេសក្នុងតំបន់រួមទាំងអារ៉ាប់រួម អារ៉ាប៊ីសាអ៊ូឌីត កាតា គុយវ៉ែត បារ៉ែន ជាដើម​។ ហេដ្ឋារចនាសម្ព័ន្ធថាមពល និងអាកាសយានដ្ឋានស៊ីវិល ក៏រងការវាយប្រហារពីអ៊ីរ៉ង់ផងដែរ ក្រោយអ៊ីស្រាអែល និងអាមេរិក បើកការវាយប្រហារជុំទិសទូទាំងប្រទេសអ៊ីរ៉ង់ ដោយសម្លាប់មេដឹកនាំកំពូលប្រទេសនេះ៕

The post កាតាបិទផលិតកម្មឧស្ម័នធម្មជាតិពង្រាវនៅរោងចក្រនាំចេញដ៏ធំបំផុតរបស់ពិភព​លោក appeared first on Kampuchea Thmey Daily.