ព័ត៌មានអន្ដរជាតិ
រដ្ឋបាល ត្រាំ លក់សម្ភារៈយោធាតម្លៃសរុបជាង ៨.៦ប៊ីលានដល់អ៊ីស្រាអែលនិងប្រទេសបីនៅឈូងសមុទ្រ ដោយមិនឆ្លងសភា
រដ្ឋបាល ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានរំលងការពិនិត្យឡើងវិញរបស់សភាអាមេរិក ដើម្បីអនុម័តការលក់សម្ភារៈយោធាតម្លៃសរុបជាង ៨.៦ប៊ីលានដុល្លារដល់អ៊ីស្រាអែល កាតា គុយវ៉ែត និងអារ៉ាប់រួម នាពេលថ្មីៗនេះ។
យោងតាមភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី០២ ខែ៥ ឆ្នាំ២០២៦ ការប្រកាសរបស់ក្រសួងការបរទេស កាលពីថ្ងៃសុក្របានកើតឡើងពេលសង្គ្រាមរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងរយៈពេលប្រាំបួនសប្តាហ៍ចាប់តាំងពីការចាប់ផ្តើមនិងជាងបីសប្តាហ៍ចាប់តាំងពីបទឈប់បាញ់ដ៏ផុយស្រួយបានចូលជាធរមាន។

ការសម្រេចចិត្តរបស់ប្រធានាធិបតី លោក ត្រាំ បានបង្កើនល្បឿនសមត្ថភាពការពារជាតិទៅកាន់តំបន់នោះ អំឡុងពេលនៃអស្ថិរភាពគួរឱ្យកត់សម្គាល់។
ដោយឡែក រដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានកំណត់ថា៖ « មានអាសន្នដែលតម្រូវឱ្យមានការលក់ជាបន្ទាន់ដល់ប្រទេសទាំងនោះ ដែលលើកលែងតម្រូវការពិនិត្យឡើងវិញតាមស្តង់ដាររបស់សភា»។
ការអនុម័តទាំងនោះរួមមានការលក់ប្រព័ន្ធការពារមីស៊ីល Patriot ឡើងវិញ សម្រាប់យោធាទៅកាន់ប្រទេសកាតា មានតម្លៃ ៤.០១ ប៊ីលានដុល្លារ និងប្រព័ន្ធអាវុធសម្លាប់ដោយភាពជាក់លាក់ខ្ពស់ (APKWS) មានតម្លៃ ៩៩២.៤ លានដុល្លារ។
គួរបញ្ជាក់ថា ការលក់នេះក៏រួមបញ្ចូលទាំងប្រព័ន្ធបញ្ជាការប្រយុទ្ធរួមបញ្ចូលគ្នាសម្រាប់ប្រទេសគុយវ៉ែតមានតម្លៃ ២.៥ ប៊ីលានដុល្លារ និង APKWS សម្រាប់ប្រទេសអ៊ីស្រាអែលក្នុងតម្លៃ ៩៩២.៤ លានដុល្លារ។
ក្រសួងការបរទេសក៏បានអនុម័តការលក់ APKWS ទៅឱ្យប្រទេសអារ៉ាប់រួម ក្នុងតម្លៃ ១៤៧.៦លានដុល្លារផងដែរ។
សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ ជំរុញឱ្យមានការវាយប្រហារសងសឹកលើអ៊ីស្រាអែលនិងរដ្ឋឈូងសមុទ្រដែលមានមូលដ្ឋានទ័ពអាមេរិក។ ខណៈទីក្រុងវ៉ាស៊ីនតោនបានប្រឈមនឹងការត្រួតពិនិត្យយ៉ាងម៉ត់ចត់លើទំនាក់ទំនងយោធារបស់ខ្លួនជាមួយប្រទេសគុយវ៉ែត អារ៉ាប់រួម និងកាតា រដ្ឋបាលនេះបានរក្សាការគាំទ្រដល់សម្ព័ន្ធមិត្តរបស់ខ្លួន។
ការសម្រេចចិត្តរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកផ្តល់អាទិភាពដល់ស្ថិរភាពក្នុងតំបន់ជាងពេលវេលាត្រួតពិនិត្យតាមស្តង់ដារប្រទេសខ្លួន៕
ប្រែសម្រួល៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


