ព័ត៌មានអន្ដរជាតិ
បណ្ដាប្រទេសនៅអាស៊ីពិបាករកប្រភពផ្គត់ផ្គង់ឧស្ម័នធម្មជាតិពង្រាវជំនួសមជ្ឈិមបូព៌ា
បណ្ដាប្រទេសនាំចូលឧស្ម័នធម្មជាតិពង្រាវ (LNG) មួយចំនួននៅអាស៊ី កំពុងជួបប្រទះនឹងការលំបាក ក្នុងការស្វែងរកប្រភពផ្គត់ផ្គង់ជំនួស ក្រោយពីប្រទេសកាតាបានបិទរោងចក្រផលិត LNG នាំចេញធំបំផុតរបស់ពិភពលោកក្នុងបរិបទជម្លោះអ៊ីស្រាអែល/សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលធ្វើឱ្យការផ្គត់ផ្គង់សកលថយចុះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃអង្គារ (១០ មីនា)។

ប្រទេសផ្សេងៗ ដូចជាថៃ បង់ក្លាដែស ឥណ្ឌា និងវៀតណាម កំពុងប្រឹងប្រែងប្រញាប់ប្រញាល់ទិញ LNG ដែលមានលក់នៅលើទីផ្សារផ្ទាល់ៗ ដើម្បីធានាថា ពួកគេមានថាមពលគ្រប់គ្រាន់ ខណៈសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់នៅតែបន្តដែលបង្កការរាំងស្ទះដល់ផ្លូវដឹកជញ្ជូនកាត់តាមច្រកសមុទ្រហ័រមូហ្ស ហើយពេលវេលានៃការបិទបញ្ចប់មិនទាន់ច្បាស់នៅឡើយ។
ការដេញថ្លៃរបស់ក្រុមហ៊ុនឥណ្ឌា GAIL (India) Limited និង Gujarat State Petroleum Corporation សម្រាប់ខែនេះ មិនបានឈ្នះនោះទេ ដែលវាបង្ហាញថា គ្មានឥន្ធនៈផ្គត់ផ្គង់គ្រប់គ្រាន់។
ដោយឡែកក្រុមហ៊ុនថាមពលរដ្ឋថៃ PTT Public Company Limited ឯណោះវិញ កំពុងស្វែងរកការទិញ/ដឹកចូលនូវ LNG សម្រាប់ចុងខែមីនា ឬដើមខែមេសា ប៉ុន្តែអាចធានាការនាំចូលសម្រាប់តែខែក្រោយប៉ុណ្ណោះ។
ឧស្ម័នធម្មជាតិរួមចំណែកប្រមាណ ៦០% សម្រាប់ការផលិតថាមពលអគ្គិសនីពីឥន្ធនៈនៅក្នុងប្រទេសថៃ។
ប្រទេសមួយចំនួននៅតែអាចទិញ LNG សម្រាប់ខែមីនា ប៉ុន្តែក្នុងតម្លៃខ្ពស់ខ្លាំង។ ដើម្បីបញ្ចៀសវិបត្តិថាមពលក្នុងស្រុក ប្រទេសបង់ក្លាដែសបានទិញ LNG ដែលត្រូវដឹកជញ្ជូន ២ ជើង ដោយមួយក្នុងតម្លៃប្រហែល ២៨ ដុល្លារ/mmbtu (១លានឯកតាកំដៅអង់គ្លេស) ពោលគឺខ្ពស់ជាងតម្លៃនៅខែមករា ដល់ទៅប្រហែល ២,៥ ដង ខណៈមួយទៀត ក្នុង (ខ្ពស់ជាងខែមករាប្រហែល 2.5 ដង) និងមួយទៀតក្នុងតម្លៃប្រហែល ២៣ ដុល្លារ/mmbtu ។ នេះបើតាមការឱ្យដឹងពីប្រភពនៅក្រុមហ៊ុនថាមពលរដ្ឋបង់ក្លាដែស Petrobangla។
គេមើលឃើញថា កង្វះនៃការផ្គត់ផ្គង់ កើតឡើងចំពេលដែលអាស៊ីអាគ្នេយ៍រំពឹងថានឹងមានអាកាសធាតុក្ដៅខ្លាំងនារដូវប្រាំងឆ្នាំនេះ ដែលអាចបង្កើនតម្រូវការថាមពល។ លើសពីនេះ បណ្ដាប្រទេសនៅអាស៊ីក៏ត្រូវប្រកួតប្រជែងជាមួយអឺរ៉ុប លើការទិញឧស្ម័នពីប្រភពផ្គង់ផ្គត់។
គួរគូសបញ្ជាក់ថា តម្លៃឧស្ម័នធម្មជាតិពង្រាវសកលបានកើនឡើង ដោយសារតែការរំខានដល់ទីផ្សារថាមពលពីជម្លោះមជ្ឈិមបូព៌ាបច្ចុប្បន្ន។ តម្លៃនៅអាស៊ីបានកើនឡើងជាងទ្វេដងចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលដែលសង្គ្រាមបានផ្ទុះឡើង ហើយពាណិជ្ជកររំពឹងថា តម្លៃនឹងនៅតែខ្ពស់ ដរាបណាជម្លោះនៅតែបន្ត៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


