ការគំរាមកំហែង Archives - Kampuchea Thmey Daily

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាស្រាវជ្រាវឃាត់ជនសង្ស័យ បន្លំតេឡេក្រាមឈ្មោះ Pheng Vannak News យកទៅគំរាមទារប្រាក់
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធើ្វការស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ដែលធើ្វសកម្មក្នុងការគំរាម និងឆបោក ក្រោមរូបភាពក្លែងបន្លំអត្តសញ្ញាណ តាមប្រព័ន្ធអនឡាញ និងបានធ្វើការឆបោកជនរងគ្រោះជាច្រើននាក់។

យោងតាមបទបញ្ជារបស់  លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី លោក ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ០១រូប ឈ្មោះ គ.ណ.រ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ដោយជនសង្ស័យបានប្រើប្រាស់គណនីតេឡេក្រាមឈ្មោះ PHENG NAKNAK, Pheng Vannak News និងលេខទូរស័ព្ទជាច្រើនខ្សែ យកទៅគំរាមទារប្រាក់ពីជនរងគ្រោះ និងឱ្យផ្ទេរប្រាក់ទៅគណនីធនាគារជាច្រើន ដើម្បីទទួលផលប្រយោជន៍ពីអំពើទុច្ចរិតនេះ។

តាមចម្លើយជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់រូបភាព និងឈ្មោះរបស់ជនរងគ្រោះ ទៅបង្កើតគណនីតេឡេក្រាមដាក់ឈ្មោះ PHENG NAKNAK, Pheng Vannak News និងប្រើប្រាស់លេខទូរស័ព្ទជាច្រើនខ្សែ យកទៅគំរាមទារប្រាក់ពីជនរងគ្រោះ និងឱ្យផ្ទេរប្រាក់ទៅគណនីធនាគារជាច្រើន ដើម្បីទទួលផលប្រយោជន៍ពីអំពើទុច្ចរិតនេះ។ ក្នុងនោះ ជនសង្ស័យក្លែងបន្លំខ្លួនជាអ្នកសារព័ត៌មានឈ្មោះ ផែង វណ្ណៈ និងក្រុមការងារ ហើយបានទាក់ទងទៅជនរងគ្រោះជាច្រើននាក់ ដោយគំរាមទារប្រាក់ ជាថ្នូរក្នុងការរត់ការឯកសាររដ្ឋបាល និងឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ស្រូវ សម្រាប់រៀបចំជួយជនភៀសសឹកជាដើម។ លើសពីនេះ ជនសង្ស័យក៏បានក្លែងបន្លំខ្លួនជាសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ទាក់ទងទៅជនរងគ្រោះលើបណ្តាញសង្គមហ្វេសប៊ុក និងបានឆបោកប្រាក់ពីជនរងគ្រោះ ក្រោមរូបភាពជួយរៀបចំពាក្យបណ្តឹងផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

The post នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាស្រាវជ្រាវឃាត់ជនសង្ស័យ បន្លំតេឡេក្រាមឈ្មោះ Pheng Vannak News យកទៅគំរាមទារប្រាក់ appeared first on Kampuchea Thmey Daily.

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា បានឱ្យដឹងថាពេលនេះក្រសួងកំពុងសិក្សាករណីម្ចាស់បំណុលជាប់គុកព្រោះកូនបំណុលប្ដឹងនៅខេត្តសៀមរាបហើយ។ លោកថាការសិក្សានេះគឺមិនស្ថិតលើការលើកឡើងរបស់ភាគីណាមួយនោះទេ តែអាស្រ័យលើអង្គច្បាប់ និងភស្ភុតាងក្នុងសំណុំរឿង។

កាលថ្ងៃទី១៨ ខែកុម្ភៈ ចៅក្រមសាលាដំបូងខេត្តសៀមរាប​បាន​ចេញសាលក្រម​កាត់ទោស និងបង្គាប់ឱ្យចាប់ខ្លួនអ្នកស្រី ចិន ស្រីដា ឱ្យជាប់ពន្ធនាគារ២ឆ្នាំ ពីបទគំរាមកំហែងហែកកេរ្តិ៍ តាមពាក្យបណ្ដឹងរបស់ភាគីប្ដីស្ត្រីកូនបំណុល ក្រោយស្ត្រីម្ចាស់បំណុលប្រើប្រាស់គណនីហ្វេសបុករបស់ខ្លួនឆាតគំរាមបង្ហោះជាសាធារណៈ។ ករណីនេះបានបង្កឱ្យមានការជែកវែកញែកច្រើនក្នុងបណ្ដាញសង្គមរិះគន់ចំណាត់ការរបស់តុលាការជាច្រើន។

លោក សេង ឌីណា បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះថា៖ «ក្រសួងយុត្តិធម៌បានទទួលព័ត៌មាននេះ ហើយកំពុងសិក្សាករណីនេះ ដោយយកចិត្តទុកដាក់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ថា “យុត្តិធម៌ ឬអយុត្តិធម៌ មិនចំណុះលើការលើកឡើងរបស់ភាគីណាមួយនោះទេ តែអាស្រ័យលើអង្គហេតុ អង្គច្បាប់ និងភស្តុតាង ក្នុងសំណុំរឿង»។

ករណីអ្នកស្រី ចិន ស្រីដា ត្រូវបានប្ដីរបស់ស្ត្រីជាកូនបំណុលរបស់ខ្លួនប្ដឹងកាលពីខែមីនា ឆ្នាំ២០២៤ ៤ថ្ងៃបន្ទាប់ពីអ្នកស្រីឆាតប្រាប់ឱ្យប្ដីកូនបំណុលរបស់ខ្លួនសងលុយដែលថាស្រ្តីជាប្រពន្ធបានខ្ចីលុយខ្លួនយករត់ការឱ្យប្ដីឡើងផ្កាយមួយនៅខេត្តបន្ទាយមានជ័យ។ ក្នុងបណ្ដឹងនោះបានបានដកស្រង់ខ្លឹមសាររបស់អ្នកស្រី ចិន ស្រីដា ថា «បើគេចវេសមិនសងឱ្យខ្ញុំ ដឹងមួយម៉ាត់ស្រួលខ្ញុំដាក់ពាក្យបណ្ដឹង ហើយឱ្យសារព័ត៌មានរកដំណោះស្រាយតាមយុត្តិធម៌ឱ្យខ្ញុំ»។

តាមពាក្យបណ្ដឹងរបស់ដើមចោទ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះ ចិន ស្រីដា បានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Vi Da ឆាតមកគំរាមថា «មិចហើយបង លុយបំណុល ដែលប្រពន្ធបងជំពាក់ខ្ញុំ នឹងដោះស្រាយសងអោយខ្ញុំ ឬមិនសងទេ? បើមិនដោះ គេចវេសមិនសងអោយខ្ញុំ ដឹងមួយមាត់ ស្រួលខ្ញុំ ដាក់ពាក្យបណ្ដឹង ហើយអោយសារព័ត៌មានរកដំណោះស្រាយតាមយុត្តិធម៌អោយខ្ញុំ»។

លោកស្រី ចិន ស្រីដា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នៅភូមិសាស្ត្រស្រុកក្រឡាញ់ ខេត្តសៀមរាប តាមដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួនរបស់ចៅក្រមជំនុំជម្រះ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ appeared first on Kampuchea Thmey Daily.

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក
ស្ត្រីម្នាក់ឈ្មោះ ចិន ស្រីដា មានទីលំនៅក្រុងសៀមរាប ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងខេត្តសៀមរាប ចេញដីកាដាក់ពន្ធនាគារកំណត់រយៈពេល ២ (ពីរ)ឆ្នាំ ពីបទ គំរាមកំហែងហែកកេរ្តិ៍ ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ និងអំឡុងឆ្នាំខែមីនា ឆ្នាំ២០២៤។ ការសម្រេចឃុំខ្លួនស្ត្រីម្ចាស់បំណុលរកស៊ីចងការប្រាក់នេះ គឺធ្វើឡើងតាមពាក្យបណ្ដឹងរបស់ភាគីប្ដីស្ត្រីកូនបំណុល ក្រោយស្ត្រីម្ចាស់បំណុលប្រើប្រាស់គណនីហ្វេសបុករបស់ខ្លួនឆាតគំរាមបង្ហោះជាសាធារណៈ។

តាមពាក្យបណ្ដឹងរបស់ដើមចោទ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះ ចិន ស្រីដា បានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Vi Da ឆាតមកគំរាមថា «មិចហើយបង លុយបំណុល ដែលប្រពន្ធបងជំពាក់ខ្ញុំ នឹងដោះស្រាយសងអោយខ្ញុំ ឬមិនសងទេ? បើមិនដោះ គេចវេសមិនសងអោយខ្ញុំ ដឹងមួយមាត់ ស្រួលខ្ញុំ ដាក់ពាក្យបណ្ដឹង ហើយអោយសារព័ត៌មានរកដំណោះស្រាយតាមយុត្តិធម៌អោយខ្ញុំ»។

តាមពាក្យបណ្ដឹកបន្ថែមថា គណនីហ្វេសប៊ុកឈ្មោះ Vi Da បានបន្តឆាតថា «ខ្ញុំមានទាំងសំឡេងនិយាយទូរស័ព្ទ ប្រពន្ធបងវាខ្ចីលុយខ្ញុំ បង្គ្រប់ឲ្យប្តីឡើងផ្កាយ១ទៀតបង បើបង និងប្រពន្ធបងមិនព្រមដោះស្រាយរឿងលុយអោយខ្ញុំទេ ខ្ញុំដាក់ពាក្យបណ្ដឹងហើយ ផ្ញើសំឡេងអោយអ្នកសារព័ត៌មានជួយចុះផ្សាយពីរឿងប្រពន្ធលោកផ្កាយ១ ខេត្តបន្ទាយមានជ័យ ខ្ចីលុយគេ អោយប្តីឡើងផ្កាយ ហើយគេចវេសមិនសង មិនចេញមុខដោះស្រាយ គឺអាចនឹងល្បីខ្លាំងណាបងៗ។ នេះជាសំណេររបស់លោកស្រី ចិន ស្រីដា បានប្រើប្រាស់គណនីហ្វេសបុករបស់ខ្លួនឈ្មោះ Vi Da ឆាតទៅប្ដីដែលប្រពន្ធជំពាក់លុយហើយក៏ត្រូវប្ដីខាងជំពាក់នោះប្ដឹងទៅតុលាការ។

ស្ត្រីម្ចាស់បំណុលឈ្មោះ ចិន ស្រីដា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នៅភូមិសាស្ត្រស្រុកក្រឡាញ់ ខេត្តសៀមរាប តាមដីកាសម្រេចរបស់ចៅក្រមជំនុំជម្រះ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។

ទោះជាយ៉ាងណា ក្រុមគ្រួសារលោកស្រី ចិន ស្រីដា សង្ឃឹមថា សាលាដំបូងខេត្តសៀមរាបនឹងផ្ដល់យុត្តិធម៌ជូនដល់លោកស្រី ចិន ស្រីដា ជាក់ជាពុំខានឡើយ។

សូមជម្រាបផងដែរថា ទាក់ទងព័ត៌មានមួយចំនួនដែលបានផ្សាយថា ចាប់ខ្លួនស្ត្រីមេតុងទីនម្នាក់នៅខេត្តសៀមរាប ជាព័ត៌មានមិនពិតនោះទេ ដើមហេតុគឺរឿងឆាតតាម facebook ទៅប្ដីដែលប្រពន្ធអ្នកជំពាក់លុយ៕

អត្ថបទ៖ ជុន កុសល

The post កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក appeared first on Kampuchea Thmey Daily.

ត្រឹម​៣ថ្ងៃជើងហោះហើរឥណ្ឌាចំនួន​១២​ទទួលសារគំរាមកំហែង​បំផ្ទុះ​គ្រាប់បែក
យន្តហោះដឹកអ្នកដំណើរឥណ្ឌាពីរគ្រឿងទៀតបានបង្វែរទិសដៅចុះចតកាលពីថ្ងៃពុធបន្ទាប់ពីទទួលបានសារគំរាមកំហែងគ្រាប់បែកបោកបញ្ឆោត ដែលនាំឱ្យចំនួនសរុបកើនឡើងដល់១២​ជើងហោះហើរក្នុងរយៈពេលបីថ្ងៃនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី​១៧ខែតុលានេះ។

(រូបភាព៖​ Shutterstock)

ជើងហោះហើរដែលទទួលរងការគំរាមកំហែងទាំងនោះរួមមាន ជើងហោះហើរ Akasa Air ដែលកំពុងហោះហើរពីរដ្ឋធានី New Delhi របស់ប្រទេសឥណ្ឌាទៅកាន់ទីក្រុង Bengaluru ភាគខាងត្បូង។ ក្រុមហ៊ុនអាកាសចរណ៍ Akasa Air បាននិយាយថា ក្រុមឆ្លើយតបបន្ទាន់កំពុងតាមដានស្ថានភាព និងបានអនុវត្តតាម នីតិវិធីសង្គ្រោះបន្ទាន់ទាំងអស់ សម្រាប់ការចុះចតប្រកបដោយសុវត្ថិភាពនៅទីក្រុងដេលី។

ចំណែកជើងហោះហើរមួយទៀត ដែលជា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក IndiGo ដែលហោះហើរពីទីក្រុងម៉ុមបៃទៅកាន់​ទីក្រុង New Delhi ត្រូវបានបង្វែរទៅ Ahmedabad។ លោក Zulfiquar Hasan អគ្គនាយកនៃការិយាល័យ​សន្តិសុខអាកាសចរណ៍ស៊ីវិល (BCAS) បានប្រាប់កាសែត Times of India ថា ប៉ូលិសកំពុងធ្វើការដើម្បី​កំណត់អត្តសញ្ញាណ​ជនសង្ស័យ​​ ដែលផ្ញើសារ​គំរាម​កំហែង​ទាំង​នេះ និង​ចាត់ចំណាត់​ការ​យ៉ាង​តឹងរ៉ឹង​តាមច្បាប់។

(រូបភាព៖​ Shutterstock)

គួររម្លឹកថា កាលពីថ្ងៃអង្គារ សារព័ត៌មាន ​​NDTV បានឱ្យដឹងថា ជើងហោះហើរ Air India Express ពី Ayodhya ទៅកាន់ Bengaluru ក៏ទទួលបានសារគម្រាមកំហែងគ្រាប់បែកបោកបញ្ឆោតផងដែរ។ រួមទាំងជើងហោះហើរមួយរបស់ Air India ពី New Delhi ទៅកាន់ Chicago ត្រូវបានបង្ខំឱ្យចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន Iqaluit ក្នុងប្រទេសកាណាដា បន្ទាប់ពីមានការគំរាមកំហែងសុវត្ថិភាពត្រូវបានបង្ហោះតាមអ៊ីនធឺណិត។ របាយការណ៍ក៏បាននិយាយផងដែរថា ជើងហោះហើរ SpiceJet SG116 ពី Darbhanga ទៅកាន់ Mumbai និង Akasa Air ជើងហោះហើរ QP1373 ពី Bagdogra ទៅ Bengaluru ក៏ទទួលបានការគម្រាមបំផ្ទុះផងដែរកាលពីថ្ងៃអង្គារ។

ការបោកបញ្ឆោតស្រដៀងគ្នានេះត្រូវបានទទួលដោយក្រយមហ៊ុន IndiGo សម្រាប់ជើងហោះហើរពីរពីទីក្រុងម៉ុមបៃកាលពីថ្ងៃចន្ទ ទៅកាន់ Jeddah ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងមួយទៀតទៅកាន់ Muscat ក្នុងប្រទេស Oman នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសឥណ្ឌា។ រួមទាំងជើងហោះហើរ ម៉ុមបៃទៅកាន់ New York Air India ក៏រងផលប៉ះពាល់ផងដែរ ខណៈដែលវាបានបង្វែរទិសដៅទៅកាន់ទីក្រុង Delhi វិញកាលពីថ្ងៃចន្ទ។

គួរបញ្ជាក់ថានេះមិនមែនជាលើកទីមួយទេ ដែលមានការគំរាមកំហែងគ្រាប់បែកបែបនេះ នៅប្រទេសកូរ៉េខាងត្បូងក៏ធ្លាប់ទទួលរងនូវសារគំរាមគំហែងស្រដៀងគ្នានេះនៅក្នុងអាកាសយានដ្ឋានផងដែរ៕

(រូបភាព៖​ Shutterstock)

អត្ថបទ៖ ប៊ុន សុភាព

The post ត្រឹម​៣ថ្ងៃជើងហោះហើរឥណ្ឌាចំនួន​១២​ទទួលសារគំរាមកំហែង​បំផ្ទុះ​គ្រាប់បែក appeared first on Kampuchea Thmey Daily.

ទ័ពអាកាសសិង្ហបុរី​​​បញ្ចេញ​យន្តហោះ​​ចម្បាំង​ពីរគ្រឿង​​ទៅអមយន្តហោះ​ដែល​គំរាម​បំផ្ទុះ​គ្រាប់បែក​
​ប្រទេសសិង្ហបុរី​បាន​ចេញ​បញ្ជា​ឱ្យ​កងទ័ពអាកាសនៃសាធារណរដ្ឋសិង្ហបុរី (RSAF) ប្រតិបត្តិ​ហោះហើរ​យន្តហោះ​ចម្បាំង F-15SG នៅ​រាត្រី​ថ្ងៃអង្គារទី១៥ខែតុលា ​ដើម្បី​អម​​យន្តហោះ​មួយ​គ្រឿង​​​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ដែល​​មាន​តម្លៃ​​ទាប Air India Express​ បន្ទាប់ពីការគំរាមបំផ្ទុះគ្រាប់បែកនៅលើជើងហោះហើរ​មក​កាន់​សិង្ហបុរី​​។

ប្រភេទយន្តហោះ​ F-15SG របស់សិង្ហបុរី​ ដែល​​បញ្ជា​ឲ្យ​ទៅ​អម​ដំណើរ​យន្តហោះ​ឥណ្ឌា។

តាមការ​ចុះ​ផ្សាយ​របស់ CNA ​រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Ng Eng Hen បានលើក​ឡើង​នៅក្នុងសារបង្ហោះតាម​បណ្តាញ​សង្គម​ហ្វេសប៊ុកថា ក្រុមហ៊ុនអាកាសចរណ៍បានទទួលអ៊ីមែលថា មានគ្រាប់បែកនៅលើជើងហោះហើរលេខ AXB684 ដែលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី។

សារ​ព័ត៌មាន​របស់​ឥណ្ឌា The Hindu ​បាន​ផ្សាយ​នៅ​ថ្ងៃអង្គារ​ថា ​មាន​ជើង​ហោះហើរ​ច្រើន​បាន​ទទួល​សារ​ក្លែង​ក្លាយ​​គំរាមកំហែង​បំផ្ទុះ​គ្រាប់​បែក​​​​នៅ​លើ​យន្តហោះ​។ Air India Express​ បាន​ហៅ​ហោះ​ចេញ​ពី​​Madurai នៃ​​ រដ្ឋ Tamil Nadu នៅ​ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា​​កាល​ថ្ងៃ​ទី​១៥ខែ​​តុលា​។

​តាម CNA យន្តហោះ F-15SG ចំនួនពីរគ្រឿងបានហោះ​អម​យន្តហោះចេញពីតំបន់ដែលមានប្រជាជនរស់​នៅ​ច្រើន​ ហើយវាបានចុះចត​​នៅអាកាសយានដ្ឋាន​អន្តរជាតិ​ Changi នៅម៉ោងប្រហែល១០​និង​០៤​នាទី​យប់ យឺត​​ជាងមួយម៉ោង​​​បន្ទាប់ពី​ការ​​គ្រោង​ទុក​សម្រាប់​ការ​​ចុះចត​ធម្មតា​​។

លោករដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ បាននិយាយថា៖«ប្រព័ន្ធការពារអាកាសដែលមានមូលដ្ឋានលើដីរបស់យើង និងក្រុមកម្ចាត់អាវុធជាតិផ្ទុះក៏ត្រូវបានដាក់​ឱ្យ​ប្រុង​ជើង​ការ​កម្រិតខ្ពស់ ។ នៅពេលវា​ចុះ​ចត​ដល់​ដី​ យន្តហោះត្រូវបានប្រគល់ឱ្យប៉ូលីសអាកាសយានដ្ឋាន» ដោយបន្ថែមថា ការស៊ើបអង្កេតកំពុងបន្ត។

លោក រដ្ឋ​មន្ត្រី​ក្រសួង​ការជាតិ​​​បាន​​​និយាយថា៖​«អរគុណច្រើនចំពោះការលះបង់ និងវិជ្ជាជីវៈរបស់កងកម្លាំងប្រដាប់អាវុធសិង្ហបុរី និងក្រុមសន្តិសុខជាតិ​របស់យើង ដែលរក្សាយើងឱ្យមានសុវត្ថិភាពនៅក្នុងមាតុភូមិរបស់យើង ទោះបីជាមានការគំរាមកំហែងនៅជុំវិញយើងក៏ដោយ»។

ជាការឆ្លើយតបទៅនឹងសំណួររបស់ CNA កងកម្លាំងប៉ូលីសសិង្ហបុរី (SPF) បាននិយាយថា វាត្រូវបានជូនដំណឹងអំពីការគំរាមកំហែងគ្រាប់បែកនៅម៉ោងប្រហែល៨​និង​២៥​នាទី​យប់។

SPF បាននិយាយថា៖«យន្តហោះបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Changi នៅម៉ោងប្រហែល១០​និង​០៤​នាទី​យប់ ក្រោមការអមដោយយន្តហោះចម្បាំង RSAF»៕​

ដោយ រ៉ាន់ រើយ​

The post ទ័ពអាកាសសិង្ហបុរី​​​បញ្ចេញ​យន្តហោះ​​ចម្បាំង​ពីរគ្រឿង​​ទៅអមយន្តហោះ​ដែល​គំរាម​បំផ្ទុះ​គ្រាប់បែក​ appeared first on Kampuchea Thmey Daily.

នគរបាលព្រហ្មទណ្ឌស្រាវជ្រាវឃាត់ខ្លួនស្រី្ដម្នាក់ ក្រោយបែកធ្លាយវីដេអូហិង្សាគំរាមសម្លាប់លើស្ត្រីម្នាក់
កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានស្រាវជ្រាវឃាត់ខ្លួនស្រ្តីម្នាក់ ក្រោយប្រើហិង្សា និងគំរាមសម្លាប់លើស្ត្រីម្នាក់កាលពីថ្ងៃទី១១ ខែសីហា កន្លងទៅនៅចំណុចខុនដូរ Parkland តាមបណ្តោយផ្លូវលេខ១៩២៨ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

ការស្រាវជ្រាវឃាត់ខ្លួននេះ បានធ្វើឡើងនៅចំណុចផ្ទះលេខ ៣៦ប៊េ តាមផ្លូវលេខ៩៩ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន បន្ទាប់អំពើហិង្សា និងការគំរាមសម្លាប់នេះបានបែកធ្លាយនៅលើបណ្ដាញសង្គម និងមានការចែករំលែកជាច្រើនទៀតផង។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចប្រាប់អោយដឹងថា ការឃាត់ខ្លួនស្ត្រីសង្ស័យនេះ គឺធ្វើឡើងដោយមានការបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បើកការស្រាវជ្រាវស្វែងរកនារីជើងខ្លាំងរូបនោះ បន្ទាប់ពីប្រើហិង្សា ថែមទាំងគំរាមសម្លាប់លើនារីរងគ្រោះថែមទៀត។

រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចស្វែងរកឃើញនូវទីតាំងផ្ទះរបស់នារីជាជនសង្ស័យខាងលើ និងឈានដល់ការឃាត់ខ្លួនបាននៅចំណុចខាងមុខផ្ទះលេខ ៣៦ប៊េ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ម៉េង

The post នគរបាលព្រហ្មទណ្ឌស្រាវជ្រាវឃាត់ខ្លួនស្រី្ដម្នាក់ ក្រោយបែកធ្លាយវីដេអូហិង្សាគំរាមសម្លាប់លើស្ត្រីម្នាក់ appeared first on Kampuchea Thmey Daily.

ជាង១០០ទីតាំង នៅកូរ៉េខាងត្បូង រងការគំរាមបំផ្ទុះគ្រាប់បែក
តាមការចុះផ្សាយរបស់ Yonhab, ប៉ូលិសបានបើកការស៊ើបអង្កេត បន្ទាប់ពីមានអ៊ីមែលគំរាមកំហែងបំផ្ទុះគ្រាប់បែក ត្រូវបានផ្ញើទៅកាន់ស្ថាប័នរដ្ឋជាង ១០០កន្លែង នៅថ្ងៃសុក្រទី១៤ខែមិថុនា ប៉ុន្តែប៉ូលិសមិនបានរកឃើញគ្រឿងផ្ទុះណាមួយនោះទេ។

ការ​ស្វែងរក​ត្រូវ​បាន​ធ្វើ​ឡើង​នៅទីតាំងនានា​ដូច​ជាអាកាសយានដ្ឋាន, ​សាកលវិទ្យាល័យ​ជាតិ Pusan, ​​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​ជាតិ Pusan ​​និង​មន្ទីរពេទ្យ Ulsan University ប៉ុន្តែ​មិន​មាន​វត្ថុ​គ្រោះថ្នាក់ណាមួយ​ត្រូវ​បាន​រក​ឃើញ​ទេ។

ប៉ូលិស​សង្ស័យ​ថា ការ​គំរាម​នេះ​ទំនង​ជាការ Prank ប៉ុណ្ណោះ ហើយ​កំពុង​តាម​ដានរក​អ្នក​ផ្ញើ​អ៊ីមែល ខណៈក្រុមមន្ត្រីបានឱ្យដឹងថា ក៏មានការគំរាមកំហែងគ្រាប់បែកតាមអ៊ីមែលស្រដៀងគ្នានេះ ផ្ញើទៅកាន់ប្រទេសឥណ្ឌាក្នុងខែមករា និងឧសភាឆ្នាំនេះផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព

The post ជាង១០០ទីតាំង នៅកូរ៉េខាងត្បូង រងការគំរាមបំផ្ទុះគ្រាប់បែក appeared first on Kampuchea Thmey Daily.

បុរស​ម្នាក់​អួត​ថា​ពាក់​ផ្កាយ​ គំរាម​បក​ស័ក្ដិ​អធិការ​រង​ខណ្ឌ​កំបូល ត្រូវ​សមត្ថកិច្ច​ពិតប្រាកដ​ឃាត់​ខ្លួន
​ភ្នំពេញ ៖ បុរស​ជា​អ្នកលក់​ទូរសព្ទ​តាម​អន​ឡាញ​ម្នាក់​ អួតខ្លួន​ជា​ប៉ូលិស​ពាក់​ផ្កាយ គំរាម​រក​វាយ​និង​បក​ស័ក្តិ​អធិការរង​ខណ្ឌ​កំបូល​និង​នាយរង​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ។ ក្រោយពី​ដឹង​ថា ​រក​ស៊ី​លក់ដូរ បន្លំ​បោកប្រាស់ រំលោភ​ទំនុក​ចិត្ត​លើ​អតិថិជន មាន​យុវជន​ម្នាក់​កុម្ម៉ង់​ទិញ​ទូរសព្ទ​ម៉ាក I phone 14promax មួយគ្រឿង​របស់​ចិន ប៉ះចំ​ទូរសព្ទ​ខូច ព្យាយាម​ទំនាក់ទំនង​សាកសួរ ត្រូវបាន​ខាង​អ្នកលក់​ប្លុក​ហ្វេ​ស​ប៊ុក​ចោល អស់​រយៈពេល​២​ថ្ងៃ ទំ​បំផុត​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​២០ ខែមិថុនា ឆ្នាំ​២០២៣ ប្រើល្បិច​យក​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ផ្សេង កុម្ម៉​ង់​ទិញ ណាត់​កន្លែង​ជួប ឃាត់​បាន​អ្នកដឹកនាំ​ទៅ​និយាយ​គ្នា​នៅ​ប៉ុស្តិ៍ ស្រាប់តែ​ម្ចាស់​អ្នកលក់​ចេញមុខ​មក មិន​និយាយ​រក​ដំណោះស្រាយ​រឿង​ទិញ​លក់​ទូរសព្ទ បែរ​ជា​មក​អួតអាង ម្តង​ថា​ខ្លួន​ជា​អធិការរង​ខណ្ឌសែន​សុខ ម្តងថា​ខ្លួន​ជា​ប៉ូលិស​ពាក់​ផ្កាយ​នៅ​ក្រសួងមហាផ្ទៃ គំរាម​វាយ​បកស័ក្តិ​លោក​អធិការរង​ខណ្ឌ​កំបូល​ម្នាក់ និង​នាយរង​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ​ម្នាក់ចោល បង្ក​ឲ្យ​ផ្អើល​ពេញ​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល។

បើតាម​យុវជន​ម្នាក់​ឈ្មោះ ស៊ុន វី​ហ្សូ អាយុ​២៣​ឆ្នាំ ជា​មន្ត្រី​យោធា នៅ​កងពលតូច​លេខ​៤២ ការពារ​ព្រំដែន ភាគ​ឥសាន មាន​ទីលំនៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល បាន​ឲ្យ​ដឹងថា បន្ទាប់ពី​គាត់​មកលេង​ផ្ទះ នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២៣ ឃើញ​គេ​លក់​ទូរសព្ទ តាម​ផេ​កមួយ ឈ្មោះ P-P 168 phone shop ក៏បាន​កុម្ម៉ង់​ទិញ ទូរសព្ទ​មួយគ្រឿង I phone 14 pro max ជា​ផលិតផល​ចិន តម្លៃ​១០៥​ដុល្លារ ដោយ​ម្ចាស់​អ្នកលក់​ធានា​ជួសជុល​រយៈពេល​១​ឆ្នាំ ទំនាក់ទំនង​ទិញ ឲ្យ​គេ​ដឹកជញ្ជូន​ដល់ផ្ទះ ស្រាប់តែ​ទូរសព្ទ​នោះ មិន​ស្គាល់​ស៊ីមកា​ត ប្រើ​មិនកើត ក៏​ទំនាក់ទំនង​ទៅ​ខាង​អ្នកលក់​វិញ ត្រូវ​បាន​អ្នកលក់​ប្លុក​ហ្វេ​ស​ប៊ុ​ក​ចោល អស់​ចំនួន​៣​អា​ខោ​ន អស់​រយៈពេល​២​ថ្ងៃ​ទៅ​ហើយ។

លុះដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ទី​២០ ខែមិថុនា ឆ្នាំ​២០២៣ នេះ​ប្រើល្បិច​យក​ហ្វេ​ស​ប៊ុ​ក​ផ្សេង ឆាត​ទិញ​ទូរសព្ទ​ចំនួន​២​គ្រឿង ហើយ​ណាត់ជួប​កន្លែង​ផ្សេង ខុស​ពី​លើក​មុនដល់​ពេល​ជួប​អ្នក​ដឹក​នៅ​តាម​ផ្លូវ​៣០​ម៉ែត្រ កែង​ផ្លូវជាតិ​លេខ​៣ ក៏ឃាត់​នាំទៅ​និយាយ​គ្នា​នៅ​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ ក្នុង​បំណង​ឲ្យ​ម្ចាស់​អ្នកលក់​ទទួលខុសត្រូវ​លើ​ទូរសព្ទ​ដែល​ទិញ​ហើយ​មាន​បញ្ហា។

ស្រាប់តែ​ខាង​ម្ចាស់​អ្នកលក់ បើក​រថយន្ត​ម៉ាក TUTRA ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BK-8185 ទៅដល់ មិនបាន​និយាយ​រក​ដំណោះស្រាយ​រឿង​ទិញ​លក់​ទូរសព្ទ បែរ​ជា​បញ្ចេញ​ចរិត​កោងកាច ដ៏​មហិមា អួតខ្លួន​ជា​ប៉ូលិស​ពាក់​ផ្កាយ ម្តង​ថា​ជា​អធិការរង​ខណ្ឌ​សែន​សុខ ម្តង​អួតខ្លួន​ថា​ប៉ូលិស​ក្រសួង គំរាម​វាយបក​ស័ក្តិ លោក​អធិការរង​ខណ្ឌ​កំបូល​ម្នាក់​ចោល និង​បកស័ក្តិ​នាយរង​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ​ម្នាក់ទៀត ស្រែក​ឡូឡា​ឡាំប៉ា​ពេញ​ប៉ុស្តិ៍​នគរបាល បង្ក​ឲ្យ​ភ្ញាក់ផ្អើល លុះដល់​សុំ​គោលការណ៍​ឃាត់ខ្លួន​ដើម្បី​សាកសួរ ទើប​ភ័យ​ខ្លួន តាមពិត​អ្នកលក់ ទូរសព្ទ។

បន្ទាប់ពី​សមត្ថកិច្ច​ពិតប្រាកដ លោក​អនុវត្ត បម្រើ​ប្រជាពលរដ្ឋ​តាម​នីតិវិធី បុរស​ជា​អ្នកលក់​ទូរសព្ទ​អន​ឡាញ ម្នាក់​ខាងលើ ចាប់ផ្តើម​បន្ទន់​ឥរិយាបថ ដើរ​សំពះ​អង្វរ សុំ​សម្រួល​វិញ​ម្តង។

ទោះយ៉ាងណា​ក្តី អ្នកលក់ដូរ​តាម​អន​ឡាញ ឆបោក រំលោភ​លើ​ទំនុក​ចិត្ត​អតិថិជន​ខាងលើ ត្រូវ​បាន​ឃាត់​សាកសួរ​នៅ​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី៕

ដោយ​ ៖​ សុខា​

The post បុរស​ម្នាក់​អួត​ថា​ពាក់​ផ្កាយ​ គំរាម​បក​ស័ក្ដិ​អធិការ​រង​ខណ្ឌ​កំបូល ត្រូវ​សមត្ថកិច្ច​ពិតប្រាកដ​ឃាត់​ខ្លួន appeared first on Kampuchea Thmey Daily.