ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា បានឱ្យដឹងថាពេលនេះក្រសួងកំពុងសិក្សាករណីម្ចាស់បំណុលជាប់គុកព្រោះកូនបំណុលប្ដឹងនៅខេត្តសៀមរាបហើយ។ លោកថាការសិក្សានេះគឺមិនស្ថិតលើការលើកឡើងរបស់ភាគីណាមួយនោះទេ តែអាស្រ័យលើអង្គច្បាប់ និងភស្ភុតាងក្នុងសំណុំរឿង។

កាលថ្ងៃទី១៨ ខែកុម្ភៈ ចៅក្រមសាលាដំបូងខេត្តសៀមរាបបានចេញសាលក្រមកាត់ទោស និងបង្គាប់ឱ្យចាប់ខ្លួនអ្នកស្រី ចិន ស្រីដា ឱ្យជាប់ពន្ធនាគារ២ឆ្នាំ ពីបទគំរាមកំហែងហែកកេរ្តិ៍ តាមពាក្យបណ្ដឹងរបស់ភាគីប្ដីស្ត្រីកូនបំណុល ក្រោយស្ត្រីម្ចាស់បំណុលប្រើប្រាស់គណនីហ្វេសបុករបស់ខ្លួនឆាតគំរាមបង្ហោះជាសាធារណៈ។ ករណីនេះបានបង្កឱ្យមានការជែកវែកញែកច្រើនក្នុងបណ្ដាញសង្គមរិះគន់ចំណាត់ការរបស់តុលាការជាច្រើន។
លោក សេង ឌីណា បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះថា៖ «ក្រសួងយុត្តិធម៌បានទទួលព័ត៌មាននេះ ហើយកំពុងសិក្សាករណីនេះ ដោយយកចិត្តទុកដាក់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ថា “យុត្តិធម៌ ឬអយុត្តិធម៌ មិនចំណុះលើការលើកឡើងរបស់ភាគីណាមួយនោះទេ តែអាស្រ័យលើអង្គហេតុ អង្គច្បាប់ និងភស្តុតាង ក្នុងសំណុំរឿង»។

ករណីអ្នកស្រី ចិន ស្រីដា ត្រូវបានប្ដីរបស់ស្ត្រីជាកូនបំណុលរបស់ខ្លួនប្ដឹងកាលពីខែមីនា ឆ្នាំ២០២៤ ៤ថ្ងៃបន្ទាប់ពីអ្នកស្រីឆាតប្រាប់ឱ្យប្ដីកូនបំណុលរបស់ខ្លួនសងលុយដែលថាស្រ្តីជាប្រពន្ធបានខ្ចីលុយខ្លួនយករត់ការឱ្យប្ដីឡើងផ្កាយមួយនៅខេត្តបន្ទាយមានជ័យ។ ក្នុងបណ្ដឹងនោះបានបានដកស្រង់ខ្លឹមសាររបស់អ្នកស្រី ចិន ស្រីដា ថា «បើគេចវេសមិនសងឱ្យខ្ញុំ ដឹងមួយម៉ាត់ស្រួលខ្ញុំដាក់ពាក្យបណ្ដឹង ហើយឱ្យសារព័ត៌មានរកដំណោះស្រាយតាមយុត្តិធម៌ឱ្យខ្ញុំ»។
តាមពាក្យបណ្ដឹងរបស់ដើមចោទ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះ ចិន ស្រីដា បានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Vi Da ឆាតមកគំរាមថា «មិចហើយបង លុយបំណុល ដែលប្រពន្ធបងជំពាក់ខ្ញុំ នឹងដោះស្រាយសងអោយខ្ញុំ ឬមិនសងទេ? បើមិនដោះ គេចវេសមិនសងអោយខ្ញុំ ដឹងមួយមាត់ ស្រួលខ្ញុំ ដាក់ពាក្យបណ្ដឹង ហើយអោយសារព័ត៌មានរកដំណោះស្រាយតាមយុត្តិធម៌អោយខ្ញុំ»។
លោកស្រី ចិន ស្រីដា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នៅភូមិសាស្ត្រស្រុកក្រឡាញ់ ខេត្តសៀមរាប តាមដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួនរបស់ចៅក្រមជំនុំជម្រះ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


