Connect with us

សន្តិសុខសង្គម

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាស្រាវជ្រាវឃាត់ជនសង្ស័យ បន្លំតេឡេក្រាមឈ្មោះ Pheng Vannak News យកទៅគំរាមទារប្រាក់

បានផុស

នៅ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធើ្វការស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ដែលធើ្វសកម្មក្នុងការគំរាម និងឆបោក ក្រោមរូបភាពក្លែងបន្លំអត្តសញ្ញាណ តាមប្រព័ន្ធអនឡាញ និងបានធ្វើការឆបោកជនរងគ្រោះជាច្រើននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមបទបញ្ជារបស់  លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី លោក ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ០១រូប ឈ្មោះ គ.ណ.រ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ដោយជនសង្ស័យបានប្រើប្រាស់គណនីតេឡេក្រាមឈ្មោះ PHENG NAKNAK, Pheng Vannak News និងលេខទូរស័ព្ទជាច្រើនខ្សែ យកទៅគំរាមទារប្រាក់ពីជនរងគ្រោះ និងឱ្យផ្ទេរប្រាក់ទៅគណនីធនាគារជាច្រើន ដើម្បីទទួលផលប្រយោជន៍ពីអំពើទុច្ចរិតនេះ។

តាមចម្លើយជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់រូបភាព និងឈ្មោះរបស់ជនរងគ្រោះ ទៅបង្កើតគណនីតេឡេក្រាមដាក់ឈ្មោះ PHENG NAKNAK, Pheng Vannak News និងប្រើប្រាស់លេខទូរស័ព្ទជាច្រើនខ្សែ យកទៅគំរាមទារប្រាក់ពីជនរងគ្រោះ និងឱ្យផ្ទេរប្រាក់ទៅគណនីធនាគារជាច្រើន ដើម្បីទទួលផលប្រយោជន៍ពីអំពើទុច្ចរិតនេះ។ ក្នុងនោះ ជនសង្ស័យក្លែងបន្លំខ្លួនជាអ្នកសារព័ត៌មានឈ្មោះ ផែង វណ្ណៈ និងក្រុមការងារ ហើយបានទាក់ទងទៅជនរងគ្រោះជាច្រើននាក់ ដោយគំរាមទារប្រាក់ ជាថ្នូរក្នុងការរត់ការឯកសាររដ្ឋបាល និងឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ស្រូវ សម្រាប់រៀបចំជួយជនភៀសសឹកជាដើម។ លើសពីនេះ ជនសង្ស័យក៏បានក្លែងបន្លំខ្លួនជាសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ទាក់ទងទៅជនរងគ្រោះលើបណ្តាញសង្គមហ្វេសប៊ុក និងបានឆបោកប្រាក់ពីជនរងគ្រោះ ក្រោមរូបភាពជួយរៀបចំពាក្យបណ្តឹងផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម