ការពារកុមារ Archives - Kampuchea Thmey Daily

អង្គការអន្តរជាតិផ្នែកកុមារប្រចាំកម្ពុជា កំពុងសស្រាក់សស្រាំជួយដល់កុមារនៅតាមជំរុំភៀសសឹក
អង្គការអន្តរជាតិផ្នែកកុមាររួមមាន អង្គការ Save the Children  Cambodia និងអង្គការ UNICEF Cambodia បានបញ្ជូនក្រុមការងារចុះដល់ទីតាំងជំរុំភៀសសឹក ដើម្បីពិនិត្យស្ថានភាពការរស់នៅរបស់កុមារ ហើយត្រៀមវិធានការឆ្លើយតបតាមរយៈការផ្តល់ជំនួយ និងសម្ភារៈសិក្សា។

អង្គការទាំងនោះ បានសហការជាមួយដៃគូផ្សេងៗ ចុះទៅកាន់ទីតាំងផ្សេងៗគ្នានៅតាមជំរុំភៀសសឹក ដើម្បីវាយតម្លៃពីតម្រូវការបន្ទាន់របស់កុមារដែលបានរងផលប៉ះពាល់ដោយសារស្ថានភាពព្រំដែននាពេលថ្មីៗនេះ។ កុមារជាច្រើនត្រូវបានបង្ខំឱ្យចាកចេញពីសាលារៀន ប្រឈមនឹងហានិភ័យចំពោះសុខភាពផ្លូវចិត្ត ហើយក្រុមគ្រួសាររបស់ពួកគាត់កំពុងជួបការលំបាកអំឡុងពេលភៀសខ្លួន។

សម្រាប់ក្រុមការងាររបស់អង្គការ save the children បានចុះទៅកាន់ជំរុំភៀសសឹក ចុងកាល់ នាខេត្តឧត្តមានជ័យ ភាគខាងជើងនៃប្រទេសកម្ពុជា កាលពីថ្ងៃទី​២៨ ខែកក្កដា ដើម្បីវាយតម្លៃពីស្ថានភាពជាក់ស្តែង និងឆ្លើយតបឱ្យបាន​ទាន់ពេល ខណៈកុមារកំពុងត្រូវការជំនួយជាបន្ទាន់។ លោក រស់ ច័ន្ទបូរិទ្ធិ ប្រធានផ្នែកការអភិវឌ្ឍកម្មវិធី គុណភាព និងផលជះ នៃអង្គការ Save the Children មានប្រសាសន៍ថា ៖«យើងប្តេជ្ញាឆ្លើយតបតាមគោលការណ៍មនុស្សធម៌ និងកំពុងស្វែងរកដំណោះស្រាយដែលមិនត្រឹមតែដោះស្រាយតម្រូវការភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ការស្តារឡើងវិញ ដើម្បីជួយកុមារឱ្យត្រឡប់ទៅរកការរៀនសូត្រ ស្តារឡើងវិញនូវអារម្មណ៍សុវត្ថិភាពរបស់ពួកគេ និងការផ្តល់ឱកាសដល់គ្រួសារ ដើម្បីកសាងជីវិតរបស់ពួកគេឡើងវិញប្រកបដោយសេចក្តីថ្លៃថ្នូរ»។

លោកបានលើកឡើងទៀតថា ខណៈពលរដ្ឋបានភៀសសឹកមកកាន់ទីនេះ ដែលមានសុវត្ថិភាពពីគ្រោះថ្នាក់ផ្នែករាងកាយ ប៉ុន្តែស្ថានភាពនេះបានរំខានយ៉ាងខ្លាំងដល់ជីវិតរស់នៅរបស់កុមារ ដោយកុមារជាច្រើនបានខកខានទៅសាលារៀន រស់នៅជម្រកដែលមានមនុស្សច្រើនកុះករ ហើយប្រឈមមុខនឹងហានិភ័យផ្សេងៗ ចំពោះសុខុមាលភាព សុវត្ថិភាព និងសុខភាពផ្លូវចិត្ត។ លោកសង្កត់ធ្ងន់ពីតម្រូវការចាំបាច់ថា៖« កុមារក្នុងជំរុំភៀសសឹកកំពុងត្រូវការបង្គន់អនាម័យជាបន្ទាន់ ទឹក និងភ្លើង ជាដើម»។

អាជ្ញាធរ និងសហគមន៍ បានធ្វើកិច្ចការជាច្រើនរួចមកហើយ រាប់ចាប់តាំងពីសង់ជម្រកបណ្តោះអាសន្ន ការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ ជាពិសេសកុមារដែលខ្វះខាត។ យ៉ាងណាមិញ ត្រូវស្វែងរកការគាំទ្របន្ថែម ដើម្បីឆ្លើយ​តបទៅលើតម្រូវការផ្នែកមនុស្សធម៌ដែលខ្វះខាត ជាពិសេសម្រាប់កុមារ។

ចំណែកលោក ជុំ ចាន់រ៉ា អ្នកឯកទេសអប់រំនៅយូនីសេហ្វ ប្រចាំប្រទេសកម្ពុជា បានធ្វើការអំពាវនាវដល់សប្បុរសជនទាំងអស់ រួមដៃគ្នាដើម្បីជួយដល់កុមារ ធ្វើយ៉ាងណាឱ្យពួកគេបានរៀនបន្តទៅទៀត ដោយមិនមានការអាក់ខាន។ លោកថា៖«សាលារៀនគួរតែជាកន្លែងដែលមានសុវត្ថិភាពសម្រាប់សិស្សានុសិស្សទាំងអស់។ ស្ថិរភាព និងការគាំទ្រ គឺជាកត្តា​ចម្បងដើម្បីធានាថា កុមារគ្រប់រូបអាចបន្តការសិក្សាដោយរីករាយ និងគ្មានក្ដីបារម្ភ។

ទ​ន្ទឹមនឹងនេះ យូនីសេហ្វ បានបន្តដឹកជញ្ជូនសម្ភារៈសរុបចំនួន ៦០៥ ឈុត ដល់កុមារតូចៗ និងសិស្សានុសិស្សដែលបានរងផលប៉ះពាល់ តាមរយៈកិច្ចសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា។ ទាំងនេះគឺជាឈុតសម្រាប់កុមារតូច និង សម្ភារៈសិក្សាបណ្ដោះអាសន្ន ដែលសម្ភារៈទាំងនោះរួមមានដូចជា តង់សិក្សា ក្តារខៀន សៀវភៅគំនូរ សម្ភារៈប៊ិច គូល័រ ក្រដាសពណ៌ បាល់ទាត់ បាល់ទះ និងសម្ភារៈជាច្រើនទៀត។ ក្រៅពីនេះ ក៏មានឧបករណ៍ចម្រោះទឹក ដើម្បីធានាបាននូវទឹកស្អាតផងដែរ។

យូនីសេហ្វ សង្ឃឹមថា ការរៀនសូត្រ​ និងការកម្សាន្តតាមរយៈសម្ភារៈអប់រំទាំងនេះ នឹងនាំមកនូវស្នាមញញឹម​ និងជួយជំរុញទឹកចិត្តកុមារដែលកំពុងត្រូវការ៕

The post អង្គការអន្តរជាតិផ្នែកកុមារប្រចាំកម្ពុជា កំពុងសស្រាក់សស្រាំជួយដល់កុមារនៅតាមជំរុំភៀសសឹក appeared first on Kampuchea Thmey Daily.

អាជ្ញាធរខេត្តសៀមរាប៖ សិទ្ធិកុមារត្រូវបានការពារ និងលើកតម្កើង ព្រមទាំងស្នើឱ្យគ្រប់អ្នកពាក់ព័ន្ធបន្តយកចិត្តទុកដាក់
លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារកិច្ចការពារកុមារខេត្តសៀមរាប បានលើកឡើងថា សិទ្ធិកុមារត្រូវបានការពារ និងលើកតម្កើង ព្រមទាំងស្នើឱ្យគ្រប់អ្នកពាក់ព័ន្ធបន្តយកចិត្តទុកដាក់។ លោកស្រី បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ស្ដីពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពកិច្ចការពារកុមារខេត្ត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

រូបភាព៖ រដ្ឋបាលខេត្តសៀមរាប

ប្រធានក្រុមការងារកិច្ចការពារកុមារខេត្តសៀមរាបរូបនេះ បានបញ្ជាក់ថា ក្រុមការងារកិច្ចការពារកុមារខេត្ត ត្រូវបានបង្កើតឡើងដើម្បីធ្វើការតាមដានការអនុវត្ត ដើម្បីឆ្លើយតបការលើកកម្ពស់កិច្ចការពារកុមារ ក្នុងការទប់ស្កាត់ និងឆ្លើយតបតាមរយៈកិច្ចអន្តរាគមន៍ប្រកបដោយ គុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា។

លោកស្រីបន្តថា សិទ្ធិរបស់កុមារត្រូវបានការពារ និងលើកតម្កើង ដោយចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចពាក្យ ស្លោកថា «កុមារជាទំពាំងស្នងឫស្សី» និង «កុមារជាសសរទ្រូងសម្រាប់ប្រទេសជាតិ»។ ផែនការជាតិជាច្រើនទាក់ទងទៅនឹងការលើកកម្ពស់ និងការការពារសិទ្ធិកុមារ ត្រូវបានដាក់ចេញ ដើម្បីទប់ស្កាត់អំពើហិង្សាលើកុមារ ការកេងប្រវ័ញ្ច និងជួញដូរកុមារ ការប្រើប្រាស់គ្រឿងញៀន កុមារបម្លាស់ទី កុមាររងផលប៉ះពាល់ដោយការធ្វើចំណាកស្រុក កុមារបោះបង់ការសិក្សា កុមារកង្វះអាហារូបត្ថម្ភជាដើម ដែលតម្រូវឱ្យគ្រប់អ្នកពាក់ព័ន្ធរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា និងចំគោលដៅ។

រូបភាព៖ រដ្ឋបាលខេត្តសៀមរាប

លោកស្រីអភិបាលរងខេត្តថា ឪពុកម្ដាយ គ្រូបង្រៀន និងអ្នកផ្ដល់ការថែទាំ ដែលចេះដឹងពីរបៀបបីបាច់កូនបែបវិជ្ជមាន អាចជួយផ្សព្វផ្សាយឥរិយាបថអហិង្សា ត្រូវធ្វើការងារជាមួយដៃគូនានា ដើម្បីរៀបចំយុទ្ធនាការ ការផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាពលរដ្ឋ និងការយល់ឃើញរបស់ពួកគេ អំពីរបៀបដាក់វិន័យបែបវិជ្ជមាន និងព្យាយាមផ្លាស់ប្ដូរគំនិតបច្ចុប្បន្នដែលបង្កឱ្យមានការបែកបាក់គ្រួសារដោយមិនចាំបាច់៕

រូបភាព៖ រដ្ឋបាលខេត្តសៀមរាប

The post អាជ្ញាធរខេត្តសៀមរាប៖ សិទ្ធិកុមារត្រូវបានការពារ និងលើកតម្កើង ព្រមទាំងស្នើឱ្យគ្រប់អ្នកពាក់ព័ន្ធបន្តយកចិត្តទុកដាក់ appeared first on Kampuchea Thmey Daily.

អង្គការយូនីសេហ្វ ណែនាំពីគន្លឹះការពារកុមារពីការបំពុលខ្យល់ក្នុងផ្ទះ និងខាងក្រៅ
តាមការផ្សព្វផ្សាយរបស់អង្គការ UNICEF Cambodia តាមបណ្តាញសង្គមនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ២០%នៃការស្លាប់របស់ទារកទើបនឹងកើតនៅទូទាំងពិភពលោក គឺជាប់ពាក់ព័ន្ធនឹងការបំពុលខ្យល់ ជាពិសេសទារកកើតមិនគ្រប់ទម្ងន់ និងមិនគ្រប់ខែ។

ប្រភពរូបភាព៖ New York Post

បើតាមអង្គការយូនីសេហ្វ កុមារងាយរងគ្រោះខ្លាំងជាងគេ ដោយសារសួតរបស់ពួកគេស្ថិតក្នុងដំណាក់កាលលូតលាស់ និងប្រព័ន្ធភាពស៊ាំនៅខ្សោយ។ ដូចនេះហើយ អង្គការយូនីសេហ្វបានប្រាប់ពីគន្លឹះការពារការបំពុលខ្យល់ក្នុងផ្ទះ និងការបមពុលខ្យល់នៅខាងក្រៅដូចខាងក្រោម៖

ការពារកុមារពីការបំពុលខ្យល់នៅក្នុងផ្ទះ៖

១.ពេលចម្អិនអាហារ សូមប្រើចង្រ្កានអគ្គិសនី ឬ សូឡា ឬ ហ្គាសធម្មជាតិប្រសិនជាអាច

២.នៅពេលចម្អិនអាហារសូមបើកបង្អួច ប្រើកង្ហារបឺតផ្សែង ឬ ចម្អិននៅខាងក្រៅផ្ទះប្រសិនជាអាច

៣.ឱ្យស្ត្រីមានផ្ទៃពោះ និងកុមារនៅឆ្ងាយពីផ្សែង

៤.កុំជក់បារីក្នុងផ្ទះក្បែរកុមារ ឬ ស្ត្រីមានផ្ទៃពោះ និង ទី៥ កុំដុតទៀន ឬ ធូបដែលបន្ថែមសារធាតុពុលដល់ខ្យល់។

ការពារកុមារពីការបំពុលខ្យល់ខាងក្រៅ៖

១.តាមដានគុណភាពខ្យល់ជាប្រចាំ ហើយផ្លាស់ប្តូរសកម្មភាព និងបង្កើនការប្រុងប្រយ័ត្នតាមជាក់ស្តែង។

២.កាត់បន្ថយពេលវេលានៅក្នុងតំបន់ដែលមានការបំពុលខ្លាំង ដូចជាចរាចរណ៍កកស្ទះ ឬ តំបន់ឧស្សាហកម្មជាដើម។ សូមធ្វើដំណើរនៅពេលមានការបំពុលទាប ដើម្បីកាត់បន្ថយ។

៣.ក្នុងអំឡុងពេលមានការបំពុលខ្យល់ខ្ពស់ គួរឱ្យកុមារចៀសវាងការធ្វើសកម្មភាពដែលហត់នឿយខ្លាំង និងកាត់បន្ថយការលេង ឬលំហាត់ប្រាណ។ ទី៤ នៅពេលដែលមានការបំពុលនៅខាងក្រៅខ្លាំង សូមព្យាយាមឱ្យកូនរបស់អ្នកនៅក្នុងផ្ទះ៕

The post អង្គការយូនីសេហ្វ ណែនាំពីគន្លឹះការពារកុមារពីការបំពុលខ្យល់ក្នុងផ្ទះ និងខាងក្រៅ appeared first on Kampuchea Thmey Daily.