KPT+
អង្គការយូនីសេហ្វ ណែនាំពីគន្លឹះការពារកុមារពីការបំពុលខ្យល់ក្នុងផ្ទះ និងខាងក្រៅ
តាមការផ្សព្វផ្សាយរបស់អង្គការ UNICEF Cambodia តាមបណ្តាញសង្គមនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ២០%នៃការស្លាប់របស់ទារកទើបនឹងកើតនៅទូទាំងពិភពលោក គឺជាប់ពាក់ព័ន្ធនឹងការបំពុលខ្យល់ ជាពិសេសទារកកើតមិនគ្រប់ទម្ងន់ និងមិនគ្រប់ខែ។

បើតាមអង្គការយូនីសេហ្វ កុមារងាយរងគ្រោះខ្លាំងជាងគេ ដោយសារសួតរបស់ពួកគេស្ថិតក្នុងដំណាក់កាលលូតលាស់ និងប្រព័ន្ធភាពស៊ាំនៅខ្សោយ។ ដូចនេះហើយ អង្គការយូនីសេហ្វបានប្រាប់ពីគន្លឹះការពារការបំពុលខ្យល់ក្នុងផ្ទះ និងការបមពុលខ្យល់នៅខាងក្រៅដូចខាងក្រោម៖
ការពារកុមារពីការបំពុលខ្យល់នៅក្នុងផ្ទះ៖
១.ពេលចម្អិនអាហារ សូមប្រើចង្រ្កានអគ្គិសនី ឬ សូឡា ឬ ហ្គាសធម្មជាតិប្រសិនជាអាច
២.នៅពេលចម្អិនអាហារសូមបើកបង្អួច ប្រើកង្ហារបឺតផ្សែង ឬ ចម្អិននៅខាងក្រៅផ្ទះប្រសិនជាអាច
៣.ឱ្យស្ត្រីមានផ្ទៃពោះ និងកុមារនៅឆ្ងាយពីផ្សែង
៤.កុំជក់បារីក្នុងផ្ទះក្បែរកុមារ ឬ ស្ត្រីមានផ្ទៃពោះ និង ទី៥ កុំដុតទៀន ឬ ធូបដែលបន្ថែមសារធាតុពុលដល់ខ្យល់។

ការពារកុមារពីការបំពុលខ្យល់ខាងក្រៅ៖
១.តាមដានគុណភាពខ្យល់ជាប្រចាំ ហើយផ្លាស់ប្តូរសកម្មភាព និងបង្កើនការប្រុងប្រយ័ត្នតាមជាក់ស្តែង។
២.កាត់បន្ថយពេលវេលានៅក្នុងតំបន់ដែលមានការបំពុលខ្លាំង ដូចជាចរាចរណ៍កកស្ទះ ឬ តំបន់ឧស្សាហកម្មជាដើម។ សូមធ្វើដំណើរនៅពេលមានការបំពុលទាប ដើម្បីកាត់បន្ថយ។
៣.ក្នុងអំឡុងពេលមានការបំពុលខ្យល់ខ្ពស់ គួរឱ្យកុមារចៀសវាងការធ្វើសកម្មភាពដែលហត់នឿយខ្លាំង និងកាត់បន្ថយការលេង ឬលំហាត់ប្រាណ។ ទី៤ នៅពេលដែលមានការបំពុលនៅខាងក្រៅខ្លាំង សូមព្យាយាមឱ្យកូនរបស់អ្នកនៅក្នុងផ្ទះ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


