កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ Archives - Kampuchea Thmey Daily

តម្លៃប្រេងអន្តរជាតិកើន​នៅថ្ងៃអង្គារ ពេលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ជាប់គាំង
តម្លៃប្រេងអន្តរជាតិ​បាន​កើនឡើងតិចតួចសម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាពេកថ្ងៃអង្គារនេះ ដោយសារតែការជាប់គាំងនៃការចរចាស្ដារឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់-សហរដ្ឋអាមេរិក ដែលបន្ថយលទ្ធភាព​នៃការដកទណ្ឌកម្មសេដ្ឋកិច្ចលើក្រុងតេអេរ៉ង់​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគតម៉ាក ​Brent បានកើនឡើង ១២ សេន ជួញដូរនៅតម្លៃ ៦៥,៦៦ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង​ ៨ និង ៨ នាទី នៅក្រុងហុងកុង។  ​តម្លៃព្រេងឆៅនាពេលអនាគតរបស់អាមេរិក ម៉ាក ​West Texas Intermediate (WTI) វិញ បានកើនឡើង ១៦ សេន ដល់ ៦២,៨៥ ដុល្លារ/បារ៉ែល។ ​

ការឡើងថ្លៃនេះ កើតឡើងក្រោយអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Majid Takhtravanchi ​បាន​និយាយ​កាលពីថ្ងៃចន្ទថា ការពិភាក្សារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ​នឹងមិនសម្រេចបាន​អ្វីនោះទេ ប្រសិនបើ​អាមេរិក​ទទូច​ឱ្យអ៊ីរ៉ង់កាត់បន្ថយសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួនទាំងស្រុង។

លោកលើកឡើងបែបនេះ គ្រោយមន្រ្តីអាមេរិក​បាន​ឱ្យដឹងកាលពីថ្ងៃអាទិត្យថា ​​អាមេរិក​នឹងទាមទារឱ្យមានកិច្ចព្រមព្រៀងថ្មីណាមួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលរួមបញ្ចូលកិច្ចព្រមព្រៀង​បញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដែល​គេប្រើក្នុងការផលិតអាវុធនុយក្លេអ៊ែរ។​

នេះគឺជាការជាប់គាំងថ្មីរវាងភាគីទាំង២ ក្រោយមានសុទិដ្ឋិនិយមនាពេលកន្លងមកអំពីការសម្រេចបាននូវកិច្ចព្រមព្រៀង ដែលអាចឱ្យអាមេរិកដកទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ដែលជាប្រទេសផ្គត់ផ្គង់ប្រេងដ៏សំខាន់មួយ​របស់ពិភពលោក។ ការដកទណ្ឌកម្ម នឹងបើកផ្លូវឱ្យអ៊ីរ៉ង់នាំចេញប្រេងកាន់តែច្រើនទៅទីផ្សារពិភព​លោក។

យ៉ាងណាមិញ​ កំណើនតម្លៃប្រេងនៅមានកម្រិតដោយសារតែការព្យាករពីភាពមិនអំណោយផលនៃសេដ្ឋកិច្ចអាមេរិក និងរបាយការណ៍រដ្ឋាភិបាលចិន​ ដែលបង្ហាញពីការចុះខ្សោយនៃការលក់រាយ និងទិ​ន្នផលឧស្សាហកម្ម។ ជាធម្មតា កម្សោយនៃសេដ្ឋកិច្ច ធ្វើឱ្យតម្រូវការប្រេងខ្សោយ ដែលនាំទៅរកការធ្លាក់ចុះនៃតម្លៃ។

ក្រៅពីនេះ ការរំពឹងទុកអំពីការបង្កើនផលិតកម្មប្រេង ជាពិសេសពីអង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត ក៏កម្រិតកំណើនតម្លៃផងដែរ៕

The post តម្លៃប្រេងអន្តរជាតិកើន​នៅថ្ងៃអង្គារ ពេលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ជាប់គាំង appeared first on Kampuchea Thmey Daily.

តម្លៃប្រេងធ្លាក់ចុះ​ខ្ទង់ ២% ​ដោយ​សង្ឃឹមពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់
តម្លៃប្រេងអន្តរជាតិ បានធ្លាក់ចុះប្រហែល ២ ភាគរយ សម្រាប់ការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយការសង្ឃឹមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក៏ដូចជា​កំណើននៃប្រេងក្នុងស្ដុកអាមេរិក បន្ថែមក្ដីបារម្ភជុំវិញ​ការផ្គត់ផ្គង់លើសតម្រូវការ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

តម្លៃប្រេងនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ១,២៦ ដុល្លារ ឬ ១,៩១ ភាគរយ ដោយជួញដូរនៅតម្លៃ ៦៤, ៨៣ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ១០ ព្រឹក នៅទីក្រុងហុងកុង។ ចំណែកឯប្រេងអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បាន​ធ្លាក់ចុះ ១,២៩ ដុល្លារ ឬ ២,០៤ ភាគរយ ដោយជួញដូរនៅតម្លៃ ៦១,៨៦ ដុល្លារ/បារ៉ែល។

តម្លៃប្រេងទាំង២ម៉ាក បានធ្លាក់ចុះប្រមាណ ០,៨ ភាគរយ កាលពីថ្ងៃពុធ។

ការធ្លាក់ចុះនេះ កើតឡើងក្រោយមាន​សេចក្ដីរាយការណ៍ថា អ៊ីរ៉ង់សុខចិត្តយល់ព្រមលើកិច្ចព្រមព្រៀង​នុយក្លេអ៊ែរជាមួយអាមេរិក ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច។ អ្នកជំនាញលើកឡើងថា ប្រសិនបើអាមេរិកដកទណ្ឌកម្ម នោះប្រេងអ៊ីរ៉ង់អាចចូលទៅកាន់ទីផ្សារអន្តរជាតិ ដែល​បង្កើនការផ្គត់ផ្គង់សម្រាប់សកលលោក។

វាក៏បណ្ដាលផងដែរមកពីការបង្កើនផលិតកម្មប្រេងរបស់អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) និងកំណើនស្តុកប្រេងរបស់សហរដ្ឋអាមេរិក។ ទិន្នន័យពីរដ្ឋបាលព័ត៌មានថាមពលបានបង្ហាញថា ស្តុកប្រេងឆៅអាមេរិក បានកើនឡើង ៣,៥ លាន​បារ៉ែល ដល់ ៤៤១,៨ លាន​បារ៉ែល ក្នុងសប្ដាហ៍គិតត្រឹមថ្ងៃទី ៩ ឧសភា ធៀបនឹងកំណើនរំពឹងទុក ១,១ លានបារ៉ែល របស់អ្នកវិភាគ៕ ​

The post តម្លៃប្រេងធ្លាក់ចុះ​ខ្ទង់ ២% ​ដោយ​សង្ឃឹមពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.