Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិកើន​នៅថ្ងៃអង្គារ ពេលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ជាប់គាំង

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​កើនឡើងតិចតួចសម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាពេកថ្ងៃអង្គារនេះ ដោយសារតែការជាប់គាំងនៃការចរចាស្ដារឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់-សហរដ្ឋអាមេរិក ដែលបន្ថយលទ្ធភាព​នៃការដកទណ្ឌកម្មសេដ្ឋកិច្ចលើក្រុងតេអេរ៉ង់​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគតម៉ាក ​Brent បានកើនឡើង ១២ សេន ជួញដូរនៅតម្លៃ ៦៥,៦៦ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង​ ៨ និង ៨ នាទី នៅក្រុងហុងកុង។ ​តម្លៃព្រេងឆៅនាពេលអនាគតរបស់អាមេរិក ម៉ាក ​West Texas Intermediate (WTI) វិញ បានកើនឡើង ១៦ សេន ដល់ ៦២,៨៥ ដុល្លារ/បារ៉ែល។ ​

ការឡើងថ្លៃនេះ កើតឡើងក្រោយអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Majid Takhtravanchi ​បាន​និយាយ​កាលពីថ្ងៃចន្ទថា ការពិភាក្សារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ​នឹងមិនសម្រេចបាន​អ្វីនោះទេ ប្រសិនបើ​អាមេរិក​ទទូច​ឱ្យអ៊ីរ៉ង់កាត់បន្ថយសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួនទាំងស្រុង។

លោកលើកឡើងបែបនេះ គ្រោយមន្រ្តីអាមេរិក​បាន​ឱ្យដឹងកាលពីថ្ងៃអាទិត្យថា ​​អាមេរិក​នឹងទាមទារឱ្យមានកិច្ចព្រមព្រៀងថ្មីណាមួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលរួមបញ្ចូលកិច្ចព្រមព្រៀង​បញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដែល​គេប្រើក្នុងការផលិតអាវុធនុយក្លេអ៊ែរ។​

នេះគឺជាការជាប់គាំងថ្មីរវាងភាគីទាំង២ ក្រោយមានសុទិដ្ឋិនិយមនាពេលកន្លងមកអំពីការសម្រេចបាននូវកិច្ចព្រមព្រៀង ដែលអាចឱ្យអាមេរិកដកទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ដែលជាប្រទេសផ្គត់ផ្គង់ប្រេងដ៏សំខាន់មួយ​របស់ពិភពលោក។ ការដកទណ្ឌកម្ម នឹងបើកផ្លូវឱ្យអ៊ីរ៉ង់នាំចេញប្រេងកាន់តែច្រើនទៅទីផ្សារពិភព​លោក។

យ៉ាងណាមិញ​ កំណើនតម្លៃប្រេងនៅមានកម្រិតដោយសារតែការព្យាករពីភាពមិនអំណោយផលនៃសេដ្ឋកិច្ចអាមេរិក និងរបាយការណ៍រដ្ឋាភិបាលចិន​ ដែលបង្ហាញពីការចុះខ្សោយនៃការលក់រាយ និងទិ​ន្នផលឧស្សាហកម្ម។ ជាធម្មតា កម្សោយនៃសេដ្ឋកិច្ច ធ្វើឱ្យតម្រូវការប្រេងខ្សោយ ដែលនាំទៅរកការធ្លាក់ចុះនៃតម្លៃ។

ក្រៅពីនេះ ការរំពឹងទុកអំពីការបង្កើនផលិតកម្មប្រេង ជាពិសេសពីអង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត ក៏កម្រិតកំណើនតម្លៃផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម