ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងធ្លាក់ចុះខ្ទង់ ២% ដោយសង្ឃឹមពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់
តម្លៃប្រេងអន្តរជាតិ បានធ្លាក់ចុះប្រហែល ២ ភាគរយ សម្រាប់ការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយការសង្ឃឹមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក៏ដូចជាកំណើននៃប្រេងក្នុងស្ដុកអាមេរិក បន្ថែមក្ដីបារម្ភជុំវិញការផ្គត់ផ្គង់លើសតម្រូវការ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ១,២៦ ដុល្លារ ឬ ១,៩១ ភាគរយ ដោយជួញដូរនៅតម្លៃ ៦៤, ៨៣ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ១០ ព្រឹក នៅទីក្រុងហុងកុង។ ចំណែកឯប្រេងអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានធ្លាក់ចុះ ១,២៩ ដុល្លារ ឬ ២,០៤ ភាគរយ ដោយជួញដូរនៅតម្លៃ ៦១,៨៦ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង២ម៉ាក បានធ្លាក់ចុះប្រមាណ ០,៨ ភាគរយ កាលពីថ្ងៃពុធ។

ការធ្លាក់ចុះនេះ កើតឡើងក្រោយមានសេចក្ដីរាយការណ៍ថា អ៊ីរ៉ង់សុខចិត្តយល់ព្រមលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអាមេរិក ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច។ អ្នកជំនាញលើកឡើងថា ប្រសិនបើអាមេរិកដកទណ្ឌកម្ម នោះប្រេងអ៊ីរ៉ង់អាចចូលទៅកាន់ទីផ្សារអន្តរជាតិ ដែលបង្កើនការផ្គត់ផ្គង់សម្រាប់សកលលោក។
វាក៏បណ្ដាលផងដែរមកពីការបង្កើនផលិតកម្មប្រេងរបស់អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) និងកំណើនស្តុកប្រេងរបស់សហរដ្ឋអាមេរិក។ ទិន្នន័យពីរដ្ឋបាលព័ត៌មានថាមពលបានបង្ហាញថា ស្តុកប្រេងឆៅអាមេរិក បានកើនឡើង ៣,៥ លានបារ៉ែល ដល់ ៤៤១,៨ លានបារ៉ែល ក្នុងសប្ដាហ៍គិតត្រឹមថ្ងៃទី ៩ ឧសភា ធៀបនឹងកំណើនរំពឹងទុក ១,១ លានបារ៉ែល របស់អ្នកវិភាគ៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


