កីឡាប្រដាល់ Archives - Kampuchea Thmey Daily
កំពូលអ្នកប្រដាល់ចិន Ouyang Feng កំពុង​គ្រប់​គ្រង​ខ្សែក្រវាត់ K-1 ទម្ងន់ ៧០ គ.ក ៣ ឆ្នាំហើយ
កំពូលអ្នកប្រដាល់ឃីកបុកស៊ីងចិន កីឡាករ Ouyang Feng នៅតែបន្តកាន់កាន់កាប់ខ្សែក្រវាត់ K-1 Super Welterweight ទម្ងន់ ៧០ គីឡូក្រាម បន្ទាប់ពីដណ្តើមបានតាំងពីឆ្នាំ ២០២៣។ រឿងដែលពិសេសមួយទៀត រូបគេមិន​ទាន់ស្គាល់​បរាជ័យ​ឡើយ​សម្រាប់ការប្រកួត ១៥ ប្រកួតចុងក្រោយ។
កីឡាករ Ouyang Feng
កីឡាករ Ouyang Feng ​ជា​តារាប្រដាល់ឆ្នើមមួយរូបរបស់ចិន កំពុងគ្រង​ខ្សែ​ក្រវាត់ជាច្រើន ប៉ុន្តែខ្សែក្រវាត់ធំបំផុតរបស់គេ មាន ៣ រួមមាន K-1 ទម្ងន់​៧០គីឡូក្រាម, ខ្សែក្រវាត់ពិភពលោក Wu Lin Feng ទម្ងន់ ៧០ គីឡូក្រាម និងនៅឆ្នាំ ២០២៥ ទើបដណ្តើមខ្សែក្រវាត់ពិភពលោក Wu Lin Feng World MAX ទម្ងន់ ៧០ គីឡូក្រាម។ គិតត្រឹម​ខែ តុលា ​ឆ្នាំ ២០២៥ រូប​គេ​ធ្លាប់​ប្រកួតបានចំនួន៤៨ លើក ឈ្នះ ៤៤ (ផ្តួលដៃគូឱ្យសន្លប់ ២១ លើក) ចាញ់៣ និង​មិនប្រកាសលទ្ធផល១លើក។
រម្លឹកអំពីខ្សែក្រវាត់ K-1 Super Welterweight ដែលជាខ្សែក្រវាត់ទម្ងន់ ៧០ គីឡូក្រាមតែមួយគត់ប្រចាំស្ថាប័នកំពូលរបស់ ជប៉ុន K-1 គឺ Ouyang Feng បាន​គ្រប់​គ្រង​រយៈពេល ៣ ឆ្នាំមកហើយ បន្ទាប់ពីផ្តួលកីឡាករម្ចាស់ផ្ទះ ជប៉ុន Hiromi Wajima ឲ្យ​សន្លប់ក្នុងទឹកទី ២ កាលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៣។ តាំងពីពេលនោះមក គឺមិនទាន់មានកីឡាករណាម្នាក់អាចមកដណ្តើមពីកីឡាករចិនរូបនេះបានទេ។ ជាក់ស្តែងកាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៥ ក៏មានកីឡាករ ហូល្លង់ Darryl Verdonk ម្នាក់ចូលមកដណ្តើមផងដែរ ប៉ុន្តែត្រូវបានចាញ់ដោយពិន្ទុ។
កីឡាករ Ouyang Feng
រឿងដ៏អស្ចារ្យ ក្នុងរយៈពេល ៧ ឆ្នាំមកនេះ ពោលរាប់ពីឆ្នាំ ២០១៨ មក កីឡាករ Ouyang Feng ចាប់អាជីពជាកីឡាករប្រដាល់ គឺរូបគេធ្លាប់ចាញ់តែ ៣ ដងគត់ ក្នុងនោះគឺចាញ់ក្រោមដៃកីឡាករ បេឡារុស Dzianis Zuev ដោយពិន្ទុនៅឆ្នាំ ២០១៩។ ឆ្នាំ ២០១៩ ដដែល បានចាញ់កីឡាករ ក្រូអាត Dragan Cimesa ដោយពិន្ទុ និងចុងក្រោយនៅឆ្នាំ ២០២២ បានចាញ់ពិន្ទុ​មិត្តរួមសញ្ជាតិ Luo Chao ដែល​ធ្លាប់​ឈ្នះ​កីឡាករ​កម្ពុជា​ រឿង សុភ័ណ្ឌ និង ឡៅ ចន្ទ្រា។ ចាប់ពីការចាញ់លើកចុងក្រោយនេះមក Ouyang Feng មិនដែលចាញ់ទៀតឡើយ ដោយការប្រកួត ១៥ ប្រកួតចុងក្រោយគិតត្រឹមខែ តុលា ឆ្នាំ ២០២៥ គឺរូបគេឈ្នះទាំងអស់។
គួរឱ្យដឹងថា នៅឆ្នាំ ២០២៥ កីឡាករ Ouyang Feng កំពុងមានភារកិច្ចប្រកួតក្នុងកម្មវិធីរបស់ K-1 មួយកម្មវិធីទៀត គឺជាការប្រកួតដណ្តើមខ្សែក្រវាត់ K-1 World MAX 2025 ពិភព​លោក។ រូប​គេ​បាន​​ឈ្នះកីឡាករ​ប៉ូឡូញ Kacper Muszyński ដោយ​ពិន្ទុ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ ៨​ រូប​ចុង​ក្រោយ ដោយ​ត្រូវ​ជួប​​កីឡាករប្រេស៊ីល Jonas Salsicha នៅ​ថ្ងៃ​ទី​ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ដើម្បី​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ៕
កីឡាករ Ouyang Feng
ប្រវត្តិ​កីឡាករ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់ K-1 Super Welterweight Championship
កីឡាករអាល់ម៉ានី Marat Grigorian ពី​ខែកក្កដា ឆ្នាំ ២០២១៥ – ខែធ្នូ ឆ្នាំ ២០១៦
កីឡាករបេឡារុស្ស Chinqz Allazov ពី​ខែមិថុនា ឆ្នាំ ២០១៧ – ខែមីនា ឆ្នាំ ២០១៨
កីឡាករ​ប្រេស៊ីល Minoru Kimura ពី​ខែ​មីនា ឆ្នាំ ២០២០ – ខែ​ធ្នូ ឆ្នាំ ២០២៣
កីឡាករ​ចិន Ouyang Feng ពី​ខែ​ធ្នូ ឆ្នាំ ២០២៣ – បច្ចុប្បន្ន
អត្ថបទ៖ សេម កុសល
The post កំពូលអ្នកប្រដាល់ចិន Ouyang Feng កំពុង​គ្រប់​គ្រង​ខ្សែក្រវាត់ K-1 ទម្ងន់ ៧០ គ.ក ៣ ឆ្នាំហើយ appeared first on Kampuchea Thmey Daily.
រឿង សុភ័ណ្ឌ បារម្ភបញ្ហាអាកាសធាតុសម្រាប់ការ​ប្រកួតនៅអង់គ្លេសថ្ងៃអាទិត្យនេះ
កីឡាករ រឿង សុភ័ណ្ឌ បាន​ធ្វើដំណើរទៅ​ប្រទេស​អង់គ្លេស​ហើយ​ ដើម្បីធ្វើការប្រកួតជាមួយកីឡាករ Luke Whelan ក្នុងកម្មវិធី MTGP 90 Fight Night London នៅថ្ងៃ​អាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០២៤ ម៉ោង៧យប់នៅអង់គ្លេស ត្រូវនឹងម៉ោង១:០០ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ តុលា នៅកម្ពុជា។
អ្នក​លេងកណ្តាប់​ដៃ​ភ្លើង​ជើង​រន្ទះ ​រឿង សុភ័ណ្ឌ ​បាន​ប្រាប់ថា មិនមានបញ្ហាចោទខ្លាំងពេលជួបកីឡាករលំដាប់​លេខ​១​ នៅ​ចក្រភព​អង់គ្លេស​ក្នុង​​ទម្ងន់​៧០​គីឡូក្រាម ទោះបីជា Luke Whelan មានកម្ពស់១.៨៥​ម៉ែត្រ។ ចំពោះ​ម្ហូបអាហារ​នៅ​តំបន់​អឺរ៉ុប​មិនមាន​បញ្ហា​អ្វី​សម្រាប់​រូប​គេ​ឡើយ ពីព្រោះខ្លួនចេញធ្លាប់ចេញទៅប្រកួត​ច្រើន​ដង​ហើយ។ ទោះ​បី​ជា​យ៉ាង​ណា អាកាស​ធាតុ​ជា​បញ្ហា​ចម្បង​មួយ​ដែល​រូប​គេ​ព្រួយ​បារម្ភ។
កីឡាករ រឿង សុភ័ណ្ឌ បានប្រាប់«កម្ពុជាថ្មី»ថា ៖«អ្វីដែលខ្ញុំមានការព្រួយបារម្ភគឺបញ្ហាអាកាសធាតុ ដោយសារខ្ញុំចាញ់ត្រជាក់ ហើយវាអាចប៉ះពាល់ដល់ច្រមុះ​របស់ខ្ញុំ ដោយសារខ្ញុំមានបញ្ហារលាកច្រមុះ ប៉ុន្តែខ្ញុំគិតថាវាមិនអីទេ»។
បើនិយាយពីសមាសភាពកីឡាករខ្មែរ៣រូបដែលត្រូវចេញទៅប្រកួតនៅចក្រភពអង់គ្លេស កីឡាករ រឿង សោភ័ណ្ឌ ត្រូវធ្វើការងារធ្ងន់ជាងគេ ដោយត្រូវប៉ះដៃគូខ្ពស់ជាងខ្លួននិងមានប្រវត្តិប្រកួតធ្លាប់ប្រកួតនៅ​សង្វៀន​ធំ​​ៗ​ស្ទើរ​ទូទាំង​ពិភព​លោក​ដូច​ជា សង្វៀន​ឃីក​បុក​ស៊ីង​លំដាប់​ពិភព​លោក K-1 របស់​ជប៉ុន​ សង្វៀន​លំដាប់​ពិភព​លោក Glory របស់​ប្រទេស​អង់គ្លេស និង​សង្វៀន​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប។
កីឡាករ​ រឿង សុភ័ណ្ឌ បានបន្ថែមថា៖«ក្នុងនាមជាអ្នកកីឡាគឺគេចមិនរួចទេ ហើយចង់ប្រកួតជាមួយអ្នកអន់ៗដល់ពេលណាទៀត ហើយដល់ពេលដែលត្រូវប្រកួតជាមួយអ្នកលំដាប់ហើយ។ ខ្ញុំក៏ធ្លាប់ជួយអ្នកខ្លាំងៗច្រើន តែយ៉ាងណាក៏ខ្ញុំគិតថា ខ្ញុំអាចធ្វើបាន»៕
អត្ថបទ៖ ផា រតនា
The post រឿង សុភ័ណ្ឌ បារម្ភបញ្ហាអាកាសធាតុសម្រាប់ការ​ប្រកួតនៅអង់គ្លេសថ្ងៃអាទិត្យនេះ appeared first on Kampuchea Thmey Daily.
ថៃ រ៉េត បុក​ការហាត់​ទ្វេ​ដងមុន​ពេលប្រកួតនៅអង់គ្លេសចុង​សប្តាហ៍នេះ
អ្នកប្រយុទ្ធគុនខ្មែរ ថៃ រ៉េត ​មិន​ធ្លាប់​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​​ ​ក្នុង​ចំណោម​​កីឡាករ​៣​នាក់​ដែល​បាន​ចេញ​ទៅ​​ប្រកួត​នៅ​ប្រទេស​អង់គ្លេស​។
ទោះបីមិនមានបទពិសោធប្រកួតក្រៅប្រទេស ប៉ុន្តែ ថៃ រ៉េត​ បានត្រៀមខ្លួន​យ៉ាងល្អ។ រូប​គេ​បាន​បុកហ្វឹកហាត់ខ្លាំងជាងរាល់ដង ដើម្បីត្រៀមបង្ហាញសមត្ថភាព​ក្នុងកម្មវិធី MTGP 90 Fight Night London នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០២៤ ម៉ោង៧យប់នៅអង់គ្លេស ត្រូវនឹងម៉ោង១:០០ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ តុលា នៅកម្ពុជា។
មូលហេតុនៃការបុកហ្វឹកហាត់បែបនេះដោយសារ ថៃ រ៉េត ចង់បង្ហាញសមត្ថភាពឲ្យបានល្អក្នុងការប្រកួតលើកដំបូង​នៅក្រៅប្រទេស​។ ជាពិសេស​រូប​គេ​អាចចាប់យក​ឱកាស​ក្នុងការប្រកួតក្រៅ​​ប្រទេស​លើក​ដំបូង​នេះ​ដើម្បី​ជា​ផ្លូវ​សម្រាប់​​ទៅ​ថ្ងៃ​ក្រោយ។ ការចេញពីប្រកួតនៅប្រទេសលើកដំបូង រូបគេរំភើបយ៉ាងខ្លាំងហើយនឹកស្មានមិនដល់ថាខ្លួនអាចមាន​ឱកាស​ជិះយន្ដហោះទៅប្រកួត​ដល់​ទឹក​អឺរ៉ុប ពី​ព្រោះ​រូប​គេ​ជាកូនស្រែម្នាក់។
អ្វីដែលធ្វើឲ្យ ថៃ រ៉េត សប្បាយចិត្តកាន់តែខ្លាំងគឺពេលមើលឃើញ​ឪពុក​​ម្តាយ​​មាន​មោទភាពចំពោះខ្លួន។ កីឡាករ ថៃ រ៉េត មាន​កម្ពស់​​១.៧៥ម៉ែត្រ អាយុ​២៤​ឆ្នាំ ​មាន​បទ​ពិសោធ​ច្រើនលើសង្វៀន​ច្រើន​ក្នុង​ស្រុក​គឺ​ធ្លាប់​ប្រកួត​​ឈ្នះ​៦៩​ដង ចាញ់​១៣​ដង និង​ស្មើ​​២​ដង ខណៈដៃគូរបស់គេគឺកីឡាករ​អង់គ្លេស Donny  Smith ​ជា​អ្នក​ប្រដាល់​វ័យ​ក្មេង​កំពុង​ឡើង​ជើង ធ្លាប់មានប្រវត្តិឡើង​សង្វៀន​​៣៥​ដងយ​គឺ​ឈ្នះ​៣២​ដង និង​ចាញ់​​៣​ដង៕
អត្ថបទ៖ ផា រតនា
The post ថៃ រ៉េត បុក​ការហាត់​ទ្វេ​ដងមុន​ពេលប្រកួតនៅអង់គ្លេសចុង​សប្តាហ៍នេះ appeared first on Kampuchea Thmey Daily.
Joshua នឹងរកបានប្រាក់៣៣លានដុល្លារពីការប្រកួតថ្ងៃសៅរ៍នេះ
ការប្រកួតដណ្តើមខ្សែក្រវាត់ប្រដាល់​សកល​ទម្ងន់ធ្ងន់ពិភព​លោក​ IBF រវាងកីឡាករ Anthony Joshua និង Daniel Dubois ជាការប្រកួតដ៏​ធំ​នៅចុងឆ្នាំនេះ ដែលអ្នកគាំទ្រលើពិភពលោកទន្ទឹងរង់ចាំ។
អតីតជើងឯកទម្ងន់ធ្ងន់ពិភពលោក កីឡាករ Anthony Joshua ត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់ធ្ងន់ IBF ពី​កីឡាករ​ Daniel Dubois ​នៅកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស​ នា​ថ្ងៃសៅរ៍សប្ដាហ៍នេះ។ វា​ជាការ​ប្រកួត​រវាង​ជនជាតិ​អង់គ្លេស​២រូបជួប​គ្នា​លើ​សង្វៀន​ប្រដាល់​ពិភពលោកធំបំផុត​ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ។
សារព័ត៌មាន Manchester Evening News បានផ្សាយ​ថា ទោះបីជា Dubois ជាម្ចាស់ខ្សែក្រវាត់ IBF ប៉ុន្តែ Joshua នឹងទទួលបានតម្លៃខ្លួន​ច្រើនជាង ដោយសារកេរ្ដិ៍ឈ្មោះ​ល្បី​ល្បាញ។ Joshua នឹងទទួលបានតម្លៃខ្លួន​៧,៩៧លានដុល្លារ ស្របពេល Daniel Dubois ទទួលបានតម្លៃខ្លួន ត្រឹមតែ៤.៦លានដុល្លារ ប៉ុន្តែ​​ប្រាក់ចំណូល​ពីផ្សាយផ្ទាល់​តាម​រយៈ​ទូរទស្សន៍ និងការលក់សំបុត្រ​ទស្សនា​ ត្រូវ​បាន​បែងចែក៦០%ទល់​នឹង៤០%។
តាមការព្យាករ Joshua នឹងទទួលបានទឹកប្រាក់សរុបប្រមាណ​៣៣.២លានដុល្លារ ពីការប្រកួតនៅថ្ងៃទី២១ ខែកញ្ញ នេះ ខណៈ Dubois ទោះឈ្នះឬចាញ់ នឹងទទួលបាន​ប្រមាណ​១៣លានដុល្លារ។ ទោះ​បី​ជា​យ៉ាង​ណា វានឹង​ក្លាយ​ជាចំនួន​​ទឹក​ប្រាក់​ជាប់​កំណត់ត្រាថ្មីរបស់​កីឡាករ​ Dubois ដែល​ជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ក្នុង​អាជីព​របស់​ខ្លួន។
ការប្រកួត​ជា​មួយកីឡាករ Oleksandr Usyk កាលពីខែសីហា ឆ្នាំ​២០២៣ កីឡាករ Dubois ទទួលបានត្រឹមតែ ២.១លានដុល្លារ។ ​ការ​ប្រកួត​ចុង​ក្រោយ​បំផុត​ជា​មួយ​កីឡាករ Filip Hrgovic កាល​ពី​​ខែ​មិថុនា ឆ្នាំ​២០២៤ រូប​គេ​​ទទួល​បាន​ប្រាក់ត្រឹមតែ៥០​ម៉ឺន​ដុល្លារប៉ុណ្ណោះ៕
ប្រែសម្រួល៖ ផា រតនា
The post Joshua នឹងរកបានប្រាក់៣៣លានដុល្លារពីការប្រកួតថ្ងៃសៅរ៍នេះ appeared first on Kampuchea Thmey Daily.
កំពូល​អ្នក​ប្រដាល់ជប៉ុន Naoya Inoue ប្រកួត១២ឆ្នាំមិនស្គាល់បរាជ័យ
ការប្រកួត​កីឡា​ប្រដាល់នៅក្នុងប្រទេសជប៉ុន អ្នក​គាំទ្រ​​នឹកឃើញ​មុន​គេ​គឺ​​កីឡា​ឃីកបុកសុីង​ ប៉ុន្តែ​បើ​និយាយ​ពី​ប្រដាល់សកលវិញ ជប៉ុនក៏មានកីឡាករ​កំពូល​លំដាប់​ពិភពលោកមួយរូប​កីឡាករ​ Naoya Inoue ​ដែល​​ប្រកួត​រយៈ​ពេល​១២​ចុង​ក្រោយ​ឆ្នាំមិនចាញ់សោះ។
កីឡាករ Naoya ដែល​កើតនៅថ្ងៃ១០ មេសា ឆ្នាំ១៩៩៣ ជាអ្នកប្រដាល់សកលអាជីព​បាន​ចាប់​ផ្តើម​​ប្រកួត​​​ប្រដាល់​សកល​​​ស្ម័គ្រ​ចិត្ត​ពី​ឆ្នាំ​២០១០ ដល់​២០១២​ ​នៅ​ក្នុង​ព្រឹត្តិការណ៍​សំខាន់​ៗ​ជា​ច្រើន​មាន​ដូច​ជា ជើង​ឯក​យុវជន​អាស៊ី ជើង​ឯក​យុវជន​ពិភព​លោក ជើង​ឯកពិភព​លោក AIBA និង​ជម្រុះ​តំបន់​អាស៊ី​ដើម្បី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក។ នៅ​ចុង​ឆ្នាំ២០១២ រូប​គេ​បាន​ចាប់​ផ្តើម​ប្រកួត​ប្រដាល់​សកល​អាជីព​​ដែល​ប្រកួត​ដំបូង​​ត្រឹម​៨​ទឹក​ដោយ​បាន​ផ្តួល​កីឡាករ Crison Omayao ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៤។
គិតតាំងពីឆ្នាំ២០១២ ដល់ឆ្នាំ២០២៤ មាន​រយៈ​ពេល​១២​ឆ្នាំ​ហើយ​ កីឡាករ Inoue ប្រកួតបាន២៨លើក ឈ្នះទាំង២៨លើក និងផ្ដួលដៃគូបោះបង់ការប្រកួត​២៥លើក។ កីឡាករ​​រហស្សនាម​ថា “Monster” គឺដោយសារ​អំណាច​កណ្តាប់​ដៃ​ដ៏​ពិសេស​​មាន​ភាគរយ​ក្នុង​ការ​​ផ្តួល​ដៃ​គូ​​រហូត​ដល់ ៨៨.៨៨%។
ឆ្លងកាត់រយៈពេល១២ឆ្នាំ Inoue ប្រមូលបានខ្សែក្រវាត់សរុបចំនួន១៣ខ្សែ រួម​មាន​​ខ្សែក្រវាត់ Junior Flyweight, OPBF light-flyweight, WBC light-flyweight, WBO junior bantamweight, WBA (Regular) bantamweight, Won IBF The Ring bantamweight, WBA (Super) bantamweight, WBC bantamweight, WBO bantamweight, WBC and WBO super bantamweight, WBA (Super), IBF The Ring super bantamweight។
ស្ទើរមិនគួរឲ្យជឿ គិតទល់ពេលបច្ចុប្បន្នមិនទាន់មានកីឡាកររូបណាអាចយកឈ្នះ និងដណ្ដើមខ្សែក្រវាត់ពីរូបគេបាន​ឡើយ។
កាលពីឆ្នាំ២០២៣ កំពូល​អ្នក​​ប្រដាល់​អាស៊ី Manny Pacquiao បាន​សរសើរ​យ៉ាង​ខ្លាំង​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់ Inoue។ វីរបុរស​ហ្វីលីពីន​បាន​សរសើរ​ថា ៖«Inoue មាន​ល្បឿន​ដ៏​អស្ចារ្យ និង​កណ្តាប់​ដៃ​មាន​កម្លាំង​ខ្លាំង។ គាត់​ជា​កីឡាករ​ប្រដាល់​ដ៏​ពិសេស​ម្នាក់»៕
ប្រែសម្រួល៖ ផា រតនា
The post កំពូល​អ្នក​ប្រដាល់ជប៉ុន Naoya Inoue ប្រកួត១២ឆ្នាំមិនស្គាល់បរាជ័យ appeared first on Kampuchea Thmey Daily.
កីឡាករ ប៉ឺត សង្ឃឹម គាំទ្រកូនប្រុសខ្លួនចាប់យកអាជីពប្រដាល់
អ្នកលេងចិត្តសាស្រ្ដ​ ប៉ឺត សង្ឃឹម ដែល​ជាកីឡាករប្រដាល់​ដ៏​ជោគជ័យ​មួយរូបនៅក្នុងប្រទេសកម្ពុជា​បាន​គាំទ្រ​កូន​ប្រុស​របស់​ខ្លួន​ចាប់​អាជីព​ប្រដាល់ ប្រសិន​បើ​កូន​មាន​ចំណង​ចំណូល​ចិត្ត​ខាង​ប្រដាល់។
កីឡាករ​ ប៉ឺ សង្ឃឹម ​បានចាប់​ផ្តើម​អាជីព​ប្រដាល់​គុន​ខ្មែរ​នៅ​ឆ្នាំ​២០១១ និង​បាន​បន្ថែម​អាជីពប្រដាល់​ឃីក​បុក​ស៊ីង​ នៅ​ឆ្នាំ​២០២១។ ក្រោយចំណាយក្នុងអាជីពប្រដាល់អស់រយៈពេល១៣ឆ្នាំ កីឡាករ​​មាន​ដើម​កំណើត​នៅភូមិ​តាគ្រាម ឃុំតាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង​ សម្រេចបានសមិទ្ធផលជាច្រើនក្នុងអាជីព។ គិត​ត្រឹម​៤​ឆ្នាំ​​ចុង​ក្រោយ​នេះ រូប​គេ​ទទួល​បាន​សមិទ្ធផល​ដ៏​អស្ចារ្យ​​គឺ​មេដាយ​មាស​ស៊ីហ្គេម២​គ្រឿង ខ្សែ​ក្រវាត់​៣​ខ្សែ​ និង​រថយន្ត​១​គ្រឿង។
ស្ថានភាពគ្រួសារបច្ចុប្បន្នកីឡាករ ប៉ឺត​ សង្ឃឹម មានកូន២នាក់ ក្នុងនោះប្រុសមួយ និង​ស្រីមួយ។ កូនប្រុសច្បង​មានចិត្តស្រឡាញ់ខាងប្រដាល់ដូច​ឪពុក​ខ្លួនដែរ។ ក្នុង​នាម​ជា​ឪពុក​មិនហាមឃាត់កូនទេ​មាន​តែ​ជំរុញ​លើក​ទឹក​ចិត្ត​ថែម​ ប្រសិនបើជា​កូន​ចង់ចាប់យកអាជីព​ប្រដាល់។
វិស័យប្រដាល់ក្នុងប្រទេសកម្ពុជា​ពេលបច្ចុប្បន្នក៏មានត្រកូលអ្នកប្រដាល់តជំនាន់​ជា​ច្រើន។ ជាក់ស្ដែងដូចជាគ្រួសារ លោក អេ ភូថង ជាមេគ្រួសារបានបណ្ដុះបណ្ដាលកូន៣នាក់ឲ្យក្លាយជាប្រដាល់ ហើយទទួលបានប្រជាប្រិយយ៉ាងខ្លាំង និង​កីឡាករ​ ឈុត សេរីវ៉ាន់ថង មាន​ឪពុក​ជា​អតីត​អ្នក​ប្រដាល់ ជា​ដើម៕
អត្ថបទ៖ ផា រតនា
The post កីឡាករ ប៉ឺត សង្ឃឹម គាំទ្រកូនប្រុសខ្លួនចាប់យកអាជីពប្រដាល់ appeared first on Kampuchea Thmey Daily.
កាន់តែធ្ងន់ Saddik ត្រូវបានចាប់ខ្លួនពីបទចាប់ជំរិតនិងជួញដូរគ្រឿងញៀន
អ្នកប្រដាល់កូនកាត់សញ្ជាតិហូឡង់-ម៉ារ៉ុក Jamal Ben Saddik ត្រូវបានជាប់ចោទ​បន្ថែមទៀត ពីបទចាប់ជំរិតនិងវាយដំគ្នាពាក់ព័ន្ធជម្លោះ​ជូញ​ដូរ​គ្រឿងញៀន ក្រោយតុលាការទើប​តែ​សម្រេចដាក់ទោសឲ្យជាប់ពន្ធធានាគារ៤០ខែ។
កីឡាករប្រដាល់ទម្ងន់ធ្ងន់ Jamal Ben Saddik អាយុ៣៣ឆ្នាំត្រូវបានចាប់ខ្លួន ក្រោយសង្ស័យពាក់ព័ន្ធលើការចាប់ជំរិត​និង​ការវាយប្រហារគ្នា ទាក់ទង​ជម្លោះរត់ពន្ធគ្រឿងញៀននៅ​កំពង់ផែ Antwerp។ រូប​គេ​ត្រូវបានចោទប្រកាន់​ពី​បទ​ចាប់ជំរិត និងវាយដំកម្មករនៅកំពង់ផែ Antwerp ក្រោយសង្ស័យថាកម្មករនៅទីបានទទួលយកលុយមុនពេលនាំ​យកសារធាតុកូកាអុីនចេញពីកំពង់ផែ។
ការចាប់ខ្លួននេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីតុលាការនៅទីក្រុង Antwerp បានកាត់ទោស Saddik ឲ្យជាប់ពន្ធនាគារ​ រយៈពេល៤០ខែ និងពិន័យ​ជា​ប្រាក់៤០,០០០អឺរ៉ូ ​ពី​បទ​លាងលុយកង្វក់ និងការក្លែងបន្លំឯកសារ។ ចំពោះប្អូនប្រុសរបស់ Saddik ក៏ត្រូវបានកាត់ទោសក្នុងសំណុំរឿងនេះដែរ។
ប្រភព៖ beyondkick
ប្រែសម្រួល៖ ផា រតនា
The post កាន់តែធ្ងន់ Saddik ត្រូវបានចាប់ខ្លួនពីបទចាប់ជំរិតនិងជួញដូរគ្រឿងញៀន appeared first on Kampuchea Thmey Daily.
អ្នកប្រដាល់ទម្ងន់ធ្ងន់ Saddik អាច​ប្រឈម​នឹងជាប់​ពន្ធនាគារ៤០ខែ​
ក្រោយ​ផ្អាក​ឡើង​សង្វៀន​មួយ​រយៈ​ពេល កីឡាករប្រដាល់​​ទម្ងន់​យក្ស Jamal Ben Saddik កំពុង​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​រយៈ​ពេល​៤០​ខែ ​ពាក់​ព័ន្ធ​នឹង​ការលាងលុយកខ្វក់។
កីឡាករ Jamal Ben Saddik វ័យ៣៣ឆ្នាំ​ ត្រូវបាន​រក​ឃើញ​​ស្ថិតក្នុងចំណោម​ជន​សង្ស័យ​៤នាក់ដែលត្រូវបានចោទប្រកាន់ ពីតំណាងអយ្យការសាធារណៈរបស់ប្រទេសហុល្លង់ពីបទលាងលុយកខ្វក់ ដែលទទួលបានតាមរយៈសកម្មភាពខុសច្បាប់។ ចំណែកលោក Karim ជាភ្នាក់ងារកីឡាករ Ben Saddik ត្រូវបានកំណត់អត្តសញ្ញាណថាបានធ្វើកិច្ចសន្យាការងារក្លែងបន្លំ ក្នុងនោះកីឡាករ Ben Saddik ទទួលបានកម្រៃជើងសារចំនួន២០% សម្រាប់កិច្ចសន្យានីមួយៗ ដោយការលាងលុយប្រហែល ១៣០,០០០ អុីរ៉ូ។
កីឡាករ Ben Saddik ត្រូវបានគេចោទប្រកាន់បន្ថែមទៀត​ពាក់​ព័ន្ធ​នឹង​ការ​ជួយសម្រួលដល់ការជួញដូរកូកាអុីនតាមរយៈការប្រើប្រាស់ទូរស័ព្ទ ដើម្បីជូនដំណឹងដល់ភាគីដែលចាប់អារម្មណ៍អំពីតម្លៃ និងបរិមាណកូកាអុីនដែលអាចទិញបាន។ រូបគេត្រូវបានចាប់ខ្លួនម្ដងរួចមកហើយកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ប៉ុន្តែត្រូវបានដោះលែងបន្ទាប់ពីចំណាយពេលមួយខែកន្លះក្នុងការឃុំខ្លួន។
ជោគវាសនារបស់ Ben Saddik នឹងត្រូវសម្រេចនៅថ្ងៃទី២៨ ខែមិថុនា នៅពេល​ចៅក្រមនឹងសម្រេចថាតើគាត់មានពិរុទ្ធចំពោះការចោទប្រកាន់នេះដែរឬទេ៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Beyondkick
The post អ្នកប្រដាល់ទម្ងន់ធ្ងន់ Saddik អាច​ប្រឈម​នឹងជាប់​ពន្ធនាគារ៤០ខែ​ appeared first on Kampuchea Thmey Daily.