កីឡា
រឿង សុភ័ណ្ឌ បារម្ភបញ្ហាអាកាសធាតុសម្រាប់ការប្រកួតនៅអង់គ្លេសថ្ងៃអាទិត្យនេះ
កីឡាករ រឿង សុភ័ណ្ឌ បានធ្វើដំណើរទៅប្រទេសអង់គ្លេសហើយ ដើម្បីធ្វើការប្រកួតជាមួយកីឡាករ Luke Whelan ក្នុងកម្មវិធី MTGP 90 Fight Night London នៅថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០២៤ ម៉ោង៧យប់នៅអង់គ្លេស ត្រូវនឹងម៉ោង១:០០ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ តុលា នៅកម្ពុជា។

អ្នកលេងកណ្តាប់ដៃភ្លើងជើងរន្ទះ រឿង សុភ័ណ្ឌ បានប្រាប់ថា មិនមានបញ្ហាចោទខ្លាំងពេលជួបកីឡាករលំដាប់លេខ១ នៅចក្រភពអង់គ្លេសក្នុងទម្ងន់៧០គីឡូក្រាម ទោះបីជា Luke Whelan មានកម្ពស់១.៨៥ម៉ែត្រ។ ចំពោះម្ហូបអាហារនៅតំបន់អឺរ៉ុបមិនមានបញ្ហាអ្វីសម្រាប់រូបគេឡើយ ពីព្រោះខ្លួនចេញធ្លាប់ចេញទៅប្រកួតច្រើនដងហើយ។ ទោះបីជាយ៉ាងណា អាកាសធាតុជាបញ្ហាចម្បងមួយដែលរូបគេព្រួយបារម្ភ។
កីឡាករ រឿង សុភ័ណ្ឌ បានប្រាប់«កម្ពុជាថ្មី»ថា ៖«អ្វីដែលខ្ញុំមានការព្រួយបារម្ភគឺបញ្ហាអាកាសធាតុ ដោយសារខ្ញុំចាញ់ត្រជាក់ ហើយវាអាចប៉ះពាល់ដល់ច្រមុះរបស់ខ្ញុំ ដោយសារខ្ញុំមានបញ្ហារលាកច្រមុះ ប៉ុន្តែខ្ញុំគិតថាវាមិនអីទេ»។

បើនិយាយពីសមាសភាពកីឡាករខ្មែរ៣រូបដែលត្រូវចេញទៅប្រកួតនៅចក្រភពអង់គ្លេស កីឡាករ រឿង សោភ័ណ្ឌ ត្រូវធ្វើការងារធ្ងន់ជាងគេ ដោយត្រូវប៉ះដៃគូខ្ពស់ជាងខ្លួននិងមានប្រវត្តិប្រកួតធ្លាប់ប្រកួតនៅសង្វៀនធំៗស្ទើរទូទាំងពិភពលោកដូចជា សង្វៀនឃីកបុកស៊ីងលំដាប់ពិភពលោក K-1 របស់ជប៉ុន សង្វៀនលំដាប់ពិភពលោក Glory របស់ប្រទេសអង់គ្លេស និងសង្វៀនជាច្រើននៅតំបន់អឺរ៉ុប។
កីឡាករ រឿង សុភ័ណ្ឌ បានបន្ថែមថា៖«ក្នុងនាមជាអ្នកកីឡាគឺគេចមិនរួចទេ ហើយចង់ប្រកួតជាមួយអ្នកអន់ៗដល់ពេលណាទៀត ហើយដល់ពេលដែលត្រូវប្រកួតជាមួយអ្នកលំដាប់ហើយ។ ខ្ញុំក៏ធ្លាប់ជួយអ្នកខ្លាំងៗច្រើន តែយ៉ាងណាក៏ខ្ញុំគិតថា ខ្ញុំអាចធ្វើបាន»៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


