កុមា Archives - Kampuchea Thmey Daily

លោក នេត្រ ភក្ត្រា ៖ កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ និងជាអ្នកបន្តវេនដ៏មានសក្ដានុពល
លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ថ្លែង​ថា «កុមារា កុមារី ជា​ទំពាំង​ស្នង​ឫស្សី​សម្រាប់​ជាតិ កុមារ​ជា​អ្នក​បន្ត​វេន​ដ៏​មាន​សក្ដានុពល ហើយ​ការ​គាំពារ​កុមារ និង​លើក​កម្ពស់​សិទ្ធិ​កុមារ ជា​ភារកិច្ច​របស់​យើង​ទាំងអស់​គ្នា»។

ការ​ថ្លែង​បែបនេះ ក្នុង​ឱកាស លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​លោកស្រី ទុយ សិរី​រតនៈ នេត្រ ភក្ត្រា ប្រធាន​កិត្តិយស​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​សាខា​ក្រសួង​ព័ត៌មាន អញ្ជើញ​ជួប​សំណេះសំណាល និង​ចែក​អំណោយ​ជា​កាតាប សម្ភារៈ​សិក្សា នំ និង​ភេសជ្ជៈ របស់​ក្រុមហ៊ុន Midass food ជូន​ដល់​កូនៗ មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន ប្រមាណ ៣០០ នាក់ និង​មាន​ការ​ចូលរួម​ពី​អាណាព្យាបាល និង​កុមារ​សរុប​ប្រមាណ ៥០០ នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី ៣១ ខែ​ឧសភា ឆ្នាំ ២០២៥ នា​ទីស្ដីការ​ក្រសួង​ព័ត៌មាន។

ពិធី​ចែក​សម្ភារៈ​សិក្សា​ដល់​កូនៗ របស់​មន្ត្រី នៃ​ក្រសួង​ព័ត៌មាន គឺជា​លើក​ទី ២ ហើយ នៅ​ក្នុង​អាណត្តិ​របស់ លោក នេត្រ ភក្ត្រា ក្នុង​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ , ហើយ​ការ​ជួបជុំ​គ្នា បង្ក​ភាព​សប្បាយ​រីករាយ​ដល់​កុមារ នា​ឱកាស​នេះ ដើម្បី​អបអរសាទរ​ខួប​លើក​ទី ៧៦ ទិវា​កុមារ​អន្តរជាតិ ១ មិថុនា ក្រោម​ប្រធានបទ «​បញ្ឈប់​អំពើ​ហិង្សា​លើ​កុមារ​គ្រប់​ទម្រង់ គឺជា​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកប​ដោយ​ចីរភាព​» និង​ខួប​លើក​ទី ២៤ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២ មិថុនា ក្រោម​ប្រធានបទ «​លើកកម្ពស់​ការងារ​សមរម្យ​សម្រាប់​កម្មករ-និយោជិត​វ័យក្មេង​នៅ​គ្រប់​ខ្សែ​ច្រវាក់​ផលិត​កម្ម ដើម្បី​ធានា​កំណើន​ប្រកប​ដោយ​ចីរភាព និង​ភាព​ធន់​»។

នា​ឱកាស​នោះ លោក នេត្រ ភក្ត្រា ថ្លែង​បន្ត​ថា «កុមារ ប្រៀប​ដូចជា ទំពាំង​ស្នង​ឫស្សី ដែល​យើង​ទាំង​អស់​គ្នា ត្រូវ​យកចិត្តទុកដាក់ ទាំង​ឪពុក​ម្តាយ ទាំង​ថ្នាក់ដឹកនាំ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​កុមារ​ទទួល​បាន​ការ​សិក្សា​រៀន​សូត្រ ទទួល​អាហារូបត្ថម្ភ​ត្រឹមត្រូវ , ហើយ​អ្វី​ដែល​សំខាន់​ថែមទៀត​នោះ​គឺ​ការ​បង្ក​បរិយាកាស​សប្បាយ​រីករាយ​ដល់​កុមារ​លេង​កម្សាន្ត​ដែល​ធ្វើ​ឲ្យ​ខួរក្បាល​របស់​កុមារ​មាន​ការ​រីក​ចម្រើន»។

លោក នេត្រ ភក្ត្រា បាន​ជម្រាប​ជូន​ថា អំណោយ​សម្ភារៈ​សិក្សា​ទាំងនេះ ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុមហ៊ុន Midass food ដើម្បី​ចូលរួម​ចំណែក​ចែករំលែក​នូវ​ក្តី​ស្រឡាញ់ និង​ស្នាមញញឹម ដល់​កូនៗ របស់​មន្ត្រីរាជការ នៃ​ក្រសួង​ព័ត៌មាន ពិសេស​គឺជា​ការ​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ឲ្យ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀន​សូត្រ​បាន​ពូកែ និង​ក្លាយ​ជា​ធនធានមនុស្ស​ដ៏​ល្អ និង​ជា​សសរទ្រូង​ដ៏​រឹងមាំ​របស់​ប្រទេសជាតិ​នា​ថ្ងៃ​អនាគត។ តាមរយៈ​នេះ លោក​រដ្ឋមន្ត្រី បាន​ជំរុញ​លើកទឹកចិត្ត​ដល់​កុមារ​ទាំងអស់​ឲ្យ​ខិត​ខំ​ប្រឹងប្រែង​សិក្សា​រៀន​សូត្រ​ក្រេប​ចំណេះវិជ្ជា​ពី​លោកគ្រូ អ្នកគ្រូ និង​ធ្វើជា​កូន​ល្អ សិស្ស​ល្អ និង​ពលរដ្ឋ​ល្អ នៅ​ក្នុង​សង្គម។

ទន្ទឹម​នោះ លោក​រដ្ឋមន្ត្រី និង​លោកស្រី ក៏បាន​បង្ហាញ​នូវ​ការ​រីករាយ​ដោយ​បាន​ឃើញ​ស្នាម​ញញឹម​របស់​កុមារា កុមារី ដែល​ជា​ស្នាមញញឹម​របស់​មាតា បិតា និង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ នៃ​ក្រសួង​ព័ត៌មាន​ផង​ដែរ។

គួរ​រំលឹក​ដែរ​ថា រាជរដ្ឋាភិបាល​នៅ​អាណត្តិ​ទី ៧ ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​ភាព​ឈ្លាសវៃ​របស់ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​បន្ត​ខិតខំ​យកចិត្តទុកដាក់​ខ្ពស់ ​ដោយ​បាន​ដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ​នានា​ សំដៅ​គាំពារ អភិវឌ្ឍន៍ និង​លើកកម្ពស់​សុខុមាលភាព​កុមារ ចាប់​តាំងពី​បឋមវ័យ រហូតដល់​យុវវ័យ ​, កុមារ​ ជា​តំណាង​ឲ្យ​ធនធាន​មនុស្ស​ដ៏​មាន​សក្ដានុពល​របស់​ប្រទេស​ជាតិ ដែល​នឹង​ត្រូវ​បន្តវេន​នា​ពេល​អនាគត។ ដូច្នេះ​ហើយ​យើង​ទាំងអស់​គ្នា ត្រូវ​ចូលរួម​ផ្តល់​ក្តី​ស្រឡាញ់ ភាព​សប្បាយ​រីករាយ និង​ក្តីសង្ឃឹម​ សម្រាប់​កុមារ​ទាំងអស់​ ដើម្បី​ឲ្យ​កុមារ​ក្លាយ​ខ្លួន​ជា​ពលរដ្ឋ​ល្អ​សម្រាប់​សង្គមជាតិ។ កុមារ​កម្ពុជា ទទួល​បាន​ភាព​សុខសាន្ត និង​ការ​បីបាច់​ថែរក្សា​ដោយ​ក្តី​អាណិត​ស្រលាញ់​គ្រប់ៗ គ្នា។

ជាមួយ​នេះ​ដែរ តំណាង​ក្រុមហ៊ុន Midass food បាន​ជម្រាប​ជូន​ថា សកម្មភាព​ចែករំលែក​ក្តី​ស្រឡាញ់​នេះ​គឺជា​លើក​ទី ៣០ របស់​ក្រុមហ៊ុន មី​ដាស​ហ្វូ​ដ នៃ​កម្មវិធី​សប្បុរសធម៌ ហើយ​ក្រុមហ៊ុន​ក៏​នៅតែ​បន្ត​រាល់​សកម្មភាព​ល្អ​នេះ​ជានិច្ច​ យ៉ាងតិច​ឲ្យ​បាន​ចំនួន ១ ដង ក្នុង ១ ខែ ដើម្បី​ចូលរួម​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​អប់រំ និង​ប្រជាពលរដ្ឋ​ដែល​មាន​ការ​ខ្វះខាត។ ក្រុមហ៊ុន មី​ដាស​ហ្វូ​ដ មាន​មោទនភាព​ដែល​បាន​ចូលរួម​ចំណែក​ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ឆ្ពោះ​ទៅ​រក​គោលបំណង​រួម​ក្នុង​ការ​លើកកម្ពស់​សុខុមាលភាព និង​អនាគត​ដ៏​ល្អ​សម្រាប់​កុមារ និង​សង្គមជាតិ​បន្ត​ទៅ​មុខ​ទៀត៕

The post លោក នេត្រ ភក្ត្រា ៖ កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ និងជាអ្នកបន្តវេនដ៏មានសក្ដានុពល appeared first on Kampuchea Thmey Daily.

UNICEF៖ កុមារ​ច្រើន​ជាងពាក់​កណ្តាល​នៅ​មីយ៉ាន់ម៉ា​រស់នៅក្នុ​ងភាពក្រីក្រ
អង្គការយូនីសេហ្វ មីយ៉ានម៉ា ​(UNICEF Myanmar) បានប្រកាសថា អសន្តិសុខស្បៀង និងកង្វះអាហារូបត្ថម្ភ ស្ថិតក្នុងកម្រិតគួរឱ្យព្រួយបារម្ភ នៅ​ក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈមានកុមារចំនួន៥៥​ភាគរយរស់នៅក្នុងភាពក្រីក្រ។ ​យោង​​របាយការណ៍​អង្គការ​   UNICEF ​និង​​ការ​ចេញផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន​មួយចំនួន។

(រូបភាព៖ ANN)

យូនីសេហ្វ មីយ៉ាន់ម៉ា បាននិយាយថា ប្រទេសមីយ៉ាន់ម៉ាបាននឹងកំពុងប្រឈមមុខនឹងជម្លោះអស់រយៈពេល៤​ឆ្នាំមក ដោយ​ស្ថានភាពនេះបានធ្វើឱ្យកុមារស្លាប់ច្រើនជាងគេបំផុត ជាមួយនឹងអំពើហិង្សា ការផ្លាស់ទីលំនៅ និងការរំខានដល់សេវាសំខាន់ៗ ដូចជា សុខភាព និងការអប់រំ ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការរស់រានមានជីវិត និងសុខុមាលភាពរបស់កុមារ។ ប្រហែលមួយភាគបីនៃអ្នកផ្លាស់ទីលំនៅទាំងនោះគឺជាកុមារ ដែលត្រូវបានបង្ខំឱ្យចេញពីផ្ទះ និងសហគមន៍របស់​ពួកគេ ហើយឥឡូវនេះកំពុងប្រឈមមុខនឹងអនាគតមិនច្បាស់លាស់។

សារព័ត៌មាន Viet Nam News នៅថ្ងៃទី១២ខែកុម្ភៈ បាន​លើក​ឡើង​ថា អសន្តិសុខស្បៀង និងកង្វះអាហារូបត្ថម្ភស្ថិតក្នុង​កម្រិតគួរឱ្យព្រួយបារម្ភ ដោយ​៥៥ភាគរយនៃកុមារក្នុងប្រទេសមីយ៉ាន់ម៉ារស់នៅក្នុងភាពក្រីក្រ គ្រួសារផ្លាស់ទីលំនៅជាច្រើនកំពុងជួបការលំបាកក្នុងការបំពេញតម្រូវការមូលដ្ឋាន ហើយកុមារពិការ និងគ្រួសាររបស់ពួកគេងាយរងគ្រោះបំផុត។

លើសពីនេះ ប្រព័ន្ធថែទាំសុខភាពសាធារណៈ ដែលត្រូវបានចុះខ្សោយដោយជំងឺរាតត្បាតកូវីដ១៩ ពេលនេះកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយជម្លោះ អសន្តិសុខ និងការជម្លៀសបុគ្គលិកសុខាភិបាលយ៉ាងច្រើន ធ្វើឱ្យកុមារជាច្រើនមិនអាចទទួលបានការថែទាំសុខភាពសំខាន់ៗ។ កុមារជាងមួយលាននាក់ពុំបានទទួលថ្នាំបង្ការសំខាន់ៗ ធ្វើឱ្យប្រទេស​មីយ៉ាន់ម៉ាក្លាយជាប្រទេសមួយដែលមានចំនួនកុមារមិនបានចាក់វ៉ាក់សាំងច្រើនជាងគេនៅលើពិភពលោក។

យូនីសេហ្វ មីយ៉ាន់ម៉ា បាននិយាយថា កុមារជិត ៥ លាននាក់កំពុងបាត់បង់ការអប់រំ បាត់បង់ឱកាសសិក្សា និងប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរ រួមទាំងការប្រើប្រាស់ជាពលកម្មកុមារ ការបង្ខំឱ្យរៀបការនៅវ័យក្មេង និងការកេងប្រវ័ញ្ច។ នៅឆ្នាំ ២០២៤ កុមារចំនួន៧៥០នាក់បានស្លាប់ ឬរងរបួសនៅក្នុងជម្លោះ ហើយចំនួននៅតែបន្តកើនឡើង។

(រូបភាព៖ WFP)

បញ្ហាគួបផ្សំដូចជា ព្យុះស៊ីក្លូន Ragi ក្នុងឆ្នាំ២០២៤ បានប៉ះពាល់ដល់កុមារជាង៣០ម៉ឺននាក់ និងបានបំផ្លាញសាលារៀនជាច្រើន។ ជំរំជនភៀសខ្លួនដ៏ចង្អៀត និងសហគមន៍ដែលងាយរងគ្រោះកំពុងប្រឈមមុខនឹងជំងឺអាសន្នរោគឆ្លងពីទឹកធ្ងន់ធ្ងរ និងជីវភាពរស់នៅខ្វះខាតដ៏ធ្ងន់ធ្ងរ ជាមួយនឹងផលប៉ះពាល់ដែលរំពឹងថានឹងបន្តដល់ឆ្នាំ២០២៥។

មានតែ២៥ភាគរយនៃទឹកប្រាក់ដែលត្រូវការចំនួន២០៨លានដុល្លារអាមេរិកនៅឆ្នាំ២០២៤ប៉ុណ្ណោះ ដែលទទួលបាន ដែល​ធ្វើឱ្យកុមារជាច្រើនមិនអាចទទួលបានជំនួយសំខាន់ៗ។

នៅឆ្នាំ២០២៥នេះ យូនីសេហ្វត្រូវការប្រាក់ចំនួន២៨៦​លានដុល្លារ ដើម្បីផ្តល់សេវាសង្គ្រោះជីវិត និងសង្គ្រោះបន្ទាន់ដល់កុមារ និងគ្រួសារដែលងាយរងគ្រោះបំផុតចំនួន ៤.១លាននាក់នៅទូទាំងប្រទេសមីយ៉ាន់ម៉ា។ បើគ្មានមូលនិធិនេះទេ កុមារអាចប្រឈមមុខនឹងកង្វះអាហារូបត្ថម្ភ ការផ្ទុះឡើងនៃជំងឺ កង្វះទឹកស្អាត និងការបាត់បង់ការអប់រំបន្ថែមទៀត៕

(រូបភាព៖ WFP)

(រូបភាព៖ UNICEF)

អត្ថបទ៖ ប៊ុន សុភាព

The post UNICEF៖ កុមារ​ច្រើន​ជាងពាក់​កណ្តាល​នៅ​មីយ៉ាន់ម៉ា​រស់នៅក្នុ​ងភាពក្រីក្រ appeared first on Kampuchea Thmey Daily.

កុមារជាង ២ម៉ឺននាក់ បាត់ខ្លួនក្នុងសង្គ្រាមហ្គាហ្សា
យោងតាមអង្គការ​ជំនួយ​អង់គ្លេស Save the Children បានឲ្យដឹង​ថា កុមារជាង ២០ ០០០នាក់​កំពុង​បាត់​ខ្លួន​នៅក្នុងតំបន់​ហ្គាហ្សា ដោយសារសង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស។ ​នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន Al Jazeera នៅថ្ងៃទី​ ២៥ ខែ មិថុនា។

នៅក្នុងរបាយការណ៍របស់ខ្លួន អង្គការនេះបង្ហាញថា​ កុមារទាំងនោះទំនងជាត្រូវជាប់នៅក្រោមគំនរបាក់បែក អាចកប់ក្នុងផ្នូរដែលគ្មានដាក់សញ្ញាសម្គាល់ អាចស្លាប់ដោយផ្ទុះគ្រាប់បែក អាចត្រូវកងកម្លាំងអ៊ីស្រាអែល​ឃាត់​ខ្លួន ឬបាត់ខ្លួននៅក្នុងភាពវឹកវរនៃជម្លោះ។

ស្របពេលជាមួយគ្នានោះ អង្គការនេះបញ្ជាក់ថា ខ្លួនពិតជាពិបាកបំផុតក្នុងការប្រមូលទិន្នន័យ និងផ្ទៀងផ្ទាត់ព័ត៌មានព្រោះតែស្ថានភាពសង្គ្រាមនៅហ្គាហ្សា ហាក់មិនថមថយឡើយ។

ចំណែកអង្គការមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ក៏បានឲ្យដឹងនៅក្នុងរបាយការណ៍មួយកាលពីដើមឆ្នាំនេះដែរថា អ៊ីស្រាអែលបានសម្លាប់កុមារជាង ១៤ ០០០នាក់នៅតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី ៧ខែតុលាមក ខណៈអ្នកផ្សេងទៀតកំពុងទទួលរងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដល់ថ្នាក់កុមារខ្វះសូម្បីយំក៏គ្មានកម្លាំងយំដែរ។

ទន្ទឹមនោះ កុមារប៉ាឡេស្ទីនប្រហែល ២៥០ នាក់ក៏កំពុងបាត់ខ្លួនផងដែរនៅក្នុងតំបន់ West Bank គិតត្រឹមថ្ងៃទី ៩ ខែមិថុនា ហើយលោក Jeremy Stoner នាយកអង្គការ Save the Children ប្រចាំតំបន់មជ្ឈិមបូព៌ា កំពុងអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើស្ថានភាពជុំវិញកុមារដែលបាត់ខ្លួននៅហ្គាហ្សា និងរកការទទួលខុសត្រូវ៕

អត្ថបទ៖ ប៊ុន សុភាព

The post កុមារជាង ២ម៉ឺននាក់ បាត់ខ្លួនក្នុងសង្គ្រាមហ្គាហ្សា appeared first on Kampuchea Thmey Daily.

ថែកូនក្មេងផង ទារក និងកុមារជាង៤០ នាក់ឆ្លងកូវីដ១៩
គិតត្រឹមថ្ងៃទី ២៥ ខែមីនានេះ មានទារក កុមារីកុមារា ប្រមាណជាង ៤០ នាក់បានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីរកឃើញករណីឆ្លងថ្មីទៅលើទារក និងកុមារចំនួន ១១ នាក់បន្ថែមទៀតត្រឹមតែមួយថ្ងៃចុងក្រោយនេះ ដែលភាគច្រើនស្ថិតនៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួង​​សុខាភិបាលកម្ពុជាចេញផ្សាយរៀងរាល់ថ្ងៃ។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ផងដែរ​ថា វីរុស​កូវីដ​ ១៩ កំពុងតែ​វាយលុក​ហើយ សូម្បីតែ​កុមារ​អាយុ ៦ ​ឆ្នាំ ​ក៏​វា​មិន​លើក​លែងឱ្យ​ដែរ​។

លោកស្រី​ថ្លែងថា​៖ «​ពេលនេះ​ជា​ស្ថានភាព​អាសន្ន​មួយ​ យើង​គ្រប់ៗ​គ្នា​ត្រូវតែ​អនុវត្ត​វិធានការ​ការពារ​ជា​ចាំបាច់ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ និង​ដើម្បី​កាត់ផ្តាច់​ខ្សែចម្លង​ជំងឺ​នេះ​ឱ្យ​បាន​កាន់តែ​ឆាប់រហ័ស តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»​។ លោកស្រីបញ្ជាក់ថា ជោគជ័យ ឬ​បរាជ័យ​ក្នុង​ការប្រយុទ្ធ​ជាមួយ​នឹង​ជំងឺ​កូវីដ​ ១៩ អាស្រ័យ​លើ​ទាំងអស់​គ្នា​។

គិត​រហូតមក​ដល់ពេល​នេះ ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ មានកើនឡើងដល់ ១៣៤៨ នាក់ ខណៈអ្នកឆ្លងសរុបមានចំនួន ១៨៧២ និងជាសះស្បើយចំនួន ១០៥៦។

នៅថ្ងៃនេះ អ្នកឆ្លងថ្មីត្រឹមរយៈពេល ២៤ ម៉ោង ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈមានចំនួន ៥៥ នាក់ ភាគច្រើននៅរាជធានីភ្នំពេញ និងជាសះស្បើយចំនួន ២៣ នាក់។

ករណីរកឃើញវិជ្ជមានកូវីដ១៩ថ្មីថ្ងៃទី ២៥ នេះ លើទារកនិងកុមារួមមាន៖

-ទារកជនជាតិខ្មែរ អាយុ ៩ខែ នៅឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ

-កុមារាជនជជាតិខ្មែរអាយុ១១ ឆ្នាំ នៅសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

-កុមារីជនជាតិខ្មែរ អាយុ ៨ ឆ្នាំ នៅសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

-ទារកជនជាតិខ្មែរអាយុ ១១ ខែ នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

-កុមារាជនជាតិខ្មែរអាយុ២ឆ្នាំ នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

-កុមារាជនជាតិខ្មែរអាយុ ១៥ ឆ្នាំ នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

-កុមារាជនជាតិខ្មែរ អាយុ ២ ឆ្នាំ នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

-កុមារាជនជាតិខ្មែរ អាយុ ១១ ឆ្នាំ នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

-កុមារាជនជាតិខ្មែរអាយុ១២ ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ -រាជធានីភ្នំពេញ

-កុមារាជនជាតិខ្មែរអាយុ១៤ ឆ្នាំ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

-កុមារីជនជាតិខ្មែរអាយុ ១០ ឆ្នាំ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

អត្ថបទ៖ ឡេង ដេត

The post ថែកូនក្មេងផង ទារក និងកុមារជាង៤០ នាក់ឆ្លងកូវីដ១៩ appeared first on Kampuchea Thmey Daily.