Connect with us

ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា ៖ កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ និងជាអ្នកបន្តវេនដ៏មានសក្ដានុពល

បានផុស

នៅ

លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ថ្លែង​ថា «កុមារា កុមារី ជា​ទំពាំង​ស្នង​ឫស្សី​សម្រាប់​ជាតិ កុមារ​ជា​អ្នក​បន្ត​វេន​ដ៏​មាន​សក្ដានុពល ហើយ​ការ​គាំពារ​កុមារ និង​លើក​កម្ពស់​សិទ្ធិ​កុមារ ជា​ភារកិច្ច​របស់​យើង​ទាំងអស់​គ្នា»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ថ្លែង​បែបនេះ ក្នុង​ឱកាស លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​លោកស្រី ទុយ សិរី​រតនៈ នេត្រ ភក្ត្រា ប្រធាន​កិត្តិយស​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​សាខា​ក្រសួង​ព័ត៌មាន អញ្ជើញ​ជួប​សំណេះសំណាល និង​ចែក​អំណោយ​ជា​កាតាប សម្ភារៈ​សិក្សា នំ និង​ភេសជ្ជៈ របស់​ក្រុមហ៊ុន Midass food ជូន​ដល់​កូនៗ មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន ប្រមាណ ៣០០ នាក់ និង​មាន​ការ​ចូលរួម​ពី​អាណាព្យាបាល និង​កុមារ​សរុប​ប្រមាណ ៥០០ នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី ៣១ ខែ​ឧសភា ឆ្នាំ ២០២៥ នា​ទីស្ដីការ​ក្រសួង​ព័ត៌មាន។

ពិធី​ចែក​សម្ភារៈ​សិក្សា​ដល់​កូនៗ របស់​មន្ត្រី នៃ​ក្រសួង​ព័ត៌មាន គឺជា​លើក​ទី ២ ហើយ នៅ​ក្នុង​អាណត្តិ​របស់ លោក នេត្រ ភក្ត្រា ក្នុង​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ , ហើយ​ការ​ជួបជុំ​គ្នា បង្ក​ភាព​សប្បាយ​រីករាយ​ដល់​កុមារ នា​ឱកាស​នេះ ដើម្បី​អបអរសាទរ​ខួប​លើក​ទី ៧៦ ទិវា​កុមារ​អន្តរជាតិ ១ មិថុនា ក្រោម​ប្រធានបទ «​បញ្ឈប់​អំពើ​ហិង្សា​លើ​កុមារ​គ្រប់​ទម្រង់ គឺជា​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកប​ដោយ​ចីរភាព​» និង​ខួប​លើក​ទី ២៤ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២ មិថុនា ក្រោម​ប្រធានបទ «​លើកកម្ពស់​ការងារ​សមរម្យ​សម្រាប់​កម្មករ-និយោជិត​វ័យក្មេង​នៅ​គ្រប់​ខ្សែ​ច្រវាក់​ផលិត​កម្ម ដើម្បី​ធានា​កំណើន​ប្រកប​ដោយ​ចីរភាព និង​ភាព​ធន់​»។

នា​ឱកាស​នោះ លោក នេត្រ ភក្ត្រា ថ្លែង​បន្ត​ថា «កុមារ ប្រៀប​ដូចជា ទំពាំង​ស្នង​ឫស្សី ដែល​យើង​ទាំង​អស់​គ្នា ត្រូវ​យកចិត្តទុកដាក់ ទាំង​ឪពុក​ម្តាយ ទាំង​ថ្នាក់ដឹកនាំ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​កុមារ​ទទួល​បាន​ការ​សិក្សា​រៀន​សូត្រ ទទួល​អាហារូបត្ថម្ភ​ត្រឹមត្រូវ , ហើយ​អ្វី​ដែល​សំខាន់​ថែមទៀត​នោះ​គឺ​ការ​បង្ក​បរិយាកាស​សប្បាយ​រីករាយ​ដល់​កុមារ​លេង​កម្សាន្ត​ដែល​ធ្វើ​ឲ្យ​ខួរក្បាល​របស់​កុមារ​មាន​ការ​រីក​ចម្រើន»។

លោក នេត្រ ភក្ត្រា បាន​ជម្រាប​ជូន​ថា អំណោយ​សម្ភារៈ​សិក្សា​ទាំងនេះ ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុមហ៊ុន Midass food ដើម្បី​ចូលរួម​ចំណែក​ចែករំលែក​នូវ​ក្តី​ស្រឡាញ់ និង​ស្នាមញញឹម ដល់​កូនៗ របស់​មន្ត្រីរាជការ នៃ​ក្រសួង​ព័ត៌មាន ពិសេស​គឺជា​ការ​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ឲ្យ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀន​សូត្រ​បាន​ពូកែ និង​ក្លាយ​ជា​ធនធានមនុស្ស​ដ៏​ល្អ និង​ជា​សសរទ្រូង​ដ៏​រឹងមាំ​របស់​ប្រទេសជាតិ​នា​ថ្ងៃ​អនាគត។ តាមរយៈ​នេះ លោក​រដ្ឋមន្ត្រី បាន​ជំរុញ​លើកទឹកចិត្ត​ដល់​កុមារ​ទាំងអស់​ឲ្យ​ខិត​ខំ​ប្រឹងប្រែង​សិក្សា​រៀន​សូត្រ​ក្រេប​ចំណេះវិជ្ជា​ពី​លោកគ្រូ អ្នកគ្រូ និង​ធ្វើជា​កូន​ល្អ សិស្ស​ល្អ និង​ពលរដ្ឋ​ល្អ នៅ​ក្នុង​សង្គម។

ទន្ទឹម​នោះ លោក​រដ្ឋមន្ត្រី និង​លោកស្រី ក៏បាន​បង្ហាញ​នូវ​ការ​រីករាយ​ដោយ​បាន​ឃើញ​ស្នាម​ញញឹម​របស់​កុមារា កុមារី ដែល​ជា​ស្នាមញញឹម​របស់​មាតា បិតា និង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ នៃ​ក្រសួង​ព័ត៌មាន​ផង​ដែរ។

គួរ​រំលឹក​ដែរ​ថា រាជរដ្ឋាភិបាល​នៅ​អាណត្តិ​ទី ៧ ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​ភាព​ឈ្លាសវៃ​របស់ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​បន្ត​ខិតខំ​យកចិត្តទុកដាក់​ខ្ពស់ ​ដោយ​បាន​ដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ​នានា​ សំដៅ​គាំពារ អភិវឌ្ឍន៍ និង​លើកកម្ពស់​សុខុមាលភាព​កុមារ ចាប់​តាំងពី​បឋមវ័យ រហូតដល់​យុវវ័យ ​, កុមារ​ ជា​តំណាង​ឲ្យ​ធនធាន​មនុស្ស​ដ៏​មាន​សក្ដានុពល​របស់​ប្រទេស​ជាតិ ដែល​នឹង​ត្រូវ​បន្តវេន​នា​ពេល​អនាគត។ ដូច្នេះ​ហើយ​យើង​ទាំងអស់​គ្នា ត្រូវ​ចូលរួម​ផ្តល់​ក្តី​ស្រឡាញ់ ភាព​សប្បាយ​រីករាយ និង​ក្តីសង្ឃឹម​ សម្រាប់​កុមារ​ទាំងអស់​ ដើម្បី​ឲ្យ​កុមារ​ក្លាយ​ខ្លួន​ជា​ពលរដ្ឋ​ល្អ​សម្រាប់​សង្គមជាតិ។ កុមារ​កម្ពុជា ទទួល​បាន​ភាព​សុខសាន្ត និង​ការ​បីបាច់​ថែរក្សា​ដោយ​ក្តី​អាណិត​ស្រលាញ់​គ្រប់ៗ គ្នា។

ជាមួយ​នេះ​ដែរ តំណាង​ក្រុមហ៊ុន Midass food បាន​ជម្រាប​ជូន​ថា សកម្មភាព​ចែករំលែក​ក្តី​ស្រឡាញ់​នេះ​គឺជា​លើក​ទី ៣០ របស់​ក្រុមហ៊ុន មី​ដាស​ហ្វូ​ដ នៃ​កម្មវិធី​សប្បុរសធម៌ ហើយ​ក្រុមហ៊ុន​ក៏​នៅតែ​បន្ត​រាល់​សកម្មភាព​ល្អ​នេះ​ជានិច្ច​ យ៉ាងតិច​ឲ្យ​បាន​ចំនួន ១ ដង ក្នុង ១ ខែ ដើម្បី​ចូលរួម​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​អប់រំ និង​ប្រជាពលរដ្ឋ​ដែល​មាន​ការ​ខ្វះខាត។ ក្រុមហ៊ុន មី​ដាស​ហ្វូ​ដ មាន​មោទនភាព​ដែល​បាន​ចូលរួម​ចំណែក​ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ឆ្ពោះ​ទៅ​រក​គោលបំណង​រួម​ក្នុង​ការ​លើកកម្ពស់​សុខុមាលភាព និង​អនាគត​ដ៏​ល្អ​សម្រាប់​កុមារ និង​សង្គមជាតិ​បន្ត​ទៅ​មុខ​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ វិនាទី មុន

លោក នេត្រ ភក្ត្រា ៖ កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ និងជាអ្នកបន្តវេនដ៏មានសក្ដានុពល

ព័ត៌មានជាតិ១១ នាទីutes មុន

ក្រសួងការងារបរិច្ចាគថវិកាជាង ១១១ លានរៀល ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដល់មូលនិធិគន្ធបុប្ផា

សេដ្ឋកិច្ច២៦ នាទីutes មុន

កម្ពុជារកចំណូលបានជាង ២៤,៥ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរក្នុងរយៈពេល ៥ ខែ

ជីវិតកម្សាន្ដ៣២ នាទីutes មុន

ភាពយន្តគំនូរជីវចល ១២ កំដរកុមារភាពកុមារកម្ពុជាជាង ២ទសវត្សរ៍មុន និងយកបានប្រជាប្រិយភាពខ្លាំង

សេដ្ឋកិច្ច១ ម៉ោង មុន

កម្ពុជាស្វាគមន៍ភ្ញៀវទេសចរឥណ្ឌូនេស៊ីមកលេងកាន់តែច្រើន ក្នុងរដូវកាលបៃតង

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

ព័ត៌មានជាតិ២២ ម៉ោង មុន

កម្លាំងបន្តល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

“ក្រុមយុវជនបូជាការពារយុត្តិធម៌” ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយចុះសាកសួរសុខទុក្ខកងទ័ពផ្ទាល់ រួមមានថវិកា ២០០លានរៀល អង្ករ៥០តោន មីជាតិ២ពាន់កេះ ជូនបញ្ជាការដ្ឋានអង្គរក្សប្រចាំការនៅសមរភូមិមុខ

Sokha Hotels

ព័ត៌មានពេញនិយម