Connect with us

ព័ត៌មានជាតិ

ថែកូនក្មេងផង ទារក និងកុមារជាង៤០ នាក់ឆ្លងកូវីដ១៩

បានផុស

នៅ

គិតត្រឹមថ្ងៃទី ២៥ ខែមីនានេះ មានទារក កុមារីកុមារា ប្រមាណជាង ៤០ នាក់បានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីរកឃើញករណីឆ្លងថ្មីទៅលើទារក និងកុមារចំនួន ១១ នាក់បន្ថែមទៀតត្រឹមតែមួយថ្ងៃចុងក្រោយនេះ ដែលភាគច្រើនស្ថិតនៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួង​​សុខាភិបាលកម្ពុជាចេញផ្សាយរៀងរាល់ថ្ងៃ។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ផងដែរ​ថា វីរុស​កូវីដ​ ១៩ កំពុងតែ​វាយលុក​ហើយ សូម្បីតែ​កុមារ​អាយុ ៦ ​ឆ្នាំ ​ក៏​វា​មិន​លើក​លែងឱ្យ​ដែរ​។

លោកស្រី​ថ្លែងថា​៖ «​ពេលនេះ​ជា​ស្ថានភាព​អាសន្ន​មួយ​ យើង​គ្រប់ៗ​គ្នា​ត្រូវតែ​អនុវត្ត​វិធានការ​ការពារ​ជា​ចាំបាច់ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ និង​ដើម្បី​កាត់ផ្តាច់​ខ្សែចម្លង​ជំងឺ​នេះ​ឱ្យ​បាន​កាន់តែ​ឆាប់រហ័ស តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»​។ លោកស្រីបញ្ជាក់ថា ជោគជ័យ ឬ​បរាជ័យ​ក្នុង​ការប្រយុទ្ធ​ជាមួយ​នឹង​ជំងឺ​កូវីដ​ ១៩ អាស្រ័យ​លើ​ទាំងអស់​គ្នា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិត​រហូតមក​ដល់ពេល​នេះ ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ មានកើនឡើងដល់ ១៣៤៨ នាក់ ខណៈអ្នកឆ្លងសរុបមានចំនួន ១៨៧២ និងជាសះស្បើយចំនួន ១០៥៦។

នៅថ្ងៃនេះ អ្នកឆ្លងថ្មីត្រឹមរយៈពេល ២៤ ម៉ោង ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈមានចំនួន ៥៥ នាក់ ភាគច្រើននៅរាជធានីភ្នំពេញ និងជាសះស្បើយចំនួន ២៣ នាក់។

ករណីរកឃើញវិជ្ជមានកូវីដ១៩ថ្មីថ្ងៃទី ២៥ នេះ លើទារកនិងកុមារួមមាន៖

-ទារកជនជាតិខ្មែរ អាយុ ៩ខែ នៅឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ

-កុមារាជនជជាតិខ្មែរអាយុ១១ ឆ្នាំ នៅសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

-កុមារីជនជាតិខ្មែរ អាយុ ៨ ឆ្នាំ នៅសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

-ទារកជនជាតិខ្មែរអាយុ ១១ ខែ នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

-កុមារាជនជាតិខ្មែរអាយុ២ឆ្នាំ នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

-កុមារាជនជាតិខ្មែរអាយុ ១៥ ឆ្នាំ នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

-កុមារាជនជាតិខ្មែរ អាយុ ២ ឆ្នាំ នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

-កុមារាជនជាតិខ្មែរ អាយុ ១១ ឆ្នាំ នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

-កុមារាជនជាតិខ្មែរអាយុ១២ ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ -រាជធានីភ្នំពេញ

-កុមារាជនជាតិខ្មែរអាយុ១៤ ឆ្នាំ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

-កុមារីជនជាតិខ្មែរអាយុ ១០ ឆ្នាំ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម