ក្រុមប្រឹក្សាខេត្តព្រៃវែង Archives - Kampuchea Thmey Daily

អតីតអភិបាលខេត្ត៣រូប មកបន្តកាន់តំណែងជាប្រធានក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិថ្មីនេះ
ក្នុងចំណោមប្រធានក្រុមប្រឹក្សារាជធានី-ខេត្ត សរុប២៥ មានប្រធានក្រុមប្រឹក្សាខេត្តចំនួន៣រូប ធ្លាប់កាន់តំណែងជាអភិបាលខេត្ត។ អតីតអភិបាលខេត្ត ដែលមកកាន់តំណែងជាប្រធានក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិថ្មីនេះ គឺមានអតីតអភិបាលខេត្តព្រះសីហនុ អតីតអភិបាលខេត្តព្រះវិហារ និងអតីតអភិបាលខេត្តស្វាយរៀង។

លោក ស្បោង សារ៉ាត អតីតអភិបាលខេត្តព្រះសីហនុ ត្រូវបានព្រះមហាក្សត្រ ដាក់ឱ្យចូលនិវត្តន៍ពីតំណែងអភិបាលខេត្ត នៅឆ្នាំ២០១៤ ហើយក្រោយចាកចេញពីតំណែងអភិបាលខេត្តនេះ លោក ស្បោង សារ៉ាត បានទៅឈរឈ្មោះជាបេក្ខជនប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត អាណត្តិទី២ តមកអាណត្តិទី៣ ឆ្នាំ២០១៩ និងអាណត្តិទី៤ ឆ្នាំ២០២៤នេះ លោក ស្បោង សារ៉ាត ក៏នៅបន្តកាន់ជាប្រធានក្រុមប្រឹក្សាខេត្តព្រៃវែងដដែល ។ យោងតាមព្រះក្រឹត្យព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្រុមប្រឹក្សាខេត្តព្រៃវែងមានសមាសភាពចំនួន២៧រូប។

រីឯ លោក ប្រាក់​​ សុវណ្ណ ក្រោយផុតអាណត្តិក្នុងតំណែងជាអភិបាលខេត្តព្រះវិហារ​ លោក ត្រូវបានប្រកាសទទួលស្គាល់ជាប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ នៅពាក់កណ្ដាលអាណត្តិទី៣ ពោល គឺនៅឆ្នាំ២០២២ ជំនួសលោក ឡុង សុវណ្ណ ដែលត្រូវតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល។ សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤នេះ លោក ប្រាក់ សុវណ្ណ ដែលជាអតីតអភិបាលខេត្តព្រះវិហារ នៅតែបន្តកាន់តំណែងជាប្រធានក្រុមប្រឹក្សាខេត្តនេះ។ ជាការរម្លឹក លោក ប្រាក់ សុវណ្ណ បានបំពេញ​តួនាទី​ជា​អភិបាលស្រុក​កំចាយមារ ខេត្តព្រៃវែង ប្រមាណ​ជិត ​១០​ឆ្នាំ មុន​ក្លាយជា​អភិបាលរង​ខេត្តស្វាយរៀង​។ អតីត​អភិបាលរង​ខេត្តស្វាយរៀងរូបនេះ បាន​មកកាន់តំណែង​ជា​ផ្លូវការ​ជា​អភិបាលខេត្ត​ព្រះវិហារ បន្ត​ពី​លោក អ៊ុន ចាន់​ដា នៅឆ្នាំ២០១៩។​

ដោយឡែក អតីតអភិបាលខេត្តមួយរូបទៀត ដែលត្រូវបានតែងតាំងឱ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សាខេត្ត គឺលោក ម៉ែន វិបុល អតីតអភិបាលខេត្តស្វាយរៀង។ លោក ម៉ែន វិបុល ត្រូវបានតែងតាំងជាអភិបាលខេត្តស្វាយរៀង កាលពីដើមឆ្នាំ២០១៦ បន្ទាប់ពីលោក ជៀង អំ ហើយមុនការតែងតាំង លោកធ្លាប់ធ្វើ​ជាអភិបាលរងខេត្តនេះ។​ ក្រោយរាជរដ្ឋាភិបាល អាណត្តិទី៧ ត្រូវបង្កើតឡើងក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី លោក​ ម៉ែន វិបុល ត្រូវបានដាក់ឱ្យចូលនិវត្តន៍ អំឡុងខែសីហា ឆ្នាំ២០២៣។ បន្ទាប់ពីចូលនិវត្តន៍ពីតំណែងអភិបាលខេត្ត លោក ម៉ែន វិបុល ក៏មិនទៅណាឆ្ងាយដែរ ពោល គឺត្រូវបានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជ្រើសតាំងឱ្យឈរឈ្មោះជាបេក្ខភាពប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ ២០២៤ ហើយជាលទ្ធផល លោក ក៏ត្រូវបានទទួលស្គាល់ជាប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀងជាផ្លូវការ។

គួរជម្រាបថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈច្រើនលើស​លប់លើគណបក្សនយោបាយចំនួន ៤ផ្សេងទៀត។ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន៥០៤អាសនៈ និងអាសនៈក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ទទួលបាន៣២៥៧អាសនៈ។

ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្ត ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត គឺជាដៃគូយ៉ាងសំខាន់បំផុតក្នុងការពិភាក្សាទៅលើការធ្វើកំណែទម្រង់ណាមួយរបស់ខេត្ត ពីព្រោះបើគ្មានការពិភាក្សា ឯកភាពជាមួយគ្នានោះទេ គឺមិនអាចសម្រេចបានចេញជាលទ្ធផលនោះដែរ៕

The post អតីតអភិបាលខេត្ត៣រូប មកបន្តកាន់តំណែងជាប្រធានក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិថ្មីនេះ appeared first on Kampuchea Thmey Daily.

ក្រុមប្រឹក្សាខេត្តព្រៃវែង បើកកិច្ចប្រជុំលើរបៀបវារៈសំខាន់ៗចំនួន៦
លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងក្រុមការងារពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣  បានដឹកនាំ បើកកិច្ចប្រជុំលើរបៀបវារៈសំខាន់ៗចំនួន៦ ដើម្បីដាក់ទិសដៅការងារនៅខែបន្ទាប់។

របៀបវារៈទាំង៦ ដែលលើកមកប្រជុំមានដូចជា៖ ទី១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ទី២-ពិនិត្យ ពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា និងទិសដៅ ការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត។ ទី៣-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងដីកា ស្តីពីការបែងចែកសមាសភាពក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីសាលាខេត្ត ដើម្បីដឹកនាំដំណើរការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ប្រចាំឆ្នាំ២០២៣ របស់ក្រុម ប្រឹក្សាខេត្តព្រៃវែង។

របៀបវារៈទី៤-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាង សេចក្តីសម្រេច ស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការលទ្ធកម្មខេត្ត។ ទី៥-សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត (ការិយាល័យប្រជាពលរដ្ឋ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត គណៈកម្មាធិការលទ្ធកម្មខេត្ត) និងទី៦- កិច្ចប្រជុំនិងពីការបែងចែកតួនាទីភារកិច្ចជូនគណៈអភិបាលខេត្ត។

បន្ទាប់ពីបានដាក់ជូនអង្គពិធីពិនិត្យនិងពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក អង្គប្រជុំបានអនុម័តលើរបៀបខាងលើ រួចមក ក្រុមប្រឹក្សាខេត្តបានលើកនូវសូមណូមពរ មួយចំនួនជូនដល់ រដ្ឋបាលខេត្តដោះស្រាយជូនប្រជាពលរដ្ឋ។ លោក ហ៊ី ធួក បានទទួលយកនូវសូមណូមពររបស់ក្រុមប្រឹក្សាខេត្ត ដើម្បីធ្វើការដោះស្រាយនិងកែលម្អបន្តទៀត។

ជាចុងបញ្ចប់ លោកប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំឱ្យ មន្ទីរនានាជុំវិញខេត្ត បន្តលើកកម្ពស់តួនាទីភារកិច្ច  ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ ជាពិសេស មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ត្រូវខិតខំធ្វើប្លង់ដី ចេញបណ្ណ៍កម្មសិទ្ធិ ដីធ្លី ជូនប្រជាពលរដ្ឋឲ្យបានឆាប់ មន្ទីរសុខាភិបាល បន្តយកចិត្តទុកដាក់ បម្រើសេវា សុខាភិបាល ជូនប្រជាពលរដ្ឋ មន្ទីរសាធារណការ មន្ទីរអភិវឌ្ឍន៍ជនបទ បន្តខិតខំលើកគម្រោងអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

លោកប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរដ្ឋបាល និងមន្ទីរវិស័យនានាជុំវិញខេត្តដែលបានអនុវត្តតួនាទីភារៈកិច្ចកន្លងមកបានល្អ​ ក្នងនោះដែរបានណែនាំដល់ កងកម្លាំងទាំងបី បន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថភាពជាពិសេសបន្តល្បាតទាំងថ្ងៃ ទាំងយប់ ដើម្បីរក្សាសន្តិសុខ សណ្តាប់និងសុវត្ថភាពជូនប្រជាពលរដ្ឋ  ជាពិសេសបង្ការទប់ស្កាត់ ការលក់ដូ ការប្រើប្រាស់ ការចែកចាយគ្រឿងញៀននៅតាមមូលដ្ឋានភូម ឃុំ៕

អត្ថបទដោយ៖ សៅ គ្រី

The post ក្រុមប្រឹក្សាខេត្តព្រៃវែង បើកកិច្ចប្រជុំលើរបៀបវារៈសំខាន់ៗចំនួន៦ appeared first on Kampuchea Thmey Daily.