ព័ត៌មានជាតិ
អតីតអភិបាលខេត្ត៣រូប មកបន្តកាន់តំណែងជាប្រធានក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិថ្មីនេះ
ក្នុងចំណោមប្រធានក្រុមប្រឹក្សារាជធានី-ខេត្ត សរុប២៥ មានប្រធានក្រុមប្រឹក្សាខេត្តចំនួន៣រូប ធ្លាប់កាន់តំណែងជាអភិបាលខេត្ត។ អតីតអភិបាលខេត្ត ដែលមកកាន់តំណែងជាប្រធានក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិថ្មីនេះ គឺមានអតីតអភិបាលខេត្តព្រះសីហនុ អតីតអភិបាលខេត្តព្រះវិហារ និងអតីតអភិបាលខេត្តស្វាយរៀង។

លោក ស្បោង សារ៉ាត អតីតអភិបាលខេត្តព្រះសីហនុ ត្រូវបានព្រះមហាក្សត្រ ដាក់ឱ្យចូលនិវត្តន៍ពីតំណែងអភិបាលខេត្ត នៅឆ្នាំ២០១៤ ហើយក្រោយចាកចេញពីតំណែងអភិបាលខេត្តនេះ លោក ស្បោង សារ៉ាត បានទៅឈរឈ្មោះជាបេក្ខជនប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត អាណត្តិទី២ តមកអាណត្តិទី៣ ឆ្នាំ២០១៩ និងអាណត្តិទី៤ ឆ្នាំ២០២៤នេះ លោក ស្បោង សារ៉ាត ក៏នៅបន្តកាន់ជាប្រធានក្រុមប្រឹក្សាខេត្តព្រៃវែងដដែល ។ យោងតាមព្រះក្រឹត្យព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្រុមប្រឹក្សាខេត្តព្រៃវែងមានសមាសភាពចំនួន២៧រូប។

រីឯ លោក ប្រាក់ សុវណ្ណ ក្រោយផុតអាណត្តិក្នុងតំណែងជាអភិបាលខេត្តព្រះវិហារ លោក ត្រូវបានប្រកាសទទួលស្គាល់ជាប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ នៅពាក់កណ្ដាលអាណត្តិទី៣ ពោល គឺនៅឆ្នាំ២០២២ ជំនួសលោក ឡុង សុវណ្ណ ដែលត្រូវតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល។ សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤នេះ លោក ប្រាក់ សុវណ្ណ ដែលជាអតីតអភិបាលខេត្តព្រះវិហារ នៅតែបន្តកាន់តំណែងជាប្រធានក្រុមប្រឹក្សាខេត្តនេះ។ ជាការរម្លឹក លោក ប្រាក់ សុវណ្ណ បានបំពេញតួនាទីជាអភិបាលស្រុកកំចាយមារ ខេត្តព្រៃវែង ប្រមាណជិត ១០ឆ្នាំ មុនក្លាយជាអភិបាលរងខេត្តស្វាយរៀង។ អតីតអភិបាលរងខេត្តស្វាយរៀងរូបនេះ បានមកកាន់តំណែងជាផ្លូវការជាអភិបាលខេត្តព្រះវិហារ បន្តពីលោក អ៊ុន ចាន់ដា នៅឆ្នាំ២០១៩។

ដោយឡែក អតីតអភិបាលខេត្តមួយរូបទៀត ដែលត្រូវបានតែងតាំងឱ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សាខេត្ត គឺលោក ម៉ែន វិបុល អតីតអភិបាលខេត្តស្វាយរៀង។ លោក ម៉ែន វិបុល ត្រូវបានតែងតាំងជាអភិបាលខេត្តស្វាយរៀង កាលពីដើមឆ្នាំ២០១៦ បន្ទាប់ពីលោក ជៀង អំ ហើយមុនការតែងតាំង លោកធ្លាប់ធ្វើជាអភិបាលរងខេត្តនេះ។ ក្រោយរាជរដ្ឋាភិបាល អាណត្តិទី៧ ត្រូវបង្កើតឡើងក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី លោក ម៉ែន វិបុល ត្រូវបានដាក់ឱ្យចូលនិវត្តន៍ អំឡុងខែសីហា ឆ្នាំ២០២៣។ បន្ទាប់ពីចូលនិវត្តន៍ពីតំណែងអភិបាលខេត្ត លោក ម៉ែន វិបុល ក៏មិនទៅណាឆ្ងាយដែរ ពោល គឺត្រូវបានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជ្រើសតាំងឱ្យឈរឈ្មោះជាបេក្ខភាពប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ ២០២៤ ហើយជាលទ្ធផល លោក ក៏ត្រូវបានទទួលស្គាល់ជាប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀងជាផ្លូវការ។

គួរជម្រាបថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈច្រើនលើសលប់លើគណបក្សនយោបាយចំនួន ៤ផ្សេងទៀត។ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន៥០៤អាសនៈ និងអាសនៈក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ទទួលបាន៣២៥៧អាសនៈ។
ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្ត ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត គឺជាដៃគូយ៉ាងសំខាន់បំផុតក្នុងការពិភាក្សាទៅលើការធ្វើកំណែទម្រង់ណាមួយរបស់ខេត្ត ពីព្រោះបើគ្មានការពិភាក្សា ឯកភាពជាមួយគ្នានោះទេ គឺមិនអាចសម្រេចបានចេញជាលទ្ធផលនោះដែរ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


